Hu Tao និង​ Pyros៖ តួអង្គ Pyro ទាំងអស់ក្នុង Genshin Impact

0
607

Genshin Impact Hu Tao

តួអង្គ Pyro នាំមកនូវភាពរឹងមាំ និងភាពត្រេកត្រអាលមកកាន់ Genshin Impact ជាមួយនឹងសមត្ថភាពក្នុងការប្រើភ្លើង។ ចាប់ពីតារាល្បីដែលគ្រវីដាវដ៏វែងហៅថា Claymore រហូតទៅដល់ក្មេងស្រីឃ្យូតដែលបោះរបស់របរធ្វើឲ្យផ្ទុះលឺសូរ ‘Boom’ រហូតទៅដល់អ្នកដែលខ្លាំងបំផុតនៅក្នុងក្រុម តួអង្គទាំងនេះសុទ្ធតែស្ថិតក្នុងចំណុចកំពូលហើយ។ 

Pyro ជា Element មួយក្នុងចំណោមប្រាំពីរនៅក្នុង Genshin Impact។ Pyro មាន Elemental Reactions ទៅលើ Electro Hydro Cryo និង Dendro។ ស្វែងយល់ពីវិធីសាស្រ្តក្នុងការប្រយុទ្ធរបស់តួអង្គ Pyro ទាំងអស់នេះដើម្បីជ្រើសរើសអ្នកដែលនឹងបង្ក Damage បន្ទាប់នៅក្នុងក្រុមរបស់អ្នក។

Hu Tao (ថ្មី)

Hu Tao New Character

Hu Tao ជាតួអង្គថ្មីបំផុតនៅក្នុង Genshin Impact។ Moment of Bloom ដែលជា banner របស់នាងគឺមានដាក់ឲ្យបង្ហាញហើយ ហើយវានឹងមានរហូតដល់ ថ្ងៃទី 16 មិនា។ Hu Tao គឺជាក្មេងស្រីដែលរីករាយ និងរប៉ិលរប៉ូច។ ​ជាអ្នកដែលពូកែបោកប្រាស់ នាងសប្បាយនឹងការលេងសើចបោកប្រាស់មនុស្ស។ នាងជាអ្នកដឹកនាំនៃ Wangsheng Funeral Parlor ហើយនាងច្បាស់លាស់ក្នុងកិច្ចការបុណ្យសពរបស់ Liyue។ នាងព្យាយាមអស់ពីលទ្ធភាពក្នុងការរៀបចំពិធីចុងក្រោយរបស់មនុស្សណាម្នាក់ឲ្យបានល្អបំផុត។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Secret Spear of Wangsheng

*Normal Attack: ធ្វើការវាយប្រហារដោយប្រើលំពែងជាបន្តបន្ទាប់រហូតទៅដល់ប្រាំមួយដង
*Charged Attack: ស្រូប Stamina ក្នុងបរិមាណមួយដើម្បីហក់ទៅមុខហើយបង្ក Damage ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង។
*Plunging Attack: ហក់ពីលើអាកាសដើម្បីវាយសម្រុកទៅខាងក្រោម ហើយបង្ក Damage ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង និងបង្ក Damage AoE DMG នៅពេលធ្លាក់ដល់ដី។

Elemental Skill: Guide to Afterlife
Hu Tao ស្រូបចូលមួយផ្នែកនៃ HP របស់នាង ហើយវាយរុញសត្រូវនៅក្បែរនាងឲ្យថយក្រោយ និងចូលទៅកាន់ Paramita Papilio State។

Elemental Burst: Spirit Soother
Hu Tao បញ្ជារព្រលឹងដ៏ក្តៅគគុកដើម្បីបង្ក Pyro DMG នៅក្នុង AoE ដ៏ធំ។ ក្នុងកំឡុងពេលវាយទៅលើសត្រូវ វាបង្កើនភាគរយនៃ HP អតិបរិមារបស់ Hu Tao ឡើងវិញ។ Effect នេះអាចធ្វើឡើងរហូតទៅដល់ 5 ដងទៅតាមចំនួនសត្រូវដែលវាវាយត្រូវ។ បើសិន HP របស់នាងមានកម្រិតស្មើ ឬក្រោម 50% នៅពេលដែលវាយចំទៅលើសត្រូវ DMG និង HP Regeneration នឹងកើនឡើង។

