ពួកអ្នកបោះតង់នៅក្នុង PUBG៖ ចូលចិត្ត ឬស្អប់ពួកគេ?

0
643

PUBG_CAMPERSS_Blog

នៅពេលដែលអ្នកលេង PUBG (ឬហ្គេមបាញ់ Battle Royale ផ្សេងទៀត) អ្នកប្រហែលជាត្រូវដើរចុះឡើងជុំវិញផែនទីដើម្បីប្រមាញ់កម្ចាត់សត្រូវ។ ដោយឡែក អ្នកក៏ជួបប្រទះអ្នកលេងខ្លះដែលគិតតែពួនពេញមួយហ្គេមក្នុងបំណងរស់ឲ្យដល់ការប្រយុទ្ធចុងក្រោយ។ តើវាជាយុទ្ធសាស្ត្រល្អ ឬក៏ជាការលេងហ្គេមដ៏ខ្ជិលមួយអ្នកបោះតង់ទាំងអស់?

តើអ្វីទៅជាអ្នកបោះតង់?

ពាក្យថា “បោះតង់” ជាពាក្យមួយដែលគេនិយមប្រើក្នុងហ្គេមបាញ់ First-person (fps) សម្រាប់រៀបរាប់ពីអ្នកលេងណាដែលលេងមិនចូលប្រយុទ្ធក្នុងហ្គេមដែលគេរំពឹងឲ្យអ្នកលេងផ្លាស់ទីជុំវិញផែនទី និងប្រមាញ់សត្រូវ។ ក្នុងពេលដែលអ្នកនៅមួយកន្លែង នោះអ្នកកំពុងតែបោះតង់នៅកន្លែងនោះហើយ។

បើសម្លឹងមើលពីជ្រុងមួយទៀត អ្នកបោះតង់ក៏អាចជាអ្នកដែលកំពុងតែរកទីកន្លែងអំណោយផលនៅកម្ពស់ណាមួយហើយពួនចាំវាយឆ្មក់ ឬធ្វើការបាញ់ Sniper។ គាត់ក៏នៅរងចាំដើម្បីយក Items ដែលគាត់ចង់បានដើម្បីទទួលផលល្អក្នុងការប្រើយុទ្ធសាស្ត្ររបស់គាត់។

តើការបោះតង់រងចាំជាយុទ្ធសាស្ត្រល្អដែរទេក្នុងហ្គេម Battle Royale របស់ PUBGM?

ការជជែកវែកញែកដែលធំនោះស្ថិតលើគំនិតផ្សេងៗគ្នាទៅលើសំណួរ “តើការបោះតង់ជាយុទ្ធសាស្ត្រល្អដែរទេក្នុង PUBGM?”។ វាជាសំណួរដែលធ្វើឲ្យអ្នកលេងមានការបែងចែកគ្នា។

អ្នកខ្លះគិតថាវាជារឿងល្អព្រោះថាពួកគេអាច Loot បានល្អជាង និងរៀបចំខ្លួនសម្រាប់ការប្រយុទ្ធធំចុងក្រោយ។ ដើម្បីក្លាយជាអ្នកខ្លាំងក្នុងការប្រមាញ់សម្លាប់ ការបោះតង់ជាយុទ្ធសាស្ត្រសម្រាប់អ្នកលេងក្នុងការរស់ឲ្យបានយូររហូតទាល់តែ Zone ដេញពួកគេ។

ផ្ទុយទៅវិញ អ្នកខ្លះគិតថាអ្នកបោះតង់ធ្វើឲ្យការលេងហ្គេមលេងសប្បាយ។ ហេតុផលរបស់ពួកគេគឺថាបើសិនអ្នករវល់តែពួន ឬវារដូចពស់ពេញមួយហ្គេម តើភាពរំជើបរំជួលពេលប្រទះគ្នានៅឯណា? នេះជាហ្គេម Battle Royale ការសប្បាយស្ថិតលើការហ៊ានប្រឈមមុខគ្នានៅចុងហ្គេម។

