សេចក្តីណែនាំពីការលេង hero Yve ក្នុង Mobile Legends ៖ ការ build និងវាយបកទៅកាន់សត្រូវសួរពូជរបស់ Zhask

0
1094

Yve ដែលជា hero mage ចុងក្រោយក្នុង Mobile Legends គឺជា hero ដែលបង្កើតឧបាយកលយ៉ាងធ្ងន់ធ្ងរក្នុងពិភពពិត។ ក្នុងន័យនេះ យើងមានន័យថានាងអាចវាយលុក និងវាយប្រហារយ៉ាងខ្លាំងទៅលើសត្រូវដើម្បីឲ្យពួកគេមិនអាចតបតបាន។ Skill ចុងក្រោយរបស់ Yve ជាការបន្ថែមដ៏អស្ចារ្យទៅក្នុងហ្គេម។ នាងបង្កើតក្រឡាអុក 7 x 7 ដែលអ្នកលេងអាចចុច ឬអូសនៅលើក្រឡាដើម្បីធ្វើការវាយប្រហារទៅលើសត្រូវ។ វាដូចជាការលេងហ្គេមតូចមួយក្នុងហ្គេមមួយផ្សេងទៀត។ 

Yve អាចនឹងពិបាកទប់ទល់ជាមួយការបន្ថែមសមត្ថភាពទៅលើ skill ចុងក្រោយរបស់នាង ប៉ុន្តែនេះមិនមែនមានន័យថាមិនអាចបញ្ឈប់នាងក្នុងសមរភូមិនោះទេ។ បើសិនជាអ្នកមានបញ្ហាទប់ទល់ Astrowarden មួយនេះ សូមអានអំពីការប្រយុទ្ធជាមួយនាង (នេះជាសារទៅកាន់អ្នកលេង hero Zhask ទាំងអស់) ។

វិធីយកឈ្នះក្នុង MLBB ដោយប្រើ Yve

ការ build ល្អបំផុត

នៅពេលអ្នក build item សម្រាប់ Yve, អ្នកអាចផ្តោតទៅលើការបង្កើនការខូចខាតដើម្បីកម្ទេចសត្រូវរបស់អ្នក។ Demon Shoes នឹងជួយអ្នកឲ្យផ្លាស់ទីបានរហ័សនៅដើមហ្គេម បូកបន្ថែមល្បឿនផ្លាស់ទី។ Clock of Destiny សំខាន់ណាស់សម្រាប់ដើម្បីបង្កើន HP និង Magic Attack របស់អ្នករៀងរាល់ 30 វិនាទី រហូតទៅដល់ 10 ដង។ Lighting Truncheon ជាប្រភពនៃការខូចខាត ហើយផ្តល់ការខូចខាតបន្ថែមទៅតាម mana របស់អ្នក។ Ice Queen Wand ដែលមានបន្ថែមការពន្យឺតល្បឿននឹងបន្ថែមទៅលើ skill ចុងក្រោយរបស់អ្នក។ Glowing Wand ក៏ល្អដែរក្នុងការដុតមុខសញ្ញារបស់អ្នក។ ជាចុងក្រោយ ប្រើ Blood Wings សម្រាប់ទទួលបាន HP និង Magic Power បន្ថែម។ 



ពិតណាស់ អ្នកក៏អាចផ្តោតទៅលើចំណុចផ្សេងដើម្បីធ្វើការ build អាស្រ័យទៅលើការបង្កើតក្រុមរបស់សត្រូវអ្នក។

Item Recommendation - MLBB

ពិតណាស់ អ្នកក៏អាចផ្តោតទៅលើចំណុចផ្សេងដើម្បីធ្វើការ build អាស្រ័យទៅលើការបង្កើតក្រុមរបស់សត្រូវអ្នក។

Hero ដែលល្អបំផុតក្នុងការទប់ទល់នឹង Yve

Yve នឹងក្លាយជា hero ដែលឈានមុខគេក្រោយពេលអ្នកបញ្ចប់ការ build របស់អ្នក និងដឹងពីរបៀបជ្រើសរើសទីតាំងល្អពេលប្រើ skill ចុងក្រោយរបស់នាង។ មិនថ្វីនោះទេ មាន hero ជាច្រើនដែលអាចទប់ទល់នឹង skill ពិសេស និងរារាំងការបង្កការខូចខាតដ៏ច្រើនរបស់នាង។ ផលបង្ក្រាបនឹងធ្វើឲ្យ Yve បាត់បង់ជំហោររបស់ខ្លួនបានយ៉ាងងាយ។

Franco. បើសិនជាអ្នកត្រូវការ hero ដែលខ្លាំង និងវាយសម្រុកប្រឆាំងនឹង Yve អ្នកគួរតែជ្រើសយក Franco ។ ប្រើ skill ចុងក្រោយរបស់ Franco ពេលដែល Yve កំពុងវាយលុក។ ផលបង្រ្កាបរបស់ Franco នឹងបង្អាក់ និងបញ្ឈប់ Yve ពីការវាយលុកបានរយះពេលប៉ុន្មានវិនាទី ដែលធ្វើឲ្យខូចខាតការវាយកម្ទេចរបស់នាង។

MLBB - Franco

Kaja. អ្នកប្រយុទ្ធមានស្លាបនេះមានសមត្ថភាពក្នុងការបញ្ឈប់ Yve។ Skill ចុងក្រោយគឺ Devine Judgment របស់ Kaja ត្រូវភ្ជាប់មកជាមួយ Magic Damage ដែលអាចចាប់នឹងទាញនាងក្នុងពេលដែលបង្រ្កាប skill ចុងក្រោយរបស់នាងក្នុងពេលតែមួយ។ នេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះ Kaja ជា hero មួយក្នុងចំណោម hero ជាច្រើនក្នុង MLBB ដែលមានសមត្ថភាពក្នុងការវាយបក។

MLBB - Kaja

Nana. មិនត្រូវមើលស្រាលទៅលើឥទ្ធិពលនៃភាពឃ្យូតនោះទេ។ វាអាចមិនមែនជា hero ដែលខ្លាំងក្លាដូច hero ពីរខាងដើមតែ Nana ជាជម្រើសល្អបំផុតក្នុងការរំខាន Yve. Nana ត្រូវបានផ្តល់ឲ្យនូវសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការតានតឹង។ ប្រើ skill Molina Smooch ហើយប្តូរ Yve ទៅជាឆ្មារដើម្បីបង្អាក់ការវាយប្រហាររបស់នាង។ អ្នកក៏អាចប្រើ Molina Blitz ដើម្បីទប់ទល់នឹង Yve ព្រោះវាមាន AOE ខ្ពស់។

MLBB - Nana

Don’t forget to top up on your Mobile Legends Diamonds only at Codashop. We guarantee faster and more convenient top-ups so you can enjoy a hassle-free gaming experience.

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here