សារដំណឹងអំពីហ្គេមថ្មីនៃ Codashop ៖ បង្កើតក្រុមខ្លាំងៗរបស់អ្នកជាមួយ MARVEL Strike Force!

0
591

Codashop x Marvel Strike Force

បញ្ចូល Power Cores ជាថ្មីនៅ Codashop.

Superheroes បានឈានជើងចូលក្នុងអាណាចក្រហ្គេម ប៉ុន្តែគ្មានហ្គេមណាដែលមានការពេញនិយមជាងហ្គេមយុទ្ធសាស្រ្ត RPG នៅក្នុង MARVEL Strike Force នោះឡើយ! ហ្គេមរបស់ Scopely មានតួអង្គ Colossal Roster — នៅ 171, ទាំង Heroes និង Villains ។ Commanders​, សូមពិនិត្យមើលព័ត៌មានសង្ខេបនេះដើម្បីជួយដល់អ្នកស្វែងយល់អំពីមូលដ្ឋានខ្លះៗ និងអ្វីដែលអ្នកគាំទ្រ MARVEL អាចរំពឹងទុកបាន។

បង្កើតក្រុមខ្លាំងៗ

Assemble the ultimate squadបង្កើតក្រុមដោយមានទាំង Heroes និង Villains!

MARVEL Strike force គឺជាហ្គេមសម្រាប់លេងដោយឥតគិតថ្លៃទាំងសម្រាប់ទូរសព្ទ និងថេប្លែត។ វាអនុញ្ញាតឱ្យអ្នកលេង​បង្កើតក្រុមខ្លួនឯងចេញពីតារាងនៃ MARVEL heroes ដែលល្បីៗនៅក្នុង Spider-Man, Black Panther, Scarlet Witch, និង Captain America ហើយក៏ផ្តល់ផ្តល់អនុភាពនៃជម្រើសស្មើគ្នាដូចនឹងពួក Villains ដូចជា Loki, Doctor Doom, Thanos, និងជាច្រើនទៀត! នៅពេលដែលផែនដីកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ Super Heroes ទាំងអស់នេះ ព្រមទាំង Super Villains បានទុកគូរបដិបក្ខរបស់ខ្លួនមួយឡែក ហើយបានរួមដៃគ្នាដើម្បីការពារផែនដីប្រឆាំងនឹងការគំរាមកំហែងរបស់ Ultimus ។

Spiderman Equipment

នៅពេលអ្នកចូលឡប់ប៊ី វាមើលទៅហាក់ដូចជាស្មុគស្មាញណាស់។ តែកុំបារម្ភ ព្រោះ Nick Fury និង Black Widow នឹងប្តូរវេនគ្នាជួយអ្នកឆ្លងកាត់ការហ្វឹកហាត់មូលដ្ឋាន។ មានគោលដៅផ្សេងៗដែលត្រូវធ្វើជារៀងរាល់ថ្ងៃ៖ បង្កើតក្រុម, ប្រយុទ្ធជាមួយសត្រូវ, ប្រមូលអាវុធ, និងការផ្សំ ​និងផ្គូរផ្គង Potent Synergies របស់ក្រុមដើម្បីជួយឱ្យអ្នកឈ្នះ។ នៅពេលអ្នកលេងដល់ដំណាក់កាលខាងមុខៗទៀត អ្នកនឹងកាន់តែជួបនូវសាច់រឿងពិសេសៗ ព្រមទាំងទំនាក់ទំនងជាមួយតួអង្គ MARVEL ផ្សេងៗជាច្រើន។ 

បំពាក់អាវុធ និងអាប់គ្រេដ

អ្នកលេងអាចអាប់គ្រេដ Super Heroes និង Super Villains របស់ខ្លួនដើម្បីធ្វើឱ្យពួកគេកាន់តែសាហាវជាងមុន និងកាន់តែខ្លាំងជាងមុននៅក្នុងការប្រយុទ្ធ។ តាមរយៈការបំពេញសកម្មភាពផ្សេងៗគ្នា អ្នកនឹងរកបាន XP Points ដើម្បីដំឡើងឡេវែលដល់អ្នក និងតួអង្គរបស់អ្នក។ ចូលរួមក្នុងព្រឹត្តិការណ៍រៀងរាល់ថ្ងៃផ្សេងៗទៀត ក៏នឹងផ្តល់ជូនអ្នកនូវ XP ផងដែរ។

Suit up and upgrade

បណ្តុះបណ្តាល Heroes និងបង្កើនថាមពលលើសមត្ថភាពពិសេសរបស់ពួកគេ។ បន្ថែមថាមពលទៅតួអង្គរបស់អ្នកដោយការប្រមូលត្បូង Iso-8 ។ អ្នកក៏អាចរកបានវត្ថុផ្សេងៗគ្នាដែលពិសេសសម្រាប់តួអង្គរបស់អ្នកបានដែរដោយការលេងក្នុងម៉ូដផ្សេងៗគ្នា។

Deadpool

តាមរយៈ Strike Force’s extensive roster​ នេះ Commanders ក៏នឹងមានឱកាសតុបតែង heroes របស់ខ្លួន ព្រមទាំងរូបរាងរបស់ Villains ផងដែរ។ ដោយប្រើប្រាស់ Costume Credits, អ្នកលេងអាចស្លៀកពាក់ដល់តួអង្គដោយប្រើប្រាស់ឯកសណ្ឋានពិសេសផ្ទាល់ខ្លួនរបស់ពួកគេ និងសម្លៀកបំពាក់ទាន់សម័យដែលមាននៅទូទាំងពហុចក្រវាឡនេះ។ រាប់ចាប់ពី X-Force Deadpool, President Loki, Captain MARVEL ‘Vers,’ និង Siege Thor, អ្នកអាចលេងតួអង្គដែលអ្នកពេញចិត្តបានទៅតាមម៉ូដដែលចង់បាន។

