Garena បានបំពេញតួនាទីយ៉ាងល្អក្នុងការរក្សាសកម្មភាពរស់រវើកក្នុង Free Fire និងការបន្ថែមអ្វីថ្មីៗជាមួយនឹង Elements និងគ្រឿងសំអាងសម្រាប់តុបតែងដើម្បីធ្វើឲ្យហ្គេមកាន់តែល្អប្រសើរ។ រាប់ចាប់ពីការឌីហ្សាញ Skin រហូតដល់ទម្រង់បង្ហាញរបស់តួអង្គ ហើយនិងគំនិតក្នុងការរួមបញ្ចូលសត្វចិញ្ចឹម យើងឃើញថាផ្នែកនីមួយៗត្រូវបានររៀបចំមកឲ្យមានការប្រទាក់ក្រឡាគ្នាជាខ្លាំង។ ដើម្បីធ្វើឲ្យកាន់តែសប្បាយ ក្នុងហ្គេមក៏មាន ‘Emotes’ សម្រាប់ធ្វើការអបអរ និងលេងសើចជាមួយសមាជិកក្រុម និងសត្រូវផងដែរ។ ការយកចិត្តទុកដាក់ត្រូវបានផ្តោតទៅលើកាយវិការកំប្លែងទាំងនេះ និងរបៀបដើម្បីទទួលបានវា។
តើអ្វីទៅជា Emotes នៅក្នុង Free Fire?
Emotes ជាការបង្ហាញកាយវិការសប្បាយៗដើម្បីជាការទំនាក់ទំនងរបស់អ្នកលេង Free Fire ទៅកាន់សមាជិករបស់ខ្លួន និងអ្នកលេងផ្សេងទៀតនៅក្នុងហ្គេម។ Emotes ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ជាការអបអរសាទរ និងការបង្ហាញអានុភាពរបស់ខ្លួនក្នុងការប្រយុទ្ធ ហាក់បីដូចជា “ការរាំអបអរជ័យជំនះ” ។ វាក៏ត្រូវបានគេប្រើសម្រាប់លេងសើច និងចំអកគ្នាទៅមកក្នុងពេលប្រយុទ្ធផងដែរ។
ក្នុងពេលបច្ចុប្បន្ន Emotes នៅក្នុងហ្គេមមានចំនួន 63។ Emotes ទាំងនោះរួមមានក្បាច់រាំដ៏ពេញនិយមដូចជា Baby Shark Jaguar Dance និង Arm Wave។ ក្បាច់ពិសេសមានដូចជា Top Scorer និង Kongfu (មានភ្ជាប់មកជាមួយដំបងពីរកំណាត់)។ ក្នុងចំណោមនោះក៏មាន Emote ចម្លែកៗផងដែរ ដូចជា ‘I’m Saitama’ (ដែលទទួលបានគំនិតបំផុសពី One-Punch Man) និង ក្បាច់រាំឃ្យូតៗដូចជា Doggie (រួមជាមួយនឹងសត្វចិញ្ចឹមឈ្មោះ Shiba)។ Emotes ពិសេសៗ និងកម្រមានដូចជា Pirate’s Flag និង LOL។
ខាងក្រោមនេះជាតារាងនៃ Emotes ក្នុង Free Fire យោងទៅតាមការអាប់ដេត OB 27។
ពណ៌នីមួយៗបញ្ជាប់ពីភាពកម្រមានរបស់វា។
Yellow
Let’s Go | Pirate’s Flag | I heart you | Make It Rain |
Flowers of Love | Top DJ | Tea Time | Captain Booyah |
FFWC Throne | Power of money | Doggie | Booyah! |
Selfie | Eat my dust | I’m Rich! | I’m Saitama! |
Obliteration |
Pink
LOL | Provoke | Chicken | Shoot Dance |
Baby Shark | Mummy Dance | Push-Up | Shuffling |
Dragon Fist | Dangerous Game | Jaguar Dance | Threaten |
Shake With Me | Devil’s Move | Furious Move | Moon Flip |
Wiggle Walk | Battle Dance | High Five | Shake It Up |
