របៀបលេង Genshin Impact៖ សេចក្តីណែនាំសម្រាប់អ្នកលេងដំបូង និងគន្លឹះសំខាន់ៗ (ផ្នែកទី 1)

0
825

ស្វែងយល់ពី Traversal Combat Adventure Rank និងមុខងារផ្សេងៗទៀត

Genshin Impact ហាក់ដូចជាវាយលុកទៅលើវិស័យហ្គេមយ៉ាងខ្លាំងសម្បារ។ របាយការណ៍បានបង្ហាញថាហ្គេមនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងហ្គេមដោយមានការទាញយកចំនួន 23 លានដងនៅលើទូរសព្ទនៅក្នុងសប្តាហ៍ដំបូង។ អ្នកជាអ្នកលេងថ្មីមែនទេ? យើងនឹងបង្រៀនអ្នកពីរបៀបលេងងាយៗដើម្បីឲ្យអ្នកមានគ្រឹះយល់ដឹងខ្លះៗពីហ្គេមនេះ។

សូមថ្លែងអំណរគុណជាខ្លាំងទៅកាន់ Mihoyo ដែលនាំយក Genshin Impact មកកាន់អ្នកលេងហ្គេមកាន់តែច្រើនជាងមុន។ អ្នកអាចចូលរួមលេងក្នុងហ្គេម PC iOS (តាមរយះ App Store) Android (តាមរយះ Google Play) និងនៅលើ PlayStation 4 ក៏មានដែរ។ ប្រព័ន្ធប្រតិបត្តិការទាំងនេះក៏អនុញ្ញាតឲ្យអ្នកលេងជាមួយមិត្តភក្តិរបស់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្សេងគ្នាផងដែរ។ ចុចទីនេះដើម្បីធ្វើការទាញយកហ្គេម និងចូលរួមជាមួយ Travelers ផ្សេងទៀតក្នុងដំណើរផ្សងព្រេង។

សេចក្តីណែនាំសម្រាប់អ្នកលេង Genshin Impact ដំបូង

ចំណុចងាយៗក្នុងហ្គេម៖ Traversal Combat និង Elements

នៅក្នុងពិភពហ្គេម RPG បើកចំហរនេះពោរពេញទៅដោយការប្រយុទ្ធ ក្នុងពេលដែលអ្នកត្រូវវាយសម្រុកឆ្លងកាត់សត្រូវដើម្បីបញ្ចប់ Missions របស់អ្នក។ Paimon ដែលជាជំនួយការរបស់អ្នកនឹងធ្វើការណែនាំពីចំណុចមូលដ្ឋានក្នុងការលេងហ្គេមដូចជា Combat Element និងចំណុចសំខាន់ៗផ្សេងទៀត។ តោះយើងមកពិភាក្សាពីវាទាំងអស់គ្នា។

Traversal

ដំណើរឆ្លងកាត់ពិនិត្យមើលភូមិសាស្ត្រជារឿងចាំបាច់មួយក្នុង Genshin Impact។ ជាហ្គេមដែលលេងក្នុងវាលល្ហល្ហែវ អ្នកត្រូវចំណាយពេលវេលាខ្លះដើម្បីរុករកពិនិត្យមើលផែនទី និងធ្វើដំណើរមើលគ្រប់ទីតាំង។ អ្នកអាចប្រើប្រាស់ប៊ូតុង Sprint ដើម្បីធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានកាន់តែលឿន។ ចំណាំ៖ ជាជាងការចុចលើប៊ូតុង sprint ឲ្យជាប់ ចុចលើវាម្តងម្កាលរៀងរាល់ពីរបីវិនាទីដើម្បីកាត់បន្ថយការស្រកចុះនៃ Stamina និងការឆាប់អស់កម្លាំង។

Traversal

អ្នកក៏អាចលោតដោយគ្រាន់តែប្រើប៊ូតុងលោត។ ការលោតអាចឲ្យអ្នកផ្លោះរបង និងឡើងភ្នំ។ ការលោតឡើងនឹងស្រូបយក Stamina ហើយអ្នកនឹងធ្លាក់មកវិញនៅពេលណាដែលកម្រិត Stamina របស់អ្នកត្រូវបានប្រើអស់។

Climbing

អ្នកអាចហែលទឹកដោយគ្រាន់តែចូលទៅក្នុងទឹក។ ទាញ Joystick ទៅតាមទិសដៅដែលអ្នកចង់ទៅ។ អ្នកក៏អាចហែលទឹកកាន់តែលឿន (រូបហែលទឹក) តែត្រូវចាំថាវានឹងបន្ថយ Stamina របស់អ្នក ហើយអាចឲ្យអ្នកលង់ទឹកបានពេលដែលអ្នកប្រើប្រាស់ Stamina អស់។

