អ្វីដែលសញ្ញារាសីចក្រនៃ Mobile Legends របស់អ្នកទស្សន៍ទាយអំពីរបៀបលេងរបស់អ្នក

0
870

Mobile Legends Zodiac Signs

ស្វែងយលើនូវអ្វីដែល Lancelot (Pisces) ឬ Helcurt (Scorpio) ទស្សន៍ទាយអំពីការលេងហ្គេមរបស់អ្នក។

តួអង្គ MOBA មានទម្រង់ និងបុគ្គលិកលក្ខណៈផ្សេងៗគ្នា រាប់ចាប់ពី Assassins រហូតដល់ Tanks មាឌធំៗ។ ពេលខ្លះ ក៏មានផ្នែកមួយនៅក្នុងបុគ្គលិកលក្ខណៈរបស់ហៀរ៉ូទាំងនេះដែលស្របជាមួយគ្នានឹងមនុស្សម្នាក់ៗ និងរបៀបលេងរបស់ពួកគេដែរ។ យើងនិយាយអំពីសញ្ញារាសីចក្រ។ នៅក្នុងការបង្ហោះនេះ យើងក្រឡេកមើលសញ្ញាតារាសាស្រ្តនៅក្នុង Mobile Legends ហើយស្រមៃ៖‘ចុះប្រសិនបើហៀរ៉ូនៃសញ្ញារាសីចក្រ MLBB ទាំងនេះនិយាយអំពីការលេងរបស់អ្នកវិញនោះ? តើពួកគេនឹងប្រាប់អ្នកអ្វីខ្លះ?’ ខាងក្រោមនេះជាការទស្សន៍ទាយរបស់យើងអំពីការស្រមៃនូវអ្វីដែលតួអង្គទាំងនេះនឹងមានទំនាក់ទំនងជាមួយអ្នកលេង។ ពិនិត្យមើលសញ្ញារបស់អ្នកឥឡូវនេះ!

Hilda – Aries (ថ្ងៃទី 21 ខែមីនា – ថ្ងៃទី 19 ខែមេសា)

Hilda - Aries

ជាសញ្ញាទីមួយនៃរាសីចក្រ, អ្នកលេងដែលជា Aries អាចប្រយុទ្ធនៅជួរមុខ។ ពួកគេមានភាពក្លាហាន ប៉ុន្តែដឹងពីពេលវេលាដែលត្រូវវាយលុកដើម្បីមានប្រសិទ្ធភាពក្នុងការប្រយុទ្ធ។ Aries មានទំនោរដោយសិក្សាពីភាពលម្អិតនៃហ្គេមដើម្បីស្វែងយល់អំពីរបៀបក្នុងការបង្ហាញខ្លួននៅក្នុងស្ថានភាពសំខាន់។ វាដូចទៅនឹង Hilda ចូលទៅក្នុងគម្ពោតព្រៃដើម្បីសិក្សាលើសមរភូមិប្រយុទ្ធខណៈពេលដែលសន្សំកម្លាំងទប់ទល់សម្រាប់ជាយុទ្ធសាស្រ្តដ៏ល្អ។

Minotaur – Taurus (ថ្ងៃទី 20 ខែមេសា – ថ្ងៃទី 20 ខែឧសភា)

Minotaur - Taurus

តំណាងដោយស្តេចគោ អ្នកលេងដែលជា Taurus គឺជាសមាជិកក្រុមដ៏រឹងមាំដែលអ្នកអាចពឹងផ្អែកបាន មិនថាដើរតួជា Tank ឬជាអ្នកផ្តល់ជំនួយទេ។ ពួកគេមានភាពធន់ និងស៊ូ ហើយនឹងសុខចិត្តលះបង់នៅក្នុងករណីនេះចំពោះ HP ទាំងឡាយដើម្បីទទួលជោគជ័យ។ សាកស្រមៃ Minotaur សុខចិត្តទទួលយកការកម្ទេចទាំងអស់ដើម្បីធ្វើជាកម្លាំងបន្ថែមមុននឹងវាយប្រហារទៅលើសត្រូវ។ នេះហើយជាឯកទេសរបស់ Taurus!

