ការប្រកួតប្រជែង CGS ក្នុងខែកក្កដា ឆ្នាំ 2022 បានមកដល់ហើយ ឱកាសឈ្នះរង្វាន់រហូតដល់ 300 ដុល្លារ!

0
2099

🔥 សង្រ្គាមថ្មីបានចាប់ផ្តើមទៀតហើយជាមួយនឹង Codashop Global Series នៅខែកក្កដា‼️

ចូលរួមក្នុងការប្រកួតប្រជែង CGS នៅខែកក្កដា ឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះរង្វាន់ Prize Pool រហូតដល់ 300 ដុល្លារ និងរង្វាន់ផ្សេងទៀតរួមទាំង Codacash Gift Code ជាច្រើន។

យើងដឹងថាអ្នកទាំងអស់គ្នា ស្រឡាញ់ និងគាំទ្រវិស័យកីឡាអេឡិចត្រូនិច, ដូចនេះពួកយើង បាននាំយកមកនូវការប្រកួត CGS (Codashop Global Series Cambodia) ដែលបានរៀប ចំឡើងដោយ​ Codashop​ ជារៀងរាល់ខែ ដើម្បីឲ្យអ្នកនិយមលេងខាងវិស័យកីឡាអេឡិចត្រូនិច បានហ្វឹកហាត់ទឹកដៃ ទទួលបានបទពិសោធន៍ថ្មី ជួបជុំមិត្តភក្តិ ជជែកកំសាន្ត និងពង្រឹងសមត្តភាពដើម្បីមានឳកាសចូលរួមក្នុងការប្រកួតធំៗ លើឆាកជាតិ និងអន្តរជាតិ។ 

🏆 រង្វាន់សម្រាប់អ្នកឈ្នះ

ចំណាត់ថ្នាក់
រង្វាន់ដែលទទួលបាន
ក្រុមជ័យលាភីលេខ 1
200 USD
ក្រុមជ័យលាភីលេខ 2
100 USD
ក្រុមជ័យលាភីលេខ 3
50 USD
*ប្រាក់រង្វាន់សរុបជាង ៣០០ ដុល្លារ 🤑💰💰

📆 កាលបរិច្ឆេទ

20 – 31 ខែកក្កដា 2022

អ្នកអាចមើលព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងពេលវេលានៃសកម្មភាពដូចខាងក្រោម

  • បើកទទួលចុះឈ្មោះនៅថ្ងៃទី 20-29/07/2022
  • ចាប់ផ្តើមការប្រកួតជម្រុះនៅថ្ងៃទី 30/07/2022
  • ការ​ប្រកួត​ប្រជែង​យក​៤​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី 31/07/2022 នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ ទំព័រហ្វេសប៊ុក Codashop(KH)

🏷 ព័ត៌មាន​បន្ថែម

  • កាលបរិច្ឆេទប្រកួតប្រជែង៖ 30/07/2022 – 01/08/2022
  • ទីតាំង៖ ការប្រកួតអនឡាញ (ការប្រកួតអនឡាញអាចចូលរួមពីទីតាំងណាមួយក្នុងប្រទេសកម្ពុជា)

🎮 កីឡាដើម្បីអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាដើម្បីកីឡា, ស្មារតីកីឡា ស្មារតីសាមគ្គីតែមួយ

💪🏼 ហ្វឹកហាត់ទឹកដៃរបស់អ្នក ដើម្បីការប្រកួតធំៗ នឹងមកដល់ឆាប់នេះ ។

🙏🏼 ជូនពរសុខភាពល្អ សំណាងល្អគ្រប់ពេលវេលា!

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here