Genshin Impact៖ តួអង្គដែលគួរតែសាកលេងប្រចាំធាតុនីមួយៗ

0
361

Genshin Impact Best Character Mains per Element

Genshin Impact គឺជាហ្គេមវាយប្រហារលេងបានដោយឥតគិតថ្លៃបែប open-world ដែលអ្នកលេងតំរូវឱ្យដើរតួជាតួអង្គណាមួយ (RPG) ហើយបានបង្កើតឡើងដោយក្រុមហ៊ុន HoYoverse ។ វាត្រូវបានចាត់ទុកថាជាហ្គេម RPG ដ៏ល្អបំផុតមួយ ដូច្នេះវាមិនចម្លែកទេដែលហ្គេមនេះនៅតែមានអ្នកលេងដល់សព្វថ្ងៃនេះ។ ប្រព័ន្ធប្រយុទ្ធ, បរិយាកាស open-world ដ៏អស្ចារ្យ, បញ្ជីឈ្មោះតួអង្គដែលបញ្ចូលសំឡេងដោយអ្នកមានទេពកោសល្យកំពូលៗក្នុងវិស័យនេះ (រួមទាំងអ្នកបញ្ចូលសំឡេងកុន anime) និងបទភ្លេងដ៏គួរឱ្យទាក់ទាញបានបង្កើតជាបទពិសោធន៍នៃ Genshin Impact ទាំងមូល។ ប៉ុន្តែដើម្បីទទួលបានតួអង្គ អ្នកលេងត្រូវតែ “wish” (pull) សម្រាប់ពួកគេ។ នេះស្រដៀងទៅនឹងហ្គេមដែលលេងដោយឥតគិតថ្លៃភាគច្រើន ដែលហ្គេមទាំងនេះមានបដា(banner) តួអង្គ/ខ្លឹមសារពិសេសៗដែលផ្លាស់ប្តូរជារឿយៗ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀបរាប់ពី​តួ​អង្គ​ដែល​ល្អ​បំផុត​ដើម្បី​សាកលេង​ប្រចាំ​ធាតុ​នីមួយៗ។ យើងសង្ឃឹមថាវានឹងជួយអ្នកក្នុងដំណើរផ្សងព្រេងនៅដែនដី Teyvat ។

តួអង្គ និងធាតុ៖ ការណែនាំជាមូលដ្ឋាន

ធាតុផ្សេងៗដែលទាក់ទងនឹងបញ្ជីឈ្មោះរបស់តួអង្គ គឺមានសារៈសំខាន់ចំពោះដំណើរការមេកានិកហ្គេមរបស់ Genshin Impact។ ធាតុនៅក្នុងរឿងព្រេងរបស់ Genshin Impact គឺជាថាមពលតែមួយគត់ដែលផ្តល់ដោយ Archons ទៅកាន់សត្វលោកមានជីវិតដទៃទៀត។ តួអង្គអាចប្រើធាតុមួយក្នុងចំណោមធាតុទាំងប្រាំពីរដែលមាន៖

  1. Pyro (Archon: Murata)បង្ក damage ក្នុងសណ្ឋានជាភ្លើងដល់សត្រូវជារឿយៗ។
  2. Hydro (Archon: unnamed)- បង្កើតឥទ្ធិពល(effect)ក្នុងសណ្ឋានជាទឹក ដើម្បីធ្វើឱ្យអ្នកលេង និងសត្រូវងាយទទួលឥទ្ធិពលអេឡិចត្រូ។
  3. Anemo (Archon: Barbatos, ហៅកាត់ Venti)- ជាអ្នកប្រើប្រាស់ខ្យល់។ គ្មានស្ថានភាពឥទ្ធិពលពិសេសទេ។
  4. Electro (Archon: Beelzebul, ហៅកាត់ Raiden Shogun)- ធ្វើ​ឱ្យ​មាន​​ស្ថានភាពឥទ្ធិពល​អគ្គិសនី​ដែល​ការ​វាយ​ប្រហារ​និង​ចលនា​តួអង្គត្រូវ​បាន​បញ្ឈប់​ក្នុង​រយៈ​ពេល​ខ្លី។
  5. Cryo (Archon: Tsaritsa)- ស្ថានភាពបង្កកដែលប៉ះពាល់ដល់ចលនា និងល្បឿនវាយប្រហារ។
  6. Geo (Archon: Morax, ហៅកាត់ Zhongli)- ជាអ្នកប្រើប្រាស់ដី។ គ្មានស្ថានភាពឥទ្ធិពលពិសេសទេ។
  7. Dendro (Archon: Kusanali, ហៅកាត់ Nahida)- ឥទ្ធិពលជាក់លាក់ទេ។ ជាការរួមបញ្ចូលនៃធាតុ Dendro ។

