PUBG Mobile រដូវកាលទី១៨៖ ក្បាច់រាំ + ផែនទីថ្មីដែលនាំអ្នកទៅកាន់បទពិសោធន៍ថ្មី

0
894

PUBG-RP18-1280x720

PUBG រដូវកាលថ្មីបានមកដល់ហើយយើង! រដូវកាលទី ១៨ កំពុងក្តៅគគុកហើយនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមីនានេះដែលរួមបញ្ចូលថ្មីជាមួយនឹង Royale Pass (RP) ដែលត្រូវបានគេដាក់ឈ្មោះថា Hundred Rhythms។ អ្នកនឹងទទួលបានបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យថ្មីមួយនៅក្នុង Hundred Rhythms Mode ដែលអ្នកអាចប្រើក្បាចរាំគួរឱ្យចាប់អារម្មណ៍ដើម្បីបង្កើតខ្សែការពារនិងផ្តួចផ្តើមការវាយប្រហារ។

តើមានអ្វីខ្លះនៅក្នុង Patch 1.3?

រដូវកាលទី ១៨ របស់ PUBG Mobile គឺជាផ្នែកមួយនៃការអាប់ដេត Patch 1.3 ដែលត្រូវបានដាក់ចេញនៅថ្ងៃទី ៩ ខែមីនា។ ការអាប់ដេតថ្មីនាំមកនូវមុខងារថ្មីៗដ៏រីករាយរួមមានអាវុធថ្មី ផែនទី និងអ្វីៗជាច្រើនទៀត។

លក្ខណៈដែលប្រហែលជាពិសេសគួរឱ្យកត់សម្គាល់បំផុតនៃ Patch 1.3 គឺHundred Rhythms Mode។ វាមានតែនៅក្នុងលើផែនទី Erangel ហើយវាភ្ជាប់មកជាមួយឈុតតន្រ្តី Music Armbands 3 ឈុតដែលផ្តល់ជូនអ្នកលេងជាមួយ skill ចំនួន 3(1 Active និង 2 ទៀត Passive) ដែលពួកគេត្រូវជ្រើសរើសមុនពេលការប្រកួតចាប់ផ្តើម។ Active skill អាចរកបាននៅពេលចាប់ផ្តើមហ្គេមចំណែកឯ Passive skill នឹងតម្រូវឱ្យប្រមូលផ្តុំដុំកាសែតដើម្បីទទួលបានវា។ លក្ខណៈពិសេសនេះនាំមកនូវបទពិសោធន៍ថ្មីនៃសមរភូមិប្រយុទ្ធទាន់សម័យមកកាន់ PUBG

PUBGPatch1point3
Image Credit: Tencent Games / PUBG Mobile Facebook

កងដៃរួមមាន៖

Camouflage Armband

Stealth (A) សម្លៀកបំពាក់នឹងត្រូវផ្លាស់ប្តូរទៅ Ghillie Suit ដែលផ្តល់លទ្ធភាពលាក់បាំងពីគូប្រជែង។

Surveillance (P): ប្រាប់អ្នកលេងពេលនៅក្បែរសត្រូវ។

Breathing Easy (P) បង្កើនឈាមអ្នកលេងបណ្ដើរៗពេលដែលគាត់មិនបានធ្វើឲ្យមានរបួសទៀត។

Recon Armband

Sonic Scan (A)អនុញ្ញាតឱ្យអ្នកលេងបោះចោលឧបករណ៍ស្កេនទៅខាងមុខហើយសម្គាល់សត្រូវនៅក្នុងទីតាំងជាក់លាស់។

Encore (P) នៅពេលដែលអ្នកលេងknockសត្រូវដែលបានសម្គាល់ពួកគេនឹងទទួលបានមកវិញនូវសមត្ថភាព HP

Sound Burst (P) នៅពេលដែលមានសត្រូវនៅក្បែរនោះគ្រាប់រំសេវនឹងត្រូវបញ្ចេញភ្លើងឆក់និងបន្ថែម damage ទៀតដើម្បីទប់ជាមួយសត្រូវតាមពេលវេលា។

Guardian Armband

Music Barrier (A) បង្កើតរបាំងថ្លានៅជុំវិញអ្នកលេងដើម្បីកាត់បន្ថយការខូចខាតដោយគ្រាប់កាំភ្លើង។

