Godzilla ឬ Kong? ការជួបគ្នារវាង Titans ទាំងពីរនៅក្នុងការអាប់ដេត PUBG Patch 1.4 ចុងក្រោយបំផុត

0
657

kong-vs-godzilla

PUBG Mobile បានត្រឡប់មកពន្ញាក់អារម្មណ៍អ្នកលេងហ្គេមសារជាថ្មីជាមួយនឹងការអាប់ដេត Patch 1.4 ដែលមានព្រឹត្តិការណ៍រួមបញ្ចូលគ្នារវាងសត្វចម្លែក Godzilla និង​ Kong។ តោះយើងមកពិនិត្យមើលបន្ថែមទៅលើអ្វីដែលថ្មីនៅក្នុង patch notes ផ្លូវការនេះដែលរួមមានអាវុធ និងយានយន្តថ្មី OTS (Mode បាញ់គ្នាថ្មី) ​និងមុខងារថ្មីៗផ្សេងទៀត។

តម្រូវការសម្រាប់ការអាប់ដេតថ្មី

Patch Notes ផ្លូវការគឺ PUBG Mobile Patch 1.4 នឹងត្រូវបានបញ្ចេញឲ្យប្រើប្រាស់នៅថ្ងៃទី 11 ឧសភា។ អ្នកប្រើប្រាស់ប្រព័ន្ធ Android ត្រូវការអង្គផ្ទុកចំនួន 660MB ឯអ្នកប្រើប្រាស់ប្រព័ន្ធ iOS ត្រូវការអង្គផ្ទុកចំនួន 1.67GB ដើម្បីដោនឡូតអាប់ដេតថ្មីនេះ។ យើងនឹងមិនផ្តាច់ server នោះទេនៅពេលដែលយើងធ្វើការបញ្ចេញអាប់ដេតនេះ។ សូមចាំថាអ្នកលេងដែលនៅក្នុង Version ខុសគ្នាមិនអាចចូលលេងជាមួយគ្នាបានទេដូចនេះសូមអាប់ដេតឲ្យបានលឿនបំផុត។

PUBG Mobile New Update Requirements
Image credit: Tencent Games / PUBG Mobile

Titan Strikes

ការរួមបញ្ចូលគ្នាមួយនេះបាននាំមកនូវភាពត្រេកត្រអាលដ៏មិនធ្លាប់មានពីមុនមកចូលមកក្នុងហ្គេម។ នៅក្នុង Titan Strikes សត្វចម្លែកនឹងវារចេញពីក្នុងផែនដីមកកាន់ស្រទាប់ផែនដី ហើយចាប់ផ្តើមកសាងអាណានិគមរបស់ខ្លួន។ អ្នកលេងអាចចូលទៅកៀកពួកគេហើយប្រយុទ្ធជាមួយ Titans ទាំងបីដែលនឹងមានផុសចេញមកនៅទីតាំងផ្សេងៗគ្នាក្នុងពេលខុសៗគ្នា៖

*Godzilla វាយទៅលើ Erangel ចាប់ពីថ្ងៃទី 11 ឧសភាដល់ថ្ងៃទី 8 មិថុនា
*Kong វាយទៅលើ Sanhok ចាប់ពីថ្ងៃទី 15 ឧសភាដល់ថ្ងៃទី 8 មិថុនា
*Mechagodzilla វាយទៅលើ Livik ចាប់ពីថ្ងៃទី 20 ឧសភាដល់ថ្ងៃទី 8 មិថុនា

នៅពេលដែលការលេងហ្គេមចាប់ផ្តើម ច្រកចូលនឹងផុសចេញមកនៅលើផែនទី ហើយអ្នកលេងអាចជ្រើសរើសច្រកដែលគេចង់ចាប់ផ្តើមការផ្សងព្រេងរបស់ពួកគេ។ Titans ទាំងនោះនឹងធ្វើការផ្លាស់ទីជុំវិញផែនទី ហើយមកប៉ះជាមួយនឹងជំរុំថ្មី និងការតាំងលំនៅរបស់សត្វចម្លែកក្រោយការប្រយុទ្ធ។ សត្វចម្លែកនឹងទម្លាក់ Titan Crystals ហើយអ្នកលេងអាចរើសវាដើម្បីទទួលបានរបស់សម្រាប់ជំនួយក្នុងការប្រយុទ្ធ។ នៅពេលដែលអ្នកលេងចូលទៅក្បែរ Titans ពួកគេត្រូវតែប្រយ័ត្នជៀសវាងត្រូវវាជាន់ស្លាប់ដោយមិនដឹងខ្លួន។ Titan Crystals មានដូចជា៖

*Erangel Titan Crystal: Item ពិសេសដែលអ្នកអាចប្រើសម្រាប់គប់ទៅលើសត្រូវធ្វើឲ្យពួកគេថយក្រោយ ហើយឆេះ

*Sanhok Titan Crystal: Crystal ពិសេសដែលនឹងបង្កើនសមត្ថភាពរបស់អ្នកលេង (រត់បានលឿន និងលោតបានខ្ពស់)

*Livik Titan Crystal: Item មួយដែលអ្នកអាចប្រើក្នុងរយះពេលខ្លីសម្រាប់រកមើលសត្រូវដែលនៅជុំវិញអ្នក

មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានកន្លែង Apex Cybenetics ជាច្រើនដែលអ្នកលេងអាចចូលទៅក្នុងដើម្បីរើសអីវ៉ាន់សម្រាប់ប្រើប្រាស់។ ក្នុងនោះក៏មាន Monster Settlements ដែលអ្នកអាចចូលទៅពិនិត្យមើលបានផងដែរ។ អ្នកលេងដែលអាចយកឈ្នះសត្វចម្លែកទាំងនេះបាននឹតទទួលបានរង្វាន់ និងធនធានផ្សេងៗ។ 

