Blessing of the Welkin Moon & Genshin Impact Battle Pass៖ គ្រប់យ៉ាងដែលអ្នកត្រូវដឹង

0
707

Blessing of the Welkin Moon & Genshin Impact Battle Pass

Genshin Impact ជាពិភពបើកទូលាយនៃការលេង RPG ដែលអ្នកលេងអាចលេង characters បានបួនជាមួយនឹង ability ពិសេសៗ ហើយគ្រប់គ្រង Elements ដើម្បីយកឈ្នះសត្រូវ។ វាមាន shop នៅក្នុងហ្គេមដែលអ្នកលេងអាចទិញ items សម្រាប់ upgrade បូករួមជាមួយនឹងប្រព័ន្ធ gacha ដែលអ្នកលេងអាចបោះដើម្បីទទួលបាន character និងអាវុធថ្មីៗ។ ក្នុងនោះក៏មាន Battle Pass និង Welkin Moon (ដែលអ្នកអាចទិញដោយប្រើប្រាក់ពិតប្រាកដ) ដែលអ្នកលេងអាចទទួលបានរង្វាន់ពីការលេងហ្គេម។ យើងនឹងមកពិភាក្សាពីប្រព័ន្ធឡើង level នីមួយៗដើម្បីដឹងពីអត្ថប្រយោជន៍របស់ពួកវា។ 

សេចក្តីណែនាំពេញលេញអំពី Welkin Moon

តើអ្វីទៅជា Blessing of the Welkin Moon?

Blessing of the Welkin Moon នៅក្នុង Genshin Impact ជាកាតជាវប្រចាំខែ។ ក្រោយធ្វើការជាវជាសមាជិកហើយនោះ អ្នកនឹងទទួលបាន Genesis Crystals ចំនួន 300 និង Primogems ចំនួន 90 ក្នុងកំឡុងពេល 30 ថ្ងៃបន្ទាប់នៅពេលដែលអ្នកចូលលេងជាប្រចាំថ្ងៃ។ Welkin Moon ធ្វើការចាប់ផ្តើមសារជាថ្មីជាប្រចាំនៅម៉ោង 4:00 AM (GMT + 8) ។ ត្រូវចាំថាអ្នកត្រូវតែចូលទៅក្នុងហ្គេមជារៀងរាល់ថ្ងៃក្នុងកំឡុងពេលដែលអ្នកជាវគម្រោងព្រោះថា Primogems ដែលអ្នកមិនបានបើកនឹងមិនបន្តទៅថ្ងៃបន្ទាប់នោះទេ ហើយក៏មិនត្រូវបានទូរទាត់សងមកវិញដែរ។ 

រង្វាន់សរុប

ការជាវគម្រោង Blessing of the Welkin Moon នឹងផ្តល់ឲ្យអ្នកលេងនូវ Primogems សរុប 2700 ក្នុងកំឡុងពេល 30 ថ្ងៃ។ អ្នកលេងអាចជាវ Blessing of the Welkin Moon បានជាច្រើនដើម្បីបន្តរយះពេលនៃរង្វាន់ តែមិនអាចលើសរយះពេលបច្ចុប្បន្នមិនអាចលើស 180 ថ្ងៃនោះទេ។ 

ការទទួលបាន Blessing of the Welkin Moon គឺដូចទទួលបានទ្រព្យប្រចាំថ្ងៃរហូតទៅដល់មួយខែ។ ដោយទទួលបាន Primogems អ្នកអាចទិញ Fates នៅក្នុង Paimon’s Bargains (Intertwined និង Acquaint Fate ដែលនីមួយៗមានតម្លៃ 160 Primogems)។ អ្នកអាចប្រើប្រាស់ Fates ដើម្បីបោះយក Wishes ដែលនឹងផ្តល់ឱកាសឲ្យអ្នកក្នុងការទទួលបាន characters និងអាវុធថ្មី។ អ្នកក៏អាចប្រើប្រាស់ Primogems របស់អ្នកសម្រាប់បង្កើន Original Resin របស់អ្នកមកវិញផងដែរ ដែលអាចឲ្យអ្នកទាញយករង្វាន់ Ley Line Blossoms Petrified Trees(Domains) និង Trounce Blossoms (Bosses) ក៏ដូចជា challenge ដែលមានតែក្នុងហ្គេមប៉ុណ្ណោះ។ 

តើ Blessing of the Welkin Moon អាចរកបានក្នុង Codashop តាមវិធីណា?

ដំណឹងល្អសម្រាប់ Travelers គ្រប់គ្នា! បញ្ចូល Genshin Impact Blessing of the Welkin Moon របស់អ្នកនៅក្នុង Codashop។ 

  1. នៅក្នុងទំព័រ Genshin Impact បញ្ចូល User ID របស់អ្នក និងជ្រើសរើស Server។​
  2. ជ្រើសរើស Blessing of the Welkin Moon នៅក្នុងជម្រើសបញ្ចូលឡើងវិញ។ 
  3. ជ្រើសរើស Payment Option របស់អ្នក និងបញ្ចប់ប្រតិបត្តិការជាវរបស់អ្នកដើម្បីទទួលបាន Blessing of the Welkin Moon។

សេចក្តីណែនាំពេញលេញនៃ Battle Pass

Battle Pass Complete Guide

តើអ្វីទៅជា Battle Pass?