Glorious Spin | Crane Kick | Party Dance | Jig Dance |
Soul Shaking | Death Glare | Break Dance | Kongfu |
Bon Appetit | Aim, fire! | The Swan | Bring It On! |
Why? Oh Why? | Fancy Hands | Shimmy | Challenge On! |
Lasso | Dust Off | Piece of Cake | The Victor |
Sii! | Top Scorer |
Blue
Hello! | Applause | Dab | Arm Wave |
របៀបក្នុងការបំពាក់ Emotes
អ្នកលេងអាចប្រើ Emotes បានចំនួន 8 ហើយផ្លាស់ប្តូរវានៅក្នុងហ្គេមទៅតាមចំណូលចិត្តរបស់ពួកគេ។ ដើម្បីបន្ថែម Emote ធ្វើតាមជំហានខាងក្រោម៖
- ចូលទៅក្នុង “Collection”
- ចុចលើ “Emote”
- នៅលើ “Emote Tab” ជ្រើសរើសចន្លោះទំនេរ
- ជ្រើសរើស Emote ដែលអ្នកចង់បន្ថែម។
បើសិនជាអ្នកចង់ប្តូរ Emote វាមិនខុសគ្នាពីការបន្ថែមវានោះទេ ដោយអ្នកគ្រាន់តែជ្រើសរើសចន្លោះ Emote ដែលអ្នកចង់ប្តូរ ហើយជ្រើសរើស Emote ដែលអ្នកចង់ប្រើ។
វិធីផ្សេងៗដើម្បីទទួលបាន Emote នៅក្នុង Free Fire
Emotes អាចមានតម្លៃថ្លៃ ប៉ុន្តែអ្នកអាចធ្វើការជាវវាបានក្នុងពេលបញ្ចុះតម្លៃក្នុងពេលមានព្រឹត្តិការណ៍ម្តងៗ។ ខាងក្រោមនេះជាវិធីផ្សេងៗដែលអ្នកអាចប្រើដើម្បីទទួលបាន Emotes នៅក្នុង Free Fire។
តាមរយះ Store
អ្នកអាចរក Emotes បាននៅក្នុង Store ដោយខ្លះមានមានសម្រាប់ទិញ ហើយខ្លះទៀតមានក្នុងនោះត្រឹមតែរយះពេលខ្លីប៉ុណ្ណោះ។ នៅក្នុង Store ចុចលើ Collection tab រួចចូលទៅរូបតំណាងរបស់ Emote។ វាមានតម្លៃចាប់ពី 299 ដល់ 699 ពេជ្រ ។ អ្នកក៏អាចរង់ចាំការបញ្ចុះតម្លៃក្នុងរយះពេលខ្លីដើម្បីទទួលបានវាក្នុងតម្លៃថោកផងដែរ។
តាមរយះ Gift
បើសិនជាអ្នកចង់ផ្ញើរ Emote ទៅកាន់មិត្តភក្តិជាកាដូ អ្នកអាចផ្ញើរវាទៅពួកគេតាមរយះ Gift។ នៅក្នុង Store ចុចលើផ្នែក Gift ចូលទៅក្នុង Collection >> Emote។ ជ្រើសរើស Emote ដែលអ្នកចង់ផ្ញើរ ហើយចុចទៅលើ “Give” ហើយបញ្ចូល ID ឬ Nickname របស់អ្នកលេងដែលអ្នកចង់ផ្ញើរទៅឲ្យ។
តាមរយះ Elite Pass
នៅពេលដែលអ្នកភ្ជាប់គម្រោង Elite Pass អ្នកនឹងមានឱកាសក្នុងការទទួលបាន Emote នៅពេលដែលអ្នកបន្តឈានទៅមុខក្នុង Badge Count។ Emote ដែលមាននៅក្នុង Elite Pass គឺជារបស់កម្រ ដូចនេះអ្នកនឹងមិនអាចទទួលវាបាននោះទេនៅពេលដែល Season ត្រូវបានបញ្ចប់។
កុំភ្លេចបញ្ចូលពេជ្រ ក្នុងគណនី Free Fire របស់អ្នកតាម Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានភាពងាយស្រួលដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។