ការពន្យល់ពី Housing System ក្នុង Genshin Impact៖ សាងសង់ផ្ទះ និងឆ្លាក់គ្រឿងសង្ហារឹម

0
661

Genshin Impact Housing Guide

ស្វែងយល់អំពី Item ថ្មីគឺ Serenitea Pot

សូមស្វាគមន៍ Travelers ទាំងអស់គ្នា! នៅក្នុងផែនទីដ៏ធំក្នុង Teyvat អ្នកលេង Genshin Impact មានតួនាទីជាច្រើនដែលត្រូវបំពេញ៖ ការប្រយុទ្ធជាមួយសត្វចម្លែក ការរុករកក្នុង Domain ថ្មី និងការជួបមនុស្សថ្មី។ លើកនេះមានសកម្មភាពថ្មីមួយទៀតដែលនឹងនាំមកនូវភាពសប្បាយរីករាយ និងបង្កើនភាពឆ្នៃប្រឌិតរបស់គ្រប់គ្នាគឺ ការសង់ផ្ទះ។ ស្វែងយល់បន្ថែមពី Housing System ក្នុងហ្គេម ដែលត្រូវបានគេស្គាល់ថាជា Serenitea Pot System ដែលអនុញ្ញាតឲ្យអ្នកលេងបង្កើតផ្ទះខ្លួនឯង។ 

តើអ្វីទៅជា Serenitea Pot System?

Housing ដែលគេហៅថា Serenitea Pot System គឺជាប្រព័ន្ធមួយដែលអនុញ្ញាតឲ្យអ្នកលេងបង្កើតផ្ទះរបស់ខ្លួន។ សម្រាប់អ្នកដែលឧស្សាហ៍ចង់សាងសង់ផ្ទះក្នុងក្តីស្រម៉ៃ និងក្លាយជាម្ចាស់ផ្ទះមិនពិតក្នុង Teyvat នេះអាចជាសកម្មភាពដែលល្អឥតខ្ចោះសម្រាប់អ្នក។

Genshin Impact Serenitea Potអ្នកលេងត្រូវតាមរក Madame Ping ដើម្បីទទួលបាន Serenitea Pot។

នៅក្នុងប៉ាន់តែវេទមន្តដែលចេះហោះនេះមានវិញ្ញាននៃប៉ាន់តែដែលមានឈ្មោះថា Tubby។ នាងគឺជា NPC ហើយការបាននិយាយជាមួយនាងនឹងផ្តល់ឲ្យអ្នកនូវការប្រើប្រាស់ Trust Rank បង្កើតគ្រឿងសង្ហារឹម និងណែនាំអ្នកជាមួយនឹងមុខងារផ្សេងទៀតនៃផ្ទះ។ នៅពេលដែលអ្នកទទួលបានប៉ាន់តែពី Madame Ping ដែលជា NPC ស្ថិតនៅ Liyue Harbor អ្នកនឹងទទួលបានសិទ្ធគ្រប់គ្រងអាណាចក្រថ្មីមួយនៅក្នុងនោះ។ 

Genshin Impact Houseអ្នកអាចចាប់ផ្តើមសាងសង់ផ្ទះរបស់អ្នកនៅពេលដែលអ្នកទទួលបាន Serenitea Pot។

លើសពីនេះ អ្នកអាចបើក និងឆ្លាក់គ្រឿងសង្ហារឹមថ្មី ដាក់វាក្នុងអាណាចក្ររបស់អ្នក និងតុបតែងលម្អផ្ទះរបស់អ្នកទៅតាមចំណូលចិត្ត។ ការធ្វើបែបនេះនឹងបង្កើន Trust Rank និង Adeptal Energy របស់អ្នក ហើយនឹងផ្តល់ Realm Currency បន្ថែមដើម្បីដោះដូរយកប្លង់អគារថ្មី និងគ្រឿងសង្ហារឹមថ្មី។

Decorate your home Genshin Impactតុបតែងលម្អផ្ទះរបស់អ្នកទៅតាមការពេញចិត្តដោយគ្រាន់តែប្រមូល Realm Currency។

