សេចក្តីណែនាំពី Wild Rift Champion: Aatrox

0
544

Wild Rift Aatrox

Wild Rift បាននាំមកនូវជើងឯក(champion)ថ្មីក្នុង patch 3.5 គឺ Aatrox ។ គាត់គឺជា melee bruiser ដែលអាចលេងនៅ Baron Lane បាន។ នេះគឺជាលំណែនាំពេញលេញអំពីរបៀបលេង Aatrox នៅក្នុង Wild Rift រួមទាំង runes ដ៏ល្អបំផុត និង build ដើម្បីគ្រប់គ្រងហ្គេម។

សមត្ថភាព Aatrox និងលំដាប់ជំនាញ

Aatrox Abilities & Skill Order

Deathbringer Stance (Passive)

Passive របស់ Aatrox គឺ Deathbringer Stance បង្កើនការវាយប្រហារបន្តបន្ទាប់របស់គាត់ដើម្បីបង្កការខូចខាត bonus damage និងព្យាបាលខ្លួនឯងជារឿយៗ។ រាល់ពេលដែល Aatrox វាយត្រូវ champion គូប្រជែង ឬបិសាចយក្សជាមួយនឹងជំនាញ passive របស់គាត់ cooldown របស់វាត្រូវបានកាត់បន្ថយពីរទៅបីវិនាទី។

Aatrox អាចប្រើក្បាច់ Deathbringer Stance រាល់ពេលដែលរបារពណ៌លឿងពេញ។ ដូចដែលបានរៀបរាប់ វាជាការល្អបំផុតក្នុងការស្វែងរក និងប្រើវាទៅលើ champions គូប្រជែង ឬបិសាចយក្ស។ វាមិនត្រឹមតែកាត់បន្ថយ cooldown របស់គាត់ជាមួយនឹងការកើនឡើងនៃការខូចខាត(damage deal)ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនការព្យាបាលរបស់ Aatrox ផងដែរ។

The Darkin Blade (First Ability)

សមត្ថភាពទីមួយគឺ Darkin Blade របស់ Aatrox នឹងបង្កការខូចខាតទៅលើរាងកាយ ហើយអាចប្រើបានពីរដង។ នៅពេលដែលដាវ swing blade ប៉ះនឹងចំនុចគោលដៅគូប្រជែងណាម្នាក់ នោះសត្រូវនឹងត្រូវបានបោះទៅលើអាកាស និងទទួលបាន bonus damage។ ចំណុចគោលដៅរបស់ Darkin Blade អាចប្រើបានដោយប្រើ Flash និង Umbral Dash ដើម្បីផ្លាស់ប្តូរទីតាំងរបស់ blade ។

Infernal Chains (Second Ability)

The Infernal Chains អនុញ្ញាតឱ្យ Aatrox វាត់ច្រវាក់ទៅលើគូប្រជែងដំបូងរបស់ខ្លួនដែលបង្កការខូចខាតលើរាងកាយ និងធ្វើឱ្យពួកគេ slow រយៈពេលពីរទៅបីវិនាទី។ នៅពេលដែល champion គូប្រជែង ឬបិសាចយក្សធំស្ថិតនៅក្នុងតំបន់ប៉ះពាល់ដោយខ្សែច្រវាក់របស់ Aatrox ពួកគេនឹងត្រូវអូសចុះមកកណ្តាល ហើយទទួលការខូចខាតម្តងទៀត។

Umbral Dash (Third Ability)

សមត្ថភាព active គឺ Umbral Dash អាចឱ្យ Aatrox គ្រប់គ្រងទិសដៅនៅពេលគាត់វាយលុកប្រើក្បាច់ Darkin Blade និង Infernal Chans ដែលបង្កើតការខូចខាតកាន់តែច្រើនដល់ champion គូប្រជែង។ លើសពីនេះទៀតសមត្ថភាព passive របស់វាអនុញ្ញាតឱ្យ Aaatrox heal ខ្លួន បន្ទាប់ពីវាយចំសត្រូវ។

World Ender (Ultimate)

The World Ender ដែលជា Ultimate របស់ Aatrox អនុញ្ញាតឱ្យគាត់បញ្ចេញទម្រង់បិសាចរបស់គាត់ បង្កើនការវាយប្រហារ ការព្យាបាល និងល្បឿនចលនា។ ក្នុងពេលដំណាលគ្នា វាបង្កើន Physical Vamp របស់ Umbral Dash ។ វាពង្រីកបាន 5 វិនាទីជាមួយនឹងវាយសម្រុករហូតដល់ 10 វិនាទី។

Aatrox Item Build

Aatrox Recommended Item Build

Item Build ដែលអ្នកគួរប្រើ

  • Black Cleaver

  • Deaths Dance 

  • Steraks Gage

  • Gargoyle Enchant 

  • Seryldas Grudge 

  • Guardian Angel 

Items ជំរើសបន្ទាប់បន្សំ

  • Divine Sunderer 

  • Thornmail

  • Maw of Malmortius

Aatrox Runes & Spells

Aatrox Runes & Spells

  • Conqueror

      • បើកឱ្យ Aatrox stack Adaptive Force នៅពេលដែលគាត់វាយគូប្រកួតជាមួយនឹងជំនាញ និងសមត្ថភាពរបស់គាត់។ អតិបរមាគឺ 6 stack និងធ្វើឱ្យមាន bonus omnivamp នៅក្នុង stack ទី 6 ។
  • Brutal

      • បង្កការខូចខាត bonus adaptive damage ចំនួន 12-19 នៅពេលវាយគូប្រកួតជាមួយនឹង basic attacks។
  • Adaptive Carapace

      • ធ្វើឱ្យ Aatrox ទទួលបានសុខភាព 50 នៅពេលដែលសុខភាពរបស់គាត់ទាបជាង 50%  រួមជាមួយ 16 AR ឬ 16 MR ដោយផ្អែកលើការខូចខាតដែលបានបង្ក។
  • Hunter Genius

    • Enable Aatrox to gain 3 ability haste. ធ្វើឱ្យ Aatrox ទទួលបានល្បឿ ability haste ។

Aatrox Skill Combos

មាន 3 ជំនាញដែលអ្នកអាចប្រើសម្រាប់ Aatrox:

  • Infernal Chains > Darkin Blade > Darkin Blade + Umbral Dash > Darkin Blade
  • Infernal Chains > Umbral Dash (រត់គេចនៅពេលសុខភាពHealth ទាប)
  • Ultimate > Infernal Chains > Darkin Blade > Darkin Blade + Umbral Dash > Darkin Blade

គុណសម្បត្តិ និងគុណវិបត្តិរបស់ Aatrox

គុណសម្បត្តិ

  • បង្កការខូចខាតខ្ពស់ និងទ្រទ្រង់ DPS ។
  • ជំនាញទី 1 និងទី 3 ជួយឱ្យគាត់មានភាពចល័តខ្ពស់។
  • កាន់តែខ្លាំងនៅពេលដែលដំណើរការទៅកាន់ចុងហ្គេម។
  • ពូកែក្នុងការវាយបំបែក Split pushing ។

គុណវិបត្តិ

  • ងាយស្លាប់កំឡុងពេលដើមហ្គេម។
  • ងាយស្រួលក្នុងការ overextend។
  • engage ទាប។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here