ខួបទី 5 របស់ Free Fire ៖ រង្វាន់ ព្រឹត្តិការណ៍ល្អបំផុត និងមានជាច្រើនទៀត

0
772

Free Fire 5h Anniversary

រៀងរាល់ឆ្នាំ Free Fire មិនដែលខកខានធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ និងបទពិសោធន៍លេងហ្គេមថ្មីៗនោះឡើយ។ Free Fire ទើបតែបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យ 5-ផ្នែកដើម្បីបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងអ្នកលេងទាំងឡាយ។ វាក៏នឹងមានការសហការជាមួយ Justin Bieber, ដែលមានតួអង្គរបស់ខ្លួនដែរ, ‘J. Biebs’, ហើយអ្វីដែលកាន់តែពិសេសនោះ គឺនឹងមានជាអចិន្ត្រៃយ៍។ ព្រឹត្តិការណ៍ក្នុងហ្គេមថ្មី​ ព្រមទាំងរង្វាន់ឥតគិតថ្លៃពិសេសៗកំពុងរង់ចាំអ្នកលេងដែលមិនធ្លាប់មានពីមុនមក!

ប្រតិទិនព្រឹត្តិការណ៍ខួបទី 5 របស់ Free Fire

Free Fire 5th Anniversary Event Calendar

Free Fire នឹងមានអាយុប្រាំឆ្នាំនៅក្នុងខែសីហានេះ! ជំនួសឱ្យការឱ្យកាដូសម្រាប់ថ្ងៃខួបកំណើតនេះ Free Fire សូមផ្តល់ជូននូវបទពិសោធន៍នៃការលេងដ៏ល្អបំផុតជាមួយនឹងរង្វាន់ពិសេសៗដោយឥតគិតថ្លៃ! អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺមានការសហការដោយ Justin Bieber និងមានផែនទីថ្មីដែលមានឈ្មោះថា Nexterra ដើម្បីបន្ថែមដល់ការអបអរនេះ។ 

តើមានអ្វីថ្មីទៅ?

ការសហការរបស់ Justin Bieber


តើអ្នកយល់ថា Free Fire គ្មានអ្វីក្រៅពី battle royale និងការប្រយុទ្ធដោយការបាញ់ប្រហារមែនទេ? សាកទាយទៅមើល? Justin Bieber ត្រូវបានកំណត់ឱ្យសម្តែងជូនអ្នកគាំទ្រ Free Fire ជាមួយនឹងបទចម្រៀងតែមួយគត់នៅក្នុងហ្គេមរបស់គាត់ដែលមានចំណងជើងថា “Beautiful Love (Free Fire)” នៅថ្ងៃទី 27 ខែសីហា។ គាត់ក៏មានតួអង្គផ្ទាល់ខ្លួនក្នុងហ្គេមផងដែរដែលមានឈ្មោះថា J. Biebs, ដែលមានសមត្ថភាពរាំងខ្ទប់ការកម្ទេចដោយប្រើ EP របស់គាត់។ សូមអានបន្ថែមនៅទីនេះ។

ការចូលរួមក្នុងព្រឹត្តិការណ៍ក្នុងឆ្នាំនេះនឹងធ្វើឱ្យអ្នកលេងទទួលបានថូខិនដែលអាចប្តូរយករង្វាន់ពិសេសៗបាន។ កុំភ្លេច អ្នកអាចបើកសោឈុតសម្លៀកបំពាក់ស្អាតៗ និងបង្អួតខ្លួនជាមួយនឹងកាំភ្លើងថ្មីៗនៅក្នុងការអបអរខួបទី 5 របស់ Free Fire បាន។

ផែនទី Nexterra

Garena បានបញ្ជាក់ថាផែនទី Nexterra នឹងត្រូវបានដាក់ឱ្យលេងនៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2022 សម្រាប់ Free Fire និង Free Fire Max ។ Nexterra នឹងបង្ហាញនូវរបស់កាន់តែពិសេសៗជាមួយនឹងលក្ខណៈអនាគតកាលរបស់វា។ Nexterra នឹងអនុញ្ញាតឱ្យអ្នកលេងទទួលបានពិសោធន៍នៃការលេងលើសមួយកម្រិតទៀត ដែលបន្ថែមភាពចម្រុះនៃបទពិសោធន៍ក្នុងសមរភូមិរបស់ពួកគេ។ មានអ្វីៗជាច្រើនដែលត្រូវស្វែងយល់នៅលើផែនទីថ្មីនេះ ដែលរួមមាន

 

  • Intellect Center 
  • Museum 
  • Grav Labs 
  • Deca Square 
  • Mud Site 
  • Plazaria
  • Twin Bridge
  • Mortar Ruins 
  • Turbine 
  • Farmtopia 
  • Zipway
  • Rust Town

មិនតែប៉ុណ្ណោះ Nexterra មានតំបន់ប្រឆាំងនឹងទំនាញផែនដីដែលអ្នកលេងអាចលោតបានកម្ពស់ខ្ពស់ៗ ហើយក៏មានច្រកទ្វារដែលអាចផ្លាស់ប្តូរទីតាំងរបស់អ្នកលេងក្នុងមួយពព្រិចភ្នែកផងដែរ។ អ្នកអាចទាញយកធនធានរបស់ផែនទីថ្មីនេះបានហើយ​ និងទទួលយកបណ្ណ Incubator ដែលអាចប្រើដើម្បីបង្វិលយកសំណាងដោយឥតគិតថ្លៃក្នុងផ្នែករង eponymous របស់ Luck Royale​ ។

