BIGO LIVE: អ្នកស្រ្ទីមដែលត្រូវបានជ្រើសរើសទាំង 10 រូបដែលអ្នកត្រូវមើល

0
310

Bigo Live Top Streamers (2)
BIGO LIVE គឺជាសេវានៃការស្ទ្រីមវីដេអូដែលមានអ្នកស្រ្ទីមនៃមាតិកាខុសៗគ្នា។ រាប់ចាប់ពីការជជែកកម្សាន្ត ការលេងហ្គេម ការសម្តែង និងអ្វីៗផ្សេងទៀត ដែលទាំងនេះ BIGO LIVE មានអ្នកស្រ្ទីមវីដេអូនានាដែលនឹងបំពេញតាមតម្រូវការនៃការកម្សាន្តរបស់អ្នក។ នៅក្នុងអត្ថបទនេះ យើងនឹងក្រឡេកមើលអ្នកស្ទ្រីមវីដេអូខ្លះដែលត្រូវបានជ្រើសរើស និងសម្រាំងសម្រាប់អ្នក។ ដោយហេតុថាអត្ថបទនេះខុសពីអត្ថបទ BIGO LIVE នៅក្នុងប្លក់របស់យើង យើងនឹងត្រូវកំណត់ច្បាប់ជាមូលដ្ឋានមួយចំនួន។ ច្បាប់ទាំងនេះមានដូចខាងក្រោម៖

  • អ្នកស្ទ្រីមវីដេអូត្រូវតែស្ទ្រីមយ៉ាងសកម្មយ៉ាងហោចណាស់រយៈពេលពីរខែ ឬយ៉ាងហោចណាស់ Room Level 10 ប្រសិនបើវាមានសកម្មភាពដូចជាការស្ទ្រីមជាក្រុម។
  • ពួកគេមានអ្នកតាមដានយ៉ាងហោចណាស់ 100 នាក់។
  • ពួកគេអាចប្រើប្រាស់ភាសាអង់គ្លេសបាន មានន័យថា អាចនិយាយ អាចយល់ និងឆ្លើយតបទៅកាន់ទស្សនិកជនដែលនិយាយភាសាអង់គ្លេសរបស់ខ្លួនបាន។ អាចមានករណីលើកលែងមួយចំនួន។
  • ពួកគេធ្វើការស្ទ្រីមវីដេអូនៃខ្លឹមសារមិនជះឥទ្ធិពលដល់កុមារ ឬសម្រាប់ទស្សនិកជនទូទៅដែលជាការស្ទ្រីមបែបឯកទេស/ផ្សេងៗ។
  • ប្រសិនបើអាច ពួកគេមានកាលវិភាគនៃការស្ទ្រីម។

ដូច្នេះ កុំឱ្យខាតពេលច្រើនទៀត យើងចាប់ផ្តើមមើលអ្នកស្ទ្រីមវីដេអូ BIGO LIVE របស់យើងទាំងនេះ។

អ្នកស្ទ្រីមដ៏ល្អបំផុតដែលត្រូវតែមើល

បញ្ជីដែលត្រូវបានសម្រាំង និងជ្រើសរើសរបស់យើងមានអ្នកស្ទ្រីមផ្សេងៗគ្នា។ យ៉ាងណាក៏ដោយ បើយើងនិយាយអំពីការកម្សាន្ត ដោយសារអ្នកស្ទ្រីមហ្គេមភាគច្រើនធ្វើឡើងជាភាសាក្នុងស្រុករបស់ខ្លួន វាពិតជាពិបាកក្នុងការប្រមូលការស្ទ្រីមហ្គេមដែលបំពេញតាមលក្ខណៈវិនិច្ឆ័យខាងលើដោយមិនបានដឹងអ្វីដែលពួកគេធ្វើ ឬប្រសិនបើពួកគេផ្តល់គន្លឹះពិសេសដល់អ្នកលេងហ្គេមដែលចាប់ផ្តើមលេចមុខ។ យ៉ាងណាមិញ អ្នកស្ទ្រីមការកម្សាន្តដែលមិននិយាយភាសាអង់គ្លេសមានសេរីភាពបន្តិច ដោយសារតែ “ផលិតផល” គឺជាការសម្តែងនៃចម្រៀង របាំ ឬការសម្តែងរបស់ពួកគេ។ នេះជារបៀបដែលខ្ញុំប្រមូលបញ្ជីនេះ។