ការបង្កើតគ្រឿងសង្ហារឹម

ដើម្បីឆ្លាក់គ្រឿងសង្ហារឹម អ្នកត្រូវមាន Furnishing Blueprints ដែលអ្នកអាចរកបានដោយចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ ការបង្កើន Trust Rank របស់អ្នក និងដោយរបៀបផ្សេងៗទៀត។ នៅពេលដែលអ្នកមានវាហើយនោះ អ្នកត្រូវប្រមូលសម្ភារៈ។ សម្ភារៈមានគ្រប់ទីកន្លែងនៅក្នុង Teyvat ហើយអាចរកបានតាមរបៀបផ្សេងៗជាច្រើន។ 

អ្នកអាចស្នើចូលទៅមើល Serenitea Pot របស់មិត្តភក្តិអ្នកនៅក្នុង Co-op Mode ដើម្បីបង្អួតពីស្នាដៃបង្កើតរបស់អ្នកទៅវិញទៅមក។ Serenitea Pot ជារបស់លេងដ៏ល្អសម្រាប់ជួយអ្នកក្នុងការរំសាយអារម្មណ៍ និងធ្វើការបង្ហាញស្នាដៃរចនាបើសិនជាអ្នកចង់សម្រាកពីការងារប្រចាំថ្ងៃ។ 

ប្លង់នៃ Serenitea Pot

នៅពេលដែលអ្នកលេងចូលទៅក្នុងអាណាចក្រនៅក្នុង Serenitea Pot ជាលើកដំបូង ពួកគេអាចជ្រើសរើសរវាងការកំណត់បីគឺ៖

  • Floating Abode៖ បណ្តុំកោះនៅលើអាកាស។
  • Emerald Peak៖ កំពូលភ្នំលើកពពក។
  • Cool Isle៖ បណ្តុំកោះព័ទ្ធទៅដោយទឹក។

Serenitea Pot Trust Rank

នៅពេលដែលអ្នកបង្កើតគ្រឿងសង្ហារឹមកាន់តែច្រើន ទំនុកចិត្តរបស់ Tubby ដែលមានចំពោះអ្នកនឹងកើនឡើង។ Collect Trust នឹងបង្កើន Trust Rank របស់អ្នកហើយនឹងជួយបើកមុខងារបន្ថែមសម្រាប់ Serenitea Pot ហើយនឹជួយអ្នកក្នុងការទទួលបានរង្វាន់ផ្សេងទៀត។

របៀបក្នុងការបើក Serenitea Pot

ដើម្បីបើក Serenitea Pot លក្ខខណ្ឌមួយចំនួនត្រូវតែបានបំពេញ។ លក្ខខណ្ឌទាំងនោះមានដូចជា៖

  • ឈានដល់ Adventure Rank ទី 35
  • ត្រូវតែបំពេញ Archon Quest, Chapter I Act III: A New Star Approaches
  • បំពេញការផ្សងព្រេង “A Teapot to Call Home” ដើម្បីទទួលបាន Serenitea Pot

របៀបក្នុងការប្រើ Serenitea Pot

អ្នកលេងអាចប្រើប្រាស់ Serenitea Pot បានដោយធ្វើតាមជំហានខាងក្រោម៖

  1. ចូលទៅក្នុង Inventory។
  2. ចុចលើផ្នែក Gadgets។
  3. ហៅប៉ាន់តែដើម្បីប្រើប្រាស់វា​ និងចូលទៅក្នុងអាណាចក្រ។
  4. បើសិនជាអ្នកចង់ចាកចេញពីអាណាចក្រ ហៅប៉ាន់តែម្តងទៀតក្នុងពេលដែលអ្នកនៅក្នុងនោះ។ អ្នកអាចធ្វើការ teleport ទៅទីណាក៏បាននៅលើផែនទីពិភពលោក។

Collect Trust to increase Trust RankCollect Trust ដើម្បីបង្កើន Trust Rank។

ត្រូវចងចាំថាការសាងសង់ផ្ទះដោយប្រើ Serenitea Pot មិនមែនជារឿងចាំបាច់ដើម្បីដើរទៅមុខក្នុង storyline ចម្បងនោះទេ។ អ្នកលេងអាចមិនអើពើជាមួយនឹងប្រព័ន្ធនេះបានបើសិនជាគេមិនមានចំណូលចិត្តក្នុងការសាងសង់ផ្ទះ និងការរចនាគ្រឿងសង្ហារឹម។

កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here