Selena [Shadow] & Karina [Halo] – Gemini (ថ្ងៃទី 21ឧសភា – ថ្ងៃទី 20 មិថុនា)

 

Selena [Shadow]

Karina [Halo]

បន្ទាប់មកនេះ យើងសូមណែនាំ Twins ។ អ្នកលេងដែលជា Gemini ប្រើប្រាស់ជំនាញទំនាក់ទំនងដើម្បីមានប្រៀបនៅក្នុងការប្រយុទ្ធ។ ពួកគេបង្កើតតម្រុយរបស់ខ្លួនដើម្បីផ្តល់សញ្ញាដល់គ្នាទៅវិញទៅមកលើតំបន់ត្រូវលបពិឃាតសត្រូវ និងហេតុផលផ្សេងៗទៀត។ ពោរពេញដោយល្បិចកល និងភាពឆ្លាតវៃដូចជាបងប្អូនស្រី Selena និង Karina, Geminis ក៏មានជំនាញបង្កើតភាពសប្បាយដែរបើទោះជាក្នុងស្ថានភាពដែលគ្រោះថ្នាក់បំផុតក្តី — ពួកគេនឹងផ្ទុះសំណើចមិនខាននៅពេលពួកគេត្រូវបានគេសម្លាប់នៅក្នុងភាពភ្លេចខ្លួន ឬ​ចង់បង្ហាញភាពក្លាហានរបស់ខ្លួន។

Zhask – Cancer (ថ្ងៃទី 21 ខែមិថុនា – ថ្ងៃទី 22 ខែកក្កដា)

Zhask - Cancer

អ្នកលេងដែលស្ថិតនៅក្នុងសញ្ញា Cancer គឺជាមនុស្សឆ្លាតវៃក្នុងផ្លូវអារម្មណ៍ប៉ុន្តែពោរពេញដោយកំហឹង ដែលពួកគេនឹងបញ្ចេញនៅពេលលេងហ្គេម។ ពួកគេប្រើប្រាស់វាជាបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួននៅក្នុងការប្រកួតក្រោយៗទៀត។ ដូចនឹង Zhask ដែរ, Cancers ក៏មានការប្តេជ្ញាក្នុងការយកឈ្នះលើសត្រូវបើទោះជាប្រើអស់ Hive Clones​ ចុងក្រោយក៏ដោយ –ហ៊ានលះបង់គ្រប់យ៉ាងប្រសិនបើចាំបាច់។

Badang – Leo (ថ្ងៃទី 23 ខែកក្កដា – ថ្ងៃទី 22 ខែសីហា)

Badang - Leo

យើងឃើញ Leos, ដែលជា Lions, គឺជាអ្នកមានសម្ថភាពដឹកនាំក្រុមពីកំណើត។ បើទោះជាពួកគេអាចមានទំនុកចិត្តជ្រុលនៅពេលខ្លះក្តី ក៏ពួកគេនៅតែដឹងពីការកែតម្រូវស្ថានភាពវិញដែរ។ ពោរពេញដោយកម្លាំង និងភាពអង់អាច ពួកគេអាចដឹកនាំការវាយលុក ហើយមិនអាចឱ្យសត្រូវគេចខ្លួនបានចំពោះការវាយឆ្មក់នោះទេ។ យើងកំពុងមើលទៅលើស្រមោលនៃ Fist Break និង Crack combo របស់ Badang នៅត្រង់នេះហើយ។ កត់ចំណាំផងដែរថាពួកគេជួនកាលក៏ជាតួអង្គគួរឱ្យចាប់អារម្មណ៍ផងដែរ។

Odette – Virgo (ថ្ងៃទី 23 ខែសីហា – ថ្ងៃទី 22 ខែកញ្ញា)