  • Studio 155th (US) – មកពី Harvey, Illinois, ស្ទូឌីយ៉ូផ្សព្វផ្សាយ/តន្ត្រី, Studio 155th ។ ឆានែលនេះគឺពិសេសព្រោះពួកគេស្ទ្រីមជាផ្នែកមួយនៃការផ្សព្វផ្សាយសហគមន៍របស់ពួកគេ។ ការផ្សព្វផ្សាយជាសាធារណៈដ៏ទូលំទូលាយរបស់ពួកគេ និងគោលដៅអក្ខរភាពប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេបានផ្តល់អត្ថប្រយោជន៍ដល់ពួកគេ ដោយសារតែឆានែល និងស្ទូឌីយ៉ូមានគោលបំណងអប់រំដល់សហគមន៍។ នៅក្នុងការស្ទ្រីមរបស់ពួកគេ ពួកគេរៀបចំសន្និសីទ លេងតន្រ្តី និងថែមទាំងអញ្ជើញទស្សនិកជនរបស់ខ្លួនឱ្យចូលរួមក្នុងការស្ទ្រីមជាភ្ញៀវ។ ឆានែលនេះគឺសម្រាប់អ្នក ប្រសិនបើអ្នកចូលចិត្តតន្ត្រី និងការអប់រំ។
    Studio 155 (1)
  • The Fire Princess (US) – នាងជាធម្មតាស្ទ្រីមអំពីជីវិតប្រចាំថ្ងៃរបស់នាង ប៉ុន្តែម្តងម្កាលបង្ហោះកាលវិភាគនៃការព្រួសភ្លើងបន្តផ្ទាល់របស់នាង និងការសម្តែង LED ។ លក្ខណៈនៃការកម្សាន្តនៃការស្ទ្រីមប្រចាំថ្ងៃរបស់នាងពិតជាមកខកបំណងក្នុងការទស្សនាឡើយ ព្រោះនាងមានប្រធានបទជាច្រើនមានចាប់ពីការសម្តែងរបស់នាង និងអ្វីដែលនាងឃើញនៅចំពោះមុខរបស់នាង។ ខ្ញុំមានសំណាងដែលបានឃើញឆ្មានៅក្នុងស្ទ្រីមរបស់នាងខណៈពេលដែលនាងនិយាយអំពីវា។ អ្នកប្រហែលជាមានឱកាសឃើញនាងអនុវត្តទម្លាប់របស់នាង។
  • RedBaby5 (អាមេរិក) – នាងប្រើជំនាញនៃសំឡេងតន្រ្តី rhythm-and-blues (R&B) ស្របពេលដែលផ្តល់អារម្មណ៍ដ៏ល្អដល់ទស្សនិកជនរបស់នាង។ មិនយូរទេ អ្នកនឹងច្បាស់ជាបណ្តែងអារម្មណ៍តាមចង្វាក់ភ្លេងដ៏រណ្តុំ រងំក្នុងចិត្តនេះជាក់ជាមិនខាន។
  • Namipiano (ជប៉ុន) – ថ្វីបើវាជាភាសាជប៉ុនក្តី អ្នកស្ទ្រីមម្នាក់នេះទំនាក់ទំនងជាមយយទស្សនិកជនបរទេស ដ៏រាបណាពួកគេប្រើភាសាអង់គ្លេសគោលសាមញ្ញ។ អ្វីដែលធ្វើឱ្យយើងដាក់បញ្ចូលនាងក្នុងនេះ គឺការលេងព្យាណូរបស់នាង។ នាងភាគច្រើនលេងបទភ្លេងបុរាណពីសម័យរ៉ូមែនទិក (បេថូហ្វិន) ដល់សម័យទំនើប (ឌីប៊ូស៊ី) ។ នាង​ក៏​បញ្ចេញ​បទ​ភ្លេង​សម័យ​មួយ​ចំនួន​ផង​ដែរ​ដូចជា​ចម្រៀង​អានីមិក និង​ចម្រៀង​ប៉ុប។ ប្រសិនបើអ្នកចង់សម្រាកអារម្មណ៍ (និងរៀនភាសាជប៉ុនខ្លះ នាងបកប្រែអ្វីដែលនាងចង់និយាយជាភាសាអង់គ្លេសមុននឹងឆ្លើយតប) ឆានែលនេះត្រូវបានណែនាំយ៉ាងខ្លាំង។ 
  • PuppyGuardian (អាមេរិក) – ស្ទ្រីមនេះគឺជាជម្រកកូនឆ្កែនៅក្នុងសហរដ្ឋអាមេរិក។ ពួកគេស្ទ្រីមដើម្បីរៃអង្គាសថវិកាសម្រាប់ទីជំរករបស់ពួកគេ និងស្វែងរកអ្នកចិញ្ចឹមដែលមានសក្តានុពល។ ការដាក់បញ្ចូលរបស់ពួកគេនៅទីនេះមិនត្រឹមតែសម្រាប់សត្វឆ្កែដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបុព្វហេតុរបស់វាផងដែរ។
