ការគណនា Rank VALORANT និងការណែនាំពី MMR

0
659

Valorant Ranked System

VALORANT គឺជាហ្គេមដែលពេញនិយម និងមានការ live-streamed ច្រើនបំផុតនៅលើ Twitch ។ អ្នកលេងប្រកួតគ្នាជាមួយអ្នកលេងផ្សេងទៀតថាតើអ្នកណាល្អជាងជាមួយនឹងជម្រើសអាវុធ ឬតួអង្គរបស់ពួកគេ។ អ្នកលេងម្នាក់ៗមាន MMR ។ MMR ដោយខ្លីមានន័យថា ‘អត្រានៃការផ្គូផ្គង(matchmaking rating)’។ The algorithm ប្រើវាដើម្បីកំណត់កម្រិតរបស់អ្នកលេង និងសមត្ថភាពប្រកួតប្រជែងថាតើពួកគេគួរតែផ្គូផ្គងជាមួយហ្គេមណា។ ប៉ុន្តែតើអ្នកស្គាល់ MMR របស់អ្នកឬទេ?

VALORANT Ranks

VALORANT មានអត្រា ranking ខុសៗគ្នា។ ប្រព័ន្ធនេះមានប្រាំបី (8) ប្រភេទគឺ Iron, Bronze, Silver, Gold, Platinum, Diamond, Immortal, និង Radiant។ Rank នីមួយៗមានកម្រិតរងចំនួនបី (3) លើកលែងតែ Radiant ដែលកើនឡើងនៅពេលអ្នកលេង និងឈ្នះ។

VALORANT Ranks

VALORANT rank របស់អ្នកឆ្លុះបញ្ចាំងពីប្រវត្តិនៃការប្រកួតរបស់អ្នក មិនថាអ្នកមាន rank ខ្ពស់ជាង ឬទាបជាង រួមជាមួយនឹងចំនួនពិន្ទុ rank ដែលរកបាន ឬ ចាញ់។ VALORANT បង្ហាញរបារវឌ្ឍនភាពសម្រាប់ឱ្យអ្នកលេងដឹងថាពួកគេនៅកៀក rank បន្ទាប់កម្រិតណា ហើយពេលដែលពួកគេចាញ់ ពិន្ទុ rank នឹងបាត់ ដែលធ្វើឱ្យការឈានទៅដល់ rank បន្ទាប់កាន់តែឆ្ងាយ។

តើប្រព័ន្ធចំ VALORANTs ranking ដំណើរការយ៉ាងដូចម្តេច?

ដូចទៅនឹងហ្គេមផ្សេងដែរ ប្រព័ន្ធ ranking កំណត់វឌ្ឍនភាពហ្គេមរបស់អ្នក រួមទាំងការឈ្នះ និងចាញ់នៅក្នុង VALORANT។ វាកើនឡើងនៅពេលអ្នកទទួលបានពិន្ទុ rank កាន់តែច្រើនដោយការឈ្នះ។ ផ្ទុយ​ទៅ​វិញ​គឺ​នៅ​ពេល​ដែល​អ្នក​ចាញ់​ការ​ប្រកួត ពិន្ទុនឹងធ្លាក់ចុះ។

អ្នកលេងអាចលេងហ្គេម rank បាននៅពេលដែលពួកគេឈានដល់កម្រិត 20។ ដូច្នេះ អ្នកត្រូវតែលេងហ្គេមម៉ូដផ្សេងទៀតដូចជា classic ដើម្បីឡើងកម្រិត។ នៅពេលដែលអ្នកឈានដល់កម្រិតទី 20 នោះ VALORANT តម្រូវឱ្យអ្នកលេងចូលប្រកួតចំនួនប្រាំ (5) ដងជាមុនសិន ហើយក្រោយមកប្រព័ន្ធនឹងកំណត់ជំនាញ និងការប្រកួតប្រជែងរបស់អ្នក ដោយផ្គូផ្គងអ្នកទៅនឹង rank ដែលសមនឹងអ្នកបំផុត។

MMR vs. Ranking

មិនដូច rank rating (RR) ដែលបង្ហាញនៅក្នុងប្រវត្តិរូបរបស់អ្នកទេ។ អ្នកអាចមើលឃើញ MMR របស់អ្នកនៅពេលអ្នក share វាប៉ុណ្ណោះ។ Rank rating នឹងផ្លាស់ប្តូរ ឬកំណត់ឡើងវិញរាល់ហ្គេម ដែលខុសពី MMR។ នៅក្នុងនោះ MMR គឺនៅដដែល។ វាជាកន្លែងដែល Riot ប្រើសំរាប់ផ្គូផ្គងហ្គេមអ្នកទៅនឹងការប្រកួតណាមួយ។

Riot ធ្វើបែបនេះដើម្បីធានាថា MMR និង RR របស់អ្នកត្រូវគ្នា។ ប្រសិនបើ RR របស់អ្នកខ្ពស់ជាង MMR នោះមានឱកាសដែលអ្នកនឹងបាត់បង់ RR កាន់តែច្រើនគឺខ្ពស់។ ប្រព័ន្ធគិតថាអ្នកមាន rank ទាបជាងដោយសារតែ MMR របស់អ្នក។

ផ្ទុយទៅវិញ អ្នកនឹងទទួលបានកាន់តែច្រើននៅពេលអ្នកឈ្នះ និងចាញ់តិចជាង ប្រសិនបើអ្នកមាន MMR ខ្ពស់ ដើម្បីឈានដល់ ‘ចំណាត់ថ្នាក់ពិតប្រាកដ’ របស់អ្នក។

បច្ចុប្បន្ន អ្នកលេង VALORANT ភាគច្រើនមាន rank Silver។ មានតែពីរបីនាក់ប៉ុណ្ណោះដែលអាចទៅដល់ Immortal។ ​ការ​ពិតគឺថា​វា​ពិបាកណាស់​ក្នុង​ការ​ឡើងខ្ពស់ជាង Platinum។​ ​វា​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅ​ពេល​អ្នកលេងបន្ត​ទៅ​មុខ ហើយវា​រឹត​តែ​ពិបាក​ក្នុង​ការ​រក្សា​និង​ស្ថិត​ក្នុង rank ​ខ្ពស់​បំផុត​របស់​អ្នក។ អ្នកត្រូវតែសិក្សា និងរៀបចំយុទ្ធសាស្ត្រហ្គេមរបស់អ្នកជាប់លាប់, បង្កើន MMR របស់អ្នកដើម្បីទទួលបានពិន្ទុ rank បន្ថែមទៀត។ ក្រៅ​ពី​ការ​ឈ្នះ និង​ការ​ជៀសវាង​ពីការ​ចាញ់ សូម​គិតដល់ MMR របស់​អ្នក​រាល់​ពេល​ដែល​អ្នក​លេង នោះវានឹង​ជួយ​ឱ្យ​អ្នក​មាន rank ​ខ្ពស់។

កុំភ្លេចបញ្ចូល VALORANT Points របស់អ្នកតាមរយៈ Codashop។ យើងមានវិធីទូទាត់ដែលលឿន និងមានសុវត្ថិភាព ដើម្បីទិញកញ្ចប់ VALORANT Points។​​ អ្នកគ្រាន់តែវាយ Riot ID, ចំនួន VALORANT Points ដែលអ្នកចង់ទិញ និងរើសយកវិធីទូទាត់របស់អ្នក។​ នេះគឺជាវិធីដែលផ្តល់ជូននូវបទពិសោធន៍រហ័ស​ និង​ងាយស្រួល។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here