មគ្គទេសក៍តួអង្គ Justin Bieber Free Fire និងព្រឹត្តិការណ៍ដែលនឹងមកដល់

0
726

Free Fire Justin Bieber Collab

Justin Bieber ត្រូវបានកំណត់ឱ្យច្រៀងកំដរអ្នកគាំទ្រ Free Fire ជាមួយនឹងការសម្តែងក្នុងហ្គេមនៃបទចម្រៀងរបស់គាត់ដែលមានចំណងជើងថា “Beautiful Love (Free Fire)” នៅថ្ងៃទី 27 ខែសីហា។ នៅពេលដែលអ្នកគាំទ្រកំពុងមានក្តីរំភើបចំពោះការសម្តែងបន្តផ្ទាល់របស់គាត់នេះ តួអង្គរបស់ J Biebs ក៏នាំមកជាមួយនូវការរំភើបជាច្រើនបន្ថែមនៅក្នុងសមរភូមិផងដែរ។

តោះយើងជជែកអំពីអ្វីដែល J Biebs ពាំនាំមកក្នុងសមរភូមិ និងព្រឹត្តិការណ៍នាពេលខាងមុខនៅក្នុងការអបអរខួបទី 5 របស់ Free Fire ។

“Silent Sentinel”

Silent Sentinel របស់ J Biebs នឹងជួយដល់អ្នកលេងឱ្យអាចមានប្រៀបលើគូសត្រូវបានលើសមរភូមិដោយជួយបន្ថយផលនៃការវាយប្រហារចំពោះសមាជិកក្រុម។ នៅកម្រិតមូលដ្ឋាន Silent Sentinel ជួយ JB និងសម្ព័ន្ធមិត្តរបស់គាត់ក្នុងរយៈចម្ងាយ 6 ម៉ែត្រដើម្បីរារាំងការកម្ទេចដោយប្រើ Energy Points (EP) ។ EP ដែលកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នកបញ្ចេញ។

សមត្ថភាព Free Fire J. Biebs

ខាងក្រោមនេះជារបៀបដែល Silent Sentinel របស់ J. Biebs បង្កើតជាបណ្តុំនៅឡេវែលនីមួយៗរហូតដល់អតិ​បរមា (ឡេវែល 6)។

Justin Bieber x Free Fire

ឡេវែល 1៖ សម្ព័ន្ធមិត្តក្នុងរយៈចម្ងាយ 6 ម៉ែត្រអាចរារាំងការកម្ទេច 7% ដោយប្រើ EP របស់ខ្លួន។ នៅក្នុងករណីនេះ បរិមាណ EP ដែលបានកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នក​ប្រើស្កីល។

ឡេវែល 2: សម្ព័ន្ធមិត្តក្នុងរយៈចម្ងាយ 8 ម៉ែត្រអាចរារាំងការកម្ទេច 7% ដោយប្រើ EP របស់ខ្លួន។ នៅក្នុងករណីនេះ បរិមាណ EP ដែលបានកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នក​ប្រើស្កីល។

ឡេវែល 3៖ សម្ព័ន្ធមិត្តក្នុងរយៈចម្ងាយ 8 ម៉ែត្រអាចរារាំងការកម្ទេច 10% ដោយប្រើ EP របស់ខ្លួន។ នៅក្នុងករណីនេះ បរិមាណ EP ដែលបានកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នក​ប្រើស្កីល។

ឡេវែល 4៖ សម្ព័ន្ធមិត្តក្នុងរយៈចម្ងាយ 10 ម៉ែត្រអាចរារាំងការកម្ទេច 10% ដោយប្រើ EP របស់ខ្លួន។ នៅក្នុងករណីនេះ បរិមាណ EP ដែលបានកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នក​ប្រើស្កីល។

ឡេវែល 5 សម្ព័ន្ធមិត្តក្នុងរយៈចម្ងាយ 10 ម៉ែត្រអាចរារាំងការកម្ទេច 15% ដោយប្រើ EP របស់ខ្លួន។ នៅក្នុងករណីនេះ បរិមាណ EP ដែលបានកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នក​ប្រើស្កីល។

ឡេវែល 6៖ សម្ព័ន្ធមិត្តក្នុងរយៈចម្ងាយ 12 ម៉ែត្រអាចរារាំងការកម្ទេច 15% ដោយប្រើ EP របស់ខ្លួន។ នៅក្នុងករណីនេះ បរិមាណ EP ដែលបានកាត់ចេញពីសម្ព័ន្ធមិត្តនឹងត្រូវដាក់បន្ថែមទៅ EP របស់អ្នក​ប្រើស្កីល។

