ហៀរ៉ូ Assassins របស់ MLBB​ ទាំង 10 ដែលត្រូវសាកល្បងក្នុងរដូវកាលទី 26

0
884

Top 10 MLBB Assassins

កាលពីរដូវកាលមុនយើងកត់សម្គាល់ឃើញថា Tanks នៅក្នុង Mobile Legends បានក្លាយជា Meta ហើយមានប្រៀបច្រើននៅក្នុងគ្រប់ Rank Game ។ ការជ្រើសរើសស្នូលគឺផ្តោតលើ Akai, Balmod, និង Thamuz ប៉ុន្តែក្នុងរដូវកាលនេះ Meta នៅក្នុង Mobile Legends បានផ្លាស់ប្តូរជាថ្មី។ យើងបានឃើញការកើនឡើងនៃប្រជាប្រិយភាពរបស់ហៀរ៉ូ Assassins នៅក្នុងរដូវកាលក្រោយទៀត ហើយនិន្នាការហាក់ដូចជាត្រលប់ទៅក្នុងរដូវកាលទី 26 ។ 

ឥឡូវយើងទាំងអស់ដឹងហើយថាហៀរ៉ូ Assassins នឹងទទួលបានដំណែងរបស់ខ្លួនជាថ្មី អ្នកប្រហែលជាឆ្ងល់ថាត្រូវជ្រើសរើសនរណាហើយមើលទៅ។ សូមអានអត្ថបទនេះប្រសិនបើអ្នកកំពុងរកមើលហៀរ៉ូ Assassin ណាម្នាក់ដើម្បីសាកល្បងនៅរដូវកាលទី 26 នេះ។

10.) Hanzo

Hanzo MLBB

Demon Ninja លាក់ខ្លួនក្នុងស្រមោល

គុណសម្បត្តិ៖

Hanzo មានភាពរហ័សរហួនខ្លាំង ហើយសាហាវទៀតផងនៅក្នុងការប្រយុទ្ធចម្ងាយឆ្ងាយ។ ដោយប្រើស្កីលឈាមបិសាចរបស់គាត់ គាត់ជំនាញក្នុងការផ្តួលសត្រូវខណៈដែលអាចលាក់ខ្លួនក្នុងចម្ងាយមួយដែលសុវត្ថិភាព ហើយអាចគេចខ្លួនពីស្ថានភាពយ៉ាប់យឺនបានទៀតផង។ នេះយើងនៅមិនទាន់និយាយដល់គាត់អាចហៅ Ame no Habakiri ដើម្បីលេបត្របាក់ creeps ដែលធ្វើឱ្យគាត់ជាអ្នកហ្វាមដ៏រហ័សបំផុតនៅក្នុង Mobile Legends ។

គុណវិបត្តិ៖ 

រាងកាយដើមរបស់គាត់អាចនឹងឱ្យគេរកឃើញយ៉ាងងាយស្រួលដោយតាមលំអាននៃផ្សែងពួរបិសាចរបស់គាត់ ដែលធ្វើឱ្យរាងកាយរបស់គាត់ងាយនឹងរងគ្រោះដោយត្រូវគេវាយប្រហារ។ វាជាការប្រសើរប្រសិនបើអ្នកអាចមានវិធីលាក់ខ្លួនគាត់ក្នុងគុម្ពស្មៅ។ បើមិនដូច្នេះទេ Hanzo នឹងគ្មានប្រសិទ្ធភាពនោះទេ។ 

ហៀរ៉ូប្រើសម្រាប់ទប់ទបល់៖

  • Aldous
  • Ling
  • Fanny

9.) Saber

Saber MLBB

បុរសកាន់ដាវស្វែងរកគូប្រៀប

គុណសម្បត្តិ៖

Saber មានភាពរហ័សខ្លាំង។ គាត់មានសមត្ថភាពនៃជំនាញ crowd-control ផ្សេងៗដែលអាចប​ង្អាក់សកម្មភាពរបស់សត្រូវ ហើយអនុញ្ញាតឱ្យក្រុមរបស់គាត់គ្រប់គ្រងសមរភូមិប្រយុទ្ធបាន។ ស្កីល Ultimate របស់គាត់បូកជាមួយ Burst Damage ដ៏ខ្លាំងក្លា និងស្កីល Crowd Control បានធ្វើឱ្យគាត់ជាហៀរ៉ូពិបាកនឹងត្រូវគេផ្តួលក្នុងការប្រយុទ្ធ។

