Kha’Zix និង Rengar ក្នុង Wild Rift៖ Skills Runes ល្អបំផុត និងគន្លឹះក្នុងការលេងហ្គេម

0
729

​League of Legends Wild Rift ទើបនឹងបញ្ចេញ Champions ថ្មីពីររបស់ខ្លួនគឺ Kha’Zix និង Rengar។ តោះមកពិនិត្យមើលពត៌មានអំពីអ្នកប្រមាញ់កំណាចទាំងពីរនេះ ការ Build ល្អបំផុតសម្រាប់ពួកគេ និងគន្លឹះក្នុងការលេងផ្សេងៗទៀត។ 

Kha’Zix the Voidreaver

Kha’Zix the Voidreaver

Role: Assasin/Fighter
Difficulty: Moderate

ជា Voidreaver Kha’Zix រៀបចំគម្រោងបរបាញ់យ៉ាងម៉ត់ចត់។ Kha’Zix យកឈ្នះសត្រូវរបស់ខ្លួនដោយការបង្កើតភាពភ័យខ្លាចលើផ្លូវអារម្មណ៍ដើម្បីបំបាក់ស្មារតីពួកគេ។ ​​ធម្មជាតិនៃការវិវត្ត និងភាពគួរឲ្យខ្លាចគ្មានមេត្តា និងភាពឆ្លាតវ័យរបស់ Kha’Zix ជួយឲ្យគេរស់រាន្ត និងសម្លាប់សត្រូវដែលខ្លាំងក្លាបំផុតបាន។ 

Abilities

Passive – Unseen Threat

សត្រូវណាដែលដើរម្នាក់ឯងក្បែរ Kha’Zix នឹងត្រូវកំណត់ចំណាំ។ នៅពេលដែល Kha’Zix គេចផុតពីក្រសែភ្នែករបស់សត្រូវ ការវាយទៅលើ Champions សត្រូវនឹងបង្ក Magic Damge បន្ថែម ហើយពន្យឺតពួកគេពីរបីវិនាទី។

Ability 1 – Taste Their Fear

Kha’Zix បង្ក Physical Damage ទៅលើគោលដៅដោយប្រើក្រញ៉ាំរបស់ខ្លួន ដែលបង្កជា Damage បន្ថែមទៅលើគោលដៅណាដែលនៅតែម្នាក់ឯង។ បើសិនជា Kha’Zix ធ្វើការវិវត្ត មួយផ្នែកធំនៃការ Cooldown របស់ Taste Their Fear នឹងត្រូវបានផ្តល់ត្រឡប់មកវិញប្រឆាំងនឹងគោលដៅណាដែលនៅតែម្នាក់ឯង។ Basic Attacks និង Taste Their Fear ក៏ទទួលបានការកើនចម្ងាយផងដែរ។

Ability 2 – Void Spike

Kha’Zix បាញ់ Spikes ដើម្បីបង្កជា Physical Damage ទៅលើសត្រូវដែលបាញ់ចំ។ លើសពីនេះ Kha’Zix ក៏ធ្វើការព្យាបាលខ្លួនវាឡើងវិញផងដែរបើសិនជាវាជាប់ក្នុងរង្វង់គ្រឿងផ្ទុះ។ បើសិនជា Kha’Zix ធ្វើការវិវត្ត Void Spike នឹងបាញ់ចេញ Spike បន្ថែមដើម្បីបង្ហាញ និងពន្យឺតសត្រូវក្នុងរយះពេលខ្លី។ 

Ability 3 – Leap

Kha’Zix លោតទៅក្នុងតំបន់គោលដៅ និងបង្កជា Physical Damage នៅពេលធ្លាក់ដល់ដី។ បើសិនជា Kha’Zix ធ្វើការវិវត្ត Leap នឹងទទួលបានការកើនចម្ងាយ ហើយ cooldown នឹងត្រូវបានផ្តល់ត្រឡប់មកវិញនៅពេលដែលសម្លាប់ Champion បាន។

Ultimate – Void Assault
Passive៖ រាល់ការតម្លើងទៅ Void Assault នីមួយៗអនុញ្ញាតឲ្យ Kha’Zix វិវត្ត ability មួយរបស់ខ្លួន។

Active៖ Kha’Zix បំបាំងខ្លួនមិនឲ្យគេឃើញ និងធ្វើឲ្យ Unseen Threat ដំណើរការជាមួយនឹងការកើនឡើងល្បឿន។ បើសិនជាវិវត្ត រយះពេលនៃការបំបាំងកាយនឹងកើនឡើង និងអាចប្រើបានជាច្រើនដង។

