រៀនពី José Mourinho ហើយបង្កើតក្លឹបក្នុងក្តីស្រម៉ៃរបស់អ្នកជាមួយ Top Eleven

0
440

បង្កើត និងគ្រប់គ្រងក្លឹបបាល់ទាត់របស់អ្នក រៀបគម្រោងយុទ្ធសាស្រ្តក្នុងការឈ្នះ និងរៀនពី The Special One José Mourinho ខ្លួនគាត់ផ្ទាល់។

Top Eleven

Top Eleven ជាហ្គេម simulation អនឡាញលំដាប់កំពូលក្នុងពិភពលោកក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ដោយឥតគិតថ្លៃសម្រាប់ទូរសព្ទ។ វាផ្តល់ឱកាសដល់អ្នកដែលប្រាថ្នាក្លាយជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ឲ្យបានបំពេញក្តីស្រម៉ៃរបស់ខ្លួន ដកពិសោធន៍ជំនាញក្នុងការគ្រប់គ្រងរបស់ពួកគេ និងដឹកនាំក្រុមតទល់នឹងគូរសត្រូវដើម្បីលើកពាន។

នៅក្នុង Top Eleven វាជាក្លឹបរបស់អ្នកដូចនេះអ្នកជាអ្នកកំណត់ច្បាប់។ ហ្គេមដើរតួជំនួសម្នាក់ឯងនេះក៏អនុញ្ញាតឲ្យអ្នកធ្វើការប្រាស្រ័យទាក់ទងតាមរបៀបដែលមានអ្នកលេងច្រើនផងដែរ។ វាមានបញ្ចូលទិដ្ឋភាពជាអ្នកដឹកនាំសំខាន់ៗដូចជាការចុះហត្ថលេខាទិញលក់កីឡាករល្បីៗ ឈរនៅក្បែរទីលានដើម្បីបញ្ជាការប្រកួត ហើយរួមមានការបង្កើតទីលានបាល់ទាត់លំដាប់ពិភពលោករបស់អ្នក។ ចាប់តាំងពីថ្ងៃទី 1 អ្នកនឹងឃើញថាក្លឹបរបស់អ្នកបាននឹងកំពុងឈានទៅរកគោលដៅជោគជ័យ។

មុខងារ

បង្កើតក្លឹបរបស់អ្នកពីបាតដៃទទេរ៖ បង្កើតទីលានបាល់ទាត់លំដាប់ពិភពលោករបស់អ្នក។ រៀបចំក្រុមរបស់អ្នកទៅតាមការប្រាថ្នាដោយចាប់ផ្តើមពីចំណុចសូន្យរហូតដល់ក្លាយជាក្រុមល្បី។ អ្នកក៏ត្រូវវិនិយោគទៅលើកីឡាករដើម្បីទទួលបានជម្រើសល្អបំផុតសម្រាប់ក្រុមរបស់អ្នក។ សូមចូលទៅមើល Academy ដើម្បីបង្កើតកីឡាករថ្មីៗ និងសម្រេចក្នុងការអនុញ្ញាតឲ្យអ្នកណាចូលលេង។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលក្នុងថ្ងៃប្រកួត។

បញ្ជាក្លឹបរបស់អ្នក៖ ក្នុងនាមជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ មានរឿងជាច្រើនណាស់ដែលអ្នកត្រូវត្រួតពិនិត្យ។ ចាប់ពីការបង្កើតយុទ្ធសាស្ត្រ រៀបចំការលេងរបស់កីឡាករ និងធ្វើការបញ្ជានៅក្រៅទីលាន អ្នកជាអ្នកដឹកនាំក្នុងហ្គេមនេះ។

ពិនិត្យស្វែងរក និងចុះកុងត្រាកីឡាករ៖ ចង់បានកីឡាករល្បីមកលេងក្នុងក្លឹបរបស់អ្នកមែនទេ? អ្នកអាចចូលរួមក្នុងការដេញថ្លៃដើម្បីទិញកីឡាករល្បីដែលអ្នកចង់បានមកកាន់ក្លឹបរបស់អ្នក។ អ្នកអាចចូលរួមក្នុងទីផ្សារក្នុងការទិញលក់កីឡាករ។ រកកីឡាករដែលមានទេពកោសល្យហើយចុះកុងត្រាបញ្ចូលពួកគេទៅក្នុងក្រុមរបស់អ្នក។ ប្រើ Token របស់អ្នកដើម្បីទិញកីឡាករដែលអ្នកចង់បាន។