Odette - Virgo

Virgos ជាអ្នកដោះស្រាយបញ្ហា ហើយដោយសារតែហេតុផលនេះ ពួកគេជាមនុស្សចូលចិត្តភាពឥតខ្ចោះ។ ឃើញប៉មដែលឈរដែលអាចផ្តួលបានត្រឹមតែការវាយម្តងប៉ុណ្ណោះមែនទេ? Virgo នឹងហ៊ានចូលក្នុងតំបន់គ្រោះថ្នាក់នេះដើម្បីផ្តួលមិនខានឡើយ។ នៅកាលៈទេសៈខ្លះ សម្ព័ន្ធមិត្ត Virgo អាចនឹងបោះជំហានដែលប្រើស្នៀតកម្រិត A របស់ខ្លួនដើម្បីតាមឱ្យទាន់គេ។ អ្នកដែលកើតក្នុងសញ្ញានេះគឺមានភាពទាន់សម័យ និងទាក់ទាញ ហើយជាវិធីដែលកាន់តែប្រសើរក្នុងពិចារណាជាង Swan Song ultimate របស់ Odette ។

Lunox – Libra (ថ្ងៃទី 23 ខែកញ្ញា – ថ្ងៃទី 22 ខែតុលា)

Lunox - Libra

Libras ប្រាកដណាស់គឺផ្តោតលើតុល្យភាព និងភាពយុត្តិធម៌។ ពួកគេជាអ្នកលេងមានបទពិសោធន៍គ្រប់កាលៈទេសៈដែលភាគច្រើនតែងផ្លាស់ប្តូរតួនាទីរបស់ខ្លួនដើម្បីវាយប្រហារបានកាន់តែប្រសើរនៅពេលលេង — បើទោះជាត្រូវឱ្យពួកគេលះបង់មិនប្រើប្រាស់ហៀរ៉ូចម្បងរបស់ខ្លួន និង Skin ស្រស់ស្អាតទើបទិញថ្មីៗក្តី។ Libras នឹងព្យាយាមចរចារប្រកបដោយកាយវិកាកាទូត ប៉ុន្តែកុំភ្លេចឱ្យសោះថាមនុស្សម្នាក់ៗមានចំណុចខ្សោយរៀងៗខ្លួន។

Helcurt – Scorpio (ថ្ងៃទី 23 ខែតុលា – ថ្ងៃទី 21 ខែវិច្ឆិកា)

Helcurt - Scorpio

បើទោះជា Scorpios តែងមានគេយល់ច្រឡំជារឿយៗព្រោះតែភាពកំណាចពីកំណើតរបស់ពួកគេ ពួកគេជាមនុស្សដែលមានការតាំងចិត្តក្នុងការសម្រេចកិច្ចការឱ្យទាល់តែបាន។ អ្នកលេងទាំងនេះនឹងហ៊ានលះប​ង់គ្រប់យ៉ាងក្នុងការជំនៈឧបសគ្គដែលលំបាកបំផុត ឬត្រូវដើរតួនាទីដែលសំខាន់និងគ្រោះថ្នាក់បំផុតគ្រប់ពេល។ សាកស្រមៃដល់ Helcurt ជាមួយនឹង skills ពេញខ្លួនវាយប្រហារដោយប្រើប្រាស់ស្រមោល និងកម្ចាត់ក្រុមសត្រូវគ្មានសល់។

Irithel – Sagittarius (ថ្ងៃទី 22 វិច្ឆិកា – ថ្ងៃទី 21 ខែធ្នូ)

Irithel - Sagittarius

អ្នកលេងដែលជា Sagittarius មានភាពទាក់ទាញបំផុតនៅពេលលេង Archer ។ ពួកគេជាមនុស្សនឹងនួន និងតែងតែបោះជំហានមុនអ្នកផ្សេងទៀតជានិច្ច។ អ្នកដែលស្ថិតក្នុងសញ្ញានេះក៏ស្រលាញ់របកគំហើញថ្មីៗដូចជា tem builds ថ្មីៗ និងការដាក់បញ្ចូលគ្នាដើម្បីធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធ។ ពួកគេពេលខ្លះអាចនឹងបាត់បង់ការផ្ចង់អារម្មណ៍ ប៉ុន្តែយើងសូមប្រាប់អ្នកថាពួកគេពិតជាសាហាវ។

