ការទាញយកFree Fire MAX៖ លេងជាមួយនឹងលក្ខណៈពិសេសបន្ថែម

0
1897

Free Fire MAX

Free Fire បានក្លាយជាហ្គេម Battle Royale ដែលមានការពេញនិយមរ​បស់ពួកយើង ដោយសារតែលក្ខណៈពិសេស ស្កីល អាវុធ និងព្រឹត្តិការណ៍ផ្សេងៗរបស់វា។ តើដឹងឬទេ? ហ្គេមនឹងផ្តល់ជូនកាន់តែពិសេសជាងនេះ នូវបទពិសោធន៍លេងល្អបំផុតជាមួយនឹងការបញ្ចេញឱ្យលេង Free Fire MAX ។ លក្ខណៈពិសេសនៃកំណែបន្ថែមថ្មីនេះគឺការផ្តល់ជូនគុណភាពរូបភាពកម្រិត Ultra HD និងបែបផែនអេហ្វិកយ៉ាងស្រស់ស្អាតដែលនឹងធ្វើឱ្យអ្នកទទួលបានបទពិសោធន៍លេងជាប់ចិត្តជាមិនខាន។ 

វានៅតែជាហ្គេម Battle Royale ដដែល។ វាគ្រាន់តែផ្តល់ជូននូវបទពិសោធន៍លេងកាន់តែប្រសើរ។ យើងអាចនិយាយបានថា វាជាកំណែព្រីមៀមបន្ថែមនៃ Free Fire​ ។ អ្នកមិនចាំបាច់ត្រូវបង្កើតគណនីផ្សេងទៀតដើម្បីចូលទៅកាន់ Free Fire MAX ទៀតនោះទេ។ អ្នកគ្រាន់តែចូលក្នុងគណនីដោយប្រើគណនីដែលមានស្រាប់របស់អ្នកដើម្បីលេង MAX តាមរយៈបច្ចេកវិទ្យា Firelink ។ វាអនុញ្ញាតឱ្យអ្នកធ្វើសមកាលកម្មវឌ្ឍនភាពហ្គេមរបស់អ្នក ហើយបន្តលេងវានៅ Free Fire MAX សម្រាប់ម៉ូដហ្គេមទាំងអស់ដោយរលូន។

លក្ខណៈពិសេសនៃ Free Fire MAX

Free Fire MAX មិនមែនទទួលបានឈ្មោះដែលមានពាក្យ ‘MAX’ ដោយគ្មានហេតុផលទេ។ វានាំមកនូវនិយមន័យថ្មីចំពោះ ‘បទពិសោធន៍នៃការលេងជក់ចិត្ត’។ ក្រាហ្វិក Ultra High Definition ធ្វើឱ្យអ្នកមានអារម្មណ៍ដូចស្ថិតក្នុងសមរភូមិ Free Fire ពិតប្រាកដ ដែលធ្វើឱ្យគ្រប់ការផ្លាស់ទី និងការបាញ់កាន់តែមានក្តីរំភើបបន្ថែម។

Exclusive 360-degree lobby

Free Fire Max 360 degree lobby

ផ្នែកនៃលក្ខណៈពិសេសបំផុតរបស់ Free Fire MAX ដែលបានបង្កើតឡើង គឺឡប់ប៊ី 360-ដឺក្រេដែលមានការតាំងបង្ហាញស្កីនប្រភេទខុសៗគ្នា។ អ្នកអាចជ្រើសរើសតាំងបង្ហាញ អាវុធរបស់អ្នក យានយន្ត និង Gloo Wall Skins ទាំងអស់ដើម្បីបង្ហាញថាវាជារបស់អ្នក។ 

Craftland

Free Fire Max Craftland

Free Fire MAX បានណែនាំម៉ូដថ្មីដែលហៅថា Craftland ដែលអនុញ្ញាតឱ្យអ្នកបង្កើត និងលេងផែនទីផ្ទាល់ខ្លួនរបស់អ្នក។ ចែករំលែកបទពិសោធន៍លេងរបស់អ្នកជាមួយផែនទីដែលអ្នកបានប​ង្កើតដោយអញ្ជើញអ្នកលេង Free Fire និង Free Fire MAX ដើម្បីលេងក្នុងទីលានរបស់អ្នក។ 

