Genshin Impact Version 2.4៖ Character Skins Area ថ្មី និងមុខងារផ្សេងទៀត

0
827

Genshin Impact Version 2 4

Genshin Impact ទទួលស្វាគមន៍ឆ្នាំថ្មី 2022 ជាមួយនឹងការបញ្ចេញ Version 2.4 របស់ខ្លួន ដែលមានការបង្ហាញ character ថ្មីគឺ Shenhe និង Yun Jin។ ‘Fleeting Colors in Flight’ បាននាំមកនូវបទពិសោធន៍ថ្មីៗមកកាន់ Travelers ដែលរួមមានព្រឹត្តិការណ៍ថ្មី ទីតាំងថ្មីសម្រាប់ផ្សងព្រេង រួមជាមួយនឹងសត្រូវថ្មីសម្រាប់ប្រយុទ្ធជាមួយ។ Rerun Banners of Xiao Zhongli និង Ganyu ដែលជាសំណព្វចិត្តរបស់អ្នកគាំទ្រក៏នឹងធ្វើការត្រឡប់មកវិញផងដែរ។ 

Character ថ្មីក្នុង Genshin Impact 2.4៖ Shenhe និង Yun Jin

Character ប្រើលំពែងពីរនាក់ពី Liyue ដែលទទួលបានការចាប់អារម្មណ៍បំផុតបានចូលមកក្នុងហ្គេមហើយ។ ‘Lonesome Transcendence’ Shenhe គឺជា character 5-Star Cryo ដែលអាច buff សមាជិកក្រុមដែលជា Cryo ដូចគ្នា។ សមាជិកត្រូវបានផ្តល់នូវ effect Icy Quill ដែលនឹងបង្កើន damage របស់ពួកគេ។ Elemental Burst របស់ Shenhe ក្នុង Divine Maiden’s Deliverance បញ្ចេញ clone ជាមួយនឹងថាមពលនៃ Talisman Spirit ដែលបង្ក damage AoE Cryo។ 

Genshin Impact Shenhe

‘Lonesome Transcendence’ Shenhe. រូបភាពពី៖ Mihoyo

អ្នកថ្មីមួយទៀតនោះគឺ ‘Stage Lucida’ Yun Jin។ Character 4-Star Geo រូបនេះ គឺជាអ្នកចម្រៀង opera ដ៏ល្បី ដែលមានសក្តានុពលជា character support ដ៏រឹងមាំជាមួយនឹង Elemental Skill របស់នាងដែលអាចបង្កើតជារបាំងការពារបាន។ Elemental Burst របស់ Yun Jin ត្រូវបានគេហៅថា Cliffbreaker’s Banner។ វាបង្ក AoE Geo Damage ម្តងក្នុងពេលដែលផ្តល់ “Flying Cloud Flag Formation” ដល់សមាជិកក្រុមដែលអាចបង្កើន damage នៃការប្រយុទ្ធធម្មតា។ 

Genshin Impact Yun Jin

‘Stage Lucida’ Yun Jin. រូបភាពពី៖ Mihoyo

Banner Reruns និង skin ថ្មីៗ

ការអាប់ដេតថ្មីនេះអនុញ្ញាតឲ្យអ្នកលេងមានឱកាសក្នុងការទទួលបាន character 5-Star ដែលជាសំណ្វចិត្តរបស់អ្នកគាំទ្រ។ បុគ្គលល្បីៗរបស់ Liyue ក្នុង Xiao Zhongli និង Ganyu នឹងធ្វើការត្រឡប់មកវិញនៅក្នុងព្រឹត្តិការណ៍ដែលគ្រប់គ្នាប្រាថ្នាក្នុង Version 2.4។ ដូចនេះអ្នកគួរតែត្រៀម Primogems ចាំទៅដើម្បីមានឱកាសក្នុងការទទួលបានវា។ 

Ningguang Orchid Evening Gown

Ningguang’s Orchid’s Evening Gown. រូបភាពពី៖  Mihoyo

មុខងារផ្សេងទៀតនៃ Version 2.4 គឺឈុតថ្មីសម្រាប់ Ningguang និង Keqing។ ចូលរួមក្នុងព្រឹត្តិការណ៍ ‘Fleeting Colorss in Flight’ ដើម្បីទទួលបានឱកាសក្នុងការទទួលបាន “Orchid’s Evening Gown” របស់ Ningguang ដោយឥតគិតថ្លៃ។ អ្នកលេងក៏អាចទទួលបាន character 4-Star Liyue តាមដែលគេពេញចិត្តដោយគ្រាន់តែបំពេញ quest ពិបាកចំនួនបួន។ 

