Genshin Impact Slime៖ ទីតាំង, ការប្រើប្រាស់ និងវិធីរក

0
1201

Slimes គឺជាសត្វចម្លែកមានរាងដុំៗមូលៗ ដែលអ្នកនឹងជួបប្រទះអំឡុងពេលធ្វើដំណើរផ្សងព្រេងក្នុងហ្គេម Genshin Impact ។ នៅពេលវាយឈ្នះវា​ សត្វតូចៗទាំងនេះនឹងទម្លាក់ items មានតម្លៃដែលអាចបង្កើនកម្រិតតួអង្គ និងអាវុធរបស់អ្នក។ អត្ថបទនេះនឹងបង្ហាញអ្នកពីកន្លែងដែលអាចស្វែងរក Genshin Impact Slime, វិធីដែលអាចប្រើពួកគេ និងរបៀបស្វែងរកពួកវាបាន។

Slimes គឺជាអ្វី?

Slimes គឺជាសត្វចម្លែកដែលបង្កើតឡើងពីថាមពលធាតុ​ ហើយពួកវាលាក់ខ្លួន និងដើរជុំវិញធាតុនីមួយៗ របស់ពួកគេដើម្បីរស់។ អ្នកអាចកំណត់អត្តសញ្ញាណភាពខុសគ្នានៃ Slime បានយ៉ាងរហ័សដោយពិនិត្យមើលទំហំ និងពណ៌របស់វា។ Slimes មានទាំងធម្មតា ធំ និង ពពួកmutant ហើយពួកវាមាននៅក្នុងធាតុទាំងអស់។

Genshin Impact Slimes

ប្រភេទនៃ Slimes

Slime មានពីរប្រភេទគឺ៖ ធម្មតា និងធំ។ វាក៏មានប្រភេទ Mutant Electro Slime ដែលកកើតមានសម្រាប់តែធាតុនេះប៉ុណ្ណោះ។ ទាំងនេះគឺជាប្រភេទនៃ Slimes យោងទៅតាមថាមពលធាតុ៖

  • Electro – អគ្គិសនី
  • Electro Slime
  • Large Electro Slime
  • Mutant Electro Slime
  • Dendro – រុក្ខជាតិ
      • Dendro Slime
      • Large Dendro Slime
  • Geo – ដី
      • Geo Slime
      • Large Geo Slime
  • Hydro – ទឹក
      • Hydro Slime
      • Large Hydro Slime
  • Anemo – ខ្យល់
      • Anemo Slime
      • Large Anemo Slime
  • Cryo – ទឹកកក
      • Cyro Slime
      • Large Cyro Slime
  • Pyro – ភ្លើង
    • Pyro Slime
    • Large Pyro Slime

Drops

Slime drops គឺចាំបាច់សម្រាប់តួអង្គ ឬការបង្កើនថាមពលអាវុធរបស់អ្នកនៅក្នុង Genshin Impact។ Drops ទាំងនេះក៏ត្រូវបានចាត់ថ្នាក់ជាបីផងដែរ៖ Slime Condensate, Slime Secretions, និង Slime Concentrate។ ប្រសិនបើ​អ្នក​ចង់​បង្កើន​កម្រិត​ឱ្យបាន​លឿន សូម​ណែនាំ​ឱ្យអ្នក​farm Slimes ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់ៗ។ ទាំងនេះគឺជា Slime Drops យោងទៅតាមកម្រិត៖

  • Slime Condensate (Lvl 1+)
  • Slime Secretion (Lvl 40+)
  • Slime Concentrate (Lvl 60+)

ការប្រើប្រាស់

Slime Drops គឺជាសម្ភារៈចំបងដែលចាំបាច់ដើម្បីតំលើងកម្រិតតួអង្គ និងអាវុធរបស់អ្នក។ ប៉ុន្តែអ្នកត្រូវចងចាំថា អ្នកត្រូវរក Slimes កម្រិតខ្ពស់ ប្រសិនបើអ្នកចង់បង្កើនកម្រិតតួអង្គ និងអាវុធរបស់អ្នកឱ្យបានលឿនជាងមុន។ តួអង្គ និងអាវុធទាំងនេះទាមទារ Slime drops សម្រាប់បង្កើនកម្រិត។

តួអង្គដែលទាមទារ Slime Secretions សម្រាប់តំលើងកម្រិតទេពកោសល្យ និង Ascension៖

  • Itto
  • Lisa
  • Xiao
  • Xiangling
  • Venti
  • Zhongli

អាវុធដែលទាមទារ Slime Secretion ដើម្បីតំលើងកម្រិត៖

  • Amo’s Bow
  • Lost Prayer to the Sacred Wind
  • Skyward Pride
  • Staff of Homa
  • Alley Hunter
  • Favonius Lance
  • Luxurious Sea-Lord
  • Mappa Mare
  • Missive Windspear
  • Royal Greatsword
  • Sacrificial Bow
  • Snow-Tombed Starsilver
  • The Black Sword
  • The Flute
  • Harbinger of Dawn
  • Magic Guide
  • Sharp-shooter’s Oath
  • White Iron Greatsword
  • Old Merc’s Pal
  • Waster Greatsword

តើត្រូវស្វែងរក Slime ក្នុង Genshin Impact នៅឯណា?

Genshin Impact Slime attack

ការ farm Slimes គឺជារឿងងាយស្រួលបំផុតដែលអ្នកអាចធ្វើបាននៅក្នុង Genshin Impact។ អ្នកគ្រាន់តែចាំថា សត្វទាំងនេះត្រូវបានទាក់ទាញដោយសម្ភារៈនៃធាតុនីមួយៗរបស់វា ហើយយើងអាចរកពួកវាបាននៅទូទាំងដែនដី Teyvat ។ ប៉ុន្តែប្រសិនបើអ្នកចង់ farm បានលឿន ទាំងនេះគឺជាទីកន្លែង និងសម្ភារៈដ៏ល្អបំផុតដែលអ្នកអាចកំណត់ទីតាំងពួកវាបានយ៉ាងឆាប់រហ័ស៖

  • Anemo – ផ្កា Dandelions
  • Cryo –  ផ្កា Mist Flowers
  • Dendro – វាលស្មៅGrassy Fields
  • Electro – ដុំគ្រីស្ទាល់Electro Crystals
  • Geo – រ៉ែOre Deposits
  • Hydro – ផ្ទៃទឹករាក់​ Shallow waters
  • Pyro – ផ្កា Flaming Flowers

ផែនទីទីតាំង Slime – Mondstadt ខាងលិច

Slime Location Mondstadt

រូបភាពមកពី​ Genshin Impact Interactive Map

ផែនទីទីតាំង Slime – Mondstadt ខាងកើត / Liyue​ ខាងជើង

Slime Location Liyue

រូបភាពមកពី​ Genshin Impact Interactive Map

ផែនទីទីតាំង Slime – Liyue​ ខាងត្បូង

Slime Location South Liyue

រូបភាពមកពី​ Genshin Impact Interactive Map

កុំភ្លេចបញ្ចូលទឹកប្រាក់ Genesis Crystals សម្រាប់ Genshin Impact នៅលើ Codashop ប៉ុណ្ណោះ។ កាន់តែរហ័ស និងលឿនជាងមុន ជាមួយជម្រើសទូទាត់បន្ថែមដែលមានសុវត្ថិភាពនិងងាយស្រួល។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here