តួអង្គដែលល្អបំផុតក្នុងការប្រើនៅក្នុង Free Fire Ranked Mode

0
1111

Best characters to use in Free Fire Ranked Mode

នៅក្នុង Free Fire Battle Royale អ្នកដែលខ្លាំងជាងគេដែលនៅរស់គឺទើបជារឿងសំខាន់ ការស្វែងរកតួអង្គដែលស័ក្តិសមបំផុតដើម្បីជួយអ្នកឱ្យឈ្នះគឺជាអ្វីដែលត្រូវធ្វើ។ ប្រសិនបើអ្នកពិបាកក្នុងការបង្កើនសមត្ថភាព Booyah សូមពិនិត្យមើលតួអង្គខាងក្រោមនេះដើម្បីជួយអ្នកឱ្យបានកាន់តែប្រសើរក្នុងការលេងដើម្បីឡើង rank នៅពេលនេះ។

Skyler

Skylerលក្ខណៈពិសេសបំផុតរបស់ Skyler គឺសមត្ថភាព Riptide Rhythm របស់គាត់។ ការបំផ្លាញ 5 Gloo Walls នៅក្នុង 50m និងបង្កើនការស្តារ HP ឡើងវិញនៅពេលជញ្ជាំង Gloo Wall ត្រូវបានប្រើប្រាស់គឺជាគុណប្រយោជន៍ដ៏ធំធេងមួយក្នុងការប្រយុទ្ធ។ សមត្ថភាពនេះមានសារៈប្រយោជន៍ខ្លាំងណាស់ជាពិសេសអំឡុងពេលដំណាក់កាលជិតបញ្ចប់ដែលអ្នកប្រយុទ្ធដែលនៅសេសសល់ប្រយុទ្ធគ្នានៅក្នុងដែនរួមតូចចុងក្រោយ។

ប្រសិនបើអ្នកលេងដែលសាហាវក្នុងការប្រកួតយក Rank សំខាន់ៗ នោះជំនាញនេះនឹងជាអត្ថប្រយោជន៍ដល់អ្នក និងក្រុមរបស់អ្នកដោយសារតែ Clutch Heal បន្ថែមនេះ។ ប្រសើរបំផុតដោយដាក់គាត់ជាមួយអ្នកលេងសាហាវៗផ្សេងទៀតដែលប្រើប្រាស់ Jota និង Moco ។

Alok

ឈ្មោះ Alok នេះស្តាប់ទៅស្រដៀងទៅនឹងពាក្យថា ‘ស្វ័យប្រវត្តិ’ នៅក្នុងបញ្ជីប្រភេទនេះ។ Aura នៃសមត្ថភាពAlok Drop the Beat របស់គាត់គឺជា Skill ដ៏ពិសេសដែលជួយបង្កើនល្បឿនផ្លាស់ទីនៃសម្ព័ន្ធមិត្តរបស់ខ្លួនចំនួន 10% ហើយនឹងស្តារ 5HP រយៈពេល 5 វិនាទីកម្រិតមូលដ្ឋាន។

គ្រាន់តែសមត្ថភាពរបស់ Alok មួយនេះគឺជាហេតុផលដ៏ធំមួយដែលអ្នកត្រូវការគាត់ឥឡូវ! នៅពេលអ្នកអាប់គ្រេដសមត្ថភាពរបស់គាត់ដល់កំពូលហើយនោះ ក្រុមទាំងមូលអាចទទួលបានអត្ថប្រយោជន៍ពីវាបាននៅក្នុងពេលប្រយុទ្ធ ដែលជា ‘ជំនួយ’ បន្ថែមមួយផ្សេងទៀត។ នៅក្នុងការប្រកួតចម្ងាយជិត Alok មិនងាយត្រួវបានគេផ្តួលបាននោះទេដោយសារតែល្បឿននៃការផ្សះខ្លួនឯង និងល្បឿននៃការផ្លាស់ទីបន្ថែមរបស់គាត់នេះ។ អ្នកអាចដាក់គាត់ជាក្រុមជាមួយ Jai និង Hayato បានដើម្បីបង្កើនសមត្ថភាពវាយសម្រុករបស់ពួកគេ។