Martis – Capricorn (ថ្ងៃទី 22 ធ្នូ- ថ្ងៃទី 19 ខែមករា)

Martis - Capricorn

អ្នកដែលនៅក្រោមសញ្ញា Goat គឺជាមនុស្សពោរពេញដោយគោលដៅ លេងហ្គេមប្រកបដោយភាពល្អឥតខ្ចោះ ហើយលេងដោយបានគិតគូរជាមុនដើម្បីអាចទទួលបានជ័យជំនះ។ Capricorns ទំនងជានឹងលេងក្លាសិកហ្គេម មុននឹងចូលលេងក្នុងការប្រកួត ranked, ដើម្បីធានាភាពជោគជ័យ។ ដូច Martis និង skills ផ្តាច់ជីវិតរបស់គាត់ដែរ ពួកគេប្រើយុទ្ធសាស្រ្តនៃការវាយឆ្មក់ជាមុនដើម្បីសម្រេចលទ្ធផល។

Aurora – Aquarius (ថ្ងៃទី 20 ខែមករា – ថ្ងៃទី 18 ខែកុម្ភៈ)

Aurora - Aquarius

ជាសញ្ញា Water Bearer, អ្នកលេងទាំងនេះបង្ហាញសេចក្តីល្អរបស់ខ្លួនតាមរយៈការផ្តល់ការគាំទ្រ។ ពួកគេមានអត្តចរិតនៃ ជួយអ្នកផ្សេងជាមុន ហើយនឹងផ្តោតលើការការពារ និងជួយដល់សមាជិកក្រុមសម្រេចគោលបំណង។ នៅពេលបង្ខំឱ្យទាល់ច្រក ពួកគេមានសតម្ថភាពទប់ទល់សម្រាប់ខ្លួនឯងបាន ហើយការពារខ្លួនគេបានផងដែរ។ អ្នកលេងទាំងនេះពិតជាកម្រណាស់ក្នុងពេលបច្ចុប្បន្ន។ សាកប្តូរចិត្តរបស់យើងទៅមើល។

Lancelot – Pisces (ថ្ងៃទី 19 កុម្ភៈ- ថ្ងៃទី 20 ខែមីនា)

Lancelot - Pisces

ជាចុងក្រោយ គឺ Pisces ។ អ្នកដែលមានសញ្ញានេះត្រូវបានជឿថាជាអ្នកផ្តល់ការគាំទ្រ។ ពួកគេជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួនតាមរយៈការចែករំលែកធនធាន (ប៉ុន្តែក៏ដឹងផងដែរថាពេលណាដែលត្រូវគិតពីប្រយោជន៍ផ្ទាល់ខ្លួន នៅពេលស្ថានភាពពិបាក)។ អ្នកដែលជា Pisceans ក៏មានសមត្ថភាពក្នុងការបង្ហាញការទាក់ទាញជាមួយនឹងការលេង និងការពិឃាតដ៏សាហាវរបស់ពួកគេផងដែរ។ ជឿមិនជឿ ពួកគេតែងតែសម្រេចចិត្តបានត្រឹមត្រូវ បើទោះជាពួកគេមានអំនួតក្តី។ 

ចំណាំ៖ នេះគ្រាន់តែជាចំណែកមួយនៃការយល់ឃើញនោះទេ។ គំនិតដែលបង្ហាញនេះជាការយល់ឃើញផ្ទាល់ខ្លួន វាអាស្រ័យទៅតាមអ្នកលេងម្នាក់ៗនោះទេ ហើយក៏មិនមានទំនាក់ទំនងទៅនឹង Moonton ឬ MLBB នោះដែរ។

កុំភ្លេចបញ្ចូលទឹកប្រាក់លើ Mobile Legends Diamonds នៅ Codashop តែប៉ុណ្ណោះ។ យើងធានានូវការបញ្ចូលទឹកប្រាក់ដែលកាន់ឆាប់រហ័ស កាន់តែងាយស្រួល ដូចនេះអ្នកអាចទទួលបានបទពិសោធន៍លេងហ្គេមដោយរលូនបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here