ដាក់អ្វីៗទុកមួយឡែកសិនសម្រាប់ Black Widow Strike Force intel នេះ

0
539

Black Widow - Marvel Strike Force

បូករួមទាំងព័ត៌មានលម្អិតនៃឈុតឆាក MCU របស់នាង

ក្រុមហ៊ុនផលិតហ្គេមយុទ្ធសាស្រ្តដ៏ធំ RPG មកពី Scopely, MARVEL Strike Force, កំពុងអបអរចំពោះការចាក់បញ្ចាំងលើផ្ទាំងសំពត់ដ៏ធំនូវអ្នកពិឃាតកំពូលរបស់ខ្លួន Black Widow ជាមួយនឹងព្រឹត្តិការណ៍ពិសេស។ Commanders នឹងអាចប្រើប្រាស់បានដោយសេរីព្រោះ In-game Takeover នេះនឹងអនុញ្ញាតឱ្យអ្នកលេង (ទាំងអ្នកស្ទាត់ជំនាញ និងអ្នកថ្មី) ទទួលបាន Rewards ជាច្រើនរួមមាន Snow Suit ដ៏ទាក់ទាញរបស់នាងថែមទៀតផង។

ប៉ុន្តែនៅមិនទាន់អស់ទេ! ជាការស្វាគមន៍ដល់ការដាក់បញ្ចាំងភាពយន្តសូឡូដែលស័ក្តិសមរបស់នាងផងដែរនេះ យើងក៏បានដាក់ Agent Romanoff នៅក្នុង Spotlight ដើម្បីដឹងថាតើមួយណាក្នុងចំណោមឈុតឆាករបស់ Natasha (ពីក្នុងភាពយន្ត) ដែលជារូបរាងគួរចង់ចាំបំផុតនៅក្នុង MCU ។ សាកពិនិត្យមើលទៅមើល!

Black Widow Special Event

MARVEL Strike Force បានបើកសម្ពោធព្រឹត្តិការណ៍ពិសេសសម្រាប់ Black Widow នៅចំពេលសម្រាប់ការចាប់បញ្ចាំងភាពយន្តលើកដំបូងរបស់នាងនៅថ្ងៃទី 9 ខែកក្កដា។ ព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍នឹងមានដាក់បង្ហាញឈុតសម្លៀកបំពាក់ Snow Suit ដែលបានបំផុសគំនិតដោយភាពយន្តដែលនឹងមកដល់ឆាប់ៗ, Bonus នៃការចូលលេងប្រចាំថ្ងៃ, ព្រឹត្តិការណ៍សំខាន់ៗ និងរង្វាន់ផ្សេងទៀត និងមានច្រើនទៀត!

Black Widow Special EventCatch Black Widow in MARVEL Strike Force! Image Credit: Scopely

ត្រូវបានប្រើប្រាស់ច្រើនជាងគេនៅក្នុងក្រុម “Skill Military” ជាមួយនឹង Yelena និង Red Guardian ដោយសារតែសមត្ថភាព Assist-Attack របស់នាង Black Widow គឺជាតួអង្គដ៏មានអំណាចមួយរូបព្រោះសមត្ថភាពរបស់នាងក្នុងការផ្តល់ឱ្យក្រុមខ្លួននូវ Bonus Speed និង Inflict Stun ទៅលើសត្រូវរបស់នាង។ ព័ត៌មានលម្អិតនៃ In-game takeover ចាប់ផ្តើមពីថ្ងៃទី 2 ខែកក្កដា – 16 ដូចបង្ហាញនៅខាងក្រោម៖

  • តួអង្គ Black Widow ត្រូវបានបើកសម្រាប់អ្នកលេងទាំងអស់ជាការស្វាគមន៍ពួកគេក្នុងការចូលលេងហ្គេម
  • Bonus និងរង្វាន់រយៈពេល 15 ថ្ងៃនៃការចូលលេងប្រចាំថ្ងៃ 
  • ព្រឹត្តិការណ៍ និងរង្វាន់ថ្មីៗនៅក្នុង Modes ហ្គេមទាំងអស់សម្រាប់អ្នកលេង Level 14+
  • ឱកាសក្នុងការទទួលបានសម្លៀកបំពាក់ Snow Suit Costume ពិសេសរបស់ Black Widow ដែលបានបំផុសគំនិតដោយភាពយន្តដែលនឹងមកដល់ឆាប់ៗនេះ តាមរយៈបំពេញ Milestones និងប្រមូល Costume Bits

Black Widow Snow Suitមានឱកាសទទួលបានឈុតសម្លៀកបំពាក់ Black Widow Snow Suit! Image Credit: Scopely

អ្នកប្រើ Codashop ក៏អាចរីករាយនឹងប្រូម៉ូសិនពិសេសនៃការបើកដំណើរការចំនួន 20% ផងដែរចាប់ពីថ្ងៃទី 2 កក្កដា – 18 នៅពេលពួកគេ បញ្ចូលទឹកប្រាក់ MARVEL Strike Force តាម Codashop

One Natasha to rule them all៖ ឈុតឆាកពិសេសបំផុតរបស់ Black Widow នៅក្នុង MCU

Black Widow in MCU

បន្ទាប់ពីការផ្លាស់ប្តូរកាលបរិច្ឆេទចាក់បញ្ចាំងជាច្រើនលើកមក នៅទីបញ្ចប់យើងក៏អាចទស្សនាបាននូវភាពយន្ត Standalone Black Widow ដែលយើងបានទន្ទឹងរង់ចាំជាយូរមកនេះ! មិត្តអ្នកគាំទ្ររបស់ MARVEL បានមើលឃើញនូវឈុតឆាកវាយប្រហារសាហាវៗរបស់នាង ហើយក៏ចងចាំបាននូវឃ្លាពិសេសៗនៅក្នុងសាច់រឿងផងដែរ។ ដោយសារបែបនេះហើយ យើងបានរំលឹកដល់ឈុតឆាកទាំងនេះដោយក្រឡេកមកមើលទស្សនីយភាពពិសេសៗរបស់ Natasha Romanoff​ នៅក្នុងភាពយន្ត MCU ។

