ធ្វើឲ្យសាចទឹកជាមួយនឹងឈុតក្រៅ Skins ក្នុងរដូវសង្ក្រាន

0
1171

Water Skins

ចាប់ពី Wild Rift ទៅដល់ Mobile Legends រហូតទៅដល់ PUBG និង Free Fire គំនិតទាក់ទងនឹងទឹកបានក្លាយជារឿងពេញនិយមក្នុងហ្គេមមួយ។ 

បុណ្យចូលឆ្នាំថ្មីបាននឹងកំពុងតែពេញនិយមក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ពិធីបុណ្យដែលធំបំផុតគឺសង្ក្រាន ដែលគេប្រើទឹកដើម្បីជម្រះភាពចង្រៃទាំងឡាយកាលពីឆ្នាំមុនឲ្យអស់ ព្រមទាំងប្រោសពរជ័យក្នុងឆ្នាំថ្មីទៅដល់អ្នក។

កុំនៅស្ងៀម ចូលរួមក្នុងការទទួលបាន Skins និង សម្លៀកបំពាក់ដែលទទួលបានគំនិតពីទឹកនៅក្នុងហ្គេមល្បីៗរបស់យើងដែលអ្នកអាចប្រើសម្រាប់ជម្រះសម្អាតសត្រូវរបស់អ្នក។

Wild Rift

League of Legends៖ Wild Rift បាននាំមកនូវ Champions ថ្មីដែលមានរូបរាង និង Skin ដែលទទួលបានគំនិតបំផុសពីទឹកហើយបានការត្រៀមខ្លួនជាស្រេចសម្រាប់រលកនៃការប្រយុទ្ធ។

Nami, the Tidecaller ដែលជា Support/Mage គឺ Character ក្រោមទឹកដែលមានភាពទាក់ទាញ។ អ្នកអាចទុកចិត្តលើនាងបានក្នុងការត្រៀមខ្លួនធ្វើឲ្យសត្រូវដែលនៅរារាំងផ្លូវនាងលង់ទឹកស្លាប់ដើម្បីដណ្តើមយកជ័យជំនះ។

Nami
Image Credit: Riot Games / Wild Rift

យើងក៏មាន Singed ដែលជា Champion Tank/Mage ដែលនឹងកំពុងបង្ហាញភាពទាក់ទាញរបស់ខ្លួនជាមួយនឹង Surfer Singed Skin របស់ខ្លួន។ នាំមកជាមួយនូវសោរមាស និង Sunscreen នេះជារបៀបដែលអ្នកត្រូវជិះលើរលក។

Singed
Image Credit: Riot Games / Wild Rift

Mobile Legends

Mobile Legends ក៏បាននាំមកនូវ Heroes ជាច្រើនដែលបំពាក់មកជាមួយនូវ Skin ថ្មីៗដែលនឹងធ្វើឲ្យអ្នកគិតដល់ព្រះអាទិត្យ និងសមុទ្រ។

អ្នកនាំមុខគេគឺជា​ Marksman នោះគឺ Claude។ Skin Lifeguard ពិសេសរបស់គាត់ជាមួយនឹងកាំភ្លើងទឹកដែលជាអាវុធរបស់គាត់គឺជានិយមន័យដ៏ឥតខ្ចោះនៃការលេងទឹកដែលសប្បាយ។

Masksman Claude

Epic Skin របស់ Odette ដែលមានឈ្មោះថា Mermaid Princess គឺជាការរួមបញ្ចូលគ្នាពិសេសរវាងភាពថ្លៃថ្នូរ និងថាមពលវេទមន្ត។ ភ្ជាប់មកជាមួយនូវ skill effects នៃទឹក Skin នេះនឹងបញ្ចេញនូវឃ្លា ‘Under the sea’។

Mermaid Princess

បើសិនជាអ្នកចូលចិត្តលេង Marksman ក្នុងការបង្កជាភាពវឹកវរទៅលើសត្រូវនៅក្នុងទឹកជ្រៅ Gill Girl របស់ Karrie នឹងផ្តល់ភាពងាយស្រួលដល់អ្នកក្នុងពេលដែលផ្តួលពន្លិចសត្រូវ។

PUBG Mobile

ហ្គេមបាញ់គ្នា Battle Royale សំណព្វចិត្តរបស់យើងក៏បានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងទឹកនៅក្នុងផ្នែកគ្រឿងសម្អាងក្នុងហ្គេម។ Royale Pass សម្រាប់ PUBG Mobile កាលពី Season 8 មានភ្ជាប់មកជាមួយនូវសម្លៀកបំពាក់ និង Items ដែលសប្បាយៗ និងទទួលបានគំនិតបំផុសទាក់ទងនឹងទឹក។ វាមានភ្ជាប់មកជាមួយនូវឈុត Shells on the Shore ឈុត Clownfish និងកាតាប Squid Squad។ តើអ្នកធ្លាប់បាន Items ទាំងនេះកាលពីមុនដែរទេ?

PUBG Mobile S8
Image credit: Tencent Games / PUBG Mobile Facebook

កុំព្រួយ បើសិនជាអ្នកនៅតែ​ចង់បានឈុតហែលទឹកទាំងនោះ អ្នកអាចរកជាវឈុតទាំងនោះបាននៅក្នុង Shop។

Lifeguard Set (Orange)

Lifeguard Set

Dive Into the Blue Set (Limited-Time)

Dive Into the Blue Set

FREE FIRE

មិនចាញ់ហ្គេមផ្សេងនោះទេ Free Fire ក៏បាននាំមកនូវឈុតសម្រាប់ពាក់នៅសមុទ្រសម្រាប់ Character របស់ខ្លួនផងដែរ។ យើងមាន Beach Lover Bundle (699 diamonds)។ អ្នកក៏អាចយកបានឈុតជាច្រើនពណ៌ទាំងនេះបានផងដែរ។ 

Swimming Bundle Suit

Swimming Bundle Suit

Captain Bubbles Bundle Suit

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here