ភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់គ្រាប់បែកនៅក្នុង Free Fire ផ្តល់ឱ្យអ្នកលេង និងក្រុមខ្លួននូវអត្ថប្រយោជន៍សំខាន់នៅក្នុងអំឡុងពេលនៃការប្រកួត។ វាមិនមែនគ្រាន់តែជាការគប់ទៅលើទីតាំងសត្រូវប៉ុណ្ណោះទេ។ ជាធម្មតាអ្នកលេងផ្សេងទៀត មិនបានយកចិត្តទុកដាក់អំពីការប្រើប្រាស់គ្រាប់បែកនោះទេ។ ការដឹងពីពេលវេលា និងរបៀបប្រើប្រាស់គ្រាប់បែកបានត្រឹមត្រូវ អាចបង្កើតភាពរស់រវើកក្នុងការលេងហ្គេមបាន។ សូមអានមគ្គុទេសក៍ងាយៗរបស់យើងនេះ ដើម្បីពង្រឹងជំនាញគប់គ្រាប់បែករបស់អ្នក។
ស្ថានភាពគ្រាប់បែក
គ្រាប់បែកជាអាវុធគប់លើសត្រូវនៅក្នុង Free Fire ដែលផ្តល់ផលកម្ចេចទៅលើទីតាំងបានយ៉ាងធំ។ អ្នកអាចប្រើប្រាស់វាដើម្បីបង្ខំសត្រូវឱ្យចេញពីកន្លែងលាក់ខ្លួនរបស់ពួកគេ ឬបង្អាក់សកម្មភាព និងបង្កភាពភ័យខ្លាច ហើយថែមទាំងអាចបំផ្លាញរថយន្តរបស់សត្រូវទៀតផង។ ប្រាកដណាស់ គ្រាប់បែកជាអាវុធដែលមានថាមពលមួយនៅពេលដែលប្រើប្រាស់វាបានត្រឹមត្រូវ។
របៀបប្រើប្រាស់គ្រាប់បែក
ថតគ្រាប់បែកមានទីតាំងនៅផ្នែកខាងឆ្វេងនៃអេក្រង់នៅចំខាងក្រោម Medkit ។ នៅពេលអ្នកចាប់កាន់គ្រាប់បែកហើយនោះ សូមចុចប៊ូតុង Fire/Grenade ដើម្បីមើលឃើញខ្សែបន្ទាត់ក្រហមដែលបង្ហាញពីគន្លងរបស់វា។ សូមចាំថាវាមិនផ្ទុះទេនៅពេលវាប៉ះទង្គិចនោះទេ ព្រោះវាចាំបាច់ទាល់តែដល់ខ្សែបញ្ឆេះរបស់វា (មានសំឡេងស្រែក) មុននឹងវាផ្ទុះ។
ប្រសិនបើអ្នកចង់បំផ្លាញដល់សត្រូវ អ្នកត្រូវកាន់វានៅដៃបន្តិចសិន មុនពេលគប់វា។ មិនត្រូវខ្ជះខ្ជាយគ្រាប់បែកដោយគប់មិនតម្រង់នោះទេ។ ត្រូវមានជំនាញស្មានទីតាំងទម្លាក់របស់សត្រូវដោយគប់ឱ្យបានឆាប់រហ័ស។
ដើម្បីប្តូរទៅកាន់អាវុធចម្បងរបស់អ្នកវិញ គ្រាន់តែចុច Hud អាវុធនៅផ្នែកខាងស្តាំអេក្រង់របស់អ្នកជាការស្រេច។
ប្រភេទគ្រាប់បែកនៅក្នុង Free Fire
មានគ្រាប់បែកប្រភេទខ្លះនៅក្នុងហ្គេមដែលអ្នកអាចប្រើប្រាស់នៅក្នុងស្ថានភាពខុសៗគ្នា។ ឥឡូវយើងមកដឹងអំពីពួកវាម្តងមួយៗ។
- គ្រាប់បែក៖ គ្រាប់បែកធម្មតាជាអាវុធផ្ទុះដែលផ្តល់ការបំផ្លាញដល់មនុស្សដែលនៅក្នុងបរិវេណផ្ទុះរបស់វា។ ប្រើគ្រាប់បែកនេះដើម្បីបង្អាក់ ឬបំផ្លាញដល់សត្រូវ! អ្នកក៏អាចកាន់វានៅដៃបន្តិចសិន មុននឹងគប់វាទៅលើសត្រូវផងដែរ។