Music Conversation (P) ត្រូវបានប្រើដើម្បីបិទរបាំងនិងទាញយកថាមពលរបស់មិត្តរួមក្រុមឡើងវិញនៅក្នុងជួរដែលបានផ្តល់ឱ្យ។

Pop Metal (P) រួមគ្នាជាមួយកម្មវិធីតន្រ្តីករអ្នកដែលនៅខាងក្នុងរបាំងនឹងមានពេលវេលាផ្ទុកគ្រាប់ឡើងវិញរបស់ពួកគេថយចុះ។

អ្នកលេងក៏អាចរុករកផែនទីថ្មីពីរដែលមានការ update ថ្មីនេះ! វាក៏មានផែនទី Battle Royale ហៅ Karakin ដែលមានទំហំតូចជាងសម្រាប់អ្នកកលេង 64 ដែលអាចលេងបានរហ័សហើយ Code-C ដែលជាផែនទី Arena ដែលសមនឹងការបាញ់ក្នុងគម្លារជិត។

ត្រៀមខ្លួនដើម្បីទទួលបានកាំភ្លើងវែងថ្មីដែលមានឈ្មោះថា Mosin-Nagant ដែលនឹងអាចរកបាននៅ Erangel និង Vikendi ។ វាប្រើគ្រាប់ 7.62 mm ល្បឿនលឿនជាងមុននិងកាត់បន្ថយការខូចខាតតិចជាងមុនដើម្បីជួយអ្នកក្នុងការបាញ់សម្លាប់សត្រូវពីចម្ងាយ!

អ្នកលេងក៏អាចសាកល្បងភាពរំភើបអស្ចារ្យនៃ Motor Glider ក្នុងរដូវថ្មីនេះ។ ម៉ាស៊ីនហោះហើរនេះនឹងបង្កើតបានតែនៅលើ Erangel និង Miramar តែប៉ុណ្ណោះ ហើយអាចចាប់យកអ្នកលេងពីរនាក់និងអនុញ្ញាតឱ្យមានពេលវេលាធ្វើដំណើរលឿនជាងមុននៅលើផែនទី។ មិនតែប៉ុណ្ណោះ Motor Glider ផ្តល់ឱ្យអ្នកនូវគុណសម្បត្តិជាយុទ្ធសាស្ត្រមួយប៉ុន្តែវាក៏ជាវិធីល្អមួយដើម្បីមើលទេសភាពដ៏អស្ចារ្យពីខាងលើផងដែរ។

ពិធីជប់លៀងមិនឈប់ឈរជាមួយការអបអរសាទរខួបលើកទី 3 របស់ PUBG

PUBG កំពុងអបអរសាទរគម្រប់ខួបលើកទី 3 របស់ខ្លួនដែលមានឈ្មោះ Hundred Rhythms ដោយរៀបចំមហោស្រពតន្រ្តីផ្ទាល់របស់ខ្លួនចូលក្នុងហ្គេម! អ្នកលេងអាចចូលរួមជាមួយមិត្តភក្តិរបស់ពួកគេហើយអបអរនៅក្នុងពិធីជប់លៀងតាមអ៊ិនធឺរណែតដ៏ពិសេសដែលពោរពេញទៅដោយភ្លេងតន្រ្តី។ រកមើលឆាកឌីជេដែលនឹងលេចចេញនៅ Erangel និង Cheer Park។ ពិធីជប់លៀងមិនឈប់ឈរនិងលេងហ្គេមតាមចង្វាក់យ៉ាងសប្បាយ។ ការទស្សន៍ទាយអាថ៌កំបាំងនៃការផ្សាយបន្តផ្ទាល់ក៏នឹងកើតឡើងផងដែរដូច្នេះសូមតាមដានមើល! តោះឡើងរាំព្រោះពិធីជប់លៀងមិនដែលឈប់នៅរដូវកាលទី ១៨ ទេ!

កុំភ្លេចបញ្ចូល UC របស់អ្នកសម្រាប់ PUBG Mobile ដែលមានតែនៅលើ Codashop។ យើងផ្តល់ជូនការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួលនិងលឿនជាងមុនដោយមិនចាំបាច់ចុះឈ្មោះ ឬពាក្យសម្ងាត់ទេ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here