Runes Setup របស់ Kha’Zix

Kha’Zix Runes Setup

អ្នកអាចធ្វើការភ្ជាប់ Runes Setup ខាងក្រោមនេះដើម្បីធ្វើឲ្យ Kha’Zix ក្លាយជាអ្នកប្រមាញ់សម្លាប់យ៉ាងសាហាវនៅក្នុងការប្រយុទ្ធ។

Keystone:

  • Electrocute – ប្រើវាជា Rune ចម្បងសម្រាប់ Assassin Kha’Zix របស់អ្នកព្រោះវាពង្រឹង Burst Damage បានច្រើន។ វាក៏ធ្វើឲ្យការរួមបញ្ចូល Skill ដំណើរការ និងបង្ក Damage បន្ថែមទៅលើសត្រូវណាដែលរងវា។ 

Domination:

  • Brutal – វាជា Domination Rune ដែលមានប្រសិទ្ធភាពបំផុតសម្រាប់ Kha’Zix។
  • Gathering Storm – សម្រាប់ការបង្កើនមាត្រដ្ឋាន និងការពង្រឹងសមត្ថភាពនៅចុងហ្គេមជាពិសេសចំពោះការប្រយុទ្ធដែលតានតឹង។ 
  • Hunter Vampirism – សម្រាប់លេង Kha’Zix ជា Fighter វានឹងជួយបង្ក Damage ថេរនៅក្នុងការប្រយុទ្ធជាក្រុម។
  • Weakness – បង្កើន Damage របស់សមាជិកក្រុមទប់ទល់នឹងការពន្យឺត ឬ Crowd Control Effects របស់សត្រូវ។ 

Resolve:

  • Hunter – Titan – ផ្តល់ឈាមអតិបរិមា 20។ ជា Rune ដែលប្រើបានល្អបំផុតសម្រាប់ Champion នេះ។ 
  • Spirit Walker – ផ្តល់ឈាមបន្ថែម និងការប្រឆាំងនឹងការពន្យឺត។ របស់ល្អ!!

Inspiration:

  • Hunter – Genius – ផ្តល់ Ability Haste 2.5
  • Pathfinder – ផ្តល់ល្បឿនបន្ថែមឲ្យ Kha’Zix នៅពេលដើរឆ្លងកាត់ River Jungle ឬ គុម្ភស្មៅនៅពេលចេញពីការប្រយុទ្ធ។

Summoner Spells ល្អបំផុតសម្រាប់ Kha’Zix
អ្នកអាចប្រើ Summoner Spells ខាងក្រោមដើម្បីជួយ Kha’Zix តាមរបៀបជាច្រើន និងដំណើរការក្នុងស្ថានភាពមួយចំនួនដើម្បីទទួលបានអាទិភាព។

  • Flash – ជា spell ដែលល្អបំផុតសម្រាប់ Kha’Zix ប្រើប្រាស់។ វាជាជំនួយក្នុងការរត់គេច និងផ្តល់ជម្រើសក្នុងការវាយប្រហារច្រើនក្នុងការប្រយុទ្ធ។ 
  • Smite – ជា Spell ដែលត្រូវតែមាននៅពេលធ្វើការលេង Jungle។ 

គន្លឹះក្នុងការលេង Kha’Zix 

និយាយឲ្យស្រួលស្តាប់ទៅ Kha’Zix ជា champion ដែលមិនងាយលេងនោះទេ។ អ្នកត្រូវការវឹកហាត់ច្រើនដើម្បីលេងបានល្អ ដែលតម្រូវឲ្យមានការរួមបញ្ចូលគ្នារវាងការរើស Items ល្អ និងបចេ្ចកទេសក្នុងការលេង។ គន្លឹះខាងក្រោមនេះនឹងជួយអ្នកក្នុងការប្រើ Voidreaver នេះឲ្យបានល្អបំផុតក្នុងការប្រយុទ្ធ។