គុណវិបត្តិ៖

គាត់មាន HP តិច និងខ្វះ Lifesteal Ability ដែលធ្វើឱ្យគាត់ពិបាកក្នុងការហ្វាម និងក្នុងការប្រយុទ្ធ 1 ទល់ 1 ។ 

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Argus
  • Gatotkaca
  • Benedetta

8.) Natalia

Natalia MLBB

ហៀរ៉ូ Assassin ដែលត្រូវបាននិរទេសដោយអាណាចក្រ Moniyan

គុណសម្បត្តិ

Natalia គឺជាហៀរ៉ូ Assassin ដ៏មានប្រសិទ្ធភាពខ្លាំងក្លាទល់នឹង Marksman និង Mages ។ Natalia ក៏ពូកែក្នុងការ split-pushing និងកម្ទេចប៉មរបស់សត្រូវដោយគ្មានការចាប់បានផងដែរ។ ស្កីលរបស់នាងអនុញ្ញាតឱ្យនាងបំបាំងខ្លួនពីសត្រូវបានយ៉ាងរហ័ស។ 

គុណវិបត្តិ

Natalia ពិបាកនឹងយកឈ្នះហៀរ៉ូ Tanks និង Fighter ។ សកម្មភាព Roaming របស់នាងអាចងាយនឹងត្រូវបានកំណត់បានដោយប្រើ AOE Spell ឬដោយគ្រាន់តែរង់ចាំវាយឆ្មក់នាង។

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Rafaela 
  • Lesley
  • Baxia 

7.) Karina

Karina MLBB

អ្នកពិឃាដមកពីកុលសម្ព័ន្ធ Dark Elf

គុណសម្បត្តិ

Karina ទទួលបានប្រជាប្រិយភាពបន្ទាប់ពីក្លាយជាជម្រើសពេញនិយមមួយនៅក្នុង MPL ID រដូវកាលទី 8 — ជាចម្បងគឺដោយសារតែ OP Tank Build ។ បើទោះបីជានៅពេលប្រើ Defense Build ពេញលេញដើម្បីទប់ទល់នឹងនាងក្តី Karina នៅតែអាចបង្កើត Damage យ៉ាងខ្លាំងក្លាដោយគ្រាន់តែប្រើស្កីល Passive របស់នាង។ នាងប្រៀបដូចជាម៉ាស៊ីនពិឃាដអ៊ីចឹងដែរ។ ដោយប្រើតែស្កីល Ultimate របស់នាងនេះ នាងអាចបោសសម្អាតសត្រូវគ្មានសល់។

គុណសម្បត្តិ

Karina គឺជាហៀរ៉ូដែលត្រូវការបង្អែកពីក្រុម។ នាងមិនអាចវាយសម្រុក ឬការពារប៉មតែម្នាក់ឯងបានទេ ហើយនាងមានស្កីលបុកបានតែគោលដៅមួយ។ វាកាន់តែប្រសើរប្រសិនបើអ្នកជ្រើសរើស​ប្រកបដោយភាពឆ្លាតវៃក្នុងការវាយប្រហារហៀរ៉ូក្នុងការប្រយុទ្ធ។

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • X.Borg
  • Lylia
  • Eudora

6.) Benedetta

Benedetta MLBB

The Shadow Ranger

គុណសម្បត្តិ

Benedetta នៅតែជាហៀរ៉ូ Assassins ដ៏ល្អបំផុតម្នាក់នៅក្នុង Mobile Legends រដូវកាលនេះ។ នាងមានស្កីលដ៏ឥតខ្ចោះដែលអាចមានប្រៀបលើគូសត្រូវរបស់ខ្លួនបាន។ សមត្ថភាពធន់នឹងការវាយប្រហាររបស់នាងលេចធ្លោជាងគេក្នុងការប្រយុទ្ធ ហើយស្កីលក្នុងការគេចខ្លួនរបស់នាងក៏គ្មានគូប្រដូចដែរ មិនតែប៉ុណ្ណោះនាងក៏មានប្រៀបលើក្រុមសត្រូវរបស់នាងដោយសារតែស្កីលវាយប្រហារសាហាវនិងរហ័សផងដែរ។