Wukong

Wukongនៅក្នុងការលេងដើម្បីរស់រាននៅទីបញ្ចប់ ការទទួលបានប្រៀបលើគូសត្រូវទោះជាក្នុងរ​បៀបណាក៏ដោយគឺជាអ្វីដែលយើងចង់បាន។ ដូចជាប្រែក្រឡាទៅជាគុម្ពស្មៅ (រយៈពេល 10 វិនាទីនៅកម្រិតមូលដ្ឋាន) ដើម្បីលាក់ខ្លួន និងកម្ចាត់សត្រូវ។ សមត្ថភាពរបស់ Wukong ដែលហៅថា Camouflage​ គឺអាចធ្វើវាបាន។ ប្រសិនបើអ្នកចង់​បង្កើនឱកាសក្នុងការរស់រានរបស់អ្នក យកល្អអ្នកគួរជ្រើសរើស Monkey King នៅក្នុងការប្រកួតដណ្តើម Rank នៅក្នុងការប្រកួតក្រោយៗទៀត។

សមត្ថភាពរបស់ Wukong មានភាពបត់បែនខ្លាំងណាស់ ជាពិសេសនៅក្នុងការប្រយុទ្ធនៅចម្ងាយជិត។ សាកស្រមៃការវាយប្រហារលើសត្រូវដោយមិនដឹងខ្លួន ដែលជាភាពមានប្រៀបមួយដ៏ធំធេងដែលអ្នកមានលើសត្រូវ! លើសពីនេះទៀត អ្នកក៏អាចប្រើប្រាស់វាដើម្បីគេចខ្លួនបានយ៉ាងរហ័សផងដែរ។ នៅក្នុងចុងការប្រកួត សត្រូវនឹងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីគេចពីការវាយប្រហាររ​បស់អ្នក។ ត្រូវចាំថាអន្តរកាលនឹងបញ្ឈប់នៅដែលអ្នកលេងកំពុងប្រកួតគ្នា ហើយចងចាំផងដែរថា CD នឹងកំណត់ជាថ្មីនៅពេលគូសត្រូវត្រូវបានផ្តួល។

K

Jiu-Jitsu master, K, គឺជាជម្រើសដ៏អស្ចារ្យនៅក្នុងការប្រកួតយក Rank ។ Master of All Skill របស់គាត់Kគឺជាគុណសម្បត្តិដ៏ប្រសើរបំផុតមួយ ព្រោះវានឹងផ្តល់ EP រហូតដល់ 50 ទៅដល់សម្ព័ន្ធមិត្ត។ ដូចគ្នាផងដែរ នៅពេលនៅក្នុងម៉ូដ Jiu-Jitsu របស់គាត់ សម្ព័ន្ធមិត្តនៅក្នុងចម្ងាយ 6m នឹងទទួលបានពីការកើនឡើងនៃអត្រាបំប្លែង  EP ចំនួន 500 ភាគរយ។ វានឹងមានប្រយោជន៍នៅអំឡុងពេលនៃការបាញ់​ប្រហារយ៉ាងស៊ីសាច់ហុតឈាម។

អ្នកអាចលេងដោយប្រើប្រាស់សមត្ថភាពរបស់ K អមជាមួយគ្នាដើម្បីបំពេញបន្ថែមទៅល្បឿនរត់សាប់របស់ Kelly ឬសមត្ថភាព Moco ក្នុងការ Tag គូសត្រូវ។ ការបញ្ចូលគ្នារបៀបនេះគឺជាវិធីសាស្រ្តដ៏រឹងមាំនៃការវាយប្រហារ និងការការពារ។ បន្ថែមពីនេះទៀត នៅពេលអ្នកលេងជាមួយក្រុមដែលសាហាវដែលវាយប្រហារដើម្បីចង់បានជំនាញបន្ថែម សមត្ថភាពរបស់ K មានប្រសិទ្ធភាពក្នុងការគាំទ្រដល់ពួកគេដោយធ្វើការប្រយុទ្ធមានរយៈពេលយូរបាន។