ប្រតិកម្ម និងអនុភាព 

ការយល់ដឹងពីប្រតិកម្ម(Reactions)នៃធាតុ និងអនុភាពគូនៃធាតុ(Resonances)គឺជាដំណើរការមេកានិចដ៏គួរឱ្យចាប់អារម្មណ៍ និងអស្ចារ្យនៅក្នុងGenshin Impact ។ ប្រតិកម្ម​ធាតុ(Elemental Reactions) សំដៅ​លើ​ការ​រួម​បញ្ចូល​គ្នា​នៃ​ធាតុពីរ​ដើម្បី​ទទួល​បាន​ឥទ្ធិពល(effects)កាន់តែខ្លាំង។ ម៉្យាងវិញទៀត អនុភាពគូនៃធាតុ(Elemental Resonances) គឺជាមេកានិកនៃការផ្គុំតួអង្គពីរដែលបង្កើតឱ្យមានឥទ្ធិពល(effects) ទៅតាមប្រភេទធាតុប្រចាំតួអង្គនីមួយៗ។

សម្រាប់ប្រតិកម្មធាតុ ខាងក្រោមនេះគឺជាបញ្ជីលម្អិតនៃឥទ្ធិពលរបស់គូនីមួយៗ។

  • Melt (Pyro + Cryo), Reverse Melt (Cryo + Pyro) – បញ្ចេញ 50% DMG បន្ថែមសម្រាប់ Reverse Melt និង 100% DMG បន្ថែមសម្រាប់ Melt ។ ល្អ​សម្រាប់​សមាសភាព​ក្រុម​ដែល​មាន​ damage ​ខ្ពស់។
  • Vaporize (Pyro + Hydro), Reverse Vaporize (Hydro + Pyro) – មានលក្ខណៈសម្បត្តិដូចគ្នានឹង Melt ។ បញ្ចេញ 50% DMG បន្ថែមសម្រាប់ Reverse Vaporize និង 100% DMG បន្ថែមសម្រាប់ Vaporize ។
  • Burning (Pyro + Dendro) – ធ្វើឱ្យមាន DMG ក្នុងរយៈពេលមួយ លើផ្នែកដែលទទួលរងឥទ្ធិពល(effect) អាស្រ័យលើឥទ្ធិពល Dendro ។ ឧទាហរណ៍ ស្មៅដែលនៅជិតៗនឹងឆេះរាល។
  • Overloaded (Pyro + Electro) – ការផ្ទុះពីផ្លេកបន្ទោរ និងតំបន់រងឥទ្ធិពលផ្ទុះពី pyro នឹងបង្កជា DMG ។ វាធ្វើឱ្យសត្រូវដួលតែម្តង។
  • Electro-charged (Hydro + Electro) – បញ្ចេញប្រតិកម្មត្រង់ៗដែលមាន Electro DMG អំឡុងពេលដែលសត្រូវកំពុងសើម។ ជួយរក្សា​ឥទ្ធិពល​ស្ថានភាព Electro និង Hydro ​ដើម្បី​ផ្គូផ្គង​ជាមួយ​ប្រតិកម្ម​ធាតុ​ផ្សេងទៀត។
  • Frozen (Hydro + Cryo) – វាមិនបង្ក damage ដោយខ្លួនវាទេ ប៉ុន្តែវាបង្ក damage ដោយផ្ទាល់តាមរយៈ Shatter (ការវាយប្រហារខ្លាំងៗដូចជា plunging, claymore, និងការវាយប្រហារដោយ Geo-infused)។ វាយសត្រូវ លើកលែងតែមេធំ ដែលវានឹងធ្វើការបង្កកក្នុងវេលាស្ទើរតែគ្មានដែនកំណត់។
  • Swirl (Anemo + any other Element) – បង្កើត elemental damage អាស្រ័យលើធាតុផ្សេងទៀត។
  • Superconduct (Electro + Cryo) – បង្ក damage ដល់តំបន់រងឥទ្ធិពល cryo ខណៈពេលដែលវាបន្ថយភាពតស៊ូរបស់សត្រូវដោយផ្ទាល់។
  • Crystallise (Geo + any other Element) – សត្រូវទម្លាក់គ្រីស្តាល់ដែលជាខែល។ មានប្រយោជន៍ជាពិសេសសម្រាប់ធាតុ(Element)ដែលវាត្រូវបានផ្គូផ្គងជាមួយ។