គុណវិបត្តិ៖ 

បង្គុំស្កីលរបស់នាងមានភាពស្មុគស្មាញ ហើយមិនត្រូវបានណែនាំឱ្យលេងសម្រាប់អ្នកទើបរៀនលេងទេ ហើយពិបាកក្នុងការប្រើក្នុងការប្រយុទ្ធជាក្រុម។ 

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Wanwan
  • Ling
  • Minsitthar  

5. ) Aamon

Aamon MLBB

The Duke of Shards

គុណសម្បត្តិ

Aamon នៅតែជាហៀរ៉ូ Assassin ដ៏មានគ្រោះថ្នាក់បំផុតដោយសារស្កីល Passive របស់គាត់ដែលអាចឱ្យគាត់បំបាំងខ្លួននៅពេលខ្លះបាន។ មិនតែប៉ុណ្ណោះ Aamon ក៏អាចបង្កើត Damage ដ៏ខ្លាំងក្លាផងដែរ – ដែលធ្វើឱ្យគាត់អាចសម្លាប់សត្រូវបានមួយរំពេច។

គុណវិបត្តិ

គាត់ខ្សោយនៅហ្គេមដំបូង ហើយពិបាកប្រើដោយសារតែបង្គុំស្មុគស្មាញនៃស្កីលរបស់គាត់។ អ្នកចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្លាំងនៅក្នុងហ្គេមដំបូង។ បើពុំនោះទេ អ្នកអាចក្លាយជាជនរងគ្រោះដោយសារសម្លាប់ – គ្មានប្រសិទ្ធភាពនៅដំណាក់កាលនៃចុងបញ្ចប់ហ្គេម។

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Chou
  • Ruby
  • Eudora

4.) Hayabusa

Hayabusa MLBB

ស្រមោលងងឹត

គុណសម្បត្តិ

Hayabusa ទទួលបានចំណាត់ថ្នាក់ទីបួ​នក្នុងតារាងនៃរដូវកាលនេះជាហៀរ៉ូ Assassins ដ៏ល្អបំផុតដោយសារតែស្កីល Shadow របស់អ្នក។ គាត់អាចបង្កើត Damage យ៉ាងខ្លាំងក្លាដោយក្រាន់តែវាយទៅលើសត្រូវ ហើយមានភាពរហ័សរហួនខ្ពស់ និងអាចបង្ក Burst Damage យ៉ាងសាហាវដោយប្រើ Ultimate របស់គាត់។ Hayabusa អាចជាហៀរ៉ូប្រើសម្រាប់ទប់ទល់ប្រសើរបំផុតសម្រាប់ហៀរ៉ូ Assassin ទាំងឡាយនៅក្នុង Mobile Legends ។ 

គុណវិបត្តិ

ភាពកំសោយមួយរបស់ Hayabusa គឺថាគាត់ត្រូវពឹងផ្អែកខ្លាំងលើ Buffs ។

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Sun
  • Chou
  • Saber

3.) Helcurt

Helcurt MLBB

The Shadowbringer

គុណសម្បត្តិ

Helcurt នឹងត្រូវតែជាហៀរ៉ូ Assassin ពិបាកទប់ទល់បំផុតមួយក្នុងរដូវកាលនេះ។ គាត់មានជំនាញដែលអាចត្រូវបានប្រើដើម្បីគេចខ្លួន ឬពួនឆ្មក់វាយសត្រូវនៅគ្រប់ឡេន។ គាត់អាចឈ្នះបានយ៉ាងងាយស្រួលក្នុងការប្រយុទ្ធ 1 ទល់ 1 ដោយប្រើស្កីលទីមួយដែលធ្វើឱ្យសត្រូវស្ងាត់រយៈពេល 1.5 វិនាទី។ ស្កីល passive របស់គាត់បង្កើនល្បឿនវាយប្រហាររបស់គាត់ចំនួន 10% និងល្បឿនផ្លាស់ទី 65% ហើយ Ulti ពិសេសរបស់គាត់អាចធ្វើឱ្យសត្រូវភ័យរត់រកកន្លែងសុវត្ថិភាពនៅពេលស្កីលនេះត្រូវបានប្រើ។ គាត់ក៏ជាហៀរ៉ូហ្វាមឆាប់រហ័សដែរ ដែលអាចធ្វើឱ្យគាត់ឡើងឡេវែលឆាប់ និងកាន់តែសាហាវឡើងៗនៅពេលលេង។

