អាវុធល្អបំផុតក្នុង Free Fire ដែលត្រូវសាកល្បងនៅឆ្នាំ 2022 នេះ

0
586

Free Fire Best Weapons

Free Fire គឺជាហ្គេមប្រយុទ្ធដែលប្រកបដោយភាពប្រកួតប្រជែងជាមួយម៉ូដហ្គេមជាច្រើន ព្រមទាំងក្រាហ្វិកដ៏ស្រស់ស្អាត។ ហើយក៏មានអាវុធជាច្រើនដែលអ្នកអាចសាកល្បងដើម្បីដឹងថាតើវាស័ក្តិសមសម្រាប់អ្នកឬអត់។ ខាងក្រោមនេះគឺជាមគ្គទេសក៍ដើម្បីជួយអ្នកស្វែងរកកាំភ្លើងដែលប្រើដើម្បីជួយអ្នកទទួលបាន Booyah!

AK47

AK47 គឺជាអាវុធ Free Fire Tier-S ដែលមានការពេញនិយមមួយ។ វាប្រសើរសម្រាប់ការបាញ់តម្រង់ក្បាល ដែលធានាបានថាអ្នកអាចរកបានការសម្លាប់សត្រូវរបស់អ្នកមុនពួកគេអាចតដៃទាន់។ វាមាន vertical damage ខ្លាំងក្លា។ យ៉ាងណាមិញ អ្នកត្រូវប្រឈមនឹងកម្លាំងធាក់នៃការបាញ់។ ភាពស្ទាត់ជំនាញក្នុងការប្រើកាំភ្លើងដូចជា AK 47 ទាមទារការគ្រប់គ្រងនៃការប្រើដោយតម្រង់បានកាន់តែត្រង់។

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 61

រយៈចម្ងាយ៖ 72 

បង់គ្រាប់៖ 30

អត្រាបាញ់៖ 56

ល្បឿនបញ្ចូលគ្រាប់៖ 41

ភាពសុក្រិត៖ 41

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • ឧបករណ៍បំបាត់សំឡេង
  • ក្បាលកាណុង
  • ដងកាន់
  • បង់
  • ស្កូប
  • ដងក្រោយ

Scar

Scar គឺជាកាំភ្លើងគ្មានសំឡេងជាគូសត្រូវរបស់ AK 47 ដែលវាមានកម្លាំងបាញ់មធ្យម ហើយជាមួយនឹងកម្លាំងធាក់ទាបជាង។ វាអាចនឹងមានលក្ខណៈទាបជាង AK 47 ប៉ុន្តែវាផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងបានប្រសើរជាង ដែលយើងនិយាយទៅលើការបាញ់បានត្រង់ និងសុក្រិតជាង ដែលអាចឱ្យអ្នករកបានការសម្លាប់បន្ថែមក្នុងហ្វូងនៃការប្រយុទ្ធដ៏ស្វិតស្វាញ។ 

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 53

រយៈចម្ងាយ៖ 60

បង់គ្រាប់៖ 30

អត្រាបាញ់៖ 61

ល្បឿនបញ្ចូលគ្រាប់៖ 41

ភាពសុក្រិត៖ 42

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • ឧបករណ៍បំបាត់សំឡេង
  • ក្បាលកាណុង
  • ដងកាន់
  • បង់គ្រាប់
  • ស្កូប
  • ដងក្រោយ

Groza

ជាកាំភ្លើងវែងបាញ់ចម្ងាយឆ្ងាយដែលបង្កបានការកម្ទេចខ្ពស់ Groza នេះមានលំនឹងប្រសើរដែលនឹងធ្វើឱ្យអ្នកក្លាយជាអ្នកប្រើអាវុធដ៏ស្ទាត់ជំនាញម្នាក់ក្នុងចំណោមកាំភ្លើងផ្សេងទៀតនៅក្នុង Free Fire ។ វាជាជម្រើសល្អបំផុតសម្រាប់អ្នកលេងភាគច្រើន ប៉ុន្តែអ្នកអាចទទួលបានវាតែពីនៅក្នុង bounty, tokens, resupply maps, និង airdrops ប៉ុណ្ណោះ។

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 61

រយៈចម្ងាយ៖ 77

បង់គ្រាប់៖ 30

អត្រាបាញ់៖ 56

ល្បឿនបញ្ចូលគ្រាប់៖ 48

ភាពសុក្រិត៖ 58

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • ឧបករណ៍បំបាត់សំឡេង
  • ក្បាលកាណុង
  • ដងកាន់
  • បង់គ្រាប់
  • ស្កូប
  • ដងក្រោយ

M4A1

M4A1 គឺជាកាំភ្លើងធន់វែងដែលប្រកបដោយភាពបត់បែន ពេញលក្ខណៈដែលស័ក្តិសមសម្រាប់គ្រប់ស្ថានភាពប្រយុទ្ធ ហើយក៏ជាអាវុធពេញនិយមរបស់អ្នកទើបរៀនលេងផងដែរ។ បើទោះបីជាវាជាកាំភ្លើងធន់វែងមានថាមពលមធ្យមក្តី វាមានសមត្ថភាពមិនធម្មតានោះទេ ហើយស័ក្តិសមសម្រាប់ការប្រយុទ្ធក្នុងចម្ងាយមធ្យមដល់ចម្ងាយឆ្ងាយដោយមិនមានភាពពិបាកក្នុងការប្រើប្រាស់ឡើយ។  