- គ្រាប់បែក Gloo Wall ៖ គ្រាប់បែកប្រភេទនេះអាចប្រើប្រាស់ដើម្បីបង្កើតជញ្ជាំងតូចមួយដើម្បីការពារខ្លួននៅលើដី នៅចំពីមុខក្នុងទិសដៅដែលអ្នកប្រើប្រាស់បែរទៅរក។ អ្នកលេងអាចប្រើប្រាស់គ្រាប់បែក Gloo Walls ដល់ទៅចំនួន 3 ហើយវានឹងបាត់ទៅវិញក្នុងពេលមួយសន្ទុះក្រោយមក។ វាជាអាវុធដ៏សំខាន់បំផុតមួយនៅក្នុងហ្គេម ដូចនេះមិនត្រូវភ្លេចដាក់វាតាមខ្លួននោះឡើយ។
- Flashbang៖ ធ្វើឱ្យសត្រូវមិនអាចមើលអ្នកឃើញដោយប្រើ Flashbang ។ សត្រូវដែលត្រូវបានវាយប្រហារដោយគ្រាប់បែកនេះនៅក្នុងបរិវេណផ្ទុះរបស់វា ក៏នឹងត្រូវហឹងត្រចៀកមួយរយៈពេលខ្លីផងដែរ។ វាជាអាវុធសាហាវមួយ នៅពេលប្រើប្រាស់វាបានត្រឹមត្រូវ ហើយ Flashbang អាចជួយអ្នកធ្វើឱ្យសត្រូវមើលអ្នកមិនឃើញ ហើយអ្នកអាចឆ្លៀតឱកាសសម្លាប់សត្រូវបាន នៅពេលពួកគេមិនអាចបាញ់តបតបាន។ តែត្រូវប្រុងប្រយ័ត្ននៅពេលគប់គ្រាប់បែកនេះ ព្រោះថាអ្នកក៏អាចជាជនរងគ្រោះដោយសារវាបានដែរ។ ត្រូវគប់វាឱ្យចំទៅលើសត្រូវរបស់អ្នកជានិច្ច។
- គ្រាប់បែកផ្សែង៖ គ្រាប់បែកនេះ បង្កើតបានជាពពកផ្សែងដែលជួយបិតបាំងទីតាំង ដោយឱ្យសត្រូវមិនអាចមើលធ្លុះ។ គ្រាប់បែកផ្សែងពិសេសសម្រាប់ការលាក់ខ្លួន និងការគេចខ្លួន ព្រមទាំងបង្អាក់គោលដៅបាញ់តម្រង់។
- គ្រាប់បែកបំភាន់ភ្នែក៖ គ្រាប់បែកនេះពិសេសខ្លាំងណាស់! គ្រាប់បែកបំភាន់ភ្នែកអាចឱ្យអ្នកបង្កើតអ្នកលេងក្លែងក្លាយតាមពេលកំណត់ និងភាពធន់របស់វាដូចនឹងគ្រាប់បែក Gloo Wall ដែរ។ ប្រើគ្រាប់បែកនេះដើម្បីបំភាន់ភ្នែកសត្រូវរបស់អ្នក និងដើម្បីយកប្រៀបលើសត្រូវ។
- គ្រាប់បែកឥដ្ឋ៖ គ្រាប់បែកពិសេសនេះអាចឱ្យអ្នកបង្កើតប៉មឥដ្ឋនៅក្នុងទីតាំងដែលបានជ្រើសរើស។ បន្ទាប់មកអ្នកអាចប្រើប្រាស់ទំពក់ថ្ពក់ដើម្បីឡើងលើប៉ម ហើយប្រើប្រាស់វាជាប៉មដើម្បីឆ្លុះបាញ់សត្រូវ។ យ៉ាងណាមិញ ប៉មនេះនឹងបាត់ទៅវិញមួយសន្ទុះមកទៀត ហើយក៏អាចត្រូវបានកម្ទេចដោយសត្រូវបានផងដែរ។
កំណែ OB28 ថ្មីក៏បានបន្ថែមគ្រាប់បែកទឹកកថ្មីដែលអាចផ្ទុះ និងបន្សល់ទុកបរិស្ថានម្យ៉ាងដែលផ្តល់ការបំផ្លាញបន្តិចម្តងៗ បន្ទាប់ពីវាផ្ទុះ។ វាមានលក្ខណៈពិសេសដូចជា កម្រិតកកខ្លាំង -អ្នកលេងដែលនៅក្នុងបរិវេណកំណកទឹកកកនឹងថយចុះល្បឿនផ្លាស់ទី 10%, ថយចុះអត្រាបាញ់ 20%, និងរងការបំផ្លាញ5-10 អាស្រ័យទៅតាមរយៈពេលដែលស្ថិតក្នុងតំបន់កំណកទឹកកក។ គ្រាប់បែកទឹកកមាននៅក្នុង Battle Royale និង Clash Squad ។
គន្លឹះ និងល្បិចប្រើប្រាស់គ្រាប់បែក
