របៀបនៃការសរសេរ​ signature​ ក្នុងហ្គេម​ Free Fire

0
758

Free Fire How to Change Signature

នៅក្នុងពិភពហ្គេម គ្មានអ្វីគួរអោយរំភើបជាងការលេងហ្គេមដែលផ្តោតលើភាពច្នៃប្រឌិត និងការស្រមើលស្រមៃគឺជាដែនកំណត់តែមួយ។ តើយើងសំដៅលើអ្នកណា? គឺហ្គេម Battle royale Garena Free Fire ។

Free Fire ផ្តល់ជូននូវជម្រើសជាច្រើនឱ្យអ្នកលេងអាច​កែទម្រង់ប្រូហ្វាល់ ‘profile’ របស់ពួកគេ។ ចាប់ពីការកំណត់រចនាបថបណ្តាញទំនាក់ទំនងសង្គម និងស្ទាយសមរភូមិ រហូតដល់ការជ្រើសរើសម៉ូតឈុតក្រៅ ការបន្ថែម signature នៅខាងក្រោម និងសរសេរវាតាមការចូលចិត្តរបស់អ្នក គឺជាអ្វីដែលអ្នកត្រូវតែសាកល្បងធ្វើ។

Signature នៅក្នុង Free Fire គឺប្រៀបដូចជាផ្នែកនិយាយពីជីវប្រវត្តិ ‘Bio’ នៅលើគណនីសង្គមរបស់អ្នក។ វាជាកន្លែងដែលអ្នកលេងផ្សេងទៀត (និងមិត្តភ័ក្តិអនឡាញរបស់អ្នក) អាចស្គាល់ថា តើអ្នកជាអ្នកលេងប្រភេទណា។ (អូ៎! កុំទាន់អាល​ឆ្លើយ​ ហើយ​ទៅសរសេរនៅក្នុងផ្នែក signature របស់អ្នកប្រាប់គេវិញ *wink*)។

អ្វី​ដែល​ពិសេស​បំផុត​អំពី​ signature ក្នុង Free Fire គឺអ្នកអាចកំណត់និងកែប្រែការរចនា​ឱ្យវា​ ដូចជាការ​រើស​ពុម្ពអក្សរ ពណ៌ និង​​និមិត្តសញ្ញានានា។ នេះជាការណែនាំជាជំហាន អំពីរបៀបសរសេរ signature នៅក្នុង Free Fire៖

ជំហានទី 1៖

Free Fire Step 1 Signature

ចូលទៅផ្ទាំងប្រូហ្វាល ‘profile’ របស់អ្នក។ អ្នកអាចរកវានៅជ្រុងខាងឆ្វេងផ្នែកខាងលើនៅផ្ទាំងអេក្រង់ដើម។

ជំហានទី 2

Free Fire Step 2 Signature

មានវិធីពីរយ៉ាងក្នុងការសរសេរ signature របស់អ្នក។ រកមើលប៊ូតុងសេតធីងដែលមានរូបស្ពឺតូចនៅខាងស្តាំផ្នែកខាងលើ​ ក្នុងផ្ទាំងប្រូហ្វាលរបស់អ្នក ហើយចុចលើវា នោះហើយអ្នកនឹងឃើញ signature របស់អ្នកនៅផ្នែកខាងក្រោមនៃព័ត៌មានមូលដ្ឋានរបស់អ្នកលេង។ ឬអ្នកក៏អាចកែ signature របស់អ្នកដោយផ្ទាល់នៅខាងស្តាំផ្នែកខាងក្រោម នៃផ្នែកព័ត៌មានអ្នកលេង បន្ទាប់មកវាយអ្វីដែលអ្នកចង់សរសេរ។

ជំហានទី 3

Free Fire Step 3 Hex Codes

បន្ទាប់ពីបើកផ្ទាំង signature ហើយ​ អ្នកអាចសរសេរអ្វីក៏បានទៅតាមបំណងរបស់អ្នក។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ អ្នក​អាច​ប្តូរពណ៌អក្សរដោយប្រើ​​កូដពណ៌​ hex ប្តូរពុម្ព​អក្សរ និង​និមិត្តសញ្ញា​​នៅ​លើ​ផ្ទាំងទំព័រ​កែសម្រួល។

នេះគឺជាបញ្ជីស្តង់ដារនៃកូដពណ៌ Hex៖

សូមចងចាំថា ត្រូវវាយកូដដោយមានសញ្ញាឃ្នាបបិទសងខាង ពោលគឺ [លេខកូដ hex] ដើម្បីបញ្ជាក់ថាអ្នកកំពុងវាយលេខកូដ hex ។ អ្នកក៏អាចវាយនិមិត្តសញ្ញាជាច្រើនដាក់ក្នុង signature របស់អ្នក។

ជំហានទី 4

ជាចុងក្រោយ ចុច “OK” ដើម្បីរក្សាទុក និងរីករាយជាមួយ signature ថ្មីរបស់អ្នក។ ប្រសិនបើអ្នកមានស្ទាយ Free Fire signature ផ្សេងៗបែបបន្ធូរអារម្មណ៍ ឬចម្រុះពណ៌ សូមចែករំលែកនៅក្នុងផ្នែកខំមិនខាងក្រោម ហើយថាមិនត្រូវ ពួកយើងប្រហែលជាជួបគ្នានៅទីនោះ។

Free Fire Step 4 Signature

កុំភ្លេចបញ្ចូលទឹកប្រាក់លើគណនី Free Fire របស់អ្នកនៅ Codashop ប៉ុណ្ណោះ។ យើងធានានូវបទពិសោធន៍បញ្ចូលទឹកប្រាក់ដែលកាន់តែមានសុវត្ថិភាព កាន់តែរហ័ស និងកាន់តែប្រសើរជាមួយជម្រើសទូទាត់បន្ថែមដែលអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here