ក្រុម Execration ហក់ឡើងមកលំដាប់កំពូល មកប្រជែងជាមួយក្រុម Blacklist International ដើម្បីយកឈ្នះក្នុង MSC 2021

0
634

Mobile Legends Bang Bang Southeast Asia Cup 2021

#ExeShot យកឈ្នះ Cinderella ដើម្បីឈានទៅដណ្តើមដំណែងជាជើងឯកនៅអាស៊ីអាគ្នេយ៍

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup 2021 កាលពីថ្ងៃទី 13 មិថុនារ គឺជាការប្រកួតដ៏ស្វិតស្វាញរវាងក្រុមហ្វីលីពីន Execration និងក្រុម Blacklist International ដែលក្រុម Execration យកឈ្នះជាមួយនឹងពិន្ទុ 4 ទល់នឹង 1។ ឡើងចេញពីក្រុមថ្នាក់ក្រោម Execration ហក់លោតវារដាច់ក្រុមផ្សេងដោយបានផ្តួលក្រុមមកពីកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមុននឹងធ្វើការសងសឹកទៅលើក្រុម Blacklist ដែលធ្លាប់យកឈ្នះពួកគេក្នុងការប្រកួតដណ្តើមជើងឯក MPL Philippines S7 កាលពីខែឧសភាកន្លងទៅ។ 

Execration MSC Champion 2021
Image Credit: Execration ML Facebook

នៅទីបំផុត Renz Errol Cadua “Renzio” (EXP Lane) Patrick James Caidic “E2MAX” (Support) Kiel VJ Hernandez “Kielvj” (MID Lane) Joshua Mangilog “Ch4knu” (Tank) Grant Duane Pillas “Kelra” (Gold Lane) និង Billy Jazha Alfonso ”Z4pnu” (6th Man) ដណ្តើមបានជើងឯកប្រចាំតំបន់រួមជាមួយរង្វាន់ជាទឹកប្រាក់ 70 000 ដុល្លារអាមេរិច។ Execration បានក្លាយជាក្រុមហ្វីលីពីនទីពីរដែលដណ្តើមបានកេរ្តិ៍ឈ្មោះដ៏ល្បីនេះបន្ទាប់ពីក្រុម Aether Main ដែលជាលេខមួយក្នុងឆ្នាំ 2018។

ការវិលត្រឡប់មកវិញដ៏អស្ចារ្យ

ដំណើរចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ Execration ព្រោះថាគេត្រូវបានទម្លាក់ទៅក្នុងចំណោមក្រុមថ្នាក់ក្រោមក្រោយពីចាញ់ក្រុម EVOS Legends ID ក្នុងថ្ងៃទី 1។ ចាប់ពីនោះមក គេចាប់ផ្តើមយកឈ្នះក្រុម Impunity KH របស់កម្ពុជាក្នុងលទ្ធផល 2​ ទល់នឹង 1 ក្នុងថ្ងៃទី 2។ 

ការឈានទៅមុខរបស់ Execration បន្តក្នុងថ្ងៃទី 2 ក្រោយពីបានស៊ីដាច់ក្រុម RSG MY មកពីម៉ាឡេស៊ីក្នុងលទ្ធផល 2 ទល់នឹង 0។ ជ័យជំនះនេះបានរុញ Execration មកកាន់ក្រុមថ្នាក់ខ្ពស់ដោយមកប៉ះជាមួយនឹងក្រុម EVOS Legends មកពីឥណ្ឌូណេស៊ីដែលធ្លាប់យកឈ្នះគេកាលពីថ្ងៃទី 1។ ផ្ទុយពីលើកមុន លើកនេះក្រុមយុវជនរបស់ហ្វីលីពីនបានធ្វើការសងសឹកបានសម្រេចដោយយកឈ្នះក្នុងលទ្ធផល 3 ទល់នឹង 1 ដែលបញ្ជូនគេឲ្យចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ MSC។ 

#Exeshot នៅក្នុងវគ្គផ្តាច់ព្រ័ត្រ

ក្រុមដែលពួកគេត្រូវប្រឈមមុខជាមួយក្នុងវគ្គផ្តាច់ព្រ័ត្រនោះគឺ Blacklist International ដែលបានចូលមកកាន់វគ្គផ្តាច់ព្រ័ត្រយ៉ាងលឿនក្រោយពីការយកឈ្នះក្រុម RSG របស់ម៉ាឡេស៊ី និងក្រុម EVOS Legends របស់ឥណ្ឌូណេស៊ី។ ការប្រកួតសងសឹកជាមួយ Execration គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រសារជាថ្មីរវាងក្រុមទាំងពីរក្រោយពីការប្រកួតដណ្តើមជើងឯក MPL Philippines Season 7 កាលពីខែឧសភាកន្លងទៅ។ Blacklist ទទួលបានជ័យជំនះក្រោយពីការប្រកួតប្រាំពីរហ្គេមយ៉ាងស្រស្រាក់ស្រស្រាំក្នុងលទ្ធផល 4 ទល់នឹង 3។ 

MLBB MSC Game 5 Stats
Game 5 Stats. Image Credit: MSC

ការប្រកួតលើកនេះខុសពីលើកមុន។ Blacklist International ទទួលបានជ័យជំនះក្នុង Game 1។ Execration ធ្វើការវាយបកក្នុង Game 2 ហើយនឹងធ្វើឲ្យ Blacklist ចាញ់ជាលើកដំបូងក្នុងការប្រកួតនេះ។ នៅក្នុង Game 3 Execration ធ្វើការសង្គ្រប់ទៅលើ heroes ខ្សោយៗរបស់ Blacklist ដោយប្រើ Lord ជាមួយនឹង Tank Barats របស់ Edward។ ក្នុងលទ្ធផលនាំមុខ 2 ទល់នឹង 1 Execration បន្តនាំមុខក្នុង Game 4 ដោយធ្វើការ wipe-out នៅចុងហ្គេមដើម្បីឡើងទៅដល់ពិន្ទុស្មើគ្នា។ ក្នុងលទ្ធផល 3 ទល់នឹង 1 Execration ធ្វើការបញ្ចប់ក្រុមសត្រូវដោយ Chang’e របស់ Kelra ប្រើ Skill Meteor Shower ដឹកនាំក្រុមទៅរកជ័យជំនះ។ ការលេងដ៏ល្អរបស់ Kelra ធ្វើឲ្យគាត់ឈ្នះដំណែង MVP ក្នុង MSC 2021។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here