    Puppy Guardian (1)
  • Wesley Sneijder (ហូឡង់) – អតីតខ្សែបម្រើសម្រាប់ក្រុមបាល់ទាត់ជាតិហូឡង់ (KNVB; Oranje) និងជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតក្នុងជំនាន់របស់គាត់ Wesley Sneijder (បញ្ចេញសំឡេងស្រដៀងនឹង Schneider) និយាយអំពីបាល់ទាត់ និងជីវិតប្រចាំថ្ងៃរបស់គាត់បន្ទាប់ពីចូលនិវត្តន៍។ គាត់ផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ពីថ្ងៃលេងរបស់គាត់ជាមួយក្រុមជម្រើសជាតិ និងក្លឹបដែលគាត់ត្រូវបានចុះហត្ថលេខា។ ពិតជាព័ត៌មានដ៏សម្បូរបែប​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់។
  • GuitarGod83 (អាមេរិក) – គាត់ចាក់ភ្លេង និងលេងហ្គីតា។ គាត់ក៏អនុញ្ញាតឱ្យភ្ញៀវចូលរួមជាមួយគាត់តាមរយៈបទចម្រៀងមួយចំនួន និង/ឬជួយពួកគេរៀបចំឧបករណ៍ចាក់ផ្សាយរបស់ពួកគេ។ គាត់​មាន​ក្បាច់លេងតន្ត្រី​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ចាប់​អារម្មណ៍​ដោយ​ការ​លេង​ហ្គីតា​របស់​គាត់។
  • Miyu (Japan) – ដូចការស្ទ្រីមរបស់ Namipiano, Miyu ដែរ វាធ្វើចម្បងជាភាសាជប៉ុន។ នាងអាចប្រាស្រ័យទាក់ទងជាមួយទស្សនិកជនបរទេសរបស់នាងជាភាសាអង់គ្លេសគោលៗបាន។ ទោះយ៉ាងណាក៏ដោយ នោះហើយដែលភាពខុសគ្នាស្រឡះនៃភាពស្រដៀងគ្នារបស់ពួកគេ។ Miyu លេង​ខ្លុយ​ដូច​ជា​ដោយគ្មានការនឹកគិតអំពីអ្វីទាំងអស់ ហើយ​យើង​អាច​មើល​ឃើញ​ពីទំហំនៃក្តីរីករាយរបស់​នាង​ក្នុងការ​លេង​ឧបករណ៍​នេះកំដរអារម្មណ៍​ដល់​ទស្សនិកជន​។ ការលេងរបស់នាងនឹងនាំមកនូវស្នាមញញឹមដល់អ្នកផងដែរ។ ខ្ញុំពិតជាសូមណែនាំស្ទ្រីមនេះដល់អ្នក។ 
  • HikaruMetalGuitarist (ជប៉ុន) – ជាតន្ត្រីករជប៉ុនម្នាក់ទៀតដែលប្រាស្រ័យទាក់ទងជាមួយទស្សនិកជនបរទេសរបស់ពួកគេ, HikaruMetalGuitarist ភាគច្រើនចាក់ផ្សាយបទចម្រៀងរ៉ុក និងមេថលបុរាណ។ គាត់ក៏មានហ្គីតាជាច្រើនជម្រើសផងដែរ ដែលធ្វើឱ្យអ្នកចូលចិត្តហ្គីតាដូចជាខ្ញុំដែរនេះស្រក់ទឹកមាត់នៅពេលឃើញឧបករណ៍របស់គាត់។ 
  • Chef Yawdman (អាមេរិក) – ដើម្បីប្រមូលអ្នកស្ទ្រីមដែលបានសម្រាំងដោយដៃដ៏ល្អបំផុត ខ្ញុំចង់បិទបញ្ចប់អត្ថបទនេះដោយនិយាយអំពីចំណង់ចំណូលចិត្តពិសេសមួយ ហើយសម្រាប់ប្រភេទនៃមាតិកាដែលជាធម្មតាឃើញនៅក្នុង BIGO LIVE ក៏ជាកម្មវិធីផ្សាយមិនគួរឱ្យជឿ ដែលជាអ្នកធ្វើម្ហូបផងដែរ។ ចុងភៅ Yawdman មិននិយាយច្រើនទេ ដោយផ្តោតលើអ្វីដែលគាត់កំពុងធ្វើ ប៉ុន្តែការមើលឃើញពីអ្វីដែលគាត់ធ្វើតាំងពីដើមដល់ចប់គឺពិតជាធ្វើឱ្យយើងជក់ចិត្ត។ វាអាចជាស្ទ្រីមផ្ទៃខាងក្រោយ ASMR របស់អ្នក។.