A124

A124មនុស្សយន្តសម័យទំនើបស្រីនេះ គឺសាវហាវបំផុតនៅក្នុងការប្រយុទ្ធ។ សមត្ថភាពក្នុងការការពារខ្លួនរបស់នាងដែលហៅថា Thrill of Battle អាចបំប្លែងយ៉ាងមានប្រសិទ្ធភាពនៃ 20 EP ទៅជា HP ក្នុងរយៈពេល 4 វិនាទី ហើយត្រូវការរយៈពេលប្រើប្រាស់សមត្ថភាពជាថ្មី 10 វិនាទីនៅកម្រិតមូលដ្ឋាន។

A124 គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នកលេងដែលចូលចិត្តលេងបែបសាហាវៗនៅក្នុងម៉ូដចង់បាន Rank ។ នៅពេលកម្រិតនីមួយៗបានកើនឡើង សមត្ថភាពរបស់ A124 ក៏រីកកើនឡើងផងដែរ ដោយធ្វើឱ្យនាងកាន់តែគួរឱ្យខ្លាចនៅពេលលេងកាន់តែយូរ។ ការប្តូរ Energy Points ទៅ Health Points គឺពិសេសបំផុត (60 នៅកម្រិតអតិបរមា) អ្នកត្រូវតែមានការប្រយ័ត្នជាងមុនព្រោះវានឹងត្រូវប្រើប្រាស់ពេល។

Kelly

ហើយជាចុងក្រោយ យើងមានអ្នកជំនាញផ្នែករត់សាប់យ៉ាងលឿននៅក្នុង Kelly ។ ស្ត្រីអត្តពលិកនេះមានKellyសមត្ថភាពការពារខ្លួនដែលហៅថា Dash ដែលជួយបង្កើនល្បឿនរត់សាប់រហូតដល់ 6% នៅកម្រិតអតិបរមា។ ដោយសារតែ Skill ពិសេសរបស់នាងនេះ Kelly ក៏អាចជួយអ្នកផ្លាស់ប្តូរគ្នាយ៉ាងលឿន និងគេចចេញពីតំបន់គ្រោះថ្នាក់បានយ៉ាងងាយទៀតផង។ ដោយសារមានជំនាញ Dash បែបអកម្មនេះហើយ អ្នកមិនចាំបាច់ត្រូវបើកដំណើរការវាដើម្បីទទួលបានអត្ថប្រយោជន៍នេះនោះទេ។

ចំពោះអ្នកលេងដែលត្រូវការល្បឿន ហើយចង់សម្រុកវាយលើសត្រូវយ៉ាងរហ័ស Kelly គឺជាជម្រើសដ៏ល្អជាងគេ។ គួរកត់ចំណាំផងដែរថា Kelly ក៏អាចត្រូវបានប្រើប្រាស់ជាមួយតួអង្គផ្សេងទៀតដែលមានជំនាញផ្សេងៗទៀតផងដែរ។ Alok និង Moco នឹងជាសមាជិកក្រុមដ៏ប្រសើរបំផុត។

*រូបភាពទាំងអស់យកមកពី Garena Free Fire

កុំភ្លេចបញ្ចូលទឹកប្រាក់នៅលើគណនី  Free Fire របស់អ្នកនៅ Codashop ប៉ុណ្ណោះ។ យើងសូមធានាថាអ្នកនឹងទទួលបានបទពិសោធន៍បញ្ចូលទឹកប្រាក់កាន់តែមានសុវត្ថិភាព កាន់តែរហ័ស និងកាន់តែប្រសើរសម្រាប់ជម្រើសទូទាត់បន្ថែមទៀតដែលអ្នកអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here