Skin Wars៖ ការវាយតម្លៃទៅលើ Skin ដែលមានចំនួនកំណត់ថ្មីគឺ MLBB Cyclops ‘Master Yoda’

0
1203

MLBB Cyclops ‘Master Yoda’ limited skin

បន្ថែមពីនេះ យើងនឹងពិនិត្យប្រៀបធៀប Yoda ក្នុងហ្គេមទៅនឹង Yoda ដែលនៅក្នុងខ្សែភាពយន្ត។

អ្នកលេង Cyclops ទាំងឡាយ ទាំងអស់គ្នាត្រូវតែអានអត្ថបទនេះឲ្យបានលម្អិត។ តើអ្នកទទួលបាន Skin មានចំនួនកំណត់ MLBB Master Yoda ហើយឬនៅ? អត្ថបទនេះនឹងធ្វើការវាយតម្លៃទៅលើ Skin ថ្មីនេះ ហើយយើងចង់ដឹងថាអ្នកគាំទ្រ Star Wars អាចស្រលាញ់គាំទ្រវាដែរឬយ៉ាងណា។ តើវាសាកសមនឹងតម្លៃដែរឬទេ? តើវាមានកម្លាំងខ្លាំងដែរទេ? យើងក៏នឹងមកពិភាក្សាបន្តិចបន្តួចផងដែរថាតើ Yoda ក្នុងហ្គេមមានសមត្ថភាពសាកសមធៀបទៅនឹងតួអង្គនៅក្នុង Star Wars បានប៉ុណ្ណា។ 

មុខងាររបស់ skin ថ្មី

បើសិនជាអ្នកទទួលបាន skin Master Yoda អ្នកសាកសមនឹងទទួលបានឃ្លាសរសើរពី Cyclops ខ្លួនឯង នោះគឺ “អ្នកមានរសនិយមល្អ។” Event រួមគ្នាដែលមានពេលកំណត់រវាង MLBB x Star Wars គឺជារឿងដែលមិនងាយកើតមាន ហើយអ្នកគាំទ្រទាំងសងខាងគួរតែចាប់យកឱកាសដ៏កម្រនេះ។ 

Cyclops - Yoda

Skin ថ្មីនេះធ្វើការផ្លាស់ប្តូរ Starsoul Magician ភ្នែកមួយរបស់យើងទៅជា Master Yoda ដែលជា Grandmaster នៃ Jedi Order។ Basic attack របស់គាត់មានភ្ជាប់មកជាមួយនូវរូបរាងដែលមើលទៅដូចរន្ទះដែលបាញ់បានម្តងទៅលើសត្រូវ។ យើងក៏ឃើញ Cyclops រត់ដោយប្រើជើងទាំងពីរជាជាងកូនជើងដែលវាតែងតែប្រើសម្រាប់លោត។ អ្វីដែលពិសេសបំផុតនោះគឺរូបរាងថ្មីរបស់គាត់នឹងបង្ហាញគាត់កាន់ lightsaber ដ៏ល្បីល្បាញរបស់គាត់។

Passive: Starlit Hourglass

Passive Starlit Hourglass

អ្វីដែលយើងចង់បង្ហាញគឺនៅពេលដែល Cyclops ប្រើ skill ម្តង អ្នកនឹងឃើញឥទ្ធិពលពិតរបស់ Yoda ដែលរួមមានការបញ្ចេញ Force Shockwave។ Skill នីមួយៗក៏នឹងបញ្ចេញសម្លេងដែលបង្ហាញពីបែបបទនៃ Star Wars ផងដែរ។ 

First Skill: Stardust Shock

First Skill Stardust Shoc

ចំពោះ Skill នេះ ជាជាងការបញ្ចេញរលកកម្លាំងដែលបង្កឡើងដោយចំណិតព្រះចន្ទ និងនាឡិកាខ្សាច់ រូបតំណាង Master Yoda មួយនេះនឹងគ្រវី Lightsaber របស់គាត់ស្របពេលលើកអង្គធាតុធ្ងន់ៗគប់ទៅលើសត្រូវ។ យើងសាកស្រម៉ៃទៅដល់ Lightsaber Impale។ 

Second Skill: Planets Attack

Second Skill Planets Attack

ជាជាងដុំភ្លើងដែលវិលជុំវិញគាត់ Skin ថ្មីនេះអាចឲ្យ Master Yoda ទាញយក Telekinesis ដ៏ខ្លាំងក្លារបស់គាត់មកបញ្ជាអង្គធាតុធ្ងន់ៗឲ្យវិលជុំវិញគាត់មុនបញ្ចូនគប់វាទៅកាន់សត្រូវ។ 

