Free Fire៖ ការណែនាំទៅលើ Submachine Guns ទាំងអស់

0
962

The Ultimate Guide on Submachine Guns

អាវុធជាអ្នកនិយាយសាច់ការនៅក្នុងហ្គេម Battle Royale Free Fire។ នៅពេលដែលអ្នកលោតចុះពីលើយន្តហោះមកដល់ដី គោលដៅរបស់អ្នកគឺកម្ទេចសត្រូវជាមួយនឹងអាវុធដែលអ្នកអាចរកបាន។ ក្នុង Free Fire សម្បូរទៅដោយអាវុធដ៏ល្អជាច្រើន ហើយការជ្រើសរើសអាវុធដែលលឿន និងមានប្រសិទ្ធភាពបំផុតដើម្បីសម្លាប់សត្រូវជារឿងចាំបាច់។ សូមណែនាំ Submachine Guns ឬ SMGs។ ស្វែងយល់បន្ថែមពីកាំភ្លើងបាញ់សម្លាប់ដ៏សាហាវទាំងអស់នេះនៅក្នុងអត្ថបទនេះ។ 

តើអ្វីទៅជា SMGs នៅក្នុង Free Fire?

SMG ឬ Submarine Gun ជាប្រភេទកាំភ្លើងដែលទទួលបានការពេញនិយមមួយក្នុង Free Fire។ ពួកវាជាអាវុធស្វ័យប្រវត្តិដែលល្អបំផុតសម្រាប់ការបាញ់ក្នុងចម្ងាយខ្លី។ អាវុធទាំងនេះត្រូវបានផលិតឡើងក្នុងគោលបំណងបាញ់បានលឿនដើម្បីកម្ចាត់សត្រូវដែលឈរនៅចម្ងាយពីរទៅបីហ្វីត (លើកលែងតែ VSS)។ បន្ថែមពីនេះ ល្បឿនក្នុងការប្តូរបង់គ្រាប់បង្គួរ (រហូតដល់លឿន) អនុញ្ញាតឲ្យអ្នកលេងបន្តចូលបាញ់បានទៀត។ ប្រភេទ SMG ដំណើរការបានត្រង់ៗ ក្នុងការបង្ក Damage ក្នុងចម្ងាយខ្លី។ 

បញ្ជីរាយឈ្មោះប្រភេទកាំភ្លើង SMG នៅក្នុង Free Fire

នៅក្នុង Free Fire មានកាំភ្លើង SMG ចំនួនប្រាំបីប្រភេទ។ យើងបានធ្វើការរាយឈ្មោះប្រភេទកាំភ្លើងនេះ រួមទាំងស្ថិតិ និងសម្ភារៈផ្សេងៗដែលអាចភ្ជាប់ជាមួយវាបាន។ តោះយើងមកចាប់ផ្តើមពីកាំភ្លើងដែលល្អបំផុតនៅក្នុងប្រភេទនេះ។

MP40

MP40

កាំភ្លើងដែលល្អបំផុតនោះគឺ MP40។ បើចង់បានកាំភ្លើងដែលអាចបង្ក Damage ខ្ពស់បំផុត MP40 ជាកាំភ្លើងដែលល្អដាច់គេ។ គុណសម្បត្តិរបស់កាំភ្លើងនេះគឺកម្លាំងខ្លាំង និងល្បឿនក្នុងការបាញ់។ ទោះបីជាយ៉ាងនេះក្តី អ្នកត្រូវតែរៀនប្រើប្រាស់វាដើម្បីបាញ់វាឲ្យបានល្អបំផុត។ ជ្រើសរើសពេលវេលាក្នុងការផ្លាស់ទីឲ្យបានត្រឹមត្រូវនៅពេលចូលទៅក្នុងការបាញ់ចម្ងាយជិត។ អ្នកគួរតែទម្លាប់ខ្លួនក្នុងការទាញលោតបាញ់ដើម្បីរក្សាគម្លាតពីសត្រូវ។ លើសពីនេះ អ្នកនឹងត្រូវទម្លាប់ខ្លួនទៅនឹងការលោតកន្ត្រាក់នៃកាំភ្លើងនេះនៅពេលបាញ់ តែបើអ្នកអាចយកឈ្នះបញ្ហាទាំងនេះបាន MP40 ជាកាំភ្លើងល្អបំផុតក្នុងចំណោម SMG ទាំងអស់។

MP40 Stats

Vector

Vector

ការបញ្ចូលថ្មីទៅក្នុងត្រកូល SMG គឺជាភាពជោគជ័យ។ Vector ផ្តល់ឲ្យកម្លាំងបាញ់យ៉ាងសាហាវក្នុងចម្ងាយខ្លី ហើយវាជាអាវុធ Akimbo ដំបូងបំផុតក្នុង Free Fire។ បន្ថែមពីនេះ Vector ជាអាវុធពិសេសព្រោះវាផ្តល់ជម្រើស ‘Akimbo’ ដែលអនុញ្ញាតឲ្យអ្នកលេងកាន់ Vector ពីរដើមក្នុងដៃទាំងពីរ (ការកាន់អាវុធបានក្នុងដៃសងខាង)។ ពិតណាស់ សត្រូវប្រាកដពិចារណាម្តងទៀតមុននឹងចូលទៅប្រយុទ្ធជាមួយអ្នកដែលកាន់ Vector។ តែអ្នកត្រូវតែមានការប្រុងប្រយ័ត្នចំពោះចំនួនគ្រាប់កាំភ្លើងនៅសល់ក្នុងបង់។ 