Iron Man 2 (2010)

ភាពយន្តនេះកាលពីជាងមួយទសវត្សរ៍មុនបានត្រួសត្រាយផ្លូវដល់ការចាក់បញ្ចាំងភាពយន្ត Live-action superhero ដំបូងរបស់ Natasha នៅលើផ្ទាំងសំពត់សដ៏ធំ។ មិត្តអ្នកគាំទ្រ Black Widow មានក្តីរំភើបជាខ្លាំងព្រោះនៅទីបញ្ចប់ Agent Romanoff បានបង្ហាញនូវជំនាញប្រយុទ្ធដ៏ប៉ិនប្រសព្វរបស់នាង — ដែលបង្ហាញយ៉ាងច្បាស់ថានាងបានត្រៀមខ្លួនក្លាយជាសមាជិកក្រុមដ៏សំខាន់មួយរូបសម្រាប់ក្រុម Avengers នៅច្រើនឆ្នាំខាងមុខទៀត។

The Avengers (2012)

តើអ្នកណាអាចបំភ្លេចបានឈុតសួរចម្លើយរបស់ Black Widow នៅក្នុងភាពយន្ត​ Avengers ដំបូងបំផុត? វាបង្ហាញ Natasha ត្រូវបានចងជាប់ទៅនឹងកៅអី ហើយត្រូវបានសួរចម្លើយដោយមនុស្សអាក្រក់។ ពួកគេស្មានថាពួកអាចធ្វើបាបដល់នាងបាន ក្រោយមក Natasha បានទទួលទូរសព្ទពី Coulson ស្នើឱ្យនាងចូលក្នុង។ នៅពេលនោះ នាងបាននិយាយឃ្លាពិសេសមួយ៖ “Let me put you on hold”, មុននឹងកម្ចាស់ជនអាក្រក់ទាំងនេះដោយការទាត់ធាក់ និងការទង្គិតក្បាលគ្នា។ Vintage Natasha ។

Captain America: The Winter Soldier (2014)

មិនចាំបាច់និយាយក៏ដឹងដែរថា Black Widow មានឯកទេសប្រយុទ្ធល្បឿនដូចផ្លេកបន្ទោរ។ នាងក៏ជាចារកម្មដ៏ជំនាញម្នាក់ដែរ។ នៅក្នុងឈុតដែលគបដិបក្ខ Alexander Pierce (Robert Redford) ហាក់ដូចជាទទួលបានជោគជ័យក្នុងការដាក់ផែនការ Grand scheme របស់ខ្លួន Natasha បានបង្ហាញខ្លួនជាទីប្រឹក្សា ហើយបានលាតត្រដាងប្រតិបត្តិការរបស់ HYDRA ទៅដល់ពិភពលោកទាំងមូល។ ដោយសារតែជំនាញផ្នែកចារកម្មដ៏ឥតខ្ចោះរបស់នាង ព្រមទាំងការលះបង់នេះ Black Widow បានបង្ហាញថាយើងមិនចាំបាច់ត្រូវ​ការ Superpowers ដើម្បីអាចយកឈ្នះសត្រូវនោះទេ។

Captain America: Civil War (2016)

Black Widow មិនមែនជា Black Widow ទេប្រសិនបើអ្នកមិនដាក់អាវុធ ‘double-crossing’ នៅក្នុងបង្កើតតួអង្គរបស់នាង។​ នៅក្នុង Civil War, Avengers បានបែងចែកជាពីរក្រុមដោយចូលទៅខាង Cap និង Tony ដើម្បីប្រយុទ្ធបង្ហាញការគាំទ្រលើជំនឿរបស់ខ្លួន។ នៅពេលសង្គ្រាមផ្ទៃក្នុងចាប់ផ្តើមកើតមានហើយនេះ គឺតម្រូវឱ្យមានមនុស្សម្នាក់ដែលត្រូវចេញមុខជាអ្នកដែលក្បត់ក្រុមខ្លួន និងប្តូរចូលក្រុមម្ខាងទៀត។ ទាយទៅមើលគឺនរណា? ត្រូវហើយគឺ Natasha បានធ្វើដូចនេះដោយគិតថាវាជារឿងដែលត្រឹមត្រូវ។

Avengers: Endgame (2019)

យើងទាំងអស់ពិតជាឯកភាពហើយថា Black Widow បានក្លាយជាមនុស្សដ៏សំខាន់នៅក្នុងក្រុម Avengers ។ ក្នុងនាមជាសមាជិក OG ម្នាក់ នាងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Clint ហើយគឺជាមនុស្សម្នាក់ប៉ុណ្ណោះដែលអាចនិយាយហេតុផលជាមួយ Hulk និងអាចធ្វើឱ្យគាត់ស្ងប់អារម្មណ៍បាន។ ក្រៅពីជំនាញរបស់នាងជាអ្នកពិឃាត គុណតម្លៃរបស់នាងដែលពិសេសលើសពីការប្រយុទ្ធទាំអស់ និងការប្រើប្រាស់ចិត្តសាស្រ្តក៏មុតស្រួចទាំងនេះ គឺការព្រមលះបង់របស់នាងដើម្បីយក​ Soul Stone ។ វាបានក្លាយជាប្រវត្តិសាស្រ្តមួយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here