គន្លឹះក្នុងការក្លាយជាអ្នកបោះតង់ដែលល្អ

*ការបោះតង់ជាយុទ្ធសាស្ត្រការបំបាំងកាយក្នុង PUBG (ឬក្នុងហ្គេមស្រដៀងគ្នា)។ បើសិនជាអ្នកមិនសូវកម្រើក អ្នកមានឱកាសច្រើនជាងក្នុងការរស់រាន្ត។

*ការបោះតង់មានប្រសិទ្ធភាពចំពោះការលេងជាក្រុម។ វាផ្តល់ឱកាសឲ្យអ្នកដើម្បីឲ្យសមាជិកក្រុមលើកអ្នកពេលអ្នកត្រូវបានវាយឆ្មក់ដោយអ្នកបោះតង់ផ្សេងទៀត។

*នៅពេលដែលអ្នកឈានទៅដល់ចំណុចក្បែរចុងបញ្ចប់នៃហ្គេម (ឧ. សល់អ្នកលេង 10​នាក់ចុងក្រោយ) អ្នកអាចជ្រើសរើសបន្តបោះតង់ដើម្បីដើម្បីរស់ក្នុងពេលដែលរយះពេលក្នុងការរស់ និងការប្រមូល loot ត្រូវបានពិចារណាបន្ថែមទៅលើការផ្តល់ពិន្ទុឡើង Rank របស់អ្នក។

*តើកន្លែងណាដែលល្អបំផុតសម្រាប់បោះតង់? អ្នកអាចសាកល្បងបោះតង់នៅលើស្ពាន (មានការពេញនិយមជាខ្លាំង) ការបោះតង់នៅកណ្តាលវាល (លូនដូចពស់) និងការបោះតង់ក្នុងព្រៃ ឬគុម្ពស្មៅ (មានប្រសិទ្ធភាពបំផុតបើមានពាក់អាវស្មៅនៅចុងហ្គេម)។ 

*ការធ្វើជាអ្នកបោះតង់ជាវិធីលេងមួយ។ PUBG ជាការលេងដោយព្យាយាមរស់ឲ្យដល់ចុងបញ្ចប់ដើម្បីបាន Chicken Dinner។ កុំខ្វល់បើសិនជាមានមនុស្សស្អប់អ្នកដោយការលេងក្បាច់នេះ។ 

មិនមែនជាអ្នកចូលចិត្តពួកអ្នកបោះតង់មែនទេ? គន្លឹះក្នុងការប្រទះឃើញ និងកម្ចាត់ពួកពស់ និងអ្នកបោះតង់ទាំងនោះ

*ពិនិត្យមើលដានជើងនៅលើ Mini-Map របស់អ្នកដើម្បីអាចដឹងតម្រុយ។ អ្នកបោះតង់ភាគច្រើនចូលចិត្តរកកន្លែងណាដែលល្អដើម្បីវាយឆ្មក់។

*ត្រូវសម្គាល់មើលទ្វារមុនចូលក្នុងអគារណាមួយ។ បើសិនជាទ្វារចំហរក្នុងពេលដែលទ្វារផ្សេងមិនត្រូវបានបើក នោះមានន័យថាប្រហែលជាមានអ្នកនៅក្នុងផ្ទះនោះហើយ។

*បើគ្រាប់បែក និងគ្រាប់បែកផ្សែង (ដើម្បីពន្ញាក់ពួកអ្នកបោះតង់ក្នុងអគារ)។ បើសិនជាគេមិនព្រមចេញមកក្រៅនោះទេ បង្កចលាចលហើយធ្វើឲ្យពួកគេរត់ព្រោះពួកគេស្អប់រឿងហ្នឹងណាស់។

*និយាយដល់ការគប់គ្រាប់បែក អ្នកអាចសម្តែងធ្វើជាគប់គ្រាប់បែកដើម្បីបញ្ឆោតឲ្យពួកគេចេញពីកន្លែងដែលគេពួន។

