សូមគោរព Hydro! ការចាត់ចំណាត់ថ្នាក់ឲ្យ Characters Hydro ដែលអាចលេងបានក្នុង Genshin Impact

0
778

Hail Hydro - Genshin Impact

លក្ខណៈពិសេសបំផុតមួយរបស់ Genshin Impact គឺថា character នីមួយៗជាម្ចាស់នៃ Element មួយ។ ចាប់ពី Pyro (ភ្លើង) Geo (ដី) Electro (រន្ទះ) Cryo (ទឹកកក) Dendro (ធម្មជាតិ) Anemo (ខ្យល់) Hydro (ទឹក) Elements ទាំងនេះរួមបញ្ចូលគ្នាហើយបង្កើតប្រតិកម្មនៃធាតុដ៏ខ្លាំងក្លាដើម្បីផ្តួលសត្រូវ។

នៅក្នុងអត្ថបទនេះ ​យើងនឹងមកមើល Characters Hydro ដែលអាចលេងបានទាំងអស់ ហើយដាក់ចំណាត់ថ្នាក់ឲ្យពួកគេពីខ្លាំងបំផុតរហូតដល់មធ្យម។ ស្វែងយល់ពីប្រតិកម្មនៃធាតុរបស់ Hydro ដើម្បីធ្វើឲ្យក្រុមរបស់ Fatuis និង Hilichurls លិចទឹក។

ប្រតិកម្មនៃធាតុរបស់ Hydro

ប្រតិកម្មនៃធាតុកើតឡើងនៅពេលដែលធាតុនៃផ្នែកនីមួយៗរួមបញ្ចូលគ្នា។ ទាំងនេះជាប្រតិកម្មនៃធាតុសម្រាប់ Hydro។

  • Vaporize (Pyro + Hydro): បង្ក Hydro Damage x2 នៅពេលដែលការវាយរបស់ Hydro បណ្តាលឲ្យមានប្រតិកម្ម។
  • Freeze (Cryo + Hydro): ធ្វើឲ្យគោលដៅកក។ បើសិនជាគោលដៅដែលកកត្រូវប៉ះចំដោយ Claymore Plunge Attack មួយ ឬ Geo Damage វានឹងបង្ក Shattered។ ការបំបែកគោលដៅដែលកកនឹងបង្ក Physical Damage បន្ថែម។
  • Electro-Charge (Electro + Hydro): បង្ក Electro Damage ទ្វេរដងទៅលើគោលដៅ។ បើសិនជាមានគោលដៅណាដែលសើមនៅក្បែរនោះ ការឆក់នឹងលោតទៅមករវាង Characters ណាដែលសើមនៅ AoE មួយ។

Characters Hydro (ចាប់ពីខ្លាំងបំផុត)

Tartaglia

Tartaglia ដែលគេហៅម៉្យាងទៀតថា Childe ជា character Hydo DPS ដែលល្អបំផុតក្នុង Genshin Impact។ ជាសមាជិកដែលគ្រោះថ្នាក់បំផុតរបស់ក្រុម Harbingers គាត់វាយប្រហាររហ័ស ហើយបង្កជា Hydro Damage ជាច្រើនបន្តបន្ទាប់។ ការវាយទៅលើសត្រូវដោយប្រើ Riptide របស់គាត់បង្កជា Damage បន្ថែម ហើយមានមកជាមួយនូវ effect សាចទឹកដែលបង្ក damage ទៅលើសត្រូវផ្សេងទៀត។ ការជាប់ចំណាត់ថ្នាក់ផ្កាយ 5 របស់ Tartaglia បានបង្ហាញពីឥទ្ធិពលរបស់គាត់។