គុណវិបត្តិ

Helcurt មានភាពខ្សោយនៅហ្គេមដំបូង ដូច្នេះអ្នកចាំបាច់ត្រូវប្រុងប្រយ័ត្ននៅក្នុងឡេន ហើយមិនត្រូវប្រថុយប្រថានពេកនោះទេ។ ហៀរ៉ូ CC ក៏អាចទប់ទល់ជាមួយគាត់បានដែរ។

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Roger
  • Hayabusa
  • Lancelot

2.) Gusion

Gusion MLBB

កាំបិតបរិសុទ្ធ

គុណសម្បត្តិ

Gusion ទទួលបានតំណែងទីពីរដែលជាហៀរ៉ូ Assassins ល្អបំផុតក្នុង Mobile Legend ក្នុងរដូវកាលទី 26 ។ គាត់មានអនុភាពខ្លាំងក្នុងហ្គេមដំបូងបើប្រៀបជាមួយហៀរ៉ូ Assassins ផ្សេងទៀត ដែលបង្កភាពងាយស្រួលដល់គាត់ក្នុងការបោសសម្អាតសត្រូវ។ គាត់ក៏ត្រូវបានបំពាក់ជាមួយស្កីល Blink ជាច្រើនផងដែរដែលធ្វើឱ្យគាត់មានប្រៀបក្នុងការប្រយុទ្ធវាយប្រហារ និងការគេចចេញពីសត្រូវ។ ដូច្នេះមិនបាច់ឆ្ងល់ទេ ហៀរ៉ូនេះពិតជាអ្នកនាំមុខក្នុងក្រុម។

គុណវិបត្តិ

បញ្ហាតែមួយជាមួយហៀរ៉ូនេះគឺបង្គុំនៃស្កីលរបស់គាត់ពិតជាពិបាកហ្វឹកហាត់ឱ្យបានស្ទាត់ខ្លាំងណាស់ ហើយអាចត្រឹមតែវាយឆ្មក់តែទៅលើសត្រូវតែម្នាក់ក្នុងមួយលើកប៉ុណ្ណោះ។ ក្រៅពីនេះ គាត់ជាហៀរ៉ូដែលពិបាកទប់ទល់បំផុត។

ហៀរ៉ូប្រើសម្រាប់ទប់ទល់

  • Sun
  • Zhask
  • Lancelot

1.)  Lancelot

Lancelot MLBB

កូនប្រុស Prodigal និងកំពូលអ្នកប្រើដាវនៃ House Baroque

គុណសម្បត្តិ

Lancelot ជាប់ចំណាត់ថ្នាក់កំពូលជា Assassin ល្អបំផុតក្នុង Mobile Legends សម្រាប់រដូវកាលនេះ។ Lancelot មានស្កីលផ្លាស់ទីល្អបំផុតសម្រាប់ការប្រដេញ ឬការគេចពីសត្រូវក្នុងចំណោមហៀរ៉ូ Assassins ផ្សេងទៀត។ ស្កីលរបស់គាត់ក៏មាន Cooldown រហ័ស សមត្ថភាព Immune ខ្ពស់ និង Burst Damage ហើយគាត់មានភាពខ្លាំងតាំងពីហ្គេមដំបូងរហូតដល់ដំណាក់កាលចុងបញ្ចប់នៃហ្គេម។

គុណវិបត្តិ

បញ្ហាតែមួយក្នុងការប្រើស្កីលរបស់ Lancelot គឺថាវាមានភាពពិបាកក្នុងការប្រើ។ គាត់ខ្វះស្កីល Crowd Control ។

ហៀរ៉ូប្រើសម្រាប់ទប់ទល់៖

  • Silvanna
  • Ruby 
  • Chou

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here