ការអាប់ដេត PUBG Mobile 2.3: អបអរការប្រកួត World Cup ជាមួយ Leo Messi

0
509

PUBG x Messi Collab

ហ្គេម Battle Royale ដ៏ពេញនិយមគឺ PUBG Mobile កំពុងមានប្រជាប្រិយភាពជាមួយនឹងការអាប់ដេតទៅតាមប្រធានបទបាល់ទាត់ និងការសហការគ្នាជាមួយកីឡាករបាល់ទាត់ដ៏ល្អបំផុតមួយរូបក្នុងពិភពលោកគឺ Lionel “Leo” Messi ។ ចាប់ផ្តើមជាមួយនឹងយុទ្ធនាការ “Captain Messi’s Invitation” នាថ្ងៃទី10 ខែវិច្ឆិកា ហើយការអាប់ដេតសំខាន់ (2.3) បានចេញនៅថ្ងៃទី17 ខែវិច្ឆិកា ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅស្របជាមួយនឹងការប្រកួត FIFA World Cup ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីការផ្លាស់ប្តូរដែលត្រូវបានធ្វើឡើង items និង រង្វាន់ក្រោមប្រធានបទបាល់ទាត់ដែលមាននៅក្នុងហាង និង Royale Pass នៃរដូវកាលនេះ។ [ចំណាំ៖ “Football ” និង “soccer ” គឺជាពាក្យមានន័យដូចគ្នានៅក្នុងអត្ថបទនេះ]

PUBG Mobile 2.3 ចំនុចអាប់ដេតសំខាន់ៗ៖ ព្រឹត្តិការណ៍តូចៗ និងរង្វាន់

ស្របពេលជាមួយនឹងការប្រកួត FIFA World Cup ហ្គេមPUBG Mobile បានដាក់ចេញនូវយុទ្ធនាការ “Captain Messi’s Invitation” នាថ្ងៃទី 10 ខែវិច្ឆិកា ដែលអ្នកលេងអាចចែករំលែកព្រឹត្តិការណ៍សហការ និងការអាប់ដេត 2.3 តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីគាំទ្រដល់ការប្រកួត PUBG Mobile Global Chicken Cup ដែលជា “ការលេងហ្គេមក្រោមប្រធានបទបាល់ទាត់ដំបូង”របស់ PUBG Mobile ។ រង្វាន់នៃការចែកដំបូងគឺ Battle Points (រូបិយប័ណ្ណក្នុងហ្គេម) ហើយរាល់ការចែករំលែកបន្តពីថ្ងៃទី 10 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូ នឹងផ្តល់ឱ្យអ្នកលេងនូវ Messi X PUBG Mobile Collaboration Jersey ដែលជាសម្លៀកបំពាក់មានថេរវេលាកំណត់ ព្រោះវានឹងផុតកំណត់បន្ទាប់ពីព្រឹត្តិការណ៍បានបញ្ចប់។

ចាប់ផ្តើមជាមួយនឹងការអាប់ដេត 2.3 នៅថ្ងៃទី 17 ខែវិច្ឆិកា អ្នកលេងអាចចូលរួមក្នុងសកម្មភាពក្រោមប្រធានបទបាល់ទាត់នៅក្នុងហ្គេម។ តារាងខាងក្រោមគឺជាសកម្មភាពក្រោមប្រធានបទព្រឹត្តិការណ៍សំខាន់ “រួបរួមដើម្បីគោលដៅតែមួយ​ Unite for One Goal” ដែលដំណើរការពីថ្ងៃទី 20 ខែវិច្ឆិកាដល់ថ្ងៃទី 18 ខែធ្នូ។

ឈ្មោះព្រឹត្តិការណ៍ រយៈពេល
Well Wishes វិច្ឋិកា 20 – ធ្នូ 18
Winning Choice វិច្ឋិកា 20 – ធ្នូ 3
Rank Up With Friends វិច្ឋិកា 20 – ធ្នូ 3
Top Goal  វិច្ឋិកា 20 – ធ្នូ 18
Unite Your Team វិច្ឋិកា 20 – ធ្នូ 18

 

Well Wishes និង Winning Choice គឺជាព្រឹត្តិការណ៍ដែលមានទៅតាមពេលវេលាកំណត់ដែលអនុញ្ញាតឱ្យអ្នកលេងលើកទឹកចិត្តក្រុម (Well Wishes) និងទស្សន៍ទាយថាអ្នកណានឹងឈ្នះការប្រកួត (Winning Choice)។ Rank up With Friends និង Unite Your Team គឺជាបេសកកម្មជាក្រុមដែលផ្តល់រង្វាន់ និង boosts ដល់ក្រុម។ ខណៈពេលដែល Top Goal ផ្តល់ភារកិច្ចជាក់លាក់ដល់អ្នកលេងនីមួយៗ ដើម្បីទទួលបានរូបិយប័ណ្ណពីព្រឹត្តិការណ៍ដែលមានកាលកំណត់​ រួមទាំងផ្កាកុលាបដែលអាចប្រើក្នុង Well Wishes ដើម្បីលើកទឹកចិត្តក្រុមដែលអ្នកចូលចិត្ត និងរូបិយប័ណ្ណដែលមានកាលកំណត់ (កាក់បាល់ទាត់ football coin) ដើម្បីទិញទំនិញផ្តាច់មុខពី  Event Shop ដូចជា ឈុតកីឡាបាល់ទាត់ និងសំភារៈ ឆ័ត្រយោង គំនូរgraffitis ប័ណ្ណគូប៉ុងសំរាប់កោស theme មានកាលកំណត់ emotes យានយន្តដែលអាចប្តូរឌីសាញតាមចិត្តអ្នក avatar ស៊ុម និងប័ណ្ណបញ្ចុះតម្លៃ។

​ព្រឹត្តិការណ៍ក្រោមប្រធានបទបាល់ទាត់ផ្សេងទៀតរួមមាន “ Captain Messi’s Invitation” ដែលបានរៀបរាប់ខាងលើ, Cheer Park, One-Kick Wonder និង Clubs។ សម្រាប់ Cheer Park អ្នក​លេង​ត្រូវ​បាន​នាំ​ទៅកាន់​ផ្ទាំង​​ផ្តាច់​មុខ​សម្រាប់​បាល់ទាត់ (Erangel និង Livik Ranked Cue) ដើម្បី​បំពេញ​កិច្ចការ​នីមួយៗ​ដូច​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី Penalty Kick Shootout និង​ការ​ប្រកួត​រថយន្ត​បាល់ទាត់ Football Vehicle CompetitionOne-Kick Wonder គឺជាទីលានបាល់ទាត់ដែលមានអ្នកលេង 5 នាក់ធ្វើការប៉ះបាល់មួយដងឆ្ពោះទៅរកហ្គូល។ គោលបំណងគឺសាមញ្ញទេ៖ អ្នករកបានពិន្ទុដោយការបំពេញគោលបំណង និងស៊ុតបាល់ចូលគោលដៅ5 ដង។ រង្វាន់សម្រាប់ហ្គេមខ្នាតតូចនេះរួមមានកាក់បាល់ទាត់ដែលអាចផ្លាស់ប្តូរជា​ items​ នៅក្នុង Event Shop។ នៅពេលបញ្ចប់បេសកកម្មនៅក្នុង One-Kick Wonder អ្នកលេងនឹងទទួលបានរង្វាន់ជាជម្រើសសម្លៀកបំពាក់អចិន្ត្រៃយ៍ចំនួន 2 ឈុត (សម្លៀកបំពាក់កីឡាបាល់ទាត់ពេញលេញដែលមានអាវ និងខោខ្លី) នៅក្នុង Event Shop​Clubs​ ណែនាំពីទិដ្ឋភាពប្រព័ន្ធបណ្តាញសង្គមរបស់ PUBG Mobile ដោយរំលេចវីដេអូ និង Post ពីសហគមន៍ល្អរបស់យើង។ អ្នកអាច follow អ្នកលេង និងក្រុមនៅក្នុងតបន់របស់អ្នក ឬកន្លែងផ្សេងទៀតក្នុងពិភពលោក។ ខ្លឹមសារមានដូចជាវីដេអូស្តីពីហ្គេម គន្លឹះ និងល្បិចនានា និងការអាប់ដេតពីជីវិតទូទៅរបស់អ្នកលេង។

Football Arena និង Gameplay ក្រោមប្រធានបទបាល់ទាត់

ក្នុងស្មារតីនៃការសហការជាមួយ Leo Messi ហ្គេមPUBG Mobile សូមណែនាំតំបន់ក្រោមប្រធានបទបាល់ទាត់ (football-themed areas) ដែលមានឈ្មោះថា “Football Carnival” នៅក្នុងផែនទីចំណាត់ថ្នាក់ពីរ៖ Erangel និង Livik។ នៅទីនេះ អ្នកលេងអាចបំពេញបេសកកម្មនៅក្នុង Cheer Park ដើម្បីទទួលបានរង្វាន់បន្ថែម។ ផែនទីដែលបានរៀបរាប់ខាងលើក៏មាន  items យុទ្ធសាស្ត្របន្ថែម ដែលអ្នកលេងអាចរើសបាននៅតាមចំណុចផ្សេងៗនៃផែនទីដូចជា៖ “Wonder Football” ដែលអាចត្រូវប្រើបានដើម្បីទាត់ជុំវិញផែនទីមកទាក់ទាញសត្រូវ ឬរកគ្រាប់បាល់នៅសង្វៀនបាល់ទាត់​​​​ Football Arena និង “ស្បែកជើងមាសរបស់ Messi” ដែលអនុញ្ញាតឱ្យអ្នកលេងរត់ និងធ្វើសកម្មភាពជាល្បិច “គេច” ដ៏ពិសេស។

ផ្នែកពិព័រណ៍បាល់ទាត់ Football Carnival នៃផែនទីទាំងនេះមានលក្ខណៈពិសេសដោយរំលេចនូវស្ថាបត្យកម្មប៉ែកមជ្ឈិមបូព៌ា (យោងទៅលើការប្រកួតបាល់ទាត់ World Cup​​ ដែលធ្វើឡើងនៅប្រទេសកាតា) ធនធានជាច្រើន បរិក្ខារក្រោមប្រធានបទ រតនាគារ និងរថយន្តកីឡាបាល់ទាត់ Zorb ដើម្បីធ្វើដំណើរជុំវិញតំបន់នោះយ៉ាងលឿនដោយប្រើផ្លូវដែក។ កាត Launchers និងកាត respawn ក៏មានផងដែរ ដូច្នេះអ្នកលេងអាចរីករាយនឹងការចូលទៅកាន់តំបន់ថ្មី។

Football Arenas គឺជាតំបន់ពិសេសដែលអាចសម្គាល់បាននៅលើផែនទីដែលវាអនុញ្ញាតអ្នកលេងឱ្យទទួលបាន items ពិសេសដោយការចូលទៅកាន់ Arena និងស៊ុតបញ្ចូលទីជាមួយនឹង Wonder Football។ ការស៊ុតបាល់បញ្ចូលទីនៅក្នុង Arenas ទាំងអស់នឹងផ្តល់ឱ្យអ្នកលេងនូវរង្វាន់ Easter Egg ។

ការអាប់ដេតផែនទី

ការផ្លាស់ប្តូរមួយចំនួននៅក្នុង Erangel និង Livik ក៏មានក្នុងកំណែ 2.3 នេះផងដែរ។ នេះគឺជាព័ត៌មានលំអិតនៃការផ្លាស់ប្តូរផែនទី៖

Erangel

  1. ឃ្លាំងផ្គត់ផ្គង់ Supply Warehouse អាចរកបាននៅលើផែនទីដែលអ្នកលេងអាចទទួលបានធនធាន។
  2. ​Itemថ្មីគឺរ៉ាដាយានយន្ត អាចរកទិញបានពីហាង Supply Shop ។ Item នេះអាចស្កេនរកយានជំនិះដែលទំនេរនៅក្បែរនោះ។
  3. ឥឡូវនេះ Stabler ត្រូវបានកែលម្អច្រើន ដែលអនុញ្ញាតឱ្យអ្នកលេងកាន់តែច្រើនឆ្លងកាត់ផែនទីយ៉ាងលឿនជាមួយនឹងរថយន្តខ្សែកាបចំនួនបីដែលកំពុងដំណើរការ។

Livik

  1. អាកាសធាតុពេលព្រលឹម និងព្រលប់ត្រូវបានបន្ថែម
  2. ការផ្លាស់ប្តូរមួយចំនួននៅក្នុង Refinery ដើម្បីកែលម្អបទពិសោធន៍នៃការប្រយុទ្ធ។

Royale Pass វដ្តទី 3 រដូវកាលទី 9

PUBG Mobile Tier Goal

រដូវកាល Royale Pass ថ្មី (ចាប់ផ្តើមពីថ្ងៃទី 20 ខែវិច្ឆិកា) បានណែនាំប្រព័ន្ធ Tier Goal ដែលអ្នកលេងអាចកំណត់ Tier ដែលពួកគេចង់ទៅដល់សម្រាប់រដូវកាល និងទទួលបានរង្វាន់ដូចជា BP និង Supply Crate Vouchers ។ រង្វាន់សម្រាប់រដូវកាលនេះរួមមាន C3S9 Set, ឆ័ត្រយោង C3S9 Parachute, C3S9 Cover, ម៉ាស C3S9 Mask, C3S9 – M24, និង វ៉ែនតា C3S9 Glasses។

តើអ្នកមានអារម្មណ៍រំភើបចំពោះការអាប់ដេតថ្មី និងការសហការមួយនេះទេ? ខ្ញុំបានសាកលេង Wonder Footballs នៅក្នុង Erangel និង Livik ហើយខ្ញុំកំពុងនៅកណ្តាលការប្រកួត។ ប្រសិនបើអ្នកមិនទាន់ប្រាកដចិត្តទេ អ្នកអាចទៅលេងសាក ហើយសាកល្បងបេសកកម្មផ្សេងៗ ដើម្បីរីករាយជាមួយការផ្តល់ជូនពិសេសដែលទាក់ទងនឹងបាល់ទាត់ ពី PUBG Mobile ។

កុំភ្លេច បញ្ចូលទឹកប្រាក់ UC របស់អ្នកសម្រាប់ PUBG Mobile នៅលើ Codashop ប៉ុណ្ណោះ។ យើងផ្តល់ជូនការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួល និងរហ័សដោយមិនទាមទារចូលគណនី ឬពាកក្យសម្ងាត់នោះឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here