Combat Information

ពត៌មានពីការប្រយុទ្ធ

Normal Attack: Cutting Torrent

*Normal Attack: អាចធ្វើការបាញ់ដោយប្រើធ្នូបានរហូតទៅដល់ 6 ដងជាបន្តបន្ទាប់។

*Charged Attack: ធ្វើការបាញ់ Aimed Shot បានច្បាស់ជាងមុនជាមួយការបង្កើន DMG។ ក្នុងពេលដែលធ្វើការតម្រង់ ថាមពលរបស់ Hydro នឹងធ្វើការកើនឡើងនៅចុងព្រួញ។ ព្រួញដែលសាកពេញជាមួយនឹង Torrent នឹងបង្ក Hydro DMG ហើយបង្ក Riptide status។
*Riptide: គូរសត្រូវដែលរងការប៉ះពាល់ដោយ Riptide នឹងរង AoE Hydro DMG នៅពេលដែលរងការវាយប្រយុទ្ធដោយ Tartaglia ដោយមធ្យោបាយផ្សេងៗ។ DMG ដែលបង្កឡើងតាមរបៀបនេះត្រូវបានចាត់ទុកជា Normal Attact dmg។

*Plunging Attack: បាញ់ Arrows ជាច្រើននៅលើអាកាសមុនពេលធ្លាក់ និងវាយទៅលើដី បង្កជា AoE DMG នៅពេលធ្លាក់ដល់ដី។ នៅពេលដែល Tartaglia ស្ថិតក្នុង Foul Legacy៖ Raging Tide’s Melee Stance គាត់មិនអាចធ្វើការវាយប្រហារបានទេ។

Elemental Skill: Foul Legacy: Raging Tide

Tartaglia បញ្ចេញអាវុធជាច្រើនដែលធ្វើពីទឹក បង្កជា Hydro DMG ទៅលើសត្រូវដែលនៅជុំវិញ ហើយការចូលរបស់ Melee Stance ដែល Normal និង Charged Attacks របស់គាត់ត្រូវបានប្តូរទៅជា Hydro DMG ដែលមិនអាចប្តូរបានដោយការបញ្ចូលធាតុផ្សេងណាមួយឡើយ។

Elemental Burst: Havoc: Obliteration

Tartaglia ធ្វើការប្រយុទ្ធផ្សេងគ្នាទៅតាមជំហរដែលគាត់កំពុងនៅពេលដែលគាត់ចោល។

Ranged Stance: Flash of Havoc: បាញ់ព្រួញវេទមន្ត Hydro-imbued បង្កជា AoE Hydro DMG និងបង្កជា Riptide status។ ឲ្យមកវិញនូវចំណែកមួយនៃ Energy Cost ក្រោយពេលប្រើ។

Melee Stance: Light of Obliteration: ធ្វើការកាប់ជាមួយនឹង AoE ធំ បង្កជា Hydro DMG ដ៏ធំសម្បើមទៅលើសត្រូវនៅក្បែរនោះ ដែលនាំឲ្យកើតឡើង Riptide Blast។

Riptide Blast: នៅពេលដែលទឹករំលាយប៉ះទៅលើសត្រូវបង្កដោយ Riptide វារំលាយ Riptide status របស់ពួកគេ និងនាំឲ្យកើតឡើង Hydro Explosion ដែលបង្កជា AoE Hydro DMG។

Passive

*Never Ending: ពន្យារយះពេល Riptide ចំនួន 8 វិនាទី។

*Sword of Torrents: នៅពេលដែល Tartaglia ស្ថិតនៅ Foul Legacy: ជំហរ Raging Tide’s Melee លើការវាយ CRIT Normal Attack និង Charged Attack នឹងបង្ក Riptide status ទៅលើសត្រូវ។

*Master of Weaponry: បង្កើន Normal Attack Level របស់សមាជិកក្រុមចំនួន 1។

Weapon: ធ្នូ

Mona

Mona - Genshin Impact

Mona ជា Character Hydro កម្រមានម្នាក់ទៀតជាមួយនឹងផ្កាយប្រាំ។ នាងជាហោរាសាស្ត្រជាមួយនឹង skills ជាច្រើន និងមោទនភាពខ្ពស់។ Skill ប្រយុទ្ធរបស់នាងគឺអស្ចារ្យ និងមានឥទ្ធិពលបើសិនជាអ្នកលេងនាងសម្រាប់ Support។ នាងទាញយករលកធំៗ និងផ្លូវទឹកដែលបង្កជា Damage AoE យ៉ាងច្រើនទៅលើសត្រូវដែលនៅក្បែរនោះ។ ការវាយធម្មតារបស់នាងគឺស្រដៀងទៅនឹង Barbara តែខ្លាំងជាង។ នាងក៏អាចបញ្ឆោតសត្រូវរបស់នាងដោយប្រើ Phantoms ផ្ទុះដែលបង្កជា Damage យ៉ាងធ្ងន់ធ្ងរ។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Ripple of Fate