ព្រឹត្តិការណ៍ពិសេស៖ បង្រួបបង្រួមពិភពលោក

ព្រឹត្តិការណ៍ពិសេសរបស់ Free Fire បានចាប់ផ្តើមនៅថ្ងៃទី 4 ខែសីហា ឆ្នាំ 2022 ដែលជាផ្នែកមួយនៃខួបទី 5 ។ ព្រឹត្តិការណ៍បានផ្តល់ជូនរង្វាន់ខុសៗគ្នាសម្រាប់អ្នកលេងដែលច្បាស់ជានឹងពេញចិត្ត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងបន្តពេញមួយខែសីហា ដោយផ្តល់ជូនរង្វាន់ខុសៗគ្នានៅក្នុងហ្គេម​ ព្រមទាំងការបញ្ចុះតម្លៃដើម្បីឱ្យអ្នកលេងអាចសន្សំបានកាន់តែច្រើននូវរបស់ដែលខ្លួនពេញចិត្តនៅក្នុង Free Fire ។

ម៉ូដថ្មី

មានម៉ូដដែលមានកំណត់ថ្មី ហៅថា Free For All កើតមាននៅក្រោយរនាំងនៃ El Pastelo, ម៉ូដនេះនឹងជំរុញការប្រយុទ្ធក្នុងចម្ងាយជិតដ៏ក្តីគគុក ការប្រកួតរកពិន្ទុដែលមានអ្នកលេងរហូតដល់ 16 នាក់ប្រយុទ្ធគ្នាទៅវិញទៅមក។ អ្នកលេងអាចជ្រើសរើសអាវុធរបស់ពួកគេ និងរកពិន្ទុដោយផ្តួលអ្នកលេងដទៃទៀត។ អ្នកលេងដែលអាចប្រមូលបានពិន្ទុដែលបានកំណត់ជាមុនបានមុនគេ នឹងអាចជ្រើសរើសការប្រកួតបាន។ 

ម៉ូដមួយទៀតគឺ Droid Apocalypse, ដែលផ្តល់ជាពិសេសបំផុតសម្រាប់ខួបទី 5 ។ វាដាក់បង្ហាញអ្នកលេង 12 រូបដែលកំពុងប្រយុទ្ធដើម្បីក្លាយជា ultimate droid ។ ម៉ូដនេះអនុញ្ញាតឱ្យអ្នកលេងជ្រើសរើសdroid ប្រភេទណាក៏បានដែលពួកគេចង់បាន។ ដើម្បីយកឈ្នះ អ្នកលេងត្រូវបំប្លែងមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមុននឹងពេលវេលាផុតកំណត់។ អ្នកលេងអាចរកពិន្ទុកបានដោយផ្អែកលើការលេងរបស់ខ្លួន។ នរណាដែលអាចរកបានពិន្ទុច្រើនបំផុតបន្ទាប់ពីបីជុំនឹងឈ្នះ។ 

Top Criminal Bundle ត្រលប់មកវិញហើយ!


យើងទាំងអស់ដឹងហើយថាអ្នកបានកំពុងទន្ទឹងរង់ចាំការត្រលប់មកវិញដ៏ពិសេសនេះ! ប្រាកដណាស់ Garena បានចាប់ផ្តើមជាថ្មីនូវ Red Top Criminal ជាផ្នែកមួយនៃខួបទី 5 របស់ខ្លួន។ ជាផ្នែកមួយនៃ Glitch Ascension អ្នកលេងអាចទទួលបាន Red Top Criminal ជាពិសេស ហើយនិងប្រភេទថ្មី។ មានរបស់ល្អៗជាច្រើនដែលនឹងកើតមាននៅក្នុងខួបនេះ។ បន្ថែមពីនេះ ពួកវាក៏នឹងមានឈុតសម្លៀកបំពាក់ប្លែកៗថ្មីៗដែលជាផ្នែកមួយនៃស៊េរីដែលបានជ្រើសរើសហៅថា Neon Top Criminal ដែលនឹងមកជាមួយនឹងបែបផែនពិសេសៗ ការរចនាឡូយៗ និងមានច្រើនទៀត។

Glitch Ascension ថ្មីនឹងបន្តរហូតដល់ថ្ងៃទី 21 ខែសីហា។ ចំណាយគ្រាប់ពេជ្រ 40 សម្រាប់ការបង្វិលម្តង ឬអ្នកអាចចំណាយគ្រាប់ពេជ្រ 180 ដើម្បីទទួលបានកញ្ចប់ប្រាំដង។ 

Independence Day Mystery Shop


Free Fire Independence Day Mystery Shop នៅឆ្នាំនេះមិនត្រឹមតែផ្តល់ជូនអ្នកនូវរបស់កម្រៗប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងច្រើនផងដែរ ដោយផ្សងសំណាងដោយការបង្វិល។វានឹងអាចឱ្យអ្នកសន្សំបានរបស់ផ្សេងៗ រហូតដល់គ្រាប់ពេជ្រ ដែលការរ​បស់ទទួលបានការបញ្ចុះតម្លៃទាំងអស់អាស្រ័យលើបរិមាណដែលអ្នកនឹងទទួលបាន។ 

សរុបជារួមមក កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ដែលកម្រនឹងកើតមានមួយនេះ។ យើងមិនអាចមានសំណាងជួប Justin Bieber សម្តែងក្នុងហ្គេមជារៀងរាល់ថ្ងៃនោះទេ! លើសពីនេះទៀត ការផ្តល់ជូនពិសេសៗគឺពិតជាអស្ចារ្យ។ សម្រាប់មាតិកាបន្ថែមទាក់ទងនឹង Free Fire សូមចុចទីនេះ

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here