មគ្គទេសក៍ហ្វាម Scarab ក្នុង Genshin Impact

0
1100

Genshin Impact Scarab Farming

ប្រសិនបើអ្នកជាអ្នកគាំទ្រ Genshin Impact អ្នកប្រហែលជាធ្លាប់ឮអំពី Cyno ហើយ ដែលជា Electro Polearm General ផ្កាយប្រាំថ្មីរបស់ Sumeru Akademiya ។ ការអប់ឌេតថ្មីបានធ្វើឱ្យអ្នកលេងជាច្រើនមានក្តីរំភើបដែលអាចឈានទៅដល់សក្តានុពលពេញលេញរបស់ Cyno និងរុករកក្នុងតំបន់ដ៏ធំធេងនៃ Sumeru ។ ប៉ុន្តែសោចូលទៅកាន់ Ascencion របស់ Cyno អាចនឹងមិនមានភាពងាយស្រួលដូចអ្នកគិតនោះទេ។ អ្នកនឹងត្រូវការហ្វាមសត្វកញ្ចែដែលពូកកែលាក់ខ្លួនក្នុងសមុទ្រខ្សាច់ Sumeru ដើម្បីជួយគាត់ឡើងឡេវែល។

មគ្គទេសក៍នេះត្រូវបានបង្កើតឡើងសម្រាប់ទាំងអ្នកទើបចាប់ផ្តើមលេង និងអ្នកលេង Genshin Impact ដែលមានបទពិសោធន៍។ មិនថាអ្នកទើបចាប់ផ្តើមលេងហ្គេមនេះ ឬលេងបានមួយរយៈកាលហើយក្តី មគ្គទេសក៍នេះនឹងជួយអ្នកហ្វាមរក Scarabs កាន់តែមានប្រសិទ្ធភាព។ ដូច្នេះ ប្រសិនបើអ្នកបានត្រៀមខ្លួនស្វែងយល់ពីអ្វីៗដែលអ្នកចាំបាច់ដឹងអំពីការហ្វាម Scarab ក្នុង Genshin Impact ហើយ អ៊ីចឹងយើងចាប់ផ្តើមឥឡូវនេះតែម្តង!

អ្វីទៅជា Scarabs?

Scarabs នៅក្នុង Genshin Impact គឺជាលក្ខណៈពិសេសប្រចាំតំបន់នៃ Sumeru ។ ពួកវាជាសត្វកញ្ចែដែលស្រោបដោយលំអានពណ៌មាសដែលទាក់ទងនឹងសំណង់បាក់បែកបុរាណ។ យើងមិនងាយស្វែងរកពួកវាទេ ព្រោះតែពណ៌របស់ពួកវាបន្លំខ្លួនយ៉ាងងាយជាមួយនឹងខ្សាច់ ឬផ្ទៃបាតល្អាង។ ពួកវាក៏បាត់ខ្លួនផងដែរ នៅពេលអ្នកវាយពួកវាដោយចៃដន្យ។ ការហ្វាម Scarabs អាចមានភាពពិបាក ហើយមានភាពតឹងទ្រូងបន្តិច ព្រោះអ្នកចាំបាច់ត្រូវចាកចេញពីតំបន់នោះដើម្បីឱ្យពួកវាបង្ហាញខ្លួនជាថ្មី។

Scarab Genshin Impactរូបភាពដោយ Pavseh

របៀបហ្វាម Scarabs? 

ការហ្វាម Scarab គឺមានភាពពិបាកបន្តិចព្រោះដោយដឹងស្រាប់ហើយពីលក្ខណៈពីធម្មជាតិរបស់សត្វកញ្ចែទាំងនេះ ពួកវានឹងបាត់ខ្លួនភ្លាមទៅក្នុងខ្សាច់នៅពេលអ្នកវាយពួកវាដោយចៃដន្យ។ វិធីប្រសើរបំផុតក្នុងការហ្វាម Scarabs គឺត្រូវចាប់ពួកវាឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយផ្លាស់ទីទៅ waypoint ដែលនៅជិតបំផុត ហើយអនុវត្តបែបនេះដដែលៗ។ នៅក្នុងដំណើរុករកនេះ អ្នកប្រហែលជាចង់ស្នើសុំជំនួយពីមិត្តមួយចំនួនរបស់អ្នកដើម្បីទទួលបានពួកវាឱ្យបានកាន់តែច្រើន ព្រោះ Scarabs ទាំងនេះនឹងកកើតឡើងវិញបន្ទាប់ពីពីរថ្ងៃបន្ទាប់ពីអ្នកប្រមូលយកពួកវា។ 