*Normal Attack: អាចធ្វើការវាយបាចទឹកបានរហូតទៅដល់ 4 ដងដែលបង្កជា Hydro DMG។

*Charged Attack: ស្រូប Stamina ក្នុងចំនួនមួយដែលបង្កជា AoE Hydro DMG ក្រោយការចោលក្នុងរយះពេលខ្លី។

*Plunging Attack: ប្រមូលថាមពលរបស់ Hydro Mona ហក់ចុះមកដីពីលើអាកាស បង្កDdamage ទៅលើសត្រូវដែលនៅក្នុងគន្លងរបស់នាង។ បង្កជា AoE Hydro DMG ពេលធ្លាក់មកដល់ដី។

Elemental Skill: Mirror Reflection of Doom

Mona បង្កើតបានរូបភាពបំភាន់ Phantom of fate ពីការរួមបញ្ចូលនៃផ្លូវទឹក។ Phantom មានលក្ខណៈពិសេសដូចខាងក្រោម៖

បន្តឆាឆៅសត្រូវដែលនៅក្បែរធ្វើឲ្យ​ទាក់ទាញការបាញ់ប្រហាររបស់ពួកគេ។

បង្ក AoE Hydro DMG រៀងរាល់វិនាទីចំនួន 4 ដង។

នៅពេលដែលពេលវេលាវាអស់ Phantom នឹងផ្ទុះ បង្កជា AoE Hydro DMG។
Alternate Sprint: Mona ច្រមុជខ្លួននៅក្នុងលំហូរទឹក ស្រូប Stamina ដើម្បីធ្វើដំណើរបានលឿន។ នៅពេលក្រោមឥទ្ធិពលនៃ Illusory Torrent Mona អាចធ្វើដំណើរបានយ៉ាងលឿននៅលើទឹក។

Elemental Burst: Stellaris Phantasm

Mona ហៅរលកពន្លឺ ហើយបង្កើតរូបភាពចំណាំងនៃមេឃ ដាក់ប្រើ Illusory Bubble status ទៅលើសត្រូវដោយប្រើ AoE យ៉ាងច្រើន។

Illusory Bubble: ឃុំខ្លួនសត្រូវនៅក្នុង Pocket of Destiny ហើយធ្វើឲ្យពួកគេ Wet។ ធ្វើឲ្យសត្រូវខ្សោយៗមិនអាចកម្រើកបាន។

Passive

*Come ‘n’ Get Me, Hag!: ក្រោយពេលនាងប្រើ Illusory Torrent រយះពេល 2 វិនាទី បើសិនជាមានសត្រូវនៅក្បែរ Mona នឹងបង្កើត Phantom ដោយស្វ័យប្រវត្តិ។ Phantom ដែលបង្កើតឡើងដោយរបៀបនេះកើតមានឡើងបានរយះពេល 2 វិនាទី ហើយបំផ្ទុះ DMG របស់វាគឺស្មើនឹង 50% នៃ Mirror Reflection of Doom។

*Waterborne Destiny: បង្កើន Hydro DMG Bonus របស់ Mona ក្នុងកម្រិតស្មើនឹង 20% នៃអត្រា Energy Recharge របស់នាង។

*Principium of Astrology: នៅពេលដែល Mona ផលិត Weapon Ascension Materials នាងមានឱកាស 25% ដើម្បីទទួលបានសម្ភារៈមួយក្នុងចំណោមសម្ភារៈសម្រាប់ផលិតដែលបានប្រើមកវិញ។