ជាទូទៅ គ្រាប់បែកមិនត្រូវបានគេយកចិត្តទុកដាក់ទេ ឬជួនកាលត្រូវបានបំភ្លេចចោលតែម្តង។ ការប្រើប្រាស់គ្រាប់បែកនៅក្នុងស្ថានភាពខុសៗគ្នាពិតជាអាចមានអត្ថប្រយោជន៍ ទាំងការការពារ និងការវាយប្រហារ។
- ដឹកពីពេលវេលាស័ក្តិសមដែលត្រូវប្រើគ្រាប់បែក។ ប្រើប្រាស់វានៅពេលអ្នកចង់បំបែកសត្រូវចេញពីកន្លែងលាក់ខ្លួន។ ធ្វើបែបនេះ អ្នកអាចមានឱកាសបាញ់ទៅលើសត្រូវបាន។
- ត្រូវហាត់អង្គុយនៅពេលប្រើប្រាស់គ្រាប់បែក Gloo Wall ដើម្បីការពារខ្លួនអ្នកពីការបាញ់ចំក្បាល។ ធ្វើបែបនេះក៏ជួយជម្រុញការប្រើប្រាស់គ្រាប់បែក Gloo Wall បានរហ័ស និងកាន់តែសុក្រិតផងដែរ។
- អ្នកអាចពង្រឹងសមត្ថភាពគ្រាប់បែក Gloo Walls របស់អ្នកជាមួយ Pets បាន។ Robo’s Wall Enforcement skill បង្កើតរនាំងការងារនៅលើ Gloo Wall ហើយផ្តល់ឱ្យវានូវ HP Buff បន្ថែម ដែលធ្វើឱ្យវាកាន់តែរឹងមាំពិបាកក្នុងការកម្ទេច។ Mr. Waggor អាចផ្តល់ឱ្យអ្នកនូវ Gloo Wall បន្ថែមបាន
Robo និង Mr. Waggor
- ប្រើប្រាស់គ្រាប់បែក Frag ដើម្បីផ្តួល ឬសម្លាប់សត្រូវដែលប្រើប្រាស់គ្រាប់បែក Gloo Wall ដើម្បីលាក់ខ្លួន។
- ប្រសិនបើសត្រូវដេញតាមអ្នក ត្រូវបង្អាក់ពួកគេដោយគប់គ្រាប់បែកលើពួកគេ។
- ព្យាយាមលោតនៅពេលកាន់គ្រាប់បែកនៅដៃមុននឹងគប់វា ដើម្បីគប់វាបានកាន់តែឆ្ងាយ។
- ត្រូវការប្រើប្រាស់ឈាមឱ្យបានរហ័ស តែត្រូវបានសត្រូវបាញ់ប្រហារជាបន្តបន្ទាប់មែនទេ? ដាក់គ្រាប់បែកផ្សែងទៅលើសត្រូវ ហើយបន្ទាប់មកត្រូវរកកន្លែងពួនឱ្យបានឆាប់រហ័សដើម្បីប្រើប្រាស់ Medkits ទាំងនេះ។
- ត្រូវហាត់គប់គ្រាប់បែកពីផ្នែកខាងលើដើម្បីគប់បានកាន់តែងត្រង់។
- នៅពេលប្រកួតជាក្រុម សត្រូវនឹងព្យាយាមលាក់ខ្លួនក្នុងផ្ទះ។ នៅពេលឡោមព័ទ្ធសត្រូវហើយនោះ ត្រូវចាប់ផ្តើមប្រើប្រាស់គ្រាប់បែកដោយគប់តាមបង្អួចដើម្បីបង្អាក់ការគេចខ្លួនរបស់ពួកគេ។ ប្រសិនបើពួកគេរងរបួសដោយសារគ្រាប់បែកហើយនោះ ចូលទៅបាញ់សម្លាប់ពួកគេគឺមិនពិបាកទេ។
- គ្រាប់បែក Gloo Walls គឺពិសេសជាងការគិតរបស់អ្នកទៅទៀត។ តាមពិតទៅអ្នកអាចប្រើប្រាស់វាទប់ការធ្លាក់របស់អ្នក ឬបង្ខាំងសត្រូវនៅជ្រុងណាមួយ។ គ្រាន់តែគប់គ្រាប់បែកទៅសត្រូវដើម្បីបង្ហើយ។
កុំភ្លេចបញ្ចូលទឹកប្រាក់ក្នុងគណនី Free Fire របស់អ្នកនៅ Codashop ។ យើងសូមធានាថាអ្នកនឹងទទួលបានបទពិសោធន៍បញ្ចូលទឹកប្រាក់កាន់តែមានសុវត្ថិភាព កាន់តែរហ័ស និងកាន់តែប្រសើរសម្រាប់ជម្រើសទូទាត់បន្ថែមទៀតដែលអ្នកអាចជ្រើសរើសបាន។