League of Legends: Wild Rift –គន្លឹះសម្រាប់ជួយអ្នកឲ្យឡើងដល់ Rank Challenger កាន់តែឆាប់រហ័ស

0
657

League of Legends Wild Rift - Challenger Tips to help you rank faster

នៅក្នុង League of Legends: Wild Rift ក្តីស្រម៉ៃធំបំផុតរបស់ Summoner គ្រប់រូបគឺការចូលទៅក្នុង Rank ដែលខ្ពស់បំផុត នោះគឺ Challenger។ វាជាការលេងរបៀបផ្សេងមួយទៀតនៅពេលដែលអ្នកចូលទៅដល់ចំណុចខ្ពស់នោះ ព្រោះថាអ្នកលេងទាំងអស់សុទ្ធតែធ្វើការប្រកួតប្រជែង និងមានសមត្ថភាពលេងខ្ពស់។ ការលេងឲ្យឈ្នះ ហើយឆ្លងផុតទាំងដប់ថ្នាក់មិនមែនជារឿងងាយស្រួលនោះទេ តែវាអាចធ្វើទៅបាន។ នៅក្នុងអត្ថបទនេះ យើងផ្តល់គន្លឹះសំខាន់ៗដើម្បីជួយឲ្យអ្នកឡើង Rank និងទទួលបានផ្លាកសញ្ញាជា Challenger។

តើ ranks ក្នុង LoL: Wild Rift មានអ្វីខ្លះ?

ជាថ្មីម្តងទៀត ប្រព័ន្ធរៀបចំ Rank នៅក្នុង League of Legends: Wild Rift មានចំនួនដប់ថ្នាក់សម្រាប់បែងចែកអ្នកលេងទៅតាមសមត្ថភាពរបស់គេ។ សម្រាប់ Summoners ថ្មី អ្នកអាចបើក Ranked PVP បាននៅពេលដែលពួកគេឡើងដល់ Level ទី 10។ អ្នកត្រូវតែបន្តលេងហ្គេមដើម្បីបើកវាបាន។ អ្នកលេងក៏អាចឆែកមើល League ដែលគេកំពុងស្ថិតនៅបាននៅក្នុង Profile របស់ពួកគេ។ Rank ទាំងអស់ត្រូវបានតម្រៀបពីលើចុះក្រោមដូចតទៅ។

  • Iron
  • Bronze
  • Silver
  • Gold
  • Platinum
  • Emerald
  • Diamond
  • Master
  • Grandmaster
  • Challenger

Wild Rift - Ranking

Wild Rift - Rankings

The League of Legends: Wild Rift ranking system consists of ten tiers. Image Credit: Riot Games / Wild Rift

អ្នកក៏អាចចូលទៅមើលអត្ថបទ Wild Rift Ranking System​ បានផងដែរដើម្បីទទួលបានពត៌មានបន្ថែម។

គន្លឹះក្នុងការឡើង Rank បានលឿនក្នុង Wild Rift (ដំណើរទៅកាន់ Challenger)

ដោយសារមនុស្សជាច្រើនកំពុងងប់នឹងការលេងឡើង Rank អ្នកត្រូវប្រើប្រាស់តិចនិចផ្សេងៗដើម្បីយកឈ្នះ និងទទួលបាន ELO។ ទាំងនេះជាគន្លឹះសំខាន់ៗដើម្បីជួយអ្នកឲ្យយកឈ្នះ។

  • លេងហ្គេមកាន់តែច្រើន

    ចំណុចដែលងាយបំផុតនោះគឺការលេងហ្គេមឲ្យបានកាន់តែច្រើន។ ការចំណាយពេលវេលាលេងហ្គេមឲ្យបានកាន់តែច្រើននឹងជួយអ្នកក្នុងការស្វែងយល់បន្ថែមពីហ្គេម និងមានទំនុកចិត្តក្នុងការលេង។ វានឹងជួយអ្នកក្នុងការស្គាល់ Champions ផ្សេងៗ ស្គាល់ពី Skills របស់ពួកគេ និងការប្រើប្រាស់ពួកគេនៅលើផែនទី។ វាក៏នឹងជួយអ្នកក្នុងការស្វែងយល់បន្ថែមពីគ្រប់យ៉ាងដែលកើតឡើងនៅលើផែនទីផងដែរ។ នៅពេលដែលអ្នកលេងឡើងទៅតាមការកំណត់មក អ្នកនឹងយល់ដឹងបន្ថែមពីគោលបំណង និងរបៀបក្នុងការកំណត់ភាពសំខាន់របស់ពួកវា។ ប្រសិនបើអ្នកជាអ្នកលេងថ្មីមែន ការលេងហ្គេមកាន់តែច្រើននឹងជួយពង្រឹងភាពក្លាហានរបស់អ្នក កាត់បន្ថយភាពភ័យខ្លាចជ្រួលច្របល់ ជាពិសេសសម្រាប់អ្នកដែលមិនសូវស្ទាត់ជំនាញ។ 
  • វឹកហាត់ការលេងតួនាទី និង Champion ណាមួយឲ្យច្បាស់លាស់

អ្នកនឹងមានឱកាសក្នុងការឡើង Rank បានកាន់តែលឿនបើសិនជាអ្នកលេង Champion ណាមួយក្នុងតួនាទីមួយឲ្យបានស្ទាត់ជំនាញ។ ស្វែងយល់ឲ្យបានកាន់តែច្បាស់ពី Champion នោះ ដូចជាការប្រើប្រាស់ Skill ការលេងជាក្រុម និងគូរសត្រូវប្រឆាំងនឹងវាជាដើម។ ស្វែងយល់បន្ថែមពីតួនាទីផ្សេងៗ (Baron lane Mid Jungler Dragon Lane – ADC និង Support) គោលបំណងរបស់អ្នក និងរបៀបក្នុងការសម្រេចវា។ បើសិនជាអ្នកលេង Tank រៀនពីរបៀបក្នុងការរៀបចំការប្រយុទ្ធ និងការពារអ្នកបង្ក Damage ក្នុងក្រុមរបស់អ្នក។ សម្រាប់ Jungler ប្រឹងប្រែងផ្តោតទៅលើការ Farm របស់អ្នក។ ស្វែងយល់ពីការដើរក្នុង Lane ដើម្បីដឹងពីវិធីក្នុងការចូលទៅវាយលុក។ លេងហ្គេម Normal និង Custom ឲ្យបានច្រើនដើម្បីស្វែងយល់ពី Champion ផ្សេងៗ និងវិធីក្នុងការទប់ទល់ជាមួយពួកគេ។ នៅពេលដែលអ្នកលេង Champion របស់អ្នកស្ទាត់ជំនាញហើយនោះ អ្នកនឹងដឹងថាពេលណាត្រូវចូលប្រយុទ្ធដើម្បីទទួលបានលទ្ធផលដែលល្អបំផុត។

Wild Rift - Lineup ហ្វឹកហាត់លេង champion របស់អ្នកឲ្យស្ទាត់ជំនាញដើម្បីចូលប្រយុទ្ធឲ្យបានត្រូវពេលវេលា។

យើងសូមណែនាំអ្នកឲ្យលេង Championពីរបីបានហើយ។ លេង Champions ពីរឲ្យបានស្ទាត់ជំនាញជាជាងការលេងលើសពីប្រាំ Champion ព្រោះថាអ្នកនឹងមានសមត្ថភាពកាន់តែខ្លាំងក្លា និងមានប្រយោជន៍ក្នុងពេលអនាគត។ បើសិនជា Champion ទីមួយរបស់អ្នកត្រូវគេ Ban ឬត្រូវបានរើសដោយសត្រូវ អ្នកក៏នៅមានជម្រើសទីពីរដែរ។ អ្នកក៏គួរតែសាកល្បងប្រើប្រាស់ Champion ណាដែលងាយស្រួលសម្រាប់ប្រើប្រាស់។ វានឹងជួយអ្នកក្នុងការយល់ដឹងកាន់តែច្បាស់ពីគោលបំណង និងលំនាំនៅលើផែនទី ជាជាងផ្តោតទៅលើការប្រើប្រាស់វា។ Jinx (ជា ADC) Darius សម្រាប់ Baron Lane ហើយ Janna ល្អបំផុតសម្រាប់អ្នកដែលទើបតែរៀនលេង។

កន្លងពេលទៅមុខ ការបំពេញបេសកកម្មទាំងនេះនឹងជួយអ្នក និងក្រុមក្នុងការទទួលបានអាទិភាពក្នុងការប្រយុទ្ធ។

  • ផ្តោតទៅលើគោលបំណងជាក់លាក់ជាជាងគោលបំណងទូទៅ

កុំលេងដើម្បីយកតែចំនួន Kill ។ ការទទួលបានចំនួន Kill ច្រើនមិនមែនមានន័យថាអ្នកនឹងឈ្នះនោះទេ។ វាជារឿងសប្បាយក្នុងការទទួលបាន Ace ឬក៏ Pentakill តែការបំពេញគោលបំណងដែលបានកំណត់សំខាន់ជាងក្នុងពេលដែលអ្នកលេងនៅក្នុងការប្រកួត។ ផ្តោតទៅលើការកម្ទេច Turrets ចាប់យក Baron និង Dragons រួចចាំទៅយកចំនួន Kill ឲ្យបានច្រើន។

ការបំពេញគោលដៅទាំងនេះនឹងជួយពង្រឹងសមត្ថភាពក្នុងក្រុមជាមួយនឹង Buffs អចិន្ត្រៃយ៍ ហើយផ្តល់ Gold បន្ថែមដើម្បីទិញសម្ភារៈសម្រាប់បញ្ចាប់ការ build របស់អ្នក។ បើសិនជាអ្នកសម្រេចគោលដៅរបស់អ្នកបានត្រឹមត្រូវ អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលបានឃើញ ADC របស់អ្នកកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ហើយមាន Turrets របស់សត្រូវនៅតិចបំផុត។ ការយកឈ្នះគឺនៅនឹងមុខ។