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 53

រយៈចម្ងាយ៖ 77

បង់គ្រាប់៖ 30

អត្រាបាញ់៖ 56

ល្បឿនបញ្ចូលគ្រាប់៖ 48

ភាពសុក្រិត៖ 54

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • ឧបករណ៍បំបាត់សំឡេង
  • ក្បាលកាណុង
  • ដងកាន់
  • បង់គ្រាប់
  • ស្កូប
  • ដងក្រោយ 

M1014

M1014 ក៏ត្រូវបានគេស្គាល់ថាជាស្តេចកាំភ្លើងគ្រាប់ប្រាយ ដោយសារតែសមត្ថភាពរបស់វាក្នុងការបាញ់រះទៅលើក្រុមសត្រូវទាំងមូល ដែលនឹងអាចឱ្យអ្នករកបានការសម្លាប់កាន់តែច្រើន និងយកឈ្នះបាន។ ទោឲះបីជាវាមិនស័ក្តិសមសម្រាប់ការបាញ់ចម្ងាយឆ្ងាយក្តី វាជាកាំភ្លើងគ្រាប់ប្រាយស្វ័យប្រវត្តិដែលធ្វើឱ្យការបាញ់កាន់តែងាយស្រួល។ 

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 97

រយៈចម្ងាយ៖ 15

បង់គ្រាប់៖ 5

អត្រាបាញ់៖ 42

ល្បឿនបញ្ចូលគ្រាប់៖ 34

ភាពសុក្រិត៖ 10

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • ដងក្រោយ

P90

P90 គឺជាអាវុធស័ក្តិសមបំផុតសម្រាប់អ្នកប្រសិនបើអ្នកកំពុងរកមើលកាំភ្លើងដែលមានអត្រាបាញ់ខ្ពស់។ វាមានថាមពលគួរសមក្នុងចម្ងាយមធ្យម ហើយអាចបាញ់បាន 80 គ្រាប់ក្នុងការបាញ់ម្តង។  

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 48

រយៈចម្ងាយ៖ 27 

បង់គ្រាប់៖ 50

អត្រាបាញ់៖ 75

ល្បឿនបញ្ចូលគ្រាប់៖ 48

ភាពសុក្រិត៖ 37

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • បង់គ្រាប់
  • ស្កូប
  • ដងក្រោយ

MP40

MP40 ត្រូវបានស្គាល់ថាជា SMG របស់ Free Fire ដែលមានអត្រាបាញ់ខ្ពស់បំផុត។ នេះជាកាំភ្លើងល្អបំផុតសម្រាប់អ្នកនៅពេលទប់ទល់ជាមួយសត្រូវនៅក្នុងចម្ងាយជិត។ វាមានអនុភាពជាង P90 ប៉ុន្តែមិនស្ថិតក្នុងក្រុមអាវុធចម្ងាយឆ្ងាយនោះទេ។ វាបាញ់បាន 30-32 គ្រាប់ក្នុងរយៈពេលតែមួយពព្រិចភ្នែក។ ដូច្នេះវាត្រូវការគ្រាប់ច្រើន។ តែយ៉ាងណាក៏ដោយ វាមានលំនឹងខ្លាំងជាមួយពេលវេលាបញ្ចូលគ្រាប់សមស្រប។

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 48

រយៈចម្ងាយ៖ 22

បង់គ្រាប់៖ 20

អត្រាបាញ់៖ 83

ល្បឿនបញ្ចូលគ្រាប់៖ 48

ភាពសុក្រិត៖ 17

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើង៖

  • ដងកាន់
  • បង់គ្រាប់
  • ដងក្រោយ

AWM

AWM គ្មានសំឡេងនៅពេលប្រើវាជាអាវុធបាញ់ស្នៃភឺដ៏ពិសេសបំផុតនៅក្នុង Free Fire ។ វាបង្កើតបានការកម្ទេចយ៉ាងខ្ពស់ ហើយអាចផ្តួលសត្រូវដែលប្រើអាវការពារឡេវែល 2 បាន។ នៅពេលនិយាយអំពី AWM ការបាញ់តម្រង់ក្បាលគឺជាការសម្លាប់មួយរំពេច មិនថាប្រភេទមួកការពារអ្វីដែលសត្រូវកំពុងពាក់នោះឡើយ។ AWM គឺជាអាវុធដ៏សាហាវបំផុតនៅក្នុង Free Fire មកទល់ពេលនេះ។ វាអាចរកបានតែនៅក្នុង bounty tokens, resupply maps, និងតាមរយៈ airdrops ប៉ុណ្ណោះ។ 

លក្ខណៈរបស់កាំភ្លើង៖ 

កម្ទេច៖ 91

រយៈចម្ងាយ៖ 90 

បង់គ្រាប់៖ 5

អត្រាបាញ់៖ 27

ល្បឿនបញ្ចូលគ្រាប់៖ 34

ភាពសុក្រិត៖ 90

ឧបករណ៍អាចភ្ជាប់ជាមួយកាំភ្លើងប៖

  • ឧបករណ៍បំបាត់សំឡេង
  • ក្បាលកាណុង
  • ដងកាន់
  • បង់គ្រាប់
  • ស្កូប

កុំភ្លេចបញ្ចូលទឹកប្រាក់លើគណនី Free Fire ដែលមាននៅ Codashop ប៉ុណ្ណោះ។ យើងធានានូវបទពិសោធន៍បញ្ចូលទឹកប្រាក់ដែលកាន់តែមានសុវត្ថិភាព កាន់តែរហ័សនិងកាន់តែប្រសើរជាមួយជម្រើសទូទាត់បន្ថែមដែលអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here