  • នៅពេលលេង Jungle ប្រើ Isolation passive របស់ Kha’Zix ឲ្យបានច្រើនទៅលើសត្រូវដែលដើរម្នាក់ឯង។
  • ធ្វើការវាយប្រហារទៅលើសត្រូវដែលលេចមុខមកមិនបានត្រៀមជាមួយនឹង Ability ទី 1 បើសិនជាអ្នកជួបពួកគេនៅក្នុង Jungle ឬកំពុងតែវាយសម្រុកនៅលើ Lane។ 
  • ប្រើ Ultimate របស់អ្នកច្រើនជាង Ability ទី 3 នៅពេលចូលប្រយុទ្ធ (លុះត្រាតែវាជាការសម្លាប់បានយ៉ាងពិតប្រាកដ)។ 
  • ប្រើ Ability ទី 2 រួមជាមួយ Ability ទី 1 ដើម្បីបង្កើនចម្ងាយនៃការប្រយុទ្ធ។ 
  • Void Assault មានប្រយោជន៍ជាងនៅពេលដែលធ្វើការតទល់ជាមួយ Vi ឬ Darius ដោយសារវាអាចប្រឆាំងនឹង Ability របស់គោលដៅ។ 

Rengar the Pridestalker

Rengar the Pridestalker

Role: Assasin
Difficulty: Moderate

ដោយសារតែការរស់នៅតែម្នាក់ឯងនៅក្នុងព្រៃ Rengar the Pridestalker ស្វែងយល់យ៉ាងឆាប់រហ័សពីការប្រមាញ់។ ថ្ងៃមួយក៏មកដល់ដែលគាត់ត្រូវសម្លាប់ Kha’Zix ដែលបានខ្វេះយកភ្នែកម្ខាងរបស់គាត់នៅពេលដែលគេជួបគ្នាដំបូង។ ក្រោយការគេចផុតពីកណ្តាប់ដៃសត្រូវម្តងនោះមក Rengar កាន់តែជឿជាក់ថាគាត់អាចសម្លាប់ Kha’Zix បានដើម្បីយកក្បាលគេធ្វើជាពានរង្វាន់បង្ហាញពីជ័យជំនះ។ 

Abilities

Passive – Unseen Predator
បើសិនជា Rengar នៅក្នុង Bush ឬបំបាំងខ្លួន គាត់នឹងហក់ទៅកាន់គោលដៅនៅពេលដែលគាត់វាយប្រហារលើកក្រោយ។ លើសពីនេះនៅពេលដែល Basic Ability ដំណើរការ Rengar នឹងទទួលបាន Ferocity ដែលនឹងបង្កើន Basic Ability ដែលគាត់ប្រើពេលក្រោយ។ 

Ability 1 – Savagery
ការវាយលើកក្រោយពីរលើករបស់ Rengar នឹងកើនល្បឿន។ ការវាយលើកទីមួយបង្កPphysical Damage បន្ថែម។ 

Ferocity៖ Rengar ទទួលបានល្បឿនវាយសម្រុកច្រើនជាងមុន ហើយការវាយលើកទីមួយបង្ក Physical Damage បន្ថែម។

Ability 2 – Battle Roar
Rengar ស្រែកគ្រហឹម បង្កជា Magic Damage និងព្យាបាលខ្លួនគាត់បានខ្លះ។

Ferocity៖ Rengar បង្កជា Magic Damage ហើយបង្កើនល្បឿនដើរ និងដក Crowd Control Effects ទាំងអស់ដែលនៅលើខ្លួនគាត់។ 

Ability 3 – Bola Strike
Rengar ធ្វើការគប់ Bola បង្កជា Physical Damage និងពន្យឺតសត្រូវរយះពេលពីរបីវិនាទី។ 

Ferocity៖ Rengar ទទួលបានល្បឿនបន្ថែម ហើយរាំឃាត់សត្រូវមិនឲ្យរត់ចេញជាជាងពន្យឺតពួកគេ។

Ultimate – Thrill of the Hunt
Rengar ទទួលបានល្បឿនបន្ថែម ហើយបង្ហាញ Champion របស់សត្រូវដែលនៅជិត។ ក្រោយមក Rangar ស្រាប់តែបំបាំងខ្លួន ហើយការវាយបន្ទាប់របស់គាត់នឹងបំបែកអាវការពាររបស់គោលដៅមួយរយះពេល។

Rengar Runes Setup

Rengar Runes Setup

អ្នកអាចភ្ជាប់ Runes Setup ខាងក្រោមដើម្បីធ្វើឲ្យ Rengar កាន់តែគួរឲ្យខ្លាច និងក្លាយជាអ្នកប្រមាញ់ដែលល្អក្នុងការប្រយុទ្ធ។

Keystone:

  • Electrocute – ប្រើវាជា Main Rune បើសិនអ្នកចង់ឲ្យ Rengar កម្ទេចសត្រូវខ្សោយៗបានយ៉ាងងាយ។ ដំណើរការនៅពេលដែលប្រើការរួមបញ្ចូល skill បានជោគជ័យ ហើយវាបង្ក Damage បន្ថែមទៅលើសត្រូវដែលរងវា ហើយបង្កើន Burst Damage របស់ Rengar។ 