ព្រឹត្តិការណ៍រំភើបនឹងមកដល់នៅក្នុងខួបទី 5 របស់ Free fire

Free Fire 5th Anniversary Event Calendar

ក្រេឌីតរូបភាព៖ Garena / Free Fire

ចូលរួមក្នុង​បេសកកម្ម និងប្តូរថូខិនយករង្វាន់ពិសេស

អ្នកលេងមានឱកាសចូលរួមក្នុងបេសកកម្មមានកំណត់ និងមានរៀងរាល់ថ្ងៃ ដែលអាចរកបានថូខិនដែលអាច​ប្តូរយករង្វាន់ពិសេសបាន។ បើកសោឈុតសម្លៀកបំពាក់ស្អាតៗ និងបំពាក់កាំភ្លើងថ្មីៗនៅក្នុងការអបអរខួបទី 5 របស់ Free Fire ។

ម៉ូដ និងផែនទី Free Fire ថ្មី

ផែនទី

អ្នកលេង Free Fire អាចនឹងឃើញសមរភូមិអនាគត ដែលសូមអរគុណទៅដល់ការមកដល់នៃផែនទីថ្មីដែលហៅថា Nexterra ។ ផែនទីធំថ្មីនេះនាំមកនូវរបស់ផ្សេងៗមកលើតុ battle royale ដែលនឹងប្រកដជាបង្កើតបានកត្តាប្រឈមសម្រាប់អ្នកលេងទាំងអស់។ ត្រៀមខ្លួនទទួលយកបទពិសោធន៍មេកានិកថ្មីនៃការលេងជាមួយតំបន់ប្រឆាំងនឹងទំនាញផែនដី និងផតថលវេទមន្ត!

ម៉ូដ

មានម៉ូដដែលមានកំណត់ថ្មី ហៅថា Free For All កើតមាននៅក្រោយរនាំងនៃ El Pastelo, ម៉ូដនេះនឹងជំរុញការប្រយុទ្ធក្នុងចម្ងាយជិតដ៏ក្តីគគុក ការប្រកួតរកពិន្ទុដែលមានអ្នកលេងរហូតដល់ 16 នាក់ប្រយុទ្ធគ្នាទៅវិញទៅមក។ អ្នកលេងអាចជ្រើសរើសអាវុធរបស់ពួកគេ និងរកពិន្ទុដោយផ្តួលអ្នកលេងដទៃទៀត។ អ្នកលេងដែលអាចប្រមូលបានពិន្ទុដែលបានកំណត់ជាមុនបានមុនគេ នឹងអាចជ្រើសរើសការប្រកួតបាន។ 

ម៉ូដមួយទៀតគឺ Droid Apocalypse, ដែលផ្តល់ជាពិសេសបំផុតសម្រាប់ខួបទី 5 ។ វាដាក់បង្ហាញអ្នកលេង 12 រូបដែលកំពុងប្រយុទ្ធដើម្បីក្លាយជា ultimate droid ។ ម៉ូដនេះអនុញ្ញាតឱ្យអ្នកលេងជ្រើសរើសdroid ប្រភេទណាក៏បានដែលពួកគេចង់បាន។ ដើម្បីយកឈ្នះ អ្នកលេងត្រូវបំប្លែងមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមុននឹងពេលវេលាផុតកំណត់។ អ្វីដែលធ្វើឱ្យម៉ូដនេះកាន់តែមានការចាប់អារម្មណ៍នោះគឺនៅពេលវេលាអស់ ហើយនៅតែមានមនុស្សមួយចំនួនសេសសល់ ដែលពួកគេនឹងប្រែកាយទៅជាអ្នកប្រមាញ់ជាមួយនឹងថាមពលបន្ថែមដែលអាចឱ្យពួកគេកម្ចាត់ droids ជាអចិន្ត្រៃយ៍។ អ្នកលេងអាចត្រឹមតែទទួលបានពិន្ទុដោយផ្អែកលើការលេងប៉ុណ្ណោះ។ នរណាដែលមានពិន្ទុច្រើនបំផុតបន្ទាប់ពីជុំទីបីនឹងឈ្នះការប្រកួត។ 

ការប្រគុំតន្ត្រីក្នុងហ្គេមនៅថ្ងៃទី 27 ខែសីហា

Beliebers នឹងមានការសម្តែងនៅថ្ងៃទី 27 ខែសីហាជាអ្នកចម្រៀងកាណាដាដែលត្រូវបានជ្រើសរើសឱ្យធ្វើការសម្តែងជាមួយនឹងបទចម្រៀងពិសេសដែលមានចំណងជើងថា “Beautiful Love (Free Fire)”។ ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះគឺជាព្រឹត្តិការណ៍ក្នុងហ្គេមដំបូងរបស់ Free Fire ដែលជាការអបអរដល់ខួបទី 5 របស់ខ្លួន។

សរុបជារួមមក កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ដែលកម្រនឹងកើតមានមួយនេះ។ យើងមិនអាចមានសំណាងជួប Justin Bieber សម្តែងក្នុងហ្គេមជារៀងរាល់ថ្ងៃនោះទេ! លើសពីនេះទៀត ការផ្តល់ជូនពិសេសៗគឺពិតជាអស្ចារ្យ។ សម្រាប់មាតិកាបន្ថែមទាក់ទងនឹង Free Fire សូមចុចទីនេះ

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here