Passive
*Flutter By: នៅពេលដែល Paramita Papilio State ដែលត្រូវបានធ្វើឲ្យសកម្មដោយ Guide to Afterlife ត្រូវបានបញ្ចប់ សមាជិកក្នុងក្រុមទាំងអស់ (លើកលែង Hu Tao ខ្លួនឯង) នឹងទទួលបានការបង្កើន CRIT Rate រហូតទៅដល់ 12% ក្នុងរយះពេល 8 វិនាទី។

*Sanguine Rouge: នៅពេលដែលកម្រិត HP របស់ Hu Tao មានកម្រិតស្មើ ឬក្រោម 50% Pyro DMG Bonus របស់នាងនឹងកើនឡើងចំនួន 33%។

*The More the Merrier: នៅពេលដែល Hu Tao ចម្អិនមុខម្ហូបល្អឥតខ្ចោះ នាងនឹងទទួលបានឱកាស 18% ក្នុងការទទួលបានមុខម្ហូប “Suspicious” ប្រភេទតែមួយ។

អាវុធ៖ Polearm

Diluc

Genshin Impact Diluc

Diluc ជាសំណព្វចិត្តរបស់ top fan នៅក្នុង Genshin Impact។ ជាតួអង្គដែលខ្លាំបំផុតក្នុងហ្គេម Diluc បង្ក damage ជាច្រើនតាមវិធីដ៏អស្ចារ្យរបស់ខ្លួន។ អភិជនម្នាក់នេះជាម្ចាស់នៃ Dawn Winery ហើយបើទោះជាខ្លួនបានបំផ្លាញសម្ព័ន្ធភាពជាមួយ Knights of Favonius គាត់ក៏នៅតែអាចការពារ Mondstadt បានដោយខ្លួនឯងតាមរបៀបដែលចាកពីវិធីរបស់វីរបុរស។ ជាតួអង្គដែលទទួលបានផ្កាយ 5 ដ៏កម្រ អ្នកលេងដែលទទួលបានគាត់ពិតជាសំណាងណាស់។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Tempered Sword

*Normal Attack: ធ្វើការវាយប្រហារជាបន្តបន្ទាប់រហូតទៅដល់បួនដង។
*Charged Attack: ស្រូប Stamina ជាប្រចាំដើម្បីធ្វើការកាប់ជាបន្តបន្ទាប់។ នៅចុងបញ្ចប់នៃការប្រយុទ្ធ ធ្វើការកាប់ដោយកម្លាំងខ្លាំងក្លាជាងមុន។
*Plunging Attack: ហក់ពីលើអាកាសដើម្បីវាយសម្រុកទៅខាងក្រោម ហើយបង្ក damage ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង និងបង្ក Damage AoE DMG នៅពេលធ្លាក់ដល់ដី។

Elemental Skill: Searing Onslaught
Diluc ធ្វើការកាប់ទៅមុខដែលបង្ក Damage Pyro DMG។ Skill នេះអាចប្រើបាន 3​ ដងជាប់គ្នា។ វានឹងចូលទៅកាន់ CD បើសិនមិនត្រូវបានប្រើម្តងទៀតក្នុងកំឡុងពេលដ៏ខ្លី (5 វិនាទី)។ 

Elemental Burst: Dawn
បញ្ចេញអណ្តាតភ្លើងសន្ធោសន្ធៅដើម្បីវាយរុញសត្រូវឲ្យថយក្រោយ បង្ក Damage Pyro DMG។ អណ្តាតភ្លើងនឹងរួមបញ្ចូលទៅជាអាវុធ ហៅសត្វ Phoenix ដែលហោះទៅមុខ និងបង្កជា Damage Pyro DMG យ៉ាងច្រើនទៅលើដៃគូដែលនៅក្នុងគន្លងវា។ សត្វ Phoenix នឹងផ្ទុះពេលទៅដល់គោលដៅ បង្កជា AoE Pyro DMG ចំនួនធំ។ អណ្តាតភ្លើងដែលមាននៅលើផ្លែដាវធ្វើឲ្យវាពោរពេញជាមួយ Pyro។ 

Passive
*Relentless: Charged Attack Stamina Cost របស់ Diluc នឹងថយចំនួន 50% ហើយរយះពេលរបស់វានឹងកើនឡើងចំនួន 3 វិនាទី។
*Blessing of Phoenix: Pyro Enchantment ផ្តល់ដោយ Dawn មានឥទ្ធិពលបន្ថែម 4 វិនាទី។ បន្ថែមពីនេះ Diluc ទទួលបាន Pyro DMG 20% បន្ថែមក្នុងកំឡុងពេលដែលមានឥទ្ធិពលនៃ Effect នេះ។
*Tradition of the Dawn Knight: ផ្តល់មកវិញនូវ 15% នៃរ៉ែដែលត្រូវបានប្រើនៅពេលដែលផលិតអាវុធប្រភេទ Claymore។

