ក្រឡេកមើល៖ រូបរាងថ្មីសម្រាប់ Minotaur Alpha និង Karina ក្នុង Mobile Legends

0
1350

Revamped heroes MLBB

អ្នកគិតថាអ្នកណាដែលទទួលបានកំណែទម្រង់ល្អបំផុតក្នុង Project NEXT 2021?

ថ្មីៗនេះ Mobile Legends ទើបតែបញ្ចេញអាប់ដេតចម្បងថ្មីមួយក្នុង Patch 1.5.88។ មុខងារមួយដែលគួរឲ្យកត់សម្គាល់នោះគឺ Project NEXT 2021 និងការធ្វើកំណែប្រែទៅលើ hero បីដែលមានដូចជា Minotaur Alpha និង Karina។ តោះយើងមកពិនិត្យមើលរូបរាងថ្មី និងការកែប្រែ Skill ឲ្យល្អជាងមុនរបស់ពួកគេ។

Minotaur

Old Minotaur

Revamped Minotaur

កំណែប្រែទៅលើ Minotaur គឺផ្តោតទៅលើរូបរាងរបស់គាត់។ The Son of Minos ដែលគ្រប់គ្នាអាចទុកចិត្តបានក្នុងការបង្ករលករន្ទះដែលបង្ក Physical Damage ទទួលបានកំណែទម្រង់ទៅលើរូបរាងខាងក្រៅឲ្យកាន់តែសាហាវ និងឃូរឃៅជាងរូបរាងពីមុន។ Hero Tank ទម្ងន់ធ្ងន់មួយនេះទទួលបានម៉ូដសក់ប្លែកជាងមុន និងទទួលបានអាវការពារបែបកីឡាដែលរឹងមាំជាងមុន។ ញញួររបស់គាត់ក៏មើលទៅគួរឲ្យខ្លាចជាងមុនផងដែរជាមួយនឹងការបន្ថែមបន្លានៅលើមុខញញួរ។ 

Minotaur MLBB
Image Credit: Moonton / Mobile Legends

Skills

Passive (Range Mode) របស់ Minotaur ត្រូវបានកែប្រែ ហើយធ្វើការបង្ហាញកម្លាំងរបស់គាត់ជាមួយនឹងការប្រែប្រួលទៅលើរូបរាងខាងក្រៅ។ ការ Cooldowns Skill របស់គាត់ត្រូវបានកំណត់ជាថ្មីនៅពេលដែលគាត់ចូលទៅក្នុង Rage State។ បន្ថែមពីនេះ Second Skill (Motivation Roar) របស់គាត់ត្រូវបានបន្ថែមជាមួយនឹង Effect ថ្មីដែលពង្រឹង Basic Attacks របស់គាត់រយះពេល 5 វិនាទីនៅពេលប្រើ Skill នេះ។

Alpha

Old Alpha

Revamped Alpha

ការរចនារូបរាងថ្មីរបស់ Alpha ទទួលការកែប្រែឲ្យប្រសើរឡើងជាច្រើន។ រូបរាងថ្មីនេះទទួលបានឈ្មោះថ្មីសម្រាប់រូបរាងចម្បងដែលមានឈ្មោះថា Blade of Enmity។ Fighter ដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើបមួយនេះរួមបញ្ចូល Charge Damage(ជាមួយនឹងការ support ពី Beta) ជាមួយនឹង Healing Ability របស់គាត់ដើម្បីរក្សាលំនឹងក្នុងការប្រយុទ្ធឲ្យបានយូរ។

Alpha MLBB
Image Credit: Moonton / Mobile Legends

Skills

Skill របស់ Alpha ត្រូវបានកែប្រែដោយធ្វើការតម្លើងឲ្យល្អជាងមុនដោយមិនឲ្យប៉ះពាល់ទៅលើ Combos របស់គាត់ដែលអ្នកគ្រប់គ្នាធ្លាប់ស្គាល់ហើយនោះទេ។ ការប្រែប្រួលធំចម្បងរបស់ Alpha គឺ Ultimate ថ្មីរបស់គាត់ដែលមានឈ្មោះថា (Alpha, Charge)។ មុនពេលកំណែប្រែថ្មីនេះ Ulti របស់គាត់អនុញ្ញាតឲ្យគាត់បុកសត្រូវដែលនៅលើគន្លងរបស់គាត់ឲ្យហោះឡើង ហើយចុងក្រោយបង្ក Damage ទៅលើសត្រូវនៅទៅតាំងចុងក្រោយ។ ក្រោយពីកំណែប្រែរបស់គាត់ Alpha អាចប្រើ Ultimate របស់គាត់ដើម្បីបុកសត្រូវទាំងអស់ដែលនៅលើគន្លងរបស់គាត់ឲ្យហោះឡើង និងទៅកាន់ទីតាំងចុងក្រោយ។ រួមបញ្ចូលជាមួយ Support របស់ Beta ការប្រែប្រួលនេះធ្វើឲ្យការវាយប្រហាររបស់គាត់ជះទៅលើសត្រូវទាំងអស់ដែលមកជិតគាត់។ 

Karina

Old Karina

Revamped Karina

ក្រោយពីការធ្វើកំណែប្រែ Karina នឹងកាន់តែមានតម្លៃក្នុងការលេង ជាពិសេសការលេង Ranked។ ចាប់ពីការឌីហ្សាញ រហូតដល់ Skill Karina ថ្មីនេះគឺជារឿងមួយ ដែលត្រូវបានបង្កើតថ្មីមិនអាចប្រកែកបាន។ Assassin ដែលធ្វើការវាយសម្រុកជាមួយនឹង Burst Damage ដ៏ខ្លាំងក្លារបស់គាត់ទទួលបានការកែប្រែថ្មីដែលអនុញ្ញាតឲ្យគាត់សម្លាប់សត្រូវបានកាន់តែលឿនជាងមុន។ 

Karina MLBB
Image Credit: Moonton / Mobile Legends

Skills

នៅក្នុងទម្រង់ថ្មី Skill Passive (Shadow Combo) របស់ Karina បង្ក Damage បានច្រើនជាងមុន ហើយត្រូវបានប្រើទៅលើសត្រូវដែលត្រូវ Skill គេបីដង។ ការប្រើប្រាស់ Shadow Combo ក៏នឹងជួយកាត់បន្ថយ CD របស់ Skill ទីមួយ និងទីពីររបស់គាត់ផងដែរ។ ចំពោះ Ultimate (Shadow Assault) របស់គាត់វិញ វាធ្វើឲ្យគាត់កាន់តែរហ័សរហួន និងបង្កើតជា Shadowform មួយដែលដើរតាមពីក្រោយគោលដៅរបស់គាត់។ នៅពេលប្រើ Skill នេះម្តងទៀត Karina នឹងអាចទៅដល់ទីតាំង Shadowform បានភ្លាមៗ។ សត្រូវណាដែលត្រូវចំ Ultimate របស់ Karina នឹងមានស្នាម Shadow Mark ហើយ Cooldown របស់ Karina នឹងត្រូវបានកំណត់ជាថ្មីនៅពេលដែលសត្រូវជាប់ Shadow Mark ស្លាប់។

អ្នកក៏អាចចូលមើល៖ Awakening, Project Next 2021 Cinematic Trailer

កុំភ្លេចបញ្ចូលពេជ្រក្នុង Mobile Legends តាម Codashop។ យើងធានាថាការបញ្ចូលពេជ្រ Mobile Legends កាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here