Ultimate Skill: Star Power Lockdown

Ultimate Skill Star Power Lockdown

ដុំបាល់វេទមន្តដ៏ធំរបស់ Cyclops សម្រាប់ប្រើដេញ និងកំណត់មុខសញ្ញារបស់គាត់ត្រូវបានជំនួសវិញដោយដុំបាល់រន្ទះដែលប្រើសម្រាប់បញ្ឈប់សត្រូវរបស់គាត់។ រូបភាពពន្លឺរបស់ Yoda ក៏បង្ហាញខ្លួននៅលើសត្រូវដើម្បីបង្ហាញថាគេបញ្ឈប់សត្រូវបានហើយ។ 

ការវិនិច្ឆ័យ

ទោះបីជាការរចនាបែបបទទាំងមូលបង្ហាញពីទិដ្ឋភាពក្នុង Star Wars យើងគិតថា Ultimate របស់គាត់គួរតែបង្ហាញអានុភាពនៃ Force ឲ្យបានច្រើនជាងនេះ។ ក្រៅពីនោះ Skin នេះបានបង្ហាញយ៉ាងលម្អិតពីលក្ខណៈរបស់ Master Yoda។ ដើម្បីបង្គ្រប់លក្ខណៈឲ្យ hero យើងក៏មានឃ្លាថ្មីមួយដែលអ្នកនឹងលឺ Cyclops និយាយថា “May the force be with you.” ក្នុងសម្លេងជា Master Yoda។ យើងសូមឲ្យពិន្ទុ 8.5 លើ 10។

មួយទល់នឹងមួយMLBB Yoda និង Yoda ចេញពី Episode II: Attack of the Clones

Event ដ៏ពិសេស MLBB x Star Wars នេះត្រូវបានធ្វើឡើងសម្រាប់អ្នកគាំទ្រទាំងឡាយណាដែលលេង character Star Wars ធម្មតានៅក្នុង Land of Dawn។ យើងក៏ស្រាប់តែគិតដល់ Master Yoda នៅក្នុង Episode II: Attack of the Clones Yoda។ 

  • មូលហេតុមួយក្នុងនោះគឺ Mobile Legends មានបង្ហាញ Skill ដ៏ខ្លាំងក្លាមួយចំនួនរបស់ Yoda រួមមាន កម្លាំងនៃរន្ទះ និង Telekinesis។ យើងពិតជាមិនអាចប្រកែកបានទេចំពោះការសហការមូយនេះ។
  • យើងពិតជារំភើបក្រៃលែងដែល Yoda ក្នុង MLBB និយាយដូចទៅនឹង Yoda ពិតប្រាកដ។ វាប្រាកដជាអស្ចារ្យជាងមុនទៅទៀតបើសិនជាគាត់អាចនិយាយឃ្លា “Named must be your fear before banish it you can.” បន្ថែមទៀត។ យើងគិតថាវាល្អជាងសម្រាប់មកជំនួសឃ្លារបស់ Cyclops គឺ “Where there is life, there is movement.”។ 
  • Master Yoda កាន់ Lightsaber ដែលមានសរសេរ Star Wars នៅពាសពេញលើវា។ បើសិនជាគាត់អាចធ្វើ Lightsaber Impale បានទៀត មិនដឹងជាល្អប៉ុណ្ណាទេ។ 

ជាចុងក្រោយ យើងនៅតែគិតថា Attack of the Clones Yoda គឺស្ថិតនៅចម្ងាយដ៏សែនឆ្ងាយនៅឡើយ។ ការបញ្ជារទៅលើ Force របស់គាត់ ការបង្ហាញពីសមត្ថភាពប្រយុទ្ធ Telekinesis របស់គាត់ (ក្រោយការសាកល្បងដល់កម្រិតរបស់វា) និងការប្រយុទ្ធតទល់ដោយប្រើ Lightsaber ជាមួយ Count Dooku គឺសុទ្ធសឹងតែជារឿងដ៏អស្ចារ្យ។ នេះមិនបានរាប់បញ្ចូលភាពជា Yoda របស់គាត់នៅក្នុងការប្រយុទ្ធផង។ នេះស្តែងបង្ហាញឲ្យឃើញថាទម្រង់ដែលបានបង្ហាញនៅក្នុងហ្គេមគឺមានសក្តានុពលដ៏ធំធេងនាពេលខាងមុខ។ 

កុំភ្លេចបញ្ចូលពេជ្រ Mobile Legends របស់អ្នកតាម Codashop។ យើងធានាថាការបញ្ចូលពេជ្រ Mobile Legends កាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here