លក្ខខណ្ឌក្នុងចូលរួមលេងកម្មវិធីការប្រមាញ់ Wild Rift Lunar Hunt

1
890

១. កម្មវិធីនេះធ្វើឡើងសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា, ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។

២. កម្មវិធីនេះចាប់ផ្ដើមនៅថ្ងៃទី ១២ កុម្ភៈ, ម៉ោង ១:០០ រសៀល, ហើយចប់នៅថ្ងៃទី ២៨ កុម្ភៈ, ម៉ោង ១០:៥៩ រសៀល (“រយៈរបស់កម្មវិធី”) ។ រាល់ចម្លើយ ដែលផ្ញើខុសកាលបរិច្ឆេទកំណត់ ឬ ឆ្លើយច្រើនដង នឹងត្រូវ ចាត់ទុកជាមោឃ ។ 

៣. អ្នកចូលរួមលេងត្រូវគោរពតាមគោលការណ៍ខាងក្រោម: 

(១) ដើម្បីចូលរួមកម្មវិធី, អ្នកគ្រប់គ្នាត្រូវ,  (ក) ចុច Follow ហ្វេសប៊ុក Facebook របស់ Codashop,  (ខ) បំពេញបេសកម្ម ៣,  (គ) ធ្វើការផ្ញើចម្លើយឲ្យបានត្រឹមត្រូវ https://games.codashop.com/wild-rift-lunar-hunt/kh/

(២) ការផ្ញើចម្លើយតែមួយដងក្នុងមួយបេសកម្ម (បេសកម្ម ចំនួន ៣)ការចូលរួម” ។ 

(៣) អ្នកចូលរួមត្រូវធ្វើតាមការកំណត់របស់កម្មវិធី ។  

(៤) អ្នកចូលរួមនឹងឈ្នះរង្វាន់តែមួយដងគត់ ។ 

(៥) រាល់ការផ្ញើចម្លើយទាំងអស់ គឺជាការឆ្លើយដោយបុគ្គល ក្រុមការងារ Codashop នឹងធ្វើការ ពិនិត្យមើលចម្លើយណាដែលត្រឹមត្រូវ, អ្នកឈ្នះចំនួន ១០០ នាក់  នឹងត្រូវបានជ្រើសរើសដោយ ក្រុមការងារ Codashop ដោយប្រុងប្រយ័ត្នជាទីបំផុត ។  

(៦) អ្នកឈ្នះចំនួន ១០០ នាក់ នឹងទទួលបានរង្វាន់ដូចខាងក្រោម 

១. វត្ថុអនុស្សាវរីយ៍Wild Rift x ១០ រង្វាន់ 

ក. Teemu popsocket + បន្តោងសោ Pengu 

ខ. បន្តោងសោ Teemo + Pengu popsocket

គ. ខ្សែដៃ Wild Rift Bracelets

២. ទឹកប្រាក់ 1000 Wild Cores x ៣០ រង្វាន់ 

៣. រូបភាព Exclusive Lunar Beast សម្រាប់ទូរស័ព្ទដៃ x ២០ រង្វាន់

៤. កាត Exclusive Wild Rift eCard ចុះហត្តលេខាដោយលោក Michael Chow, ជាប្រធាន Executive Producer របស់ក្រុមហ៊ុន Wild Rift និងលោក Justin Hulog, ប្រធានចាត់ការទូតៅ GM របស់ Riot Games SEA x ៣០ រង្វាន់

៥. ហេរ៉ូ Champion ដែលអ្នកអាចជ្រើសរើសបាន x ១០ រង្វាន់

៤. ដោយចូលរួមក្នុងកម្មវិធីនេះ, អ្នកត្រូវប្រាប់ពីព័ត៌មានដូចជា លេខទូរស័ព្ទ ឈ្មោះក្នុងបណ្ដាញសង្គម, និងរូបថត , អ៊ីម៉ែល (រាល់ព័ត៌មានរបស់អ្នកនឹងត្រូវរក្សាជាការសម្ងាត់) ។ 

៥. អ្នកឈ្នះត្រូវបានផ្ដល់ព័ត៌មានតាមរយៈ អ៊ីម៉ែល ឬ លេខទូរស័ព្ទ នាថ្ងៃទី  ៧ ខែមីនា ២០២១, អ្នកឈ្នះមិនអាចប្ដុររង្វាន់ជាសាច់ប្រាក់ ឬ សម្ភារផ្សេងបានឡើយ ។ 

៦. រង្វាន់នឹងផ្ញើជូនក្នុងរយៈពេល ៣០ ថ្ងៃ ដោយក្រុមការងារ Codashop ។ រាល់អ្នកឈ្នះដែលមិនឆ្លើយតប មកក្រុម ការងារវិញក្នុងអំឡុងពេលដែលបានកំណត់ នោះក្រុមការងារនឹងជ្រើសរើសយកអ្នកផ្សេងជំនួសវិញ ក្រុមការងាររក្សាសិទ្ធិ ។ 

BUY APP & GAME CREDITS ONLINE

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here