បង្កើនរែង Free Fire MAX របស់អ្នកជាមួយនឹងគន្លឹះដ៏អស្ចារ្យទាំង 6 នេះ

0
1224

Free Fire MAX Rank Up Tips

ដូចទៅនឹងហ្គេមបាញ់ប្រហារផ្សងទៀតដែរ ការចូលទៅក្នុងឡេវែលនិងរែងកាន់តែខ្ពស់ នឹងធ្វើឱ្យការលេងកាន់តែសប្បាយ និងកាន់តែងាយស្រួលរកបានរង្វាន់ និងវត្ថុថ្មីៗបន្ថែម។ ការពិបាកគឺការឡើងរែងនេះមិនងាយស្រួលដូចការនិយាយនោះទេ។ 

នៅពេលលេង និងសម្របទៅតាមកំណែ meta របស់វាជារឿយៗអាចធានានូវការឡើងរែងក្តី ហ្គេមប្រយុទ្ធបាញ់ប្រហារនេះត្រូវបានបង្កើតឡើងដោយ 111dot Studio ហើយត្រូវបានបញ្ចេញដោយ Garena  ដែលបានផ្តល់ជូនឱ្យអ្នