សេចក្តីអធិប្បាយពីប្រព័ន្ធ Ranking របស់​​ PUBG Mobile

0
701

PUBG Mobile Ranking System Explained

ការណែនាំអំពី Ranked Games

ចំណាត់ថ្នាក់(ranks)នៃការប្រកួតប្រជែងគឺ​មានជាអចិន្រ្តៃយ៍នៅក្នុងហ្គេមអនឡាញភាគច្រើន​​ ចាប់តាំងពីយូរណាស់មកហើយ។ ក្នុងការប្រកួតវីដេអូហ្គេមកាលពីមុន rankមួយចំនួនត្រូវបានបង្កើតឡើងដើម្បីកំណត់កន្លែងរបស់អ្នកលេងនីមួយៗ។ វាផ្អែកទៅលើម៉ោងនៃការលេងដែលមានការទាក់ទងទៅនឹងកម្រិតជំនាញរបស់អ្នកលេង។ បើចំនួនម៉ោងនៃការលេងហ្គេមខ្ពស់មានន័យថាការយល់ដឹងអំពីហ្គេមក៏កាន់តែខ្ពស់។

នៅក្នុងហ្គេមដូចជា PUBG Mobile រង្វាស់បែបនេះក៏ត្រូវបានអនុវត្ត។ អ្នកលេងដែលស្គាល់ហ្គេម Battle Royale បែប survival ឬបែបបាញ់គ្នា​នឹងមានប្រៀបជាងអ្នកដែលមិនស្គាល់ឬលេងហ្គេមបែបនេះ។ អត្ថបទនេះនឹងពន្យល់អំពីប្រព័ន្ធ Ranking របស់ PUBG Mobile និងផ្តល់នូវការចង្អុលបង្ហាញអំពីការរំពឹងទុកនៃ rank នីមួយៗ។ ប៉ុន្តែជាដំបូង យើងត្រូវពន្យល់ថាហេតុអ្វីបានជា ranked games មានសារៈសំខាន់។

ហេតុអ្វីបានជា  Ranking សំខាន់?

Ranked games មានសារៈសំខាន់ព្រោះវាកំណត់កម្រិតជំនាញរបស់អ្នកលេង ទៅនឹងម៉ោងដែលបានលេង។ ទោះយ៉ាងណាក៏ដោយ មានកត្តាខាងក្រៅដែលប៉ះពាល់ដល់ការលេងហ្គេម។ ឧទាហរណ៍មួយគឺការលើកទឹកចិត្ត។ អ្នកខ្លះលេង ranked games ដើម្បីឡើង ranks និងក្លាយជាអ្នកលេងដ៏ល្អបំផុតមួយក្នុងពិភពលោក។ តែក៏មានអ្នកលេងមួយចំនួនដូចជាខ្ញុំ គ្រាន់តែចង់លេងដើម្បីដឹងថាពួកគេកំពុងឈរនៅចំ rank ណា។ ការជំរុញទឹកចិត្តក្នុងការឡើង rank គឺមិនមាននោះទេ ប៉ុន្តែនៅពេលដែលខ្ញុំដឹងថាខ្ញុំឈរនៅrankណា វាអាចជំរុញខ្ញុំឱ្យលេងបន្ថែមទៀត។ សារៈសំខាន់មួយទៀតនៃ ranked games គឺជាគំនិតដែលធ្វើឱ្យអ្នកលេងមានទឹកដៃប្រសើរជាងមុន។ តាមរយៈការសិក្សា និងការសម្របខ្លួនទៅនឹងយុទ្ធសាស្ត្រផ្សេងៗ អ្នកលេងដែលប្រកួតប្រជែងដណ្តើម rank តែងតែស្វែងរកដំណោះស្រាយដោយខ្លួនឯងនៅនឹងកន្លែងភ្លាមៗ ដោយមើលពីគំរូរបស់អ្នកលេងផ្សេងទៀត និងហ៊ានប្រថុយ។

សង្ខេបខ្លីៗអំពីការផ្គូផ្គង (Matchmaking)

នៅ​ក្នុង​ប្រព័ន្ធ​អេកូ ranked ​​មាន​មេកានិក​ដែល​ផ្គូផ្គង​ rank របស់​អ្នក​លេង (MMR) ដោយផ្អែកលើ​ការ​គណនា​ស្មុគស្មាញ​មួយ​ចំនួន។ ដើម្បីធ្វើឲ្យវាងាយស្រួល ខ្ញុំសូមយកគណនីផ្ទាល់ខ្លួនរបស់ខ្ញុំធ្វើជាឧទាហរណ៍។

បច្ចុប្បន្នខ្ញុំឈរនៅកំរិត Bronze I ដែលនៅខ្វះ rank rating (RR) 10 ទៀតមុនពេលខ្ញុំឈានដល់ Silver V។ នេះមានន័យថាបន្ទាប់ពីលេងមួយហ្គេម ខ្ញុំមានឱកាស 50% ក្នុងការទទួលបាន 10 RR ឬចាញ់រហូតដល់មាន 10 RR ផ្សេងទៀត។ ដើម្បីឱ្យខ្ញុំមានឱកាសទទួលបាន 10 RR ដែលនៅសេសសល់ដើម្បីឡើង rank ខ្ញុំត្រូវតែប្រកួតជាមួយ៖ ក) អ្នកលេងដែលមាន rank ដូចគ្នានឹងខ្ញុំ, ខ) អ្នកលេងដែលមានចំណាត់ថ្នាក់ខ្ពស់ជាងខ្ញុំបន្តិច (ដូចជា Silver IV) ឬ គ) អ្នកលេងដែលមាន rank ខ្ពស់ជាងខ្ញុំ (រហូតដល់កំរិត Platinum ណាមួយ)។ ខ្ញុំអាចទទួលបាន RR មួយចំនួនពីការកំចាត់អ្នកដែលមានចំណាត់ថ្នាក់ក្រោមអ្នកដែលមានRankខ្ពស់ជាងគេក្នុងការប្រកួត ហើយអាចនៅរស់បានក្នុងចំណោមកំពូលទាំង 10។ ប៉ុន្តែដើម្បីបង្កើនការចែកចាយ RR ឱ្យបានច្រើនបំផុត, មានសិទ្ធកម្ចាត់អ្នកលេងល្អបំផុតក្នុងការប្រកួត អ្នកលេងដែលមាន ranking ខ្ពស់បំផុត និងជាអ្នករស់រានមានជីវិតតែម្នាក់ ទាំងនេះនឹងបន្ថែមយ៉ាងហោចណាស់ 50 RR ទៅចំណាត់ថ្នាក់បច្ចុប្បន្នរបស់ខ្ញុំ។

ឥឡូវនេះ អ្នកលេងនៅតែផ្តោតលើចំនួននៃការកំចាត់សត្រូវ ដើម្បីចូលទៅក្នុងតារាងកំពូលទាំង 10។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ឬមានប្រសិទ្ធភាពក្នុងការផ្តល់ការងារនោះទេ។ ទាំងនេះនឹងត្រូវបានពន្យល់នៅពេលក្រោយ។

PUBG Mobile Ranks

PUBG Mobile Ranks

PUBG Mobile បច្ចុប្បន្នមាន ranks ចំនួន 8 ហើយ 6 ក្នុងចំណោម ranks ទាំងនេះត្រូវបានបែងចែកទៅជា tiers ចំណែក 2 ranks ដែលនៅសល់គឺសម្រាប់អ្នកលេងកំពូលរបស់ PUBG Mobile ។ Rank មានដូចខាងក្រោម ពីទាបបំផុតទៅខ្ពស់បំផុត៖

  • Bronze

Bronze V

Bronze IV

Bronze III

Bronze II

Bronze I

  • Silver

Silver V

Silver IV

Silver III

Silver II

Silver I

  • Gold

Gold V

Gold IV

Gold III

Gold II

Gold I

  • Platinum

Platinum V

Platinum IV

Platinum III

Platinum II

Platinum I

  • Diamond

Diamond V

Diamond IV

Diamond III

Diamond II

Diamond I

  • Crown

Crown V

Crown IV

Crown III

Crown II

Crown I

  • Ace
  • Conqueror

Ranks Ace និង Conqueror មានភាពខុសប្លែកគ្នាដោយសារ Conquerors គឺជាអ្នកលេង Ace ក្នុងចំណោងតារាងកំពូល 500 នៅក្នុង server នីមួយៗ។ បើមិនដូច្នេះទេ ranks ទាំងពីរនឹងស្ថិតនៅក្នុងជួរតែមួយ។ ចំពោះ​ rank Bronze ឬ Crown ដូច​ឃើញ​ក្នុង​បញ្ជី​ខាងលើ rankដែលមានលេខ​ទាប​បំផុត​គឺជា​ចំណាត់ ​ខ្ពស់​ជាងគេ​។ នេះមានន័យថាអ្នកលេង Bronze I គឺល្អជាងអ្នកលេង Bronze IV ។ Rank គឺខុសគ្នានៅពេលអ្នកលេងតែម្នាក់ឯង ពីរ ឬក្រុម។ Rank របស់អ្នកនៅក្នុងហ្គេមSolog នឹងមិនប៉ះពាល់ដល់ rank របស់អ្នកនៅក្នុងរបៀបលេងផ្សេងទៀតទេ។

ដើម្បីពិនិត្យមើល rank របស់អ្នក គ្រាន់តែចុចលើផ្ទាំង “Season” នៅផ្នែកខាងក្រោមនៃអេក្រង់ ហើយ rank បច្ចុប្បន្នរបស់អ្នកនឹងត្រូវបានបង្ហាញរួមជាមួយនឹងចំនួន RR ដែលនៅសេសសល់ដើម្បីឈានដល់ ranks។

រង្វាន់ពីRank

PUBG Mobile Rank Rewards

ការឈានដល់ ranks ជាក់លាក់នឹងផ្តល់រង្វាន់ដល់អ្នកលេងដែលផ្តាច់មុខក្នុងរដូវកាលនេះ។ នៅក្នុងចំណាត់rankទាប (Bronze III ដល់ Silver I) រង្វាន់គឺ Supply Crate Vouchers និង Season Tokens។ ចាប់ផ្តើមពី Gold V វាមានរង្វាន់ជាសំលៀកបំពាក់ រួមជាមួយនឹងSupply Crate Vouchers និង Season Tokens។ Platinum V នឹងផ្តល់រង្វាន់ដល់អ្នកលេងជាវ៉ែនតា។ Diamond V ផ្តល់ឱ្យអ្នកលេងនូវ skin អាវុធ។ Crown V ផ្តល់ឱ្យអ្នកលេងនូវកាតការពារចំណាត់ថ្នាក់(Rank Protection Card)សម្រាប់ការប្រើប្រាស់មួយ។ ខណៈពេលដែលចំណាត់ថ្នាក់ Ace និង Conqueror ផ្តល់អោយជាម៉ាស​ emblem និងស៊ុម។

ការកំណត់Rank ឡើងវិញ

ការកំណត់ Rank ឡើងវិញកើតឡើងបន្ទាប់ពីរដូវកាលមួយបានបញ្ចប់ ដែលកំណត់ដោយរយៈពេលនៃ Royale Pass។ អ្នកដែលបានបញ្ចប់រដូវកាលដោយបាន Bronze ឬ Silver នឹងអាចរក្សា rank របស់ពួកគេទៅរដូវកាលក្រោយ។ បញ្ជីខាងក្រោមបង្ហាញពីការកំណត់ Rank ឡើងវិញសម្រាប់ ranks ផ្សេងៗទៀត៖

បញ្ចប់រដូវកាលដោយ Rank ដែលបានកំណត់ឡើងវិញ
Gold II, Gold III, Gold IV, Gold V Gold V
Platinum IV, Platinum V, Gold I Gold IV
Platinum I, Platinum II, Platinum III Gold III
Diamond III, Diamond IV, Diamond V Gold II
Diamond I, Diamond II Gold I
Crown IV, Crown V Platinum V
Crown II, Crown III Platinum IV
Crown I Platinum III
Ace 1, Ace 2, Ace 3, Ace 4, Ace 5 Platinum II
Conqueror, Ace 6 Platinum I

 

គន្លឹះដើម្បីឡើង Rank

មានវិធីច្បាស់លាស់មួយចំនួនដើម្បីឡើង Rank នៅក្នុង PUBG Mobile​​ ដោយការលុបបំបាត់អ្នកជួយលេង។ ទោះយ៉ាងណាក៏ដោយ សូមចាំថា PUBG Mobile គឺជាហ្គេម survival ។​​ ការស្វែងរកវិធីដើម្បីមានជីវិត និងទទួលបានយ៉ាងហោចណាស់ការបញ្ចប់ស្ថិតក្នុង Top 10 អាចធ្វើអោយ rank របស់អ្នកកាន់តែប្រសើរឡើង។ នេះ​ជា​បញ្ជី​គន្លឹះ​​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រស់​រាន​មាន​ជីវិត និង​ឡើង Rank៖

1) កម្ចាត់​សត្រូវ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​កុំ​ផ្តោត​តែ​លើ​ការ​ទទួល​បាន​ frags​។

2) Heal ឬយ៉ាងហោចណាស់មានរបារជីវិត life bar ខ្ពស់ (លើសពី 70%) នៅចុងបញ្ចប់នៃការប្រកួត។ Healing បន្ថែម​ RR អោយព្រោះវាបង្ហាញពីរបៀបដែលអ្នកលេងដឹងអំពីការ surviving​ ។