អនុភាពគូនៃធាតុ(Elemental Resonances) ផ្តល់នូវឥទ្ធិពលបន្ថែមសម្រាប់ក្រុម ដូចជាសមត្ថភាពpassive អាស្រ័យលើធាតុដែលមានវត្តមាននៅក្នុងក្រុម ខាងក្រោមគឺជាបញ្ជីនៃ Elemental Resonance៖

  • Fervent Flames (Pyro + Pyro) – កើនឡើង 25% ដល់ការវាយប្រហារ និងកាត់បន្ថយ 40% ដល់រយៈពេលនៃ cryo effect ។
  • Soothing Water (Hydro + Hydro) – ផ្តល់ការព្យាបាល(healing) 30% បន្ថែមទៀតខណៈពេលដែលកាត់បន្ថយរយៈពេល pyro effect 40% ។
  • High Voltage (Electro + Electro) – ឱកាសនៃការទំលាក់ភាគល្អិតនៃធាតុ បន្ទាប់ពីការបញ្ចូលថាមពលអគ្គីសនី ការបញ្ជូនថាមពលខ្ពស់ និងបន្ទុកលើសបានដល់ 100% ខណៈពេលដែលកាត់បន្ថយរយៈពេលនៃ hydro effect 40% ។
  • Shattering Ice (Cryo + Cryo) – អត្រាវាយលុកកើនឡើង 15% ប្រឆាំងនឹងសត្រូវដែលរងការវាយប្រហារដោយ cryo effects រួមទាំង Frozen ខណៈពេលដែលរយៈពេលនៃ electro effect ថយចុះ 40% ។
  • Impetuous Winds ( Anemo + Anemo) – ចលនាល្បឿនកើន 15% ខណៈពេលដែលការប្រើប្រាស់កម្លាំងថយចុះ 15% ។
  • Enduring Rock (Geo + Geo) – ខែល​ ​និង​ damage កើន​ឡើង 15% ប៉ុន្តែ geo resistance ​ធ្លាក់​ចុះ​បន្ទាប់​ពី​ damage ​ដល់​សត្រូវ។
  • Protective Canopy (Any four different elements) – Physical និង Elemental resistance កើនឡើង 15% ។

តួអង្គល្អបំផុតដែលអ្នកត្រូវតែសាកល្បងលេងប្រចាំធាតុនីមួយៗ

ការប៉ងប្រាថ្នា(Wishing)តួអង្គដែលបានរៀបរាប់ខាងក្រោមនេះអាចចំណាយពេលយូរ ប៉ុន្តែខ្ញុំធានាថាការរង់ចាំអ្នកនឹងមិនខកបំណងឡើយ។ នេះ​ជា​តួ​អង្គ​ល្អ​បំផុត​ ដែល​អ្នក​ត្រូវ​តែ​សាកលេងយោង​តាម​ធាតុ​នីមួយៗ។ អ្នកណាទៅដឹង ពួកគេអាចជាសមាជិកអចិន្ត្រៃយ៍សម្រាប់សមាសភាពក្រុមរបស់អ្នក។

Zhongli (Geo) – ទោះបីជាមិនល្អឥតខ្ចោះ ខែលរបស់ Zhongli គឺខែលខ្លាំងបំផុតមួយនៅក្នុងហ្គេម ដោយសារតែវាមិនត្រឹមតែអាចdamage និង ផ្តល់ឥទ្ធិពលអវិជ្ជមាន(debuffs) ដល់សត្រូវទេ​ វាក៏ការពារសម្ព័ន្ធមិត្តផងដែរ។ តំបន់ដែលរងឥទ្ធិពលdamageពីគាត់ក៏មានទំហំធំ​​ ហើយ Elemental Burst របស់គាត់អាចធ្វើអោយសត្រូវកាន់តែស្ថិតក្នុងស្ថានភាពអាក្រក់។Genshin Impact Zhongli

Xiangling (Pyro) – ក្នុងនាមជា pyro ទិន្នផលនៃ damage របស់ Xiangling គឺខ្ពស់។ តំបន់ដែលរងឥទ្ធិពល Elemental Burst ពីនាងគឺមានកំរិតខ្ពស់បំផុតនៅក្នុងហ្គេម បូករួមទាំងឥទ្ធិពល pyroដែលនៅជាប់ជាមួយសត្រូវបន្ទាប់ពីប្តូរចេញ។ នេះជាជំរើសល្អបំផុតសម្រាប់អនុវត្ត​ Elemental damage ផ្សេងទៀត។GenshinImpact Xiangling