ផែនទី Arena ថ្មី

PUBG Mobile New Arena Map
Image credit: Tencent Games / PUBG Mobile

ចាប់ពីថ្ងៃទី 1 មិថុនា ផែនទី Arena ថ្មីដែលមានឈ្មោះថា The Hangar នឹងត្រូវបានដាក់ឲ្យប្រើប្រាស់។ Mode ដែលគាំទ្រផែនទីថ្មីនេះមានដូចជា Team Deathmatch Arena Training និង Team Gun Game។ The Hangar មានទីតាំងលើកប៉ាល់លើសមុទ្រ។ វាមានទីតាំងជាច្រើនសម្រាប់បាំងជាច្រើន ដែលជាទីតាំងប្រយុទ្ធដ៏គួរឲ្យតានតឹង និងត្រូវធ្វើការផ្លាស់ទីយ៉ាងលឿន។ អ្នកលេងត្រូវតែមានរេផ្លិចលឿន និងអាចទំនាក់ទំនងជាមួយក្រុមខ្លួនយ៉ាងល្អដើម្បីយកឈ្នះ។

វាជាឃ្លាំងសម្រាប់ចតយន្តហោះដែលនៅលើកប៉ាល់ដ៏ធំនៅលើមហាសមុទ្រ។ ជាកន្លែងដែលសំបូរទៅដោយកន្លែងបាំង អ្នកលេងអាចឈានជើងចេញទៅក្នុងពិភពនៃការសប្បាយ។ ជាទីលានប្រយុទ្ធដ៏តានតឹង និងឆាប់រហ័ស ហើយផ្តល់ជម្រើសយុទ្ធសាស្រ្តជាច្រើនសម្រាប់ជ្រើសរើស៖ ចូលទៅកៀកសត្រូវហើយធ្វើការបាញ់សម្រុក ឬដកខ្លួនថយ។ ទោះជាអ្នកធ្វើអ្វីក៏ដោយ អ្នកនឹងមិនអាចឈ្នះនោះទេបើអ្នកមិនរហ័ស និងចេះសហការជាមួយក្រុមរបស់អ្នកឲ្យបានល្អ។ 

Mode បាញ់គ្នាថ្មី OTS (Over The Shoulder)

Mode OTS ឬ Over The Shoulder ជាជម្រើសនៃការប្រយុទ្ធថ្មីដែលកំពុងរងចាំអ្នកលេងនៅក្នុង Version 1.4។ ដើម្បីធ្វើការតម្រង់ អ្នកត្រូវចុចទៅលើ Stable Aiming Button។ វានឹងអនុញ្ញាតឲ្យអ្នកប្តូរជំហរបាញ់ដោយមិនចាំបាច់ប្រើ scope។ OTS មានប្រយោជន៍ណាស់ក្នុងការផ្តល់ជំហរនឹងមួយសម្រាប់បាញ់ទៅលើសត្រូវ។ លើសពីនេះ អ្នកអាចធ្វើការកែសម្រួលប៊ូតុង OTS បានទាំងស្រុង ហើយsensitivity អាចធ្វើការប្រែប្រួលបានដាច់ដោយឡែក។ អ្នកអាចធ្វើការបើកបិទ OTS បាននៅក្នុង System Settings >> General Settings។

យានយន្ត – Coupe RB

PUBG Mobile New Vehicle - Coupe RB
Image credit: Tencent Games / PUBG Mobile

ដល់ពេលហើយដែលអ្នកអាចប្រើប្រាស់ឡានថ្មីគឺ Coupe RB។ ឡានស្ព័រនេះមានកៅអីតែពីរប៉ុណ្ណោះគឺអ្នកបើក និងអ្នកដំណើរម្នាក់។ ឡាន Coupe RB នេះជាយានយន្តដែលលឿនបំផុតក្នុង PUBG ហើយអាចរត់បានល្បឿន 150គម/ម៉ោង។ អ្នកអាចរកវាបាននៅក្នុង Erangel Miramar Sanhok និង Livik។ ដូច Need for speed មែនទេ? មិនបាច់និយាយទេ!

រង្វាន់ពីអាប់ដេត

យើងបានទុករឿងពិសេសបំផុតចុងក្រោយគេ។ នៅពេលដែលអ្នកអាប់ដេតហ្គេមរបស់អ្នកទៅកាន់ version ថ្មីចាប់ពីថ្ងៃទី 11 ឧសភា ដល់ ថ្ងៃទី16 ឧសភា អ្នកនឹងទទួលបានរង្វាន់ដូចខាងក្រោម៖

*2888 BP

*100 AG

*Banana Bonanza (3 d) *1

បន្ថែមពីនេះ Royale Pass S19 – Traverse នឹងត្រូវបានបញ្ចេញនៅថ្ងៃទី 17 ឧសភា។ ពត៌មានបន្ថែមនឹងត្រូវបានជូនជាដំណឹងតាមក្រោយ។ ដើម្បីទទួលបានពត៌មានលម្អិតពី Patch Notes 1.4 សូមចូលទៅក្នុងតំណភ្ជាប់នេះ។

កុំភ្លេចបញ្ចូល UC របស់អ្នកសម្រាប់ PUBG Mobile ដែលមានតែមួយគត់តាម Codashop។ យើងធានាថាការបញ្ចូលនឹងកាន់តែរហ័ស និងមានភាពងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះចូល ឬលេខសម្ងាត់អ្វីឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here