3) ដឹងពីយន្តការនៃការបាញ់អាវុធរបស់អ្នក។ M16 មានម៉ូតតែមួយគ្រាប់ និង burst modes ។ SCAR-L មានមុខងារស្វ័យប្រវត្តិ ម៉ូត​ burst  និង single ។​ ក្នុងស្ថានភាពតឹងតែង ការមិនយកចិត្តទុកដាក់ចំពោះរបៀបបាញ់ចេញនៃអាវុធរបស់អ្នក អាចធ្វើឱ្យតួអង្គអ្នកបាត់បង់ជីវិត។

4) តែងតែរើសកាបូបស្ពាយរបស់សត្រូវដែលអ្នកបានកំចាត់។ ពួកគេ​អាច​នឹងមាន​អាវុធ គ្រឿង​សឹក និង​សុខភាព health ។

5) រត់ប៉ុន្តែមិនមែននៅក្នុងបន្ទាត់ត្រង់ទេ។ មាន​អ្នកមានថ្វីដៃតំរង់បាញ់​ដ៏​អស្ចារ្យ​ក្នុង​ហ្គេម​ដែល​អាច​បាញ់​សត្រូវ​ពី​មុំ​ណាមួយ។ ត្រង់កន្លែងនេះហើយដែល sprint-lock មានប្រយោជន៍។ អត្ថប្រយោជន៍នៃការមាន sprint-lock (រំកិលប៊ូតុងនិម្មិតឡើងលើដើម្បីរត់ដោយគ្មានកំណត់) គឺអ្នកលេងអាចរត់បានចម្ងាយឆ្ងាយក្នុងសណ្ឋានផ្សេងៗគ្នាក្នុងករណីមានការគំរាមកំហែងពីអ្នកលបបាញ់។ ខ្ញុំតែងតែរត់តាមលំនាំ zig-zag នៅក្នុង Erangel ដែលជាកន្លែងដែលមានវាលធំទូលាយ និងរចនាសម្ព័ន្ធខ្ពស់មួយចំនួនដែលអាចមើលឃើញ។

អ្នកក៏អាចអានអត្ថបទនេះពីរបៀបដែលអ្នកអាចទៅដល់ Conqueror ។

សេចក្តីសន្និដ្ឋាន

យើងបានមកដល់ទីបញ្ចប់ហើយ។ ការណែនាំតិចតួចអំពីប្រព័ន្ធ ranking របស់ PUBG Mobile ។ តើចំណាត់ថ្នាក់បច្ចុប្បន្នរបស់អ្នកគឺជាអ្វី ហើយតើអ្នកចង់ឈានដល់ចំណាត់ថ្នាក់អ្វីក្នុងរយៈពេលវែង? ខ្ញុំកំពុងធ្វើ tier មួយក្នុងពេលតែមួយ ដើម្បីហ្វឹកហ្វាត់ហ្គេមរបស់ខ្ញុំ ដែលមានដូចជា​ការដឹងថាពេលណាត្រូវប្រើកម្លាំង និង health potions ផ្សេងៗ រៀនពីរបៀបប្រើអាវុធ melee និងបង្កើនប្រសិទ្ធភាពចលនារបស់ខ្ញុំ ដូច្នេះ ខ្ញុំអាចជាកន្លែងដែលសត្រូវមិននឹកស្មានថាខ្ញុំជា។ ការធរៀបចំផែនការហ្គេមនៅលើផែនទីនីមួយៗ និងការប្រថុយប្រថានគឺអាចជួយអភិវឌ្ឍអ្នកលេងមានភាពប្រសើរឡើងក្នុងរយៈពេលវែង។

យើងសង្ឃឹមថាការណែនាំនេះនឹងជួយអ្នកក្នុងដំណើរក្លាយជាអ្នកលេងដ៏ល្អបំផុត​ហើយខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបាន Chicken Dinners ជាប់លាប់។ ជួបគ្នានៅសមរភូមិ។

កុំភ្លេចបញ្ចូលទឹកប្រាក់ UC សម្រាប់ PUBG Mobile តែនៅលើ Codashop ដើម្បីទទួលបាន Royal Pass ចុងក្រោយបំផុត។ យើងផ្តល់ជូនការបញ្ចូលទឹកប្រាក់ដោយគ្មានការរំខាន ដោយមិនចាំបាច់ logins ឬវាយពាក្យសម្ងាត់។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here