Free Fire x Anime៖ Heroes ក្នុង Battle Royale កាន់តែអស្ចារ្យក្នុងការសហការនេះ

0
1895

បើសិនអ្នកជាអ្នកដែលស្រឡាញ់ Anime ខ្លាំង អ្នកនឹងពេញចិត្តនឹងការលេងហ្គេមដែលមានតួអង្គដែលអ្នកពេញចិត្តនៅក្នុងហ្គេមបាញ់គ្នារបស់ Battle Royale។ ចាប់ពី Saitama និង Genos នៅក្នុង One Punch Man រហូតដល់មនុស្សខ្លាំងអស្ចារ្យនៅក្នុង Attack of Titans ការលេងហ្គេមនឹងកាន់តែអស្ចារ្យជាងមុននៅក្នុង Free Fire។ តោះទៅពិនិត្យមើលទាំងអស់គ្នា!

Free Fire x One-Punch Man

FF_OPM (1)
Image credit: Garena Free Fire

ពី One-shot kill ទៅ ៅne-punch man ស្តាប់ទៅគួរឲ្យរីករាយណាស់។ កាលពីខែមករា Free Fire បានបញ្ចូលតួអង្គដែលខ្លាំងក្លាមួយរូបក្នុងពិភព Anime គឺ Saitama ចូលទៅក្នុងកម្មវិធី One-Punch Man។ អ្នកលេងទទួលបានការផ្តល់ជូនពិសេសជាច្រើន និងកម្មវិធីក្នុងហ្គេមផ្សេងៗដូ​ចជាកញ្ចប់់សម្ភារ (Bundles Items ) ថ្មីៗ និង Collections ផ្សេងៗទៀត។

កម្មវិធីក្នុងហ្គេមជាច្រើនបានបង្ហាញពីការសហការនេះ។ អ្នកលេងអាចមានឱកាសក្នុងការទទួលបានសំបុត្រ One-Punch Man មួយដើម្បីប្តូរយក Items ក្នុងហ្គេម។ យើងក៏មានកម្មវិធីក្នុងអ៊ិនធឺណែតដែលមានឈ្មោះថា Path to Hero ដែលអ្នកលេងហ្គេមអាចបំពេញ Mission ជារៀងរាល់ថ្ងៃដើម្បីទទួលបាន Exploration Tokens។

Collaboration One Punch Man
Image credit: Garena Free Fire Facebook

ភាពទាក់ទាញធំបំផុតក្នុងកម្មវិធី One-Punch Man គឺប្រហែលជា items ពិសេសៗដូចជា skin កាំភ្លើង Megapunch M1887 និង M4A1 Genos ក្បាច់រាំ “I’m Saitama” និង Obliteration សម្លៀកបំពាក់តួអង្គ Saitama និង Genos (Saitama’s Pajamas Bundle) កាតាប Villains 3-in-1 និង One-Punch Man gloo wall។ តើអ្នកត្រៀមខ្លួននឹងទទួលយក item ដ៏អស្ចារ្យទាំងនេះបានទេ?

អំពី One-Punch Man៖ Superhero ដែលមានក្បាលទំពែកឈ្មោះ Saitama ជាតួអង្គឯកនៅក្នុងរឿង ភាគ តុក្កតា One-Punch Man។ គាត់ស្លៀកពាក់ឈុតពណ៌លឿងជាមួយនឹងស្រោមដៃពណ៌ក្រហម និងមានពាក់ក្រណាត់ពីក្រោយពណ៌ស។ ខុសពីវីរៈបុរសល្បីៗផ្សេងទៀតក្នុងតុក្កតា Saitama មានកម្លាំងពិសេសក្នុងការផ្តួលសត្រូវដោយប្រើកណ្តាប់ដៃរបស់គាត់។ ចរិកសប្បាយៗ និងរួសរាយរបស់គាត់ធ្វើឲ្យគាត់ក្លាយជាវីរៈបុរសដែលគ្រប់គ្នាចូលចិត្ត។ 

Free Fire x Attack on Titan

ការសហការដ៏ក្តៅគគុកមួយទៀតគឺការសហការរវាង Free Fire ជាមួយនឹង Kodansha ដើម្បីយក Attack on Titan (ឬ Shingeki no Kyojin) មកក្នុងហ្គេមទូរសព្ទដ៏ពេញនិយមមួយនេះ។ Titans ត្រូវបានរំពឹងថានឹងមកក្នុងហ្គេមនេះនៅខែមិនា ហើយនឹងអនុញ្ញាតឲ្យអ្នកលេងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនក្នុងហ្គេមដែលទទួលបានគំនិតពីក្នុងរឿងភាគតុក្កតា។

Image credit: Garena Free Fire Facebook

ទាំងអ្នកគាំទ្រ Fans និងអ្នកលេងនឹងទទួលបានកាដូពិសេសដោយសារពួកគេនឹងទទួលបានឱកាសក្នុងការចូលប្រយុទ្ធដោយស្លៀកពាក់សម្លៀកបំពាក់របស់ Survey Corps division។ បន្ថែមពីនេះ អ្នកនឹងអាចទទួលបានសម្លៀកបំពាក់ដែលទទួលបានគំនិតពី Titans គួរឲ្យខ្លាចដែលស៊ីមនុស្សផងដែរ។ ក្នុងពេលដែលអ្នកលេងកំពុងជក់ក្នុងការប្រយុទ្ធ Attractions និង រង្វាន់ដែលពេញនិយមជាច្រើននឹងត្រូវបានដាក់ឲ្យរើស ដែលមានដូចជា Skin កំាភ្លើង និង Items ក្នុងហ្គេមជាច្រើន។ ត្រូវពិនិត្យរកវាក្នុងពេលលេង។

អំពី Attack on Titan៖ Attack on Titan ជារឿងភាគជប៉ុនមួយដែលកើតឡើងក្នុងពិភពលោកមួយដែលមនុស្សរស់នៅរីកលូតលាស់ក្នុងទីក្រុងដែលត្រូវបានហ៊ុមព័ទ្ធដោយជញ្ជាំងធំៗ ដើម្បីការពារពួកគេពីបិសាចស៊ីមនុស្សដែលហៅថា Titans។ វាជារឿងដែលនិយាយពីតួអង្គឈ្មោះ Eren Yaeger ដែលប្តេជ្ញាថានឹងកម្ទេច Titan ដើម្បីសងសឹងទៅលើការស្លាប់របស់ម្តាយខ្លួន និងសង្គ្រោះទីក្រុងរបស់គាត់ពីភាពវិនាស។

កុំភ្លេចបញ្ចូល ពេជ្រក្នុង Free Fire  របស់អ្នកក្នុង Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានភាពងាយស្រួលដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here