*ពស់ចូលចិត្តពួននៅកន្លែងដែលមានស្មៅក្រាស់ និងថ្មច្រើន។ សូមប្រយ័ត្នចំពោះកន្លែងទាំងអស់នេះជាពិសេសនៅក្នុងផែនទី Erangel។

*ត្រូវតែប្រយ័ត្នជានិច្ចចំពោះសម្លេងដូចជាសម្លេងដើរ ការកម្រើក និងសម្លេងបាញ់។ ការប្រើប្រាស់កាសស្តាប់ដែលល្អអាចជាជំនួយយ៉ាងល្អ។

*ការប្រមាញ់ពស់ទាំងនេះជារឿងសប្បាយ តែអ្នកត្រូវប្រយ័ត្នកុំចូលទៅម្នាក់ឯង។ ត្រូវច្បាស់ថាអ្នកមានជំនួយក្នុងករណីដែលការបរបាញ់របស់អ្នកប្តូរទៅជាត្រូវគេប្រមាញ់វិញ។

PUBGM Players bashing campers
Image credit: PUBG Mobile Facebook

អ្នកលេង PUBGM នាំគ្នារិះគន់អ្នកបោះតង់ក្នុងបណ្តាញសង្គម

អ្នកលេងហ្គេមនេះនាំគ្នារិះគន់សត្រូវ ឬសមាជិកក្រុមណាដែលបោះតង់រហូតដល់ចប់ហ្គេម។ អ្នកខ្លះបង្ហាញភាពអស់សង្ឃឹមទៅលើអ្នកបោះតង់ដែលធ្វើឲ្យការលេងផ្ទុយចាកពីគោលការណ៍ក្នុងការលេងហ្គេមនេះ នោះគឺការប្រយុទ្ធប្រឈមមុខគ្នាឥតឈប់ឈរ។ ពួកគេបន្ទោស ‘អ្នកបោះតង់’ ដែលគិតតែលេងប្រយ័ត្នប្រយែងឲ្យតែបានរស់ជាជាងទម្លាប់ខ្លួនទៅនឹងការដេញបាញ់ប្រយុទ្ធរបស់ពួកគេ។ អ្នកខ្លះទៀតគិតថាការបោះតង់នេះគួរឲ្យធុញទ្រាន់ព្រោះថាវាមិនបានធ្វើឲ្យអ្នករីកចម្រើនក្នុងការបាញ់តទល់នោះទេ។

ទោះបីជាការលេងប្រយុទ្ធវាជារឿងសប្បាយ អ្នកត្រូវចាំថាការរួមបញ្ចូលគ្នានៃក្បាច់លេង និងយុទ្ធសាស្ត្រជាច្រើនក៏ជារឿងល្អដែរ។ ហ្គេមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យអ្នកលេង/ក្រុមបង្កើតយុទ្ធសាស្រ្តផ្សេងៗក្នុងការយកឈ្នះ។ ក្នុងករណីនេះ ការបោះតង់ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយព្រោះអ្នកលេងជាច្រើនមិនសប្បាយចិត្តនោះទេដែលត្រូវជាប់អន្ទាក់ ហើយត្រូវអ្នកបោះតង់សម្លាប់ចោល។

សរុបមក ការដឹងពីពេលវេលាដែលត្រូវចូលទៅបាញ់ និងពេលដែលគួរតែសម្ងំជារឿងចាំបាច់ក្នុងការដណ្តើមយក Chicken Dinner។ មិនថាអ្នកជាអ្នកដែលចូលចិត្តរត់ចូលទៅតំបន់គ្រោះថ្នាក់ ឬសម្ងំរយះពេល 20 នាទី អ្នកត្រូវចេះបត់បែនទៅតាមកាលៈទេសៈដើម្បីពង្រឹងសមត្ថភាពរបស់អ្នក។

កុំភ្លេចបញ្ចូល UC របស់អ្នកសម្រាប់ PUBG Mobile ដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលនឹងកាន់តែរហ័ស និងមានភាពងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះចូល ឬលេខសម្ងាត់អ្វីឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here