អាវុធ៖ Claymore

Klee

Genshin Impact Klee

រឿងមួយដែលយើងអាចប្រាកដបានគឺថា ​Klee មានរាងតូច ហើយខ្លាំងក្លា។ នាងត្រូវបានបង្កើតឡើងជាមួយនឹង DPS ដ៏ល្អ ហើយការវាយប្រហាររបស់នាងគឺល្អណាស់ក្នុងការបង្ក Damage AOE។​ មានសត្រូវច្រើនក្នុងផ្លូវដើររបស់អ្នកមែនទេ? ប្តូរទៅប្រើតួអង្គផ្កាយ 5 គួរឲ្យស្រលាញ់នេះដើម្បីសម្អាតផ្លូវឲ្យអ្នក។ ជាអ្នកជំនាញក្នុងការប្រើប្រាស់គ្រាប់ផ្ទុះ Klee ជាមនុស្សដែលនៅក្នុងបន្ទប់ឃុំឃាំងរបស់ Knight of Favonius។ 

ពត៌មានពីការប្រយុទ្ធ

Normal Attack: Kaboom!

*Normal Attack: គប់របស់ឲ្យផ្ទុះនៅពេលវាទៅត្រូវអ្វីមួយ។ ធ្វើការវាយប្រហារដោយប្រើគ្រឿងផ្ទុះរហូតទៅដល់ 3 ដង ដើម្បីបង្ក AoE Pyro DMG។
*Charged Attack: ស្រូប Stamina ក្នុងបរិមាណមួយ ហើយបង្ក Damage AoE Pyro DMG ទៅកាន់ដៃគូប្រយុទ្ធក្រោយការប្រើប្រាស់ skill រយះពេលខ្លី។
*Plunging Attack: ដោយទាញយកកម្លាំងនៃ Pyro Klee ហក់ពីលើអាកាសមកតម្រង់មកលើដី បង្កជា Damage ទៅលើគូប្រយុទ្ធដែលនៅក្នុងផ្លូវរបស់អ្នក។ បង្ក Damage  AoE Pyro DMG ពេលធ្លាក់មកដល់ដី។ 

Elemental Skill: Jumpy Dumpty
នៅពេលបោះ Jumpy Dumpty លោតបីដង ផ្ទុះ និងបង្ក Damage AoE Pyro DMG រៀងរាល់ការលោត។ ពេលលោតលើកទីបី គ្រាប់បែកនឹងបែកទៅជាមីន 8 គ្រាប់។ មីនទាំងនោះនឹងផ្ទុះនៅពេលប៉ះជាមួយសត្រូវ ឬក្រោយរយះពេលណាបង្ក Damage AoE Pyro DMG។ ចាប់ផ្តើមជាមួយការសាកពីរដង។

Elemental Burst: Sparks ‘n’ Splash
Blazing Delight របស់ Klee! ក្នុងរយះពេល 10 វិនាទី ប្រើ Sparks ‘n’ Splash 5 គុណ 4 ដើម្បីវាយទៅលើសត្រូវបង្ក damage AoE Pyro DMG។

Passive
*Pounding Surprise: នៅពេលដែល Jumpy Dumpty និង Normal Attack បង្ក Damage DMG  Klee មានឱកាស 50% ក្នុងការទទួលបាន Explosive Spark។ Explosive Spark នេះនឹងត្រូវបានប្រើក្នុង Charged Attack បន្ទាប់ ដោយ​មិនចាំបាច់បាត់បង់ Stamina និងបង្ក damage DMG បន្ថែម 50%។
*Sparkling Burst: នៅពេលដែល Charged Attack របស់ Klee ទទួលបានលទ្ធផលជា CRIT សមាជិកក្រុមទាំងអស់នឹទទួលបាន Elemental Energy បន្ថែម 2។
*All Of My Treasures!: បង្ហាញទីតាំងនៃធនធានក្បែរៗដែលពិសេសម្រាប់ Mondstadt នៅលើផែនទីតូច។