Domination:

  • Weakness – បង្កើន Damage របស់សមាជិកក្រុមទៅលើសត្រូវណាដែលត្រូវគេពន្យឺត ឬ ត្រូវ Crowd Control Effects ។ 
  • Brutal – វាផ្តល់ AD បន្ថែម បូករួមការទម្លុះអាវការពារដើម្បីជួយអ្នកនៅដើមហ្គេម។

Resolve:

  • Hunter – Titan – ផ្តល់ឈាម និងភាពអត់ធន់បន្ថែមចំនួន 20 វាជា Rune ដែលប្រើបានល្អបំផុតសម្រាប់ Champion នេះ។
  • Spirit Walker – ផ្តល់ឈាមបន្ថែម និងការប្រឆាំងនឹងការពន្យឺត។

Inspiration:

  • Hunter – Genius – ផ្តល់កំណើន Ability Haste ដើម្បីជួយឲ្យអ្នកអាចប្រើ Ability បានច្រើនជាងមុនដើម្បីសម្លាប់សត្រូវ។
  • Pathfinder – ផ្តល់ល្បឿនបន្ថែមឲ្យ Rengar នៅពេលដើរឆ្លងកាត់ River Jungle ឬគុម្ភស្មៅនៅពេលចេញពីការប្រយុទ្ធ។

Summoner Spells ល្អបំផុតសម្រាប់ Rengar
អ្នកអាចប្រើ Summoner Spells ខាងក្រោមដើម្បីជួយ Rengar តាមរបៀបជាច្រើន និងដំណើរការក្នុងស្ថានភាពមួយចំនួនដើម្បីទទួលបានអាទិភាព។

  • Flash – វាជា Spell ដែលសាកសមជាមួយ Rengar បំផុតព្រោះអ្នកត្រូវការប្រើគាត់ដើម្បីសម្លាប់សត្រូវហើយរត់ចេញវិញភ្លាមៗ។
  • Smite – អ្នកលេង JUngle ត្រូវការវា។

គន្លឹះក្នុងការលេង Rengar

Rengar មិនមែនជា Champion ដែលងាយលេងនោះទេ។ អ្នកត្រូវការវឹកហាត់ច្រើនដើម្បីលេងបានល្អ ដែលតម្រូវឲ្យមានការរួមបញ្ចូលគ្នារវាងការរើស Items ល្អ និងបចេ្ចកទេសក្នុងការលេង។ គន្លឹះខាងក្រោមនេះនឹងជួយអ្នកក្នុងការប្រើ Voidreaver នេះក្នុងការប្រយុទ្ធ។

  • អ្នកគួរតែធ្វើការ Farm ឲ្យបានល្អនៅដើមហ្គេម (ជាមួយនឹងការជួយពីសមាជិកក្រុម) ដើម្បីជួយ Rengar ឡើង Level បានលឿន។ ត្រូវមានការប្រុងប្រយ័ត្នពេលចូលប្រយុទ្ធដំបូង។
  • ប្រឹងសង្កេត និងមានភាពអត់ធ្មត់។ នៅពេលដែលមានឱកាសក្នុងការសម្លាប់សត្រូវដែលវាយសម្រុកគ្មានជំនួយ ចូលទៅកម្ចាត់គេចោលទៅ។ Rengar មានសមត្ថភាពក្នុងការសម្លាប់សត្រូវម្នាក់ឯងបាន។ 
  • នៅពេលសម្ងំក្នុងគុម្ភស្មៅ ប្រើ Strike Ball ដើម្បីវាយឆ្មក់មុននឹងចេញមកសង្គ្រប់សត្រូវដោយមិនឲ្យគេដឹងខ្លួនជាមុន។ 
  • ព្យាយាមទម្លាប់ខ្លួននឹងផ្លូវវាយប្រហារផ្សេងៗ និងប្រើវាដើម្បីរៀបចំការវាយទៅលើសត្រូវ។ នៅពេលដែលអ្នកទម្លាប់ខ្លួនបាននឹងការប្រើប្រាស់ Rengar អ្នកគ្មានបញ្ហាទៀតនោះទេក្នុងការប្រយុទ្ធទៅលើសត្រូវ។ 

កុំភ្លេចបញ្ចូល Wild Cores បាននៅក្នុង Codashop។ យើងធានាថាការធ្វើការបញ្ចូលរបស់អ្នកកាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here