Battle Pass នៅក្នុង Genshin Impact គឺជាប្រព័ន្ធឡើង level មួយបែបផ្សេងដែលអ្នកលេងអាចជ្រើសរើសរង្វាន់ដោយការបំពេញបេសកកម្មប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង BP Period។ ព្រឹត្តិការណ៍បន្តបន្ទាប់នេះគឺមានសម្រាប់អ្នកលេងណាដែលឡើងដល់ Adventure Rank 20។ Battle Pass មាន 50 level។ អ្នកលេងត្រូវរកអោយបាន Battle Pass EP (BEP) ចំនួន 1000 ទើបអាចឡើងមួយ level ដើម្បីឡើង level BP។ នៅក្នុងទំព័រ BP មានភារកិច្ចជាច្រើនដែលអ្នកលេងអាចចូលរួមដើម្បីទទួលបាន BEP៖

  • Daily Missions៖ រួមមានការបំពេញ Daily Commission 4 ការចូលក្នុងហ្គេមជារៀងរាល់ថ្ងៃ និងបេសកកម្មផ្សេងទៀត។ 
  • Weekly Missions៖ រួមមានការប្រយុទ្ធតទល់ជាមួយសត្រូវដែលពូកែបញ្ជា បំពេញ Domain Challenges ចម្អិនអាហារ 20 មុខ និងបេសកកម្មផ្សេងទៀត។ 
  • BP Period Missions៖ រួមមានការធ្វើការ Wishes សរុប 50 និងទទួលបានផ្កាយ 12 នៅក្នុង Spiral Abyss។ 

ជាទូទៅ អ្នកលេងណាដែលលេងច្រើននឹងឡើង level BP ដោយគ្រាន់តែលេងហ្គេមជាប្រចាំ។ ដោយឡែក ត្រូវចាំថារៀងរាល់សប្តាហ៍មាន BEP សរុប 1000 ហើយ Battle Pass មានត្រឹម level 50 តែប៉ុណ្ណោះ។ 

Gnostic Hymn Battle Pass

Gnostic Hymn Battle Pass

Genshin Impact Battle Pass មានពីរប្រភេទ។ Sojourner’s Battle Pass ជាប្រភេទដែលមិនគិតថ្លៃ។ វាផ្តល់ឲ្យអ្នកលេងនូវរង្វាន់ដែលរួមមាន Adventurer’s Experience Mystic Enhancement Ores Moras Fragile Resins និង Acquaint Fates ដែលនឹងត្រូវផ្តល់រៀងរាល់ 10 level។ 

អ្នកលេងអាចធ្វើការទិញ Gnostic Hymn ដើម្បីទទួលបានរង្វាន់បន្ថែម។ ប្រភេទនេះមានរង្វាន់ដូច Sojourner’s Battle Pass បូករួមជាមួយនឹងបណ្តុំសម្ភារៈសម្រាប់ឡើង level BP Bounty ដែលជាឱកាសក្នុងការទទួលបានអាវុធផ្កាយ 4 (Lv.30) មួយដើម និង Intertwined Fates រៀងរាល់ 10 level។

The Black Sword

Gnostic Chorus Battle Pass

បើសិនជាអ្នកមានលុយបន្ថែម អ្នកអាចជ្រើសរើស Gnostic Chorus។ រង្វាន់នឹងមានដូច Gnostic Hymn តែជាជាងការចាប់ផ្តើមនៅ Level 1 អ្នកនឹងឡើង BP Level បានរហូតទៅដល់ 10។ អ្នកក៏នឹងទទួលបាន namecard ពិសេស Fragile Resin និងរបស់ល្អៗផ្សេងៗទៀត។ Gnostic Chorus មានការបញ្ចុះតម្លៃបើសិនជាអ្នកមាន Gnostic Hymn រួចហើយនោះ។ 

តើការទិញ Welkin Moon និង/ឬ Battle Pass សាកសាមនឹងតម្លៃដែរឬទេ?

សរុបរួមមក ការទិញ Blessing of the Welkin Moon និង Battle Pass ជាជំនួយមួយទៅដល់ដំណើរផ្សងព្រេងរបស់អ្នកក្នុង Genshin Impact។ Welkin Moon ផ្តល់ Primogems ដល់អ្នករហូតទៅដល់ 30 ថ្ងៃ។ អ្នកអាចសន្សំ Primogems ទាំងនោះដើម្បីទាញយក wishes ជាច្រើន ជាពិសេសពេលដែល character ឬអាវុធដែលអ្នកពេញចិត្តត្រូវបានបញ្ចាំងនៅក្នុងផ្ទាំងផ្សព្វផ្សាយ។ 

បើនិយាយពី Battle Pass វិញ រង្វាន់របស់វាពិតជាគួរឲ្យទាក់ទាញណាស់។ អត្ថប្រយោជន៍របស់វាគឺពិបាកក្នុងការបដិសេធ ចាប់ពីការទទួលបាន Fates ការទទួលបានអាវុធពិសេសអស្ចារ្យ និង Mora រាប់លាន (ដែលអ្នកអាចប្រើវាសម្រាប់ឡើង level character របស់អ្នកបាន)។ តែរវាង Gnostic Hymn និង Gnostic Chorus យើងសូមណែនាំ Gnostic Hymn ព្រោះវាមិនពិបាក្នុងការឡើងដល់ BP Level 10 នោះទេដូចនេះអ្នកអាចសន្សំប្រាក់បានខ្លះ។ 

កុំភ្លេចបញ្ចូល Genesis Crystals និង Blessing of the Welkin Moon សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស។ 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here