ទិដ្ឋភាពកែលម្អកាន់តែប្រសើរ

នៅពេលយើងនិយាយពាក្យថាជក់ចិត្ត Free Fire MAX សំដៅដល់ទិដ្ឋភាពរូបភាពដែលមានភាពលម្អិត។ Free Fire MAX មិនបានខកខានដាក់បន្ថែមភាពលម្អិតនោះទេ ដែលរួមមាន យានយន្ត និងឧបសគ្គផ្សេងៗ ហើយសូម្បីតែវាយភាពរបស់ដើមឈើ ស្លឹកឈើ អាគារ និងធាតុៗផ្សេងលើទីលានប្រយុទ្ធ។ អ្នកនឹងទទួលបានបទពិសោធន៍នៃការលេងដូចសភាពពិតដែលមិនធ្លាប់ទទួលបានពីមុនមក។

វាក៏មានបន្ថែមបែបផែនអេហ្វិករូបភាពថ្មីផងដែរទៅលើរនាំងតំបន់សុវត្ថិភាព។ Free Fire MAX ចង់ផ្តល់ជូនអ្នកនូវបទពិសោធន៍ប្រសើរបំផុត ដូច្នេះហើយ សូម្បីតែបឹងនៅក្នុង Bermuda Remastered ក៏បានកែលម្អបន្ថែមដើម្បីធ្វើឱ្យអ្នកទទួលបានបទពិសោធន៍លេងកាន់តែសម្បូរបែប។

Bermuda ‘Max’

Free Fire Max Bermuda Max

Bermuda Max ត្រូវបានណែនាំជាផែនទីពិសេសលើកដំបូងរបស់ Free Fire MAX ។ វាត្រូវបានបង្កើតឡើងសម្រាប់ការប្រកួតស្លាប់រស់នៃក្រុម 4v4 នៅក្នុងប៉មនាឡិការបស់ Bermuda ។ មិនដូចផែនទីដែលមានស្រាប់ផ្សេងទៀតនោះទេ ផែនទីនេះនឹងធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ប្រសើរបន្ថែមតាមរយៈក្រហ្វិកដែលបានធ្វើបច្ចុប្បន្នភាពថ្មីរបស់វានេះ។ 

បង្កើនបទពិសោធន៍លេង

អាវុធ

Free Fire Max Weapon Animation

ក្រាហ្វិកដែលបានធ្វើបច្ចុប្បន្នភាពថ្មីរបស់ Free Fire MAX មិនមែនគ្រាន់តែជាអ្វីមួយមុខដែលនឹងធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ជក់ចិត្តនៃការលេងប៉ុណ្ណោះទេ។ វាក៏មានជាមួយនឹងបែបផែនអេហ្វិកសំឡេងកាន់តែប្រសើរសម្រាប់គ្រប់អាវុធទាំងអស់ ដោយកាន់តែបង្កើតបទពិសោធន៍នៃការលេងបេះបិតទៅនឹងតថភាពពិត ប្រសិនបើអ្នកបានលេងនៅក្នុងសមរភូមិ។ 

យើងអាចឮសំឡេងនៃការបញ្ចូលគ្រាប់ ការបាញ់​យ៉ាងលម្អិត និងមានជម្រៅ ព្រមទាំងសំឡេងអាវុធសម្រាប់ការប្រយុទ្ធចម្ងាយជិត និងគ្រាប់កាំភ្លើងនៅពេលដែលវាទង្គិចគ្នា។ 

យានយន្ត

 ភាពលម្អិតទាំងអស់ត្រូវបានកែលម្អ សូម្បីតែភាពលម្អិតជាក់ស្តែងខ្លះដែលយើងកម្រនឹងចាប់អារម្មណ៍ក្កី ខណៈពេលដែល Free Fire MAX ក៏បានកែលម្អបែបផែនអេហ្វិកសំឡេងរបស់យានយន្តផងដែរ។ វាបង្កើតបាននូវភាពដូចគ្នា​បេះបិត និងគុណភាពនៃសំឡេងក្នុងហ្គេមកាន់តែល្អប្រសើរ ដោយធ្វើឱ្យអ្នកលេងទទួលបានបទពិសោធន៍លេង Battle Royale ដូចតថភាពិត និងជក់ចិត្ត។ 