វិធីសាស្ត្រប្រសើរបំផុតក្នុងការកំណត់ថាតើមាន Scarabs នៅក្បែរឬអត់ គឺត្រូវឧស្សាហ៍មើលដុំខ្សាច់។ ជាធម្មតាអ្នកអាចឃើញពួកវារមៀលដុំខ្សាច់ ហើយផ្លាស់ទីក្នុងចលនាជារង្វង់។

Scarab Rolling Genshin Impactរូបភាពដោយ Pavseh

Scarab Inventoryរូបភាពដោយ Pavseh

តើត្រូវស្វែងរក Scarabs នៅកន្លែងណានៅក្នុង Genshin Impact?

នៅក្នុង Mausoleum នៃ King Deshret គឺជាទីតាំងប្រសើរបំផុតក្នុងការហ្វាម Scarabs ។ អ្នកត្រូវតែបញ្ចប់ស៊េរីដំណើររុករកពិភព “Golden Slumber” និង “Old Notes and New Friends” ដោយចូលទៅកាន់ Auru Village ហើយជជែកជាមួយ Bonifaz ។

ក្នុងការហ្វាម Scarab អ្នកចាំបាច់ត្រូវស្វែងរកចំណុចធ្វើដំណើរដែលជិតបំផុត ហើយហ្វាម Scarabs ដែលនៅជិតៗជាជាងខ្ជះខ្ជាយពេលដើរត្រាច់ចរទូទាំងសមុទ្រខ្សាច់ ហើយស្វែងរកសត្វល្អិតទាំងនេះទាំងគ្មានគោលដៅច្បាស់លាស់។ ផ្លូវទាំងនេះអ្នកអាចប្រើប្រាស់បាន។

  • Aaru Village
  • Dune of Elusion
  • Sobek Oasis
  • Dar al-Shifa 

Scarab Map Genshin Impactរូបភាពដោយ Pavseh

Mausoleum នៃ King Deshret: Opet Hall

បន្ទាប់ពីអ្នកបញ្ចប់ Golden Slumber Quest ហើយ, សូមតេលេផតទៅកាន់ Mausoleum នៃ King Deshret ។ ដល់ជំហាននៃ Opet Hall ហើយអ្នកអាចឃើញបីនៅខាងឆ្វេង និងមួយនៅខាងស្តាំនៃផ្លូវរបស់អ្នក។

Mausoleum នៃ King Deshret: Southwest

អ្នកត្រូវការប្រើចំណុចធ្វើដំណើរហ័សនៃភាគនិរតី។ មាន Scarabs ពីរកំពុងវារនៅលើដី ហើយមួយទៀតនៅក្រោមគំនរធូលី ហើយមួយផ្សេងទៀតនៅក្នុងប្រាសាទ។ 

Aaru Village

ទៅកាន់ Aaru Village ហើយបន្តដំណើរទៅកាន់ប្រាសាទដែលនៅពីក្រោយផ្ទះរបស់ Candace ។ ក្មេងម្នាក់ឈ្មោះ Nawaz នឹងដើរមករកអ្នក។ ជជែកជាមួយគាត់ ហើយគាត់នឹងហុចរបស់ខ្លះឱ្យអ្នក។

Dune of Elusion និង Valley of Dahri

អ្នកអាចស្វែងរកឃើញមួយដំបូងនៅលើសសរនៅពីក្រោយកន្លែងតេលេផត។ នៅសល់ផ្សេងទៀតគឹនៅលើបណ្តុំថ្ម នៅក្បែរពំនូកខ្សាច់នៅក្បែរនោះ និងថ្មសំប៉ែតដែលនៅក្រោយទីតាំងជំរំ។

Northeast: Khaj-Nisut

អ្នកអាចរកបាន Scarabs ចំនួនបួននៅតាមផ្លូវឆ្ពោះទៅភាគខាងលិចចេញពីចំណុចធ្វើដំណើររហ័សនៅក្នុង Khaj-Nisut ។ ពីរផ្សេងទៀតនឹងនៅតាមផ្លូវរបស់អ្នកទៅកាន់បន្ទាយលើជួរភ្នំក្រោយនោះ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here