អាវុធ៖ Catalyst

Xiangling

Genshin Impact Xiangling

អ្នកលេងនឹងទទួលបាន Xiangling តាមរយះការប្រកួត Spiral Abyss។ ជាតួអង្គផ្កាយ 4 វាមិនពិបាកនោះទេក្នុងការទទួលបាននាង។ ដោយមិនគិតពី Skill DPS របស់នាង Xiangling ជាឆុងភៅជំនាញដែលមានការទទួលស្គាល់។ ជាអ្នកដឹកនាំក្នុងភោជនីយដ្ឋាន Wanmin Restaurant នាងជាការបន្ថែមដ៏ល្អជាមួយនឹងជំនាញក្នុងការធ្វើម្ហូបរបស់នាង។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Dough-Fu

*Normal Attack: ធ្វើការវាយប្រហារជាបន្តបន្ទាប់រហូតទៅដល់បួនដង។
*Charged Attack: ស្រូប Stamina ក្នុងបរិមាណមួយដើម្បីហក់ទៅមុខហើយបង្ក Damage ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង។
*Plunging Attack: ហក់ពីលើអាកាសដើម្បីវាយសម្រុកទៅខាងក្រោម ហើយបង្ក Damage ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង និងបង្ក damage AoE DMG នៅពេលធ្លាក់ដល់ដី។

Elemental Skill: Guoba Attack
ហៅ Guoba the Panda។ ក្រោយរយះពេល 2 វិនាទី Guoba នឹងផ្លំភ្លើងទៅកាន់សត្រូវ បង្ក Damage AoE Pyro DMG រៀងរាល់ 1.5 វិនាទីរហូតទៅដល់ 4 ដង។

Elemental Burst: Pyronado
ដោយបង្ហាញពីជំនាញរបស់នាងនៅលើភ្លើង និងអាវុធសម្រាប់ប្រយុទ្ធចម្ងាយខ្លី Xiangling បញ្ចូន Pyronado ឲ្យវិលជុំវិញនាង។ Pyronado នឹងដើរតាមតួអង្គរបស់អ្នកក្នុងរយះពេលដ៏វែងក្នុងពេលដែល ability នៅតែបន្ត ហើយបង្ក damage AoE Pyro DMG ទៅលើសត្រូវដែលនៅលើផ្លូវរបស់វា។

Passive
*Crossfire: បង្កើនចម្ងាយអណ្តាតភ្លើងនៃ Guoba 20%។
*Beware, It’s Super Hot!: នៅពេលដែល Effect របស់ Guoba Attack ត្រូវបានបញ្ចប់ Guoba បន្សល់នូវម្រេចហិរនៅកន្លែងដែលវារលាយ។ ការរើសយកម្រេចហិរនឹងបង្កើន ATK ចំនួន 10% រយះពេល 10 វិនាទី។
*Chef de Cuisine: នៅពេលដែលការចម្អិនម្ហូបល្អឥតខ្ចោះត្រូវបានសម្រេចនៅលើមុខម្ហូបបង្កើន ATK Xiangling នឹងទទួលបានឱកាស 12% ក្នុងការទទួលបានផលិតផលទ្វេរដង។

អាវុធ៖ Polearm

Bennett

Genshin Impact Bennett

ចង់បានតួអង្គ Support Pyro ដែរទេ? Bennet ជាជម្រើសល្អបំផុត។ គាត់ល្អបំផុតក្នុងការជួយដល់សមាជិកក្រុមរបស់គាត់ជាមួយនឹងការបង្កើនថាមពលឡើងវិញរបស់គាត់ និងអាចបង្ក Damage បានច្រើនផងដែរ។ ជាក្មេងកំព្រា Bennett ត្រូវបានចិញ្ចឹមនៅក្នុង Mondstadt’s Adventurer’s Guild។ គាត់ជាអ្នកផ្សងព្រេងដែលគ្មានសំណាងទោះបីជាគាត់ជាមនុស្សល្អក៏ដោយ។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Strike of Fortune

*Normal Attack: ធ្វើការវាយប្រហារយ៉ាងលឿនរហូតទៅដល់ 5 ដង។
*Charged Attack: ស្រូបយក Stamina ក្នុងបរិមាណមួយដើម្បីធ្វើការគ្រវីដាវ 2 ដងយ៉ាងលឿន។
*Plunging Attack: ហក់ពីលើអាកាសដើម្បីវាយសម្រុកទៅខាងក្រោម ហើយបង្ក Damage ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង និងបង្ក damage AoE DMG នៅពេលធ្លាក់ដល់ដី។