តថ្លៃពិភាក្សាជាមួយអ្នកគ្រប់គ្រងផ្សេងទៀត៖ មុខងារមួយនេះគឺជាការដកពិសោធន៍ពីការសម្រេចចិត្តរបស់អ្នក។ អ្នកត្រូវចាំថាពេលដែលអ្នកលេង Top Eleven ការបាត់បង់កីឡាករ (និង Tokens) ជាផ្នែកមួយដ៏សំខាន់ក្នុងតួនាទីជាអ្នកគ្រប់គ្រងបាល់ទាត់។

ការប្រកួត Live៖ អ្នកអាចចូលប្រយុទ្ធជាមួយក្រុមផ្សេងៗនៅជុំវិញពិភពលោក។ ចាប់ពីការផ្លាស់ប្តូរកីឡាកររហូតទៅដល់ការផ្លាស់ប្តូរយុទ្ធសាស្ត្រ វាអាស្រ័យទៅលើអ្នកតែម្នាក់គត់ក្នុងការដឹកនាំក្រុមទៅរកជ័យជំនះ។

រៀនពី José Mourinho៖ ក្នុងនាមជាអ្នកតំណាង Top Eleven អ្នកអាចទទួលបានយោបល់ពីអ្នកកំពូលយុទ្ធសាស្ត្រម្នាក់នេះ ហើយក៏អាចសាកប្រកួតជាមួយគាត់បានផងដែរ។ José Mourinho ត្រូវបានគេចាត់ទុកជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ដ៏ល្អបំផុត និងជាគ្រូបង្វឹករបស់ក្លឹប Tottenham Hotspur ក្នុង Premier League។

តើអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ត្រូវធ្វើអ្វីខ្លះ?

ជាការណែនាំទៅកាន់អ្នកដែលទើបតែចូលលេងបាល់ទាត់ថ្មីៗ អ្នកគ្រប់គ្រងជាមនុស្សសំខាន់បំផុតក្នុងក្លឹបបាល់ទាត់។ តួនាទីរបស់គាត់មានដូចជា៖

  • ការជ្រើសរើសកីឡាករដែលល្អបំផុតសម្រាប់ការប្រកួតនីមួយៗ។
  • ការរៀបចំកីឡាករដែលល្អបំផុតសម្រាប់ការប្រកួតនីមួយៗ។
  • រៀប និងអនុវត្តយុទ្ធសាស្ត្រនៅលើទីលានប្រកួត។
  • ស្វែងរកកីឡាករក្មេងៗ មានទេពកោសល្យ​ និងអាចពឹងពាក់បានដើម្បីយកទៅវឹកហាត់នៅ Youth Academy។
  • ការទិញនិងលក់កីឡាករនៅក្នុងទីផ្សារផ្ទេរដោះដូរ រួមមានការជំពាក់ជាដើម។
  • លើកទឹកចិត្តកីឡាករដើម្បីបង្កើនភាពជឿជាក់របស់ពួកគេ។

នៅក្នុង Top Eleven អ្នកនឹងត្រូវទទួលតួនាទីស្រដែងទៅនឹងអ្នកគ្រប់គ្រងបាល់ទាត់ពិតៗ។ នៅពេលដែលអ្នករៀនស្វែងយល់ពីការគ្រប់គ្រង និងសម្រេចវាបាន អ្នកនឹងអាចបង្កើនឱកាសក្នុងការលើកពាន។ អ្វីដែលពិសេសចំពោះ Top Eleven គឺវាផ្តល់ឱកាសដល់អ្នកលេងក្នុងការឡើងទៅកាន់ចំណុចកាន់តែខ្ពស់ មិនថាតែឡើង level ឬការឡើងពី League មួយទៅ League បន្ទាប់។ វាអាស្រ័យទៅលើការការដឹកនាំ និងការវិនិយោគទៅលើក្លឹបរបស់អ្នក។

អ្នកអាចបញ្ចូល Tokens សម្រាប់ Top Eleven នៅលើ Codashop។ បង់លុយដោយសុវត្ថិភាព និងងាយស្រួលជាមួយនឹងមធ្យោបាយក្នុងការបង់លុយជាច្រើនប្រភេទសម្រាប់ជ្រើសរើស។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here