Black Widow

អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺថាអ្នកក៏នឹងបានដឹងអំពីប្រវត្តិសាច់រឿងគួរឱ្យចាប់អារម្មណ៍មួយចំនួនផងដែរអំពីឈុតសម្លៀកបំពាក់នីមួយៗ ព្រមទាំងពេលវេលាដែលវាត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងចក្រវាឡ MARVEL នេះ។

នាំក្រុមដែលខ្លាំងៗបំផុតទៅក្នុងការប្រយុទ្ធ

Hero ឬ Villain នីមួយៗមាន Skill Set ពិសេសរៀងៗខ្លួនដើម្បីជួយគ្នាក្នុងការប្រយុទ្ធ។ ប៉ុន្តែគ្មានអ្វីដែលធ្វើឱ្យ ‘ពេលវេលាប្រយុទ្ធ’ ពិសេសជាងការធ្វើការងារជាក្រុមនោះទេ។ នរណាខ្លះដែលអ្នកត្រូវដាក់ទៅក្នុងការប្រកួតគឺជារឿងដែលសំខាន់ ដូចនេះត្រូវរៀបចំក្រុមល្អៗបំផុតរបស់អ្នកដើម្បីកម្ចាត់សត្រូវដែលកាន់តែសាហាវទាំងនេះ។ 

អ្នកអាចបង្កើតក្រុម Strike Force រហូតដល់ចំនួនប្រាំនាក់។ សមាជិកក្រុមនីមួយៗមានតួនាទីខុសៗគ្នាដែលអ្នកចាំបាច់ត្រូវស្វែងយល់ដើម្បីធ្វើតុល្យការសមត្ថភាពក្នុងក្រុម — មានដូចជាអ្នកការពារ, អ្នកផ្សះរបួស, អ្នកវាយលុក និងអ្នកដែលមានជំនាញវាយប្រហារលើហ្វូងមនុស្ស។ សូមតាមដានព័ត៌មានដែលយើងនឹងបង្ហោះនៅពេលខាងមុខអំពីក្រុមដែលយើងនឹងណែនាំសម្រាប់ម៉ូដហ្គេមផ្សេងៗគ្នា។

ម៉ូដហ្គេម

មានម៉ូដហ្គេមខុសៗគ្នាដែលអ្នកអាចលេងបាននៅក្នុង MARVEL Strike Force ។

Game Modesបំពេញបេសកកម្មដើម្បីទទួលរង្វាន់នៅក្នុងម៉ូដហ្គេមខុសៗគ្នា។

  • Challenges. វានឹងបើកសោ នៅពេលអ្នកលេងដល់ Player Level 8 ។ អ្នកលេងអាចរកបានវត្ថុចាំបាច់ៗដូចជា Gold, Energy, និង XP Points តាមរយៈការបំពេញ Challenges ប្រចាំថ្ងៃ។
  • Blitz. វានឹងបើកសោនៅ Player Level 14​។ ទទួលបាន Shards របស់តួអង្គ, Gold, និងធនធានផ្សេងៗទៀតតាមរយៈការប្រយុទ្ធជាមួយសត្រូវដោយផ្អែកលើថាមពលក្រុមរបស់អ្នក។ ផ្តួលគូសត្រូវដែលខ្លាំងៗដើម្បីទទួលបានរង្វាន់កាន់តែពិសេសៗ។
  • Alliance Raids. អ្នកលេងក៏អាចចូលរួម Alliance នៅពេលពួកគេលេងដល់ Player Level 20។ ជ្រើសរើស Alliance ដែលចូលរួមជាទៀងទាត់នៅក្នុង Raids, Alliance War, និងព្រឹត្តិការពិសេសៗផ្សេងទៀតដើម្បីជំរុញសន្ទុះរបស់អ្នក និងទទួលរង្វាន់រៀងរាល់សប្តាហ៍។ បើកសោ Alliance Raids នៅពេលអ្នកលេងដល់ Level 25 ។
  • Arena. វាបើកសោនៅពេលអ្នកលេងដល់ Player Level 30 ។ ម៉ូដ PvP នេះនឹងអនុញ្ញាតឱ្យអ្នករកបាន Power Cores និង Arena Credits ដោយប្រយុទ្ធជាមួយអ្នកលេងផ្សេងទៀត និងបានឡើង Arena Ranks ។
  • Alliance War. ម៉ូដនេះនឹងបើកនៅ Player Level 45 ។ ទាមទារឱ្យមាន Alliance Level 20 ។ ម៉ូដផ្តួលគ្នារវាង Alliance និង Alliance ដើម្បីយកឈ្នះចាញ់នេះនឹងធ្វើឱ្យអ្នកលេងទទួលបានឧបករណ៍ជំនួយសមត្ថភាព, អាវុធ, និងរង្វាន់ផ្សេងទៀតប្រសិនបើពួកគេឈ្នះការប្រយុទ្ធ។

បញ្ចូល Power Cores របស់អ្នកនៅ Codashop!

ដំណឹងល្អដល់ Commanders ទាំងអស់! ឥឡូវអ្នកអាច បញ្ចូលទឹកប្រាក់ MARVEL Strike Force Power Cores របស់អ្នកនៅ Codashop បានហើយ។ គ្រាន់តែបញ្ចូល Strike Force user ID របស់អ្នក រួចជ្រើសរើសបរិមាណនៃ Power Cores ដែលអ្នកចង់ជាវ បំពេញព័ត៌មានទូទាត់ជាការស្រេច! Power Cores នឹងបញ្ជូលទៅគណនីរបស់អ្នកភ្លាមៗ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here