  • ទាញយកអត្ថប្រយោជន៍ពី Ranked Fortitude System ក្នុង Wild Rift

អ្នកលេងណាដែលបង្ហាញការតស៊ូ និងលេងបានល្អនឹងទទួលបានរង្វាន់ជាមួយការការពារល្អតាមរយះ Ranked Fortitude System។ ការចូលទៅដណ្តើមជ័យជំនះ ការបង្ហាញពីសមត្ថភាពលេងដ៏ស្ទាត់ជំនាញ ការលេងជាមួយសមាជិកក្រុម AFK ឬការប៉ះជាមួយក្រុមដ៏ខ្លាំងក្លានឹងផ្តល់ Points បន្ថែមឲ្យអ្នក ឯការលេងមិនសមស្របនឹងធ្វើឲ្យអ្នកបាត់បង់វា។

Wild Rift’s Ranked Fortitude System

អ្វីដែលកាន់តែពិសេសទៀតនោះគឺអ្នកនឹងទទួលបាន Ranked Marks ចំនួនពីរនៅពេលដែលអ្នកឈ្នះការប្រកួតដែលមានរបារ Fortitude ពេញ។ វាមានប្រយោជន៍បំផុតសម្រាប់អ្នកដែលចង់ចាកចេញពី Iron និង Bronze។

អ្នកដែលលេងពោរពេញទៅដោយសេចក្តីថ្លៃថ្នូរនឹងទទួលបាន Fortitude ច្រើនជាងអ្នកដែលលេងបំពុលអ្នកផ្សេង។ និយាយឲ្យងាយទៅ Fortitude នឹងជួយអ្នកមិនឲ្យបាត់បង់ Ranked Marks។ វាជាផ្នែកមួយដ៏សំខាន់ដែលជះឥទ្ធិពលទៅលើដំណើរឡើង rank របស់អ្នក។

  • ធ្វើការអាប់ដេតឲ្យទាន់ META ជំនាន់ចុងក្រោយ

ចំណុចនេះមិនតម្រូវអ្វីច្រើននោះទេ តែវានឹងមានប្រយោជន៍ទៅថ្ងៃមុខ។ វាជាការប្រសើរខ្លាំងណាស់ដែល Riot ធ្វើការអាប់ដេត Champion និងកែប្រែចំណុចផ្សេងៗជាញឹកញាប់ ដូចនេះអ្នកត្រូវតែធ្វើការអាប់ដេតពត៌មានថ្មីឲ្យបានទាន់កំណែប្រែថ្មី។ សូមអាន Patch Notes ដើម្បីទទួលបានពត៌មានពី Champion ចម្បងរបស់អ្នកថាតើគេត្រូវបានកែប្រែឲ្យកាន់តែខ្លាំងឡើង ឬបន្ថយសមត្ថភាពរបស់ Champion នោះ។ Champion របស់អ្នកអាចនឹងខ្លាំងក្លាជាងគេនៅថ្ងៃនេះ តែគេអាចនឹងកាត់បន្ថយសមត្ថភាពរបស់វាដើម្បីឲ្យស្មើភាពជាមួយអ្នកផ្សេង។

លើសពីនេះ សាកល្បងប្រើប្រាស់ meta champions ហើយប្រើពួកគេក្នុងការលេង rank។ ពួកគេត្រូវបានរចនាមកយ៉ាងល្អ និងមានប្រសិទ្ធភាពជាមួយនឹងការកែប្រែ skill ទៅតាមសមត្ថភាពរបស់ពួកគេ។ 

  • លេងជាគូរ (ឬជាក្រុមបីនាក់)

ជាចុងក្រោយ វាជាការប្រសើរខ្លាំងណាស់បើសិនអ្នកជាសមាជិកក្រុមដែលអាចទុកចិត្តបាន។ លេងជាមួយដៃគូរ ឬជាក្រុមបីនាក់ដើម្បីកាន់តែងាយស្រួលក្នុងការរៀបចំតួនាទីដើម្បីបង្កើតជាក្រុមដែលលេងស៊ីចង្វាក់គ្នាបានល្អ។ វាធ្វើឲ្យការជ្រើសរើសអ្នកលេងទៅតាមតួនាទីមានភាពងាយស្រួលដើម្បីតទល់នឹងក្រុមរបស់សត្រូវ។ លើសពីនេះ ការលេងជាមួយអ្នកដែលអ្នកអាចទុកចិត្តបានធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល ដូចនេះការយល់ដឹងពីគោលដៅបានកាន់តែច្បាស់គឺមានភាពងាយស្រួល។ 

Wild Rift Lobby

អ្វីដែលសំខាន់បំផុតនោះ គឺអ្នកអាចយកឈ្នះ និងឡើង Rank បានកាន់តែឆាប់រហ័សបើសិនជាអ្នកលេងជាមួយអ្នកមិនស្គាល់តិចបំផុតតាមដែលអាចធ្វើបាន។

កុំភ្លេចបញ្ចូល Wild Cores បាននៅក្នុង Codashop។ យើងធានាថាការធ្វើការបញ្ចូលរបស់អ្នកកាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here