  1. Traveler (Dendro) – The Traveler មានស្ថិតិល្អគួរឱ្យភ្ញាក់ផ្អើលក្នុងនាមជា Dendro ។ ពួកគេជារឿយៗត្រូវបាន built ជាតួអង្គរង DPS (damage ក្នុងមួយវិនាទី) ជាមួយនឹង damage នៅទីវាលខ្លាំងខ្លា។ Traveler ភាគច្រើនគឺជាតួអង្គ support ដ៏រឹងមាំ។Genshin Impact Traveler

Raiden Shogun (Electro) – តួអង្គដែលមានទិន្នផលdamageខ្ពស់ និងមានសមត្ថភាពអាចបត់បែនបាននោះគឺ​ តួអង្គRaiden Shogunដែលសមត្ថភាពElemental Skill និង Elemental Burst របស់នាងមាន active និងpassive damageខ្លាំង។ នាង​ក៏​ជាតួ support ​ដ៏​ល្អ​ម្នាក់ ​ដោយ​សារ​នាងប្រៀបដូច​ជា “ថ្ម” ឬ​អ្នក​ដែល​បញ្ចូល​ថាមពល​ឱ្យសម្ព័ន្ធមិត្ត​របស់​នាង​។Genshin Impact Raiden Shogun

Ayaka (Cryo) – នាងមាន damage ធំយ៉ាងខ្លាំង ហើយ Elemental Skill របស់នាងអនុញ្ញាតឱ្យនាងដើរឬហោះក្នុងចម្ងាយខ្លីៗ។ នាងអាចបំរាស់ខ្លួនចេញពីស្ថានភាពមិនល្អ ដែលពិតមានប្រយោជន៍ខ្លាំងណាស់ក្នុងការប្រយុទ្ធ។ Elemental Burst របស់នាងក៏មាន damage ខ្ពស់ផងដែរ ដែលធ្វើឲ្យនាងក្លាយជាតួអង្គមានភាពបត់បែនច្រើន។Genshin Impact Ayaka

Xiao (Anemo) – ការវាយប្រហារដ៏មានឥទ្ធិពលបំផុតនៅក្នុងហ្គេមតាមរយៈ Elemental Burst របស់គាត់ ធ្វើឱ្យមានdamageខ្លាំងមហិមា។​ ទោះយ៉ាងណាក៏ដោយ HP របស់ Xiao ធ្លាក់ចុះនៅពេលដែលគាត់ប្រើសមត្ថភាពនេះ។ នៅពេលដែលអ្នកស្ទាត់ជំនាញក្នុងការប្រើប្រាស់សមត្ថភាពពិសេសនេះ គាត់នឹងក្លាយជាតួអង្គដែលងាយស្រួលលេង។Genshin Impact Xiao

Xingqiu (Hydro) – គាត់ប្រហែលជាតួអង្គតែមួយគត់នៅក្នុងបញ្ជីនេះដែលមានភាពស្មុគស្មាញបន្តិចក្នុងការលេង​ ប៉ុន្តែប្រសិនបើអ្នកដឹងពីអ្វីដែលត្រូវ build សម្រាប់ Xingqiu, រង្វាន់គឺអស្ចារ្យណាស់។ ក្នុងនាមជាតួអង្គរង DPS, Xingqiu អាចត្រូវបាន recall​ ឡើងវិញនៅក្រៅវាលសមរភូមិ តែនៅអនុវត្តឥទ្ធិពល Hydro ទៅលើសត្រូវ ដែលធ្វើឱ្យElemental Reactions មានភាពងាយស្រួល។ គាត់អាចវាយលុកឱ្យមាន damage ដោយខ្លួនគាត់ប៉ុន្តែមិនច្រើនទេ។​ Elemental Burst របស់គាត់ដែលបញ្ចេញភ្លៀងជាដាវជុំវិញ Xingqiu គឺជាជំនួយសម្រាប់ទិន្នផល damage របស់គាត់និងធ្វើឱ្យមាន damage បន្ថែមចំពោះការវាយប្រហារធម្មតា។ គាត់អាចត្រូវបាន built ជាអ្នកព្យាបាល(healer)។Genshin Impact - Xingqiu

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here