Elemental Skill: Passion Overload
Bennett ស្រូបព្រលឹងនៃ Adventure និង Pyro ចូលទៅក្នុងផ្លែដាវរបស់គាត់។ Effects ជាច្រើននឹងកើតឡើងដែលអាស្រ័យទៅលើរយះពេលដែលគាត់សាកតម្លើង។

ចុច៖ បញ្ចេញអណ្តាតភ្លើងមួយដែលបង្ក Damage Pyro DMG។

ចុចជាប់(រយះពេលខ្លី)៖ សាកតម្លើងដែលនាំឲ្យមាន Effects ជាច្រើននៅពេលប្រើប្រាស់ដែលអាស្រ័យទៅលើកម្រិតនៃការសាក

Elemental Burst: Fantastic Voyage
Bennett ធ្វើការលោតហក់វាយដែលបង្ក Damage Pyro DMG បង្កើតបាន Inspiration Field រយះពេល 12 វិនាទី។

Passive
*Rekindle: បន្ថយ Passion Overload’s CD ចំនួន 20%។
*Fearnaught: នៅពេលដែលនៅក្នុងរង្វង់ Fantastic Voyage Passion Overload’s CD នឹងថយចុះចំនួន 50% ហើយ Bennett មិនត្រូវបានដាក់ឲ្យប្រើប្រាស់ដោយការផ្ទុះ Skill នេះ។
*It Should Be Safe…: នៅពេលបញ្ជូនឲ្យធ្វើបេសកកម្មនៅ Mondstadt រយះពេលប្រើប្រាស់ត្រូវបានបន្ថយចំនួន 25%។

អាវុធ៖ Sword

Xinyan

Genshin Impact Xinyan

យើងត្រូវទទួលស្គាល់ថា Pyro + តារាល្បីជារឿងដ៏អស្ចារ្យបំផុត! Xinyan ប្រៀបបាននឹងជំនាន់ក្រោមរបស់ Diluc តែរបាំង Pyro របស់នាងជាផលប្រយោជន៍ដ៏ធំសម្រាប់ក្រុម។ អ្វីដែលពិសេសនៃស្រ្តី Pyro ម្នាក់នេះគឺវិធីដែលនាងប្រើ Skill ចុងក្រោយរបស់នាងដើម្បីបង្ក Damage  AOE ទៅលើក្រុមសត្រូវ។ Rock ‘n’ roll គឺពិតជាមានពិតមែន ហើយមានក្នុង Liyue ក៏ព្រោះតែនាង។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Dance on Fire

*Normal Attack: ធ្វើការវាយប្រហារយ៉ាងលឿនរហូតទៅដល់ 4 ដង។

*Charged Attack: ស្រូប Stamina អស់មួយរយះដើម្បីធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើសត្រូវដែលនៅជុំវិញ។ នៅចុងបញ្ចប់នៃការប្រយុទ្ធ ធ្វើការកាប់ដោយកម្លាំងខ្លាំងក្លាជាងមុន។
*Plunging Attack: ហក់ពីលើអាកាសដើម្បីវាយសម្រុកទៅខាងក្រោម ហើយបង្ក Damage  ទៅលើសត្រូវដែលនៅស្ថិតក្នុងគន្លង និងបង្ក Damage  AoE DMG នៅពេលធ្លាក់ដល់ដី។

Elemental Skill: Sweeping Fervor
Xinyan បក់ឧបករណ៍ភ្លេងរបស់នាង បង្ក Damage  Pyro DMG ទៅលើសត្រូវដែលនៅក្បែរខ្លួន បង្កើតបានជាខែលដែលធ្វើឡើងពី Passion របស់ទស្សនិកជនរបស់នាង។ ទំហំនៃការស្រូប DMG របស់របាំងអាស្រ័យទៅលើ DEF របស់ Xinyan និងចំនួនដៃគូប្រយុទ្ធដែលវាយត្រូវ។

Elemental Burst: Riff Revolution
ដោយធ្វើការកេះខ្សែរយ៉ាងលឿន Xinyan វាយទៅលើសត្រូវដែលនៅក្បែរ និងបង្ក Damage Physical DMG ទៅលើពួកគេ ធ្វើឲ្យវង់មនុស្សកក្រើកអ៊ូអរ។ ភាពតានតឹងនៃបរិយាកាសនឹងធ្វើឲ្យមានការផ្ទុះដែលបង្ក Damage Pyro DMG ទៅលើសត្រូវដែលនៅក្បែរ។

Passive
*”The Show Goes On, Even Without an Audience…”: បន្ថយចំនួនសត្រូវ Sweeping Fervor ដែលត្រូវរងគ្រោះដើម្បីបង្កើតឲ្យមានកម្រិតនៃការរបាំង។
*”…Now That’s Rock ‘N’ Roll!”: តួអង្គដែលត្រូវបានការពារដោយ Sweeping Fervor បង្កើន damage Physical DMG ចំនួន 15%។
*A Rad Recipe: នៅពេលដែលការចម្អិនម្ហូបល្អឥតខ្ចោះត្រូវបានសម្រេចនៅលើមុខម្ហូបបង្កើន DEF Xinyan នឹងទទួលបានឱកាស 12% ក្នុងការទទួលបានផលិតផលទ្វេរដង។

អាវុធ៖ Claymore

Amber

មិនត្រូវមើលស្រាលទៅលើភាពរួសរាយ និងត្រង់ៗរបស់ Amber ដែលជាតួអង្គដែលអ្នកនឹងទទួលបានដំបូងគេបង្អស់នៅក្នុងហ្គេ​ម។ នាងអាចខ្សោយជាងអ្នកផ្សេងទៀត តែនាងមានប្រយោជន៍ខ្លាំងណាស់នៅពេលដែលអ្នកត្រូវដុតកម្ទេចឧបសគ្គជាមួយនឹងធ្នូ និងព្រួញរបស់នាងដើម្បីឈានទៅកាន់កន្លែងថ្មី ហើយទទួលបានប្រអប់ទ្រព្យសម្បត្តិ។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Sharpshooter

*Normal Attack: ធ្វើការបាញ់ប្រហារជាបន្តបន្ទាប់ចំនួន 5 ដងដោយប្រើធ្នូ។

*Charged Attack: ធ្វើការបាញ់ព្រួញ Aimed Shot យ៉ាងសុក្រិតជាមួយការបង្កើន DMG។ នៅពេលដែលកំពុងតម្រង់ អណ្តាតភ្លើងនឹងប្រមូលផ្តុំនៅមុខព្រួញ។ ព្រួញដែលត្រូវបានសាកពេញទៅដោយភ្លើងនឹងបង្ក Damage Pyro DMG។
*Plunging Attack: បាញ់ព្រួញជាច្រើនគ្រាប់ពីលើមេឃមុនពេលធ្លាក់ និងវាយសម្រុកមកលើដីបង្ក Damage AoE DMG នៅពេលធ្លាក់ដល់ដី។

Elemental Skill: Explosive Puppet
Baron Bunny នឹងចូលមកកាន់ទីលានប្រយុទ្ធ។

Baron Bunny: ឆាឆៅសត្រូវជាបន្តបន្ទាប់ ធ្វើឲ្យគេមិនអាចវាយប្រហារបាន។

កម្រិត HP របស់ Baron Bunny ឡើងចុះទៅតាម HP អតិបរិមារបស់ Amber។

នៅពេលដែលវាត្រូវបានកម្ទេច ឬពេលវេលាវាត្រូវអស់ Baron Bunny នឹងផ្ទុះ បង្ក Damage AoE Pyro DMG។

ចុចជាប់៖ គ្រប់គ្រងទិសដៅនៃការគប់ Baron Bunny។ បើចុចប៊ូតុងកាន់តែយូរ ការគប់នឹងបានកាន់តែឆ្ងាយ។

Elemental Burst: Fiery Rain
បាញ់ព្រួញជាច្រើនគ្រាប់ បង្ក damage AoE Pyro DMG ជាបន្តបន្ទាប់។

Passive
*Every Arrow Finds Its Target: បង្កើន CRIT Rate នៃ Fiery Rain ចំនួន 10% និងពង្រីក AoE របស់ខ្លួនចំនួន 30%។
*Precise Shot: Aimed Shot ដែលបាញ់ចំចំណុចខ្សោយបង្កើន ATK ចំនួន 15% រយះពេល 10 វិនាទី។
*Gliding Champion: បន្ថយលំហូរការស្រូប Stamina សម្រាប់ក្រុមអ្នកចំនួន 20%។ មិនអាច Stack ជាមួយ Passive Talents បានតែផ្តល់ Effect ដូចគ្នា។

អាវុធ៖ ធ្នូ

កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here