ឈុតថ្មីរបស់ Keqing គឺ “Opulent Splendor” ក៏មានលក់នៅក្នុង Character Outfit Shop ជាមួយនឹងការបញ្ចុះតម្លៃមកត្រឹម 1350 Genesis Crystals (ចុះពី 1680) ដែលការផ្តល់ជូននេះមានរយះពេលកំណត់។

អាវុធថ្មី

Genshin Impact Calamity Queller

ដោយសារការនាំចូលអ្នកប្រើប្រាស់អាវុធប្រភេទលំពែងថ្មីពីរនាក់ថ្មី អ្នកលេងអាចបំពាក់ Calamity Queller ដែលជា 5-Star Polearm បង្កើតឡើងពីត្បូងចម្លែក ទៅឲ្យ character ថ្មីរបស់អ្នក។ អាវុធនេះមានសមត្ថភាពក្នុងការបង្កើន Elemental Damage Bonus ទាំងអស់។ ទទួលបាន Consummation ក្រោយការប្រើប្រាស់ Elemental Skill។ Effect នេះនឹងបង្កើនការវាយប្រហាររបស់ character ដែលបំពាក់វាក្នុងចំនួនមួយរៀងរាល់វិនាទី ដែលបូកបន្ថែមបានប្រាំមួយដង។ នៅពេលដែល character មិនបាននៅក្នុងទីលានទេនោះ Consummation’s attack នឹងកើនឡើងទ្វេរដង។ 

ទីតាំងថ្មីដែលហៅថា Enkanomiya

Genshin Impact Enkanomiya

រូបភាពពី៖  Mihoyo

ទីតាំងថ្មីនឹងត្រូវបានបញ្ចេញក្រោយការអាបដេត Version 2.4។ Enkanomiya នៅលើ Watatsumi Island, Inazuma ជាតំបន់អាថ៌កំបាំងក្រោម Sangonomiya។ ដើម្បីបើកទីតាំងថ្មីនេះ អ្នកលេងត្រូវបំពេញលក្ខខណ្ឌខាងក្រោម៖

  • ឈានទៅដល់ Adventure Rank 30 ឬលើសនេះ
  • បំពេញ Archon Quest “Chapter II: Act III – Omnipresence Over Mortals”
  • បំពេញ World Quests “The Still Water’s Flow” និង “The Moon-Bathed Deep”

សត្រូវថ្មីៗ

ជាមួយនឹងការបញ្ចូលនូវ Enkanomiya សត្រូវថ្មីៗ និងសត្វលោកមានជីវិតផ្សេងទៀតក៏នឹងចូលរួមក្នុងហ្គេមដែរ។ អ្នកគួរតែត្រៀមខ្លួនក្នុងការប៉ះជាមួយនឹង Elemental Variants of Specters (Pyro, Cryo, Electro)។ ត្រៀមខ្លួនក្នុងការប្រយុទ្ធដ៏ស្រស្រាក់ស្រស្រាំជាមួយនឹងបិសាចកំណាចមិនអាចជៀសបានគឺ Bathysmal Vishaps ដែលជាអ្នកគ្រប់គ្រងថ្មីនៅក្នុងមហាសមុទ្រ។ អ្នកក៏នឹងជួបប្រទះសត្វលោកមានជីវិតផ្សេងទៀតដូចជា Rays និង Deep Sea Unagi។ 

Genshin Impact Bathysmal Vishap

មុខងារថ្មីៗ និងច្រើនជាងនេះទៀតកំពុងរងចាំ Travelers របស់យើង។ សូមប្រាប់ពីមតិរបស់អ្នកពីអ្វីដែលអ្នកទន្ទឹងរងចាំបំផុតក្នុងការអាប់ដេត Version 2.4 ក្នុង Genshin Impact នៅក្នុងការបញ្ចេញមតិខាងក្រោម។

កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here