វិធីដោះស្រាយបញ្ហា​ Lag នៅក្នុង Free Fire

0
554

Free Fire How to Fix Lag

ការលេងហ្គេមដូចជា Free Fire គឺជាអារម្មណ៍ដ៏ល្អបំផុតមួយបន្ទាប់ពីធ្វើការយូរ ឬអំឡុងវិស្សមកាល។ ទោះជាយ៉ាងណាក៏ដោយ ការជួបប្រទះភាពយឺតយ៉ាវក្នុងហ្គេមឬLag បានក្លាយជាសុបិន្តអាក្រក់បំផុតរបស់អ្នកលេង។ សូមអ្នកស្រមៃថា​ អ្នកកំពុងស្ថិតលេងហ្គេមយ៉ាងសស្រាក់សស្រាំ ដែលអ្នកហៀបនឹងឈ្នះដោយនៅសល់គូប្រជែងម្នាក់ចុងក្រោយ នោះស្រាប់តែហ្គេមរបស់អ្នកដើរយឺត។ នេះជារបៀបដែលអ្នកអាចដោះស្រាយវាបាន។

ការណែនាំអំពីរបៀបកំណត់ settings

ការកំណត់រចនាសម្ព័ន្ធហ្គេម Free Fire របស់អ្នកទៅជា optimal setting ដែលសាកសមបំផុតសម្រាប់អ្នក និងឧបករណ៍របស់អ្នក គឺអាចការពារការយឺតយ៉ាវនៅក្នុងហ្គេម។ ប្រសិនបើអ្នកកំពុងប្រើឧបករណ៍ដែលមាន spec ទាប អ្នកត្រូវកែតម្រូវការកំណត់ settings សម្រាប់ក្រាហ្វិក និង fps ។ នេះជារបៀបចុច

  • ចុចបើកហ្គេម ហើយចូលទៅកាន់ ‘Settings’ នៅជ្រុងខាងស្តាំផ្នែកខាងលើនៃអេក្រង់។
  • ចូលទៅកាន់ ‘Display’ អ្នកនឹងឃើញការកែតម្រូវផ្សេងៗដែលអ្នកអាចចុចបាន។
  • ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍កម្រិតមធ្យមទៅកម្រិតខ្ពស់ អ្នកអាចបង្កើនបទពិសោធន៍លេងហ្គេមរបស់អ្នកដោយកំណត់ក្រាហ្វិករបស់អ្នកទៅជា ‘Ultra‘ និង FPS ជា ‘High‘។
  • ប៉ុន្តែ ប្រសិនបើអ្នកប្រើឧបករណ៍កម្រិតទាប វាជាការល្អបំផុតក្នុងការកំណត់ក្រាហ្វិករបស់អ្នកទៅជា ‘Smooth’ ‘Standard’  និង FPS របស់អ្នកទៅ ‘ Normal ‘

ចំនុចផ្សេងទៀតដែលត្រូវកែតម្រូវ

អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីកំណត់ settings ហើយក៏ដោយ ហ្គេមរបស់អ្នកនៅតែយឺត។ វាអាចបណ្តាលមកពីកត្តាផ្សេងទៀតដូចជា background refresh និងកត្តាផ្សេងទៀត។ នេះគឺជាចំណុចខ្លះៗទៀតដែលត្រូវពិចារណានៅពេលដោះស្រាយភាពយឺតយ៉ាវនៃហ្គេម។

  • បិទកម្មវិធីដែលកំពុងដំណើរការនៅក្នុង background refresh ជាពិសេសប្រសិនបើមានច្រើន។
  • សម្អាត cache របស់អ្នក ឬប្រើកម្មវិធីបង្កើនល្បឿន ដើម្បីជួយលុប cache របស់អ្នក។ វិធីនេះអាចអនុវត្តចំពោះអ្នកប្រើប្រាស់ Android ជាចម្បង។
  • លុបចោលកម្មវិធីដែលមិនចាំបាច់ដែលស៊ីទំហំផ្ទុក និង RAM ក្នុងទូរស័ព្ទអ្នក។ ដោយប្រើវិធីនេះ អ្នកអនុញ្ញាតឱ្យ Free Fire មានកន្លែងទំនេរដូចដែលវាត្រូវការ ហើយអាចឱ្យទូរស័ព្ទដើរបានរលូនជាងមុន។

បញ្ហា Ping 

Free Fire គឺជាហ្គេមអនឡាញដែលមានអ្នកលេងច្រើនហើយត្រូវការអ៊ីនធឺណិតមានស្ថេរភាព។ ក្រៅ​ពី​តម្រូវ​ការផ្នែក​ប្រព័ន្ធ និង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​កំណត់ settings រឿង​មួយ​ដែល​អ្នក​ត្រូវ​ពិនិត្យ​មើល ​គឺ ping ។ Free Fire នឹងដើរយឺតនៅពេលដែលវាបាត់បង់ connection រួចវានឹងផ្តាច់អ្នកចេញពីហ្គេម។ ត្រូវប្រាកដថា ping ក្នុងអំឡុងពេលហ្គេមគឺប្រហែល 1-150; បើមិនដូច្នេះទេ វាអាចនឹងយឺតខ្លាំង។

ស្ថេរភាពអ៊ីនធឺណិត

ដូចដែលបានរៀបរាប់ខាងលើ សូមអ្នកត្រួតពិនិត្យ ping និងការភ្ជាប់អ៊ីនធឺណិតរបស់អ្នកមុនពេលលេង Free Fire ។ ទោះជាអ្នកប្រើឧបករណ៍កម្រិតមធ្យមទៅកម្រិតខ្ពស់ ប៉ុន្តែប្រសិនបើអ៊ីនធឺណិតមិនមានស្ថេរភាពឬយឺត អ្នកមិនអាចដោះស្រាយបញ្ហា lag បានទេ។ Free Fire គឺពឹងផ្អែកខ្លាំងលើសេវាអ៊ីនធឺណិត។ ដូច្នេះ ប្រសិនបើអ្នកមិនប្រាកដថា អ៊ីនធឺណេតមានស្ថេរភាពក្នុងអំឡុងពេលហ្គេមទេ សូមប្រើ mobile data ជាការបម្រុងទុក។ 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here