Weapon: Catalyst

Xingqiu

Xingqiu - Genshin Impact

Xingqiu ដែលអះអាងថាខ្លួនជាអ្នកអនុវត្តសិល្បៈនៃ Guhan Clan គឺជាមនុស្សដែលសាងតែអំពើអាក្រក់។ ជាមនុស្សដែលចូលចិត្តអានសៀវភៅ ក្តីស្រម៉ៃក្នុងឆាកជីវិតរបស់គាត់គឺក្លាយជា Hero ដែលផ្តល់តម្លៃឲ្យស្រ្តីដូចដែលគាត់តែងតែអានប៉ះ តែភាពអាក្រក់ឃូរឃៅរបស់គាត់បែរជាចេញមកទៅវិញ។ Xingqiu អាចដើរតួយ៉ាងល្អជាជំនួស DPS ជាមួយនឹងសមត្ថភាពប្រើដាវរបស់គាត់។ បើក្រឡែកទៅមើលការប្រយុទ្ធវិញ Xingqiu ខ្លាំងជាង Barbara ទៅទៀត។ ការប្រយុទ្ធធម្មតារបស់គាត់អាចនឹងមិនសាហាវដូច Tartaglia តែក៏អាចប្រើការបាន។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Guhua Style

*Normal Attack: អាចធ្វើការវាយយ៉ាងលឿនរហូតទៅដល់ 5 ដង។

*Charged Attack: ស្រូបយក Stamina ក្នុងចំនួនមួយដើម្បីធ្វើការប្រើដាវកាប់ 2 ដងយ៉ាងលឿន។

*Plunging Attack: ហក់លោតពីលើអាកាសមកកាន់ដីខាងក្រោម បង្កការខូចខាតទៅលើសត្រូវដែលនៅក្នុងគន្លង និងបង្ក AoE DMG ពេលធ្លាក់ដល់ដី។

Elemental Skill: Guhua Sword: Fatal Rainscreen

Xingqiu ធ្វើការកាប់ដាវពីរដង បង្កជា Hydro DMG ។ ក្នុងពេលតែមួយ ability នេះបង្កើតចំនួន Rain Swords អតិបរិមា ដែលនឹងឆ្វែលជុំវិញ Character របស់អ្នក។

Rain Swords មានលក្ខណៈដូចខាងក្រោម៖

* នៅពេលដែល Character ទទួល DMG Rain Sword នឹងបែកខ្ចាត់ខ្ចាយ បន្ថយចំនួន DMG ដែលត្រូវដក។

* បន្ថែមភាពធន់របស់ Character ទៅនឹងការរំខាន។

* 20% នៃ Hydro DMG Bonus របស់ Xingqiu នឹងប្តូរទៅជា DMG Reduction បន្ថែមសម្រាប់ Rain Swords។ បរិមាណ DMG Reduction បន្ថែមដែលអាចរកបានតាមរបៀបនេះគឺមានចំនួន 24%។

* ចំនួន Rain Swords អតិបរិមាដំបូងគឺ 3។

* ការប្រើ ability នេះនឹងធ្វើឲ្យ Wet status កើតឡើងទៅលើ Character។

Elemental Burst: Guhua Sword: Raincutter

ដំណើរការ Rainbow Bladework និងប្រយុទ្ធដោយប្រើរូបភាពភ្លៀងដាវបំភាន់ ក្នុងពេលដែលបង្កើតចំនួន Rain Swords អតិបរិមា។

Passive

*Hydropathic: នៅពេលដែល Rain Sword បែកខ្ចាត់ខ្ចាយ ឬពេលដែលរយះពេលដំណើរការវាអស់ វានឹងបង្កើត HP របស់ Character បច្ចុប្បន្នឡើងវិញក្នុងចំនួន 6% នៃចំនួន HP អតិបរិមាសរុបរបស់ Xingqiu ។

*Blades Amidst Raindrops: Xingqiu កើន Hydro DMG Bonus ចំនួន 20%។

*Flash of Genius: 

នៅពេលដែល Xingqiu ផលិត Character Talent Materials គាត់មានឱកាស 25% ដើម្បីទទួលបានចំណែកនៃសម្ភារៈសម្រាប់ផលិតដែលបានប្រើមកវិញ។