សរុបសេចក្តី

ទាំងនេះគឺជាស្ទ្រីមកម្សាន្តមួយចំនួនដែលខ្ញុំបានមើលនៅលើ BIGO LIVE ក្នុងរយៈពេលបីខែកន្លងមកនេះ។ ខ្លឹមសាររបស់ពួកគេតែងតែទទួលបានចំណាត់ថ្នាក់កំពូលនៅលើវេទិកា ហើយពួកគេនាំមកនូវភាពរីករាយខ្លះដល់ទស្សនិកជនរបស់ពួកគេ។ គួរមើល​ពួក​គេ​ពេល​ណា​មួយ​បន្ទាប់​ពី​ធ្វើ​ការ ​ឬ​បន្ទាប់​ពី​ការ​លេង​។ ពួកគេប្រាកដជានឹងផ្តល់ឱ្យអ្នកនូវការកម្សាន្ត និងការសំរាកលំហែដែលអ្នកត្រូវការជាក់ជាមិនខាន។.

 

បញ្ចូលទឹកប្រាក់ BIGO LIVE តាមរយៈ Codashop ។ យើងផ្តល់ជូននូវវិធីសុវត្ថិភាព និងងាយស្រួលក្នុងការផ្ទុកនៅលើ BIGO LIVE Diamonds។ ជ្រើសរើសចំនួននៃការបញ្ចូលទឹកប្រាក់ វិធីសាស្ត្របង់ប្រាក់ដែលអ្នកពេញចិត្ត និងអាសយដ្ឋានអ៊ីមែលរបស់អ្នក ជាការស្រេច។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here