រូបចលនា

ផ្នែកនៃក្រាហ្វិកដែលបានធ្វើបច្ចុប្បន្នភាពគឺរូបចលនាបញ្ចូលគ្រាប់ដែលបានកែលម្អនៃអាវុធពេញនិយមដោយផ្អែកលើការចង់បានរបស់អ្នកលេង។ អ្នកនឹងកត់សម្គាល់ជាមួយនឹងអាវុធដូចជា AK និង MP40 ដែលរូបចលនានៃការដាក់គ្រាប់កាន់តែមានភាពរលូន និងកាន់តែរំភើប។ វានឹងធ្វើឱ្យខុសប្លែកនៃការលេង MAX ព្រោះវាបានបន្ថែមអារម្មណ៍ព្រីមៀមជាមួយនឹងគ្រប់ចលនាដែលអ្នកធ្វើនៅក្នុងហ្គេម។

Free Fire Max InGame Actions
*ក្រេឌីតរូបភាពទាំងអស់ចំពោះ Garena Free Fire MAX

សកម្មភាពតួអង្គក្នុងហ្គេមក៏ត្រូវបានកែលម្អបន្ថែមផងដែរ។ ការលោតឆ័ត្រ ករលោត និងការរត់ ឥឡូវនេះកាន់តែរលូន និងកាន់តែមានថាមវ័ន្ត។ ភាពខុសគ្នាបែបជីវសាស្ត្រក៏ត្រូវបានយកមកសិក្សាផងដែរដើម្បីបង្កើតចលនារូបនៃតួអង្គប្រុង និងស្រីដោយផ្អែកលើសរីរាងរបស់ពួកគេ ដោយបង្កើតបានជាលក្ខណៈពិតៗមួយកម្រិតថែមទៀត។ 

ទទួលបទពិសោធន៍ Free Fire MAX ឥឡូវនេះ!

កុំរង់ចាំតទៅទៀតក្នុងការទទួលយកបទពិសោធន៍ភាពស្រស់ស្អាត និងឡូយរបស់ Free Fire MAX​ ។ អ្នកអាចទាញយក Free Fire MAX ទៅលើទូរសព្ទ, PC, និងឧបករណ៍ផ្សេងទៀតបាន។ 

ទាញយក និងលេងនៅលើ iOS / Android

សម្រាប់ iOS

  • ចូលទៅកាន់ App Store ។
  • ស្វែងរកពាក្យ Free Fire MAX ។
  • ទាញយក Free Fire MAX ។
  • រីករាយនឹងបទពិសោធន៍លេងជក់ចិត្ត។

សម្រាប់ Android

  • ចូលទៅកាន់ Google Play Store ។
  • ស្វែងរកពាក្យ Free Fire MAX ។
  • ទាញយក Free Fire MAX ។
  • រីករាយជាមួយបទពិសោធន៍លេងជក់ចិត្ត។

ទាញយក និងលេងលើ PC

ការប្រើ BlueStacks

  • ទាញយក និងដំឡើង BlueStacks លើ PC របស់អ្នក។
  • បំពេញការចុះឈ្មោះចូលគណនី Google ដើម្បីចូលទៅកាន់ Play Store (អ្នកអាចមានវានៅពេលក្រោយ)។
  • ស្វែងរក Garena Free Fire MAX ។
  • ចុចលើ Garena Free Fire MAX ដើម្បីដំឡើង។
  • ប្រសិនបើអ្នករំលងជំហានទី 2, ចុះឈ្មោះចូលដោយប្រើគណនី Google របស់អ្នកដើម្បីដំឡើង Garena Free Fire MAX ។
  • ចុច Garena Free Fire MAX លើអេក្រង់ដើមដើម្បីរីករាយនឹងបទពិសោធន៍លេងជក់ចិត្ត។

ការប្រើ Memuplay

  • ចូលទៅកាន់ https://www.memuplay.com/how-to-play-com.dts.freefiremax-on-pc.html
  • ចុចលើ ‘Download Free Fire MAX on PC.’
  • រក្សាវាទុកក្នុងថតឯកសារកម្មវិធីរបស់ PC​ របស់អ្នក។
  • ចុចលើឯកសារដែលបានទាញយកដើម្បីដំឡើងវា។
  • ចុចលើ Garena Free Fire MAX លើអេក្រង់ដើមដើម្បីរីករាយនឹងបទពិសោធន៍ជក់ចិត្ត។

ទាញយក Free Fire MAX ទៅក្នុងទូរសព្ទ ឬ PC របស់អ្នកដើម្បីរីករាយនឹងបទពិសោធន៍លេងជក់ចិត្ត ដែលអ្នកមិនចង់ខកខានឱកាសនេះ! សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Free Fire សូមចុចទីនេះ។

Top up Free Fire Max

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here