Weapon: ដាវ

Barbara

Barbara - Genshin Impact

តើអ្នកត្រូវការអ្នកព្យាបាលមែនទេ? Barbara អាចជួយអ្នកបាន។ នាងជា Deaconess នៃ Church of Favonius ដែលត្រូវបានស្រលាញ់ដោយមនុស្សជាច្រើននៅ Mondstadt ដែលគ្រប់គ្នាស្គាល់ថាជា “Idol”។ បើសិនជាអ្នកយកនាងចូលក្នុងក្រុម កុំពឹងលើនាងជាអ្នកជួយបង្ក Damage។ ដោយឡែក អ្នកអាចប្រើនាងឲ្យអស់លទ្ធភាពជាមួយនឹង Shining Miracle របស់នាងដែលនឹងព្យាបាល HP មួយចំនួនធំឲ្យក្រុមរបស់អ្នក។

ពត៌មានពីការប្រយុទ្ធ

Normal Attack: Whisper of Water

*Normal Attack: អាចធ្វើការវាយបាចទឹកបានរហូតទៅដល់ 4 ដងដែលបង្កជា Hydro DMG។

*Charged Attack: ស្រូប Stamina ក្នុងចំនួនមួយដែលបង្កជា AoE Hydro DMG ក្រោយការចោលក្នុងរយះពេលខ្លី។

*Plunging Attack: ប្រមូលថាមពលរបស់ Hydro Barbara ហក់ចុះមកដីពីលើអាកាស បង្ក Damage ទៅលើសត្រូវដែលនៅក្នុងគន្លងរបស់នាង។ បង្កជា AoE Hydro DMG ពេលធ្លាក់មកដល់ដី។

Elemental Skill: Let the Show Begin

ហៅដំណក់ទឹកភ្លៀងដែលតំណាងឲ្យកំណត់ចំណាំតន្រ្តីដែលបង្កើតបានជា Melody Loop បង្កជា Hydro DMG ទៅលើសត្រូវដែលនៅក្បែរ និងធ្វើឲ្យពួកគេរងនូវ Wet status។

Melody Loop:

* Normal Attacks របស់ Barbara នឹងព្យាបាល Character របស់អ្នកនៅក្នុងក្រុម និង Character របស់សមាជិកក្រុមក្នុងចំនួន HP ណាមួយដែលសមាមាត្រទៅនឹង Max HP របស់ Barbara។ 

* Charge Attack របស់នាងបង្កើតបានចំនួននៃការព្យាបាលរហូតទៅដល់ 4 ដង។

* បង្កើត HP មួយចំនួនឡើងវិញក្នុងរយះពេលធម្មតាសម្រាប់ Character ដែលអ្នកកំពុងប្រើប្រាស់។

* ធ្វើឲ្យ Wet status កើតឡើងទៅលើ Character និងសត្រូវដែលមកប៉ះជាមួយវា។

Elemental Burst: Shining Miracle

ព្យាបាល Characters របស់សមាជិកក្រុម និង Character របស់អ្នកក្នុងចំនួន HP ដ៏ច្រើនដែលសមាមាត្រទៅនឹង Max HP របស់ Barbara។

Passive

*Glorious Season: ការស្រូបយក Stamina របស់ characters នៅក្នុង Let the Show Begin’s Melody Loop នឹងត្រូវបន្ថយដោយចំនួន 12%។

*Encore: នៅពេលដែល Character ដែលអ្នកកំពុងប្រើទទួលបាន Elemental Orb/Particle មួយ រយះពេលនៃ Let the Show Begin’s Melody Loop នឹងត្រូវបានពន្យារយះពេល 1 វិនាទី។ ការពន្យាយូរបំផុតគឺ 5 វិនាទី។

*With My Whole Heart: នៅពេលដែល Perfect Cooking ត្រូវបានសម្រេចដោយម្ហូបដែលអាចស្តុកទុកបាន Barbara មានឱកាស 12% ក្នុងការទទួលបានផលិតផលពីរដង។

Weapon: Catalyst

កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅលើ Codashop។ វាមានភាពរហ័ស និងងាយស្រួលជាមួយនឹងមធ្យោបាយក្នុងការបង់លុយជាច្រើនប្រភេទសម្រាប់ជ្រើសរើស។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here