Vector Stats

Thompson

Thompson

Thompson ជាអាវុធដ៏គួរឲ្យខ្លាចដែលមិនអាចប្រកែកបាននៅក្នុងសមរភូមិ។ ជាប្រភេទ Shotgun បាញ់ម្តងពីរគ្រាប់ដែលត្រូវបានរចនាយ៉ាងពិសេសនេះអាចកម្ទេចសត្រូវបានទាំងចម្ងាយជិត និងចម្ងាយមធ្យម។ វាអាចឲ្យអ្នកប្រើធ្វើការផ្តាស់ទីបានជាមធ្យម ហើយមានបង់ដាក់គ្រាប់បានច្រើន និងបាញ់បានក្នុងល្បឿនលឿន។

Thompson Stats

UMP

UMP

ប្រសិនបើអ្នកចង់បានកាំភ្លើងដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន អ្នកអាចជ្រើសរើស UMP បាន។ វាអនុញ្ញាតឲ្យអ្នកប្រើផ្លាស់ទីបានលឿន ហើយល្បឿនក្នុងការប្តូរបង់របស់វាក៏លឿនជាងគេដែរ។ អ្នកអាចភ្ជាប់សម្ភារៈបន្ថែមទៅលើកាំភ្លើងបានរហូតទៅដល់ប្រាំដើម្បីប្តូរពីកាំភ្លើងធម្មតាទៅជាកាំភ្លើងសម្លាប់ដ៏គួរឲ្យខ្លាច។ កាំភ្លើង SMG នេះមានលំនឹងល្អ ហើយសាកសមជាមួយអ្នកទើបចូលលេងថ្មីប្រើប្រាស់។

UMP Stats

MP5

MP5

បើសិនជាអ្នកចង់បានអាវុធដែលត្រូវបានផលិតឡើងសម្រាប់បាញ់បានលឿន និងមានល្បឿនប្តូរបង់គ្រាប់លឿន MP5 ជាជម្រើសដ៏ល្អបំផុត។ អាវុធនេះល្អសម្រាប់ការបាញ់ក្នុងចម្ងាយខ្លី និងមធ្យម។ MP5 ក៏ជាកាំភ្លើងដែលមានលំនឹងមួយផងដែរសម្រាប់កាំភ្លើងប្រភេទនេះ ដែលធ្វើឲ្យវាមានភាពងាយស្រួលក្នុងការប្រើប្រាស់។ 

MP5 Stats

VSS

VSS

VSS ជាកាំភ្លើងដែលមានបង់គ្រាប់តិចបំផុតក្នុងក្រុម SMG ទាំងមូល តែភាពខ្វះខាតនេះអាចស៊ីសងមកវិញជាមួយនឹងចម្ងាយបាញ់ដ៏ឆ្ងាយរបស់វាគឺរហូតទៅដល់ចំនួន 82។ VSS មានភ្ជាប់មកជាមួយនូវកែវយឹត 4x និងកាណុងបាញ់មិនលឺសម្លេងផងដែរ។ ដូចនេះ ការបាញ់ Snipe ក្នុងចម្ងាយឆ្ងាយគួរសមមួយមិនមែនជាបញ្ហានោះទេ។ 

VSS Stats

CG15

CG15

ជាកាំភ្លើងទំនើបនាពេលអនាគតរបស់ SMG មែនទេ? ពិតប្រាកដណាស់ CG15 ជាអាវុធឈានមុខគេអាចបាញ់សម្រុក និងបង្ក Damage ខ្ពស់នៅពេលប្រើកែវយឹត។ វាជាកាំភ្លើងដែលល្អបំផុតសម្រាប់ការបាញ់ក្នុងចម្ងាយឆ្ងាយគួរសម ព្រោះវាជាលេខពីរក្រោម VSS បើគិតលើការបាញ់ចម្ងាយឆ្ងាយ។ ល្បឿនផ្លាស់ទីរបស់អ្នកប្រើប្រាស់ក៏មានចំនួនខ្ពស់គួរសមដែរគឺចំនួន 63។ 

CG15 Stats

P90

P90

ចុងក្រោយ យើងមាន P90។ វាជាអាវុធដែលមានកន្លែងចាប់បាញ់ធំបំផុតរហូតទៅដល់ 50 ក្នុងចំណោមកាំភ្លើង SMG ទាំងអស់។ វាត្រូវបានផលិតឡើងជាមួយនឹងល្បឿនបាញ់យ៉ាងលឿនដែលធ្វើឲ្យវាក្លាយជាអាវុធដែលខ្លាំងក្លាក្នុងការបាញ់ចម្ងាយខ្លី។

P90 Stats

កុំភ្លេចបញ្ចូលក្នុងគណនី Free Fire របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានសុវត្ថិភាពដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here