Swimming

ជាចុងក្រោយ អ្នកអាចប្រើប្រាស់ Hang-glider ដើម្បីហោះចុះដោយសុវត្ថិភាពពីតំបន់ខ្ពស់ៗ។ អ្នកក៏អាចប្រើប្រាស់វិធីនេះក្នុងការលោតវាយឆ្មក់ទៅលើសត្រូវមិនឲ្យគេដឹងខ្លួន។ អ្នកអាចទទួលបាន Glider ដោយគ្រាន់តែដើរតាមដំណើរផ្សងពេ្រងបន្តបន្ទាប់។ នៅពេលដែលអ្នកជួប Amber នៅ Monstadt នាងនឹងប្រគល់ Glider ដល់អ្នកជាកាដូរទទួលស្វាគមន៍។

Flying

Combat

Combat

នៅពេលដែលអ្នករុករកមើល Teyvat អ្នកអាចប្រើស្នៀតពិសេស និងកាប់ទម្លុះឆ្លងកាត់សត្រូវ។ អ្នកក៏អាចប្រើប្រាស់ Weapons ផ្សេងៗទៅតាមពេលនីមួយៗ (មានដូចជា ធ្នូ ដាវ Catalysts ជាដើម) ដែលអាវុធនីមួយៗមានភ្ជាប់មកជាមួយនូវក្បាច់ប្រយុទ្ធប្លែកៗរៀងខ្លួន។ សត្រូវធម្មតានឹងត្រូវបានកម្ចាត់ដោយគ្រាន់តែចុចបន្តបន្ទាប់ទៅលើប៊ូតុងវាយ តែក៏មានក្រុមសត្រូវមួយចំនួនដែលមិនរងឥទ្ធិពលពីការវាយធម្មតាដូចនេះតម្រូវឲ្យមានការប្រើប្រាស់ Elemental Combos ដើម្បីផ្តួលពួកគេ។ ដោយសារអ្នកអាចបង្កើតក្រុមដែលមានសមាជិកបួននាក់ អ្នកអាចធ្វើការជ្រើសរើសរៀបចំសម្ភារៈដែលល្អបំផុតសម្រាប់ក្រុមរបស់អ្នកក្នុងការផ្តួលសត្រូវ។ នេះអាចជាចំណុចពិសេសមួយរបស់ Genshin Impact។ ជាអាថ៌ អ្នកមិនអាចផ្តួល Hilichurls បានដោយងាយនោះទេបើសិនជាអ្នក​មិនរបាំង Dendro របស់វាជាមុនសិន។ ការប្រើប្រាស់ Skill Pyro តែងតែអាចឲ្យអ្នកសម្រេចការងារនេះបាន។ 

Elements

ក្នុង Genshin Impact មាន Element ចំនួន 7 មានដូចជា Anemo Geo Cryo Electro Hydro Pyro និង​Dendro។ នៅពេលដែលអ្នកទទួលបានតួអង្គកាន់តែច្រើន ហើយអាចប្តូរពួកវាទៅមក អ្នកអាចបង្កើតបណ្តុំ Elements ក្នុងការ Stun ពន្យឺត និងផ្តួលសត្រូវពិសេស។ ការវាយប្រហារដោយប្រើបណ្តុំ Elements ជាច្រើននឹងបង្កើតជាប្រតិកម្ម Element ដើម្បីបំបែករនាំងការពាររបស់សត្រូវ។ អាវុធ និងបណ្តុំ Element គឺមានភាពសម្បូរណាស់នៅក្នុង Genshin Impact ដូចនេះការទទួលបានតួអង្គដែលល្អបំផុតសម្រាប់ប្រើប្រាស់ជាមួយនឹងក្បាច់លេង និងក្រុមរបស់អ្នកជាកត្តាចម្បងមួយក្នុងការទទួលបានជ័យជំនះ។

Elements

Party Set Up

ការប្រៀបធៀបរវាង Character Level និង Adventure Rank

នេះអាចជាប្រធានបទមួយដែលអ្នកលេងតែងតែយល់ច្រឡំ។ Character Level ជាការវាស់ស្ទង់ថាមពលរបស់តួអង្គរបស់អ្នក ដែលមិនខុសអ្វីពីហ្គេមផ្សេងទៀតនោះទេ។ វាជាការវាស់ស្ទង់ពីសមត្ថភាពកម្លាំងរបស់តួអង្គរបស់អ្នក។ 

Qiqi

ផ្ទុយទៅវិញ Adventure Rank (AR) ជាការវាស់ស្ទង់ពីកម្រិតនៃការលេងដែលនឹងកើនឡើងទៅតាម Adventure EXP។ វាជា level ពិតប្រាកដរបស់តួអង្គរបស់អ្នក ហើយការឡើង level នេះនឹងអនុញ្ញាតឲ្យអ្នកបើកមុខងារផ្សេងៗ និងបោះជំហានទៅមុខនៅក្នុងហ្គេម។ វានឹងវាស់ពីការ​បទពិសោធន៍ក្នុងការលេងរបស់អ្នក។ នៅពេលដែលអ្នកលេងឈានទៅដល់កម្រិត AR មួយ ពួកគេអាចឡើងពីពិភពរបស់គេទៅកាន់ World Level បន្ទាប់ (ដោយស្វ័យប្រវត្តិ ឬដោយការបំពេញ Ascension Quest)។ 

Adventure Rank and Menu

រឿងសំខាន់ដែលអ្នកត្រូវចាំនោះគឺ Character Level និង Adventure Rank មានទំនាក់ទំនងជាមួយគ្នា។ អ្នកលេងត្រូវបង្កើន AR របស់ពួកគេដើម្បីបង្កើន Level ខ្ពស់បំផុតរបស់តួអង្គរបស់គេ។ 

គន្លឹះក្នុងការឡើង level Adventure Rank របស់អ្នកបានយ៉ាងលឿន

អ្នកបានទទួលបានគំនិតខ្លះៗមកហើយ​ពី Adventure Rank ហើយយើងនឹងចែករំលែកគន្លឹះខ្លះៗក្នុងការធ្វើឲ្យ AR XP បន្តកើនឡើងដើម្បីបើកមុខងារក្នុងហ្គេមជាច្រើនទៀតសម្រាប់លេង។

បំពេញ Story Quests៖ ការបំពេញ Story Quests ជាមធ្យោបាយល្អបំផុតក្នុងការឡើង Level AR របស់អ្នក។ វាជាផ្នែកមួយដ៏សំខាន់ក្នុង Genshin Impacts ដូចនេះអ្នកត្រូវលេងវាទៅតាមការកំណត់មក។ នៅពេលដែលអ្នកស៊ាំនឹងវា អ្នកនឹងមានអារម្មណ៍ថាការបំពេញការផ្សងព្រេងនីមួយៗបន្តបន្ទាប់គួរឲ្យសប្បាយជាមុន។ 

Story Quests

ចូលរួមលេងក្នុង Daily Commissions៖ អ្នកនឹងជួបប្រទះ Daily Commissions ច្រើនជាងមុននៅពេលដែលអ្នកបានបើកវា (Level 10)។ ការងារទាំងនេះភាគច្រើនជាការងារដដែលៗ ហើយនឹងប្រាប់អ្នកឲ្យសម្រេច Mission ណាមួយដូចជាការផ្តួលមេណាម្នាក់ ឬសម្លាប់សត្រូវ 10 នាក់ជាដើម។ អ្នកអាចជ្រើសរើសមួយក្នុងចំណោម Mission តូចៗ 4 ហើយមិនចាំបាច់បារម្មណ៍ពីការធ្វើរឿងដដែលៗនោះទេព្រោះវាត្រូវបានអាប់ដេតជារៀងរាល់ថ្ងៃ។ ការបំពេញ Daily Commissions ជារឿងល្អព្រោះវាផ្តល់ XP ក៏ដូចជារង្វាន់ពីការផ្សងព្រេងឲ្យដល់អ្នកដោយគ្រាន់តែបំពេញការងារតូចៗ។ 

Daily Commissions

Battle bosses (ហើយផ្តួលពួកវា)៖ នៅពេលដែលការសម្លាប់សត្រូវធម្មតាក្លាយជារឿងងាយស្រួល និងគួរឲ្យធុញសម្រាប់អ្នក អ្នកអាចសាកល្បងសមត្ថភាពរបស់អ្នកដោយការវាយទៅលើសត្រូវខ្លាំងធំៗ។ ការវាយទៅលើតួអង្គពីពិភពផ្សេង (Hypostasis) បិសាច (Cryo Regisvines) និងមេធំពិភពលោក (Lupus Boreas) នឹងផ្តល់ការប្រយុទ្ធមួយដ៏អស្ចារ្យសម្រាប់អ្នក។ វាអាចនឹងពិបាកខ្លាំងតែរង្វាន់ពីការឈ្នះគឺសាកសមនឹងតម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នក។

Battle bosses

យើងសង្ឃឹមថាសេចក្តីណែនាំនេះនឹងជួយអ្នកក្នុងដំណើរផ្សងព្រេងដំបូងរបស់អ្នកនៅក្នុង Genshin Impact។ សូមរង់ចាំភាគបន្តស្តីពីគន្លឹះសំខាន់ៗផ្សេងទៀត។ ហើយកុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop ដើម្បីជួយអ្នកក្នុងការឡើង Level។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here