ការព្យាបាលសម្រាប់គ្រប់គ្នា! Hero Support ដែលល្អបំផុតក្នុង Mobile Legends

0
927

Support Heroes in Mobile Legends

Heroes Support ជា MVPs ពិតប្រាកដ ព្រោះពួកគេលះបង់ជីវិត និងគ្រប់យ៉ាងដើម្បីសម្រេចគោលដៅធំរបស់ក្រុម

Heroes Support ជាអ្នកដែលផ្តល់របាំងការពារ និងព្យាបាលក្រុមនៅគ្រប់ស្ថានការ។ ពួកគេដើរជាមួយ Marksman ដើម្បីជួយគាត់ Farm បានលឿន និងមានសុវត្ថិភាព។ ពេលខ្លះពួកគេក៏លះបង់ជីវិតផងដែរដើម្បីឲ្យអ្នកផ្សេងបានរស់។ ក្នុងពេលបច្ចុប្បន្ន Heroes Support លែងត្រូវបានគេមើលរំលងដូចមុនទៀតហើយ។ យើងបានរាយឈ្មោះ Hero Supports ដែលយើងបានជ្រើសរើសដោយសារតែការលេងដ៏ល្អរបស់ពួកគេក្នុងការនាំក្រុមទៅរកជ័យជំនះ។

Angela

Angela

Skill Ultimate របស់ Angela នឹងបង្កើតឲ្យមានភាពដាច់គ្នារវាងជ័យជំនះ និងការបរាជ័យ។ នាងជា Hero ដែលត្រូវតែរើសជាដាច់ខាត។ នៅពេលដែលនាងភា្ជប់ខ្លួនទៅនឹងសម្ព័ន្ធមិត្ត ពិសេសអ្នកដែលបង្ក Damage ខ្ពស់(ដូចជា Helcurt Hanabi ជាដើម) ទាំងពីរនឹងក្លាយជាកម្លាំងមួយដ៏ខ្លាំងក្លាពិបាកនឹងទប់ទល់។ Angela បង្កើតរបាំងសម្រាប់សម្ព័ន្ធមិត្តដែលខ្លួនតោង ក្នុងពេលដែលប្រើប្រាស់ Skill របស់នាងដើម្បីបង្ក Damage ផងដែរ។ Skill ទីមួយរបស់ Angela អាចជួយសង្គ្រោះសម្ព័ន្ធមិត្តជាមួយនឹង HP ដែលបានមកពីឥទ្ធិពលនៃការព្យាបាលរបស់វា។ Skill ទីពីររបស់នាងដែលជា Spell គ្រប់គ្រងហ្វូង គឺមានឥទ្ធិពលខ្លាំងក្លា និងគួរឲ្យរំខានណាស់ដែលធ្វើឲ្យការចង់រត់គេចគឺមិនអាចទៅរួច។ 

Mathilda

Mathilda

យើងបានបន្ថែម Mathilda ជាកូនកាត់រវាង Hero Support និង Assassin។ វាជាលើកទីមួយហើយដែលយើងឃើញការរួមផ្សំបែបនេះ ហើយយើងពិតជារំភើបខ្លាំងណាស់។ ក្នុងនាមជាអ្នក Support ម្នាក់ Mathilda អាចបង្ក Damage បានយ៉ាងច្រើនដោយប្រើ Skill របស់នាង។ ពង្រឹងការលេង Skill ទាំងពីររបស់នាងឲ្យស្ទាត់ជំនាញ ហើយអ្នកនឹងអាចធ្វើការវាយប្រហារបានយ៉ាងខ្លាំងទោះបីជាគេជា Tank ដ៏រឹងមាំក្តី។ នាងអាចធ្វើការផ្លាស់ទីបានច្រើនដែលអាចបង្កើនបានដោយប្រើ Skill ទីពីររបស់គាត់ ដើម្បីផ្តល់ល្បឿនបន្ថែមក្នុងការរត់គេចពីការវាយឆ្មក់ ឬតាមសម្លាប់សត្រូវ។ បន្ថែមពីនេះ Guiding Wind ផ្តល់ឲ្យសម្ព័ន្ធមិត្តនូវរបាំង ល្បឿនផ្លាស់ទីបន្ថែម និងការញាក់ភ្នែកយ៉ាងលឿន(ទៅកាន់ Mathilda) នៅពេលដែលវាត្រូវបានប្រើប្រាស់។

Diggie

Diggie

បើសិនជាអ្នកចង់រំខាន និងធ្វើឲ្យសត្រូវរបស់អ្នកធុញទ្រាន់ អ្នកប្រើ Diggie។ គាត់ជាទីទុយដែលដើរដោយប្រើជើងដែលអាចរំខានទៅលើ Fighters និង Assassins។ Skills ដ៏កម្ររបស់គាត់គឺកំពុងមានតម្រូវការជាខ្លំាងដោយសារតែ CC effect របស់វាមានឥទ្ធិពលក្នុងការបង្កការខូចខាត។ ការចាប់ទាញនៃ Skill ទីពីររបស់គាត់ក៏នឹងជួយក្នុងការគ្រប់គ្រងភាពចលាចលនៃការប្រយុទ្ធបានដោយសារវារំខានទៅលើការវាយប្រហាររបស់សត្រូវ។ Passive របស់គាត់គឺ ‘Egg form’ អាចប្រឆាំងទៅនឹងការហៅត្រឡប់ទៅវិញ និងផ្តល់ចក្ខុនៅពេលសមស្រប។ ជំនួយធំបំផុតដែល Diggie អាចផ្តល់ឲ្យគឺការប្រើ Ultimate របស់គាត់ដើម្បីផ្តាច់ខ្លួនគាត់ និងសម្ព័ន្ធមិត្តពីឥទ្ធិពលនៃការគ្រប់គ្រងហ្វូង។ 

Rafaela

Rafaela

ការត្រឡប់មកវិញនូវ Rafaela ធ្វើឲ្យអ្នកចូលចិត្តលេងគាត់ជា Support ពេញចិត្តយ៉ាងខ្លាំងក្រោយពីការរងចាំអស់យ៉ាងយូរទៅលើការកែប្រែនាង។ Rafaela ជា Hero ដែលពូកែដើរលេងបំផុត និងអាចផ្តល់ជំនួយដ៏ល្អក្នុងពេលប្រយុទ្ធជាក្រុម។ នៅពេលដែលអ្នកវាយសម្រុកទៅលើ Lane ណាមួយ ការប្រើប្រាស់នាងជាជំនួយនឹងមានអត្ថប្រយោជន៍ច្រើនបំផុតព្រោះនាងអាចបន្ថែម HP ជាច្រើនដងទៅលើសមាជិកក្រុមដោយប្រើ Skill ទីពីររបស់នាង។ Skill ទីមួយរបស់នាងក៏អាចបង្ហាញកន្លែងដែលសត្រូវពួនក្នុងគុម្ភស្មៅបានផងដែរ។ Rafaela អាចគ្រប់គ្រងទៅលើហ្វូងបានយ៉ាងល្អជាមួយនឹងការប្រើប្រាស់ Ultimate របស់នាងក្នុងការ Stunt ទៅលើសត្រូវ និងបង្ខំឲ្យពួកគេតម្រង់ជួរនៅនឹងមុខនាង។ បន្ថែមពីនេះ អ្នកណាក៏ចង់បានដែរនៅពេលដែលនាងនិយាយថា “ព្យាបាលជូនចំពោះគ្រប់គ្នា”។ 

Estes

Estes

ពិតណាស់យើងមិនភ្លេចនោះទេចំពោះអ្នកព្យាបាលល្អបំផុតគឺ Estes។ The Moon Elf King ជា Support ដែលរឹងមាំព្រោះថាគាត់អាចព្យាបាលសម្ព័ន្ធមិត្តទាំងឡាយណាដែលនៅក្បែរគាត់ដោយសារតែគាត់មាន Skill ពីរដែលត្រូវបានប្រើសម្រាប់បន្ថែម HP តែមួយមុខគត់។ Skill Ultimate របស់គាត់អាចភា្ជប់ទៅនឹង Hero របស់សម្ព័ន្ធមិត្ត និងព្យាបាលពួកគេបានរហូតទៅដល់បួននាក់ ហើយបង្កើន Physical attack របស់ Estes។ Skill ទីពីររបស់គាត់អាចបង្ក Damage បានដោយការទម្លាក់ពន្លឺព្រះចន្ទមកកាន់បរិវេណណាមួយ ហើយក្លាយទៅជាអ្នកគ្រប់គ្រងហ្វូងដោយការពន្យឺតសត្រូវណាដែលមកប៉ះវា។ Estes មានកម្រិតឈាមមួយដែលមិនងាយអស់ដែលធ្វើឲ្យគាត់ក្លាយជា Hero ដែលចាំបាច់ត្រូវមានក្នុងក្រុម ព្រោះគាត់អាចព្យាបាលបានជារៀងរហូត។ 

Hero Utility Support បានបង្ហាញខ្លួនជាតួអង្គសំខាន់ក្នុងការលេងលីកកំពូល

Hero Support ទទួលបានប្រជាប្រិយភាពយ៉ាងចម្លែកនៅក្នុងការលីកអាជីពដូចជា MPL តែពួកគេក៏មានប្រសិទ្ធភាពផងដែរ។ ក្នុង MPL PH Season 6 កាលពីឆ្នាំមុន យុទ្ធសាស្ត្រ ‘Feeding Diggie’ បានវាយលុកការប្រកួតលើកពានយ៉ាងពេញទំហឹងជាមួយនឹងការទទួលបាន W និង MVP របស់ Aura PH’s Rafflesia ដោយប្រើ Diggie’s 0/21 របស់គាត់។ ចំណែកនៅ MPL MY/SG ឯនោះវិញ Kayzeepi ពី Resurgence ទទួលបានលទ្ធផលឈ្នះដូចគ្នា បន្ថែមនឹងការផ្តល់កិត្តិយស MVP ជាមួយនឹង 1/15/14 KDA របស់គាត់ដោយប្រើ hero នេះ។ គោលការណ៍ពីក្រោយ Feeding Diggie គឺថាកាលណា Diggie ត្រូវគេសម្លាប់កាន់តែច្រើន ក្រុមរបស់សត្រូវនឹងទទួលបាន Gold កាន់តែតិច។ ទោះបីជាបែបនេះក្តី អ្នកអាចជឿយើងបានថាវាងាយនិយាយជាងធ្វើ ដូចនេះហើយទើបអ្នកទាំងនេះត្រូវគេហៅថា ‘អ្នកអាជីព’។

យុទ្ធសាស្ត្រ Support មួយទៀតដែលមានប្រសិទ្ធភាពនោះគឺ ‘Nice one, Baby’។ គេឲ្យឈ្មោះវាបែបនេះព្រោះជាការលេងជាមួយមនុស្សសំខាន់របស់យើង។ ​‘Nice one, Baby’ អាចលេងបាននៅពេលដែលអ្នកលេងពីររូបជ្រើសរើស Hero utility support និង Core Jungle។ អ្នក Support នឹងដើរតួរជាអង្គរក្សរបស់អ្នកលេង Jungle ដើម្បីការពារសុវត្ថិភាពរបស់គេគ្រប់ពេលវេលា។ ការរួមក្រុមដែលល្អគួរឲ្យកត់សម្គាល់នោះគឺ Angela និង Gusion ដែល Angela មានតួនាទីព្យាបាល Assassin នេះក្នុងពេលដែលគេសម្រុកទៅសម្លាប់សត្រូវ។ Blacklist International ពី MPL PH បានធ្វើលើសនោះដោយការប្រើប្រាស់ Hero Support ពីរ(Rafaela និង Estes) ដើម្បីយកឈ្នះ Work Auster Force កាលពីពេលថ្មីៗកន្លងទៅក្នុង Season 7។

កុំភ្លេចបញ្ចូលពេជ្រ Mobile Legends  របស់អ្នកក្នុង Codashop។ យើងធានាថាការបញ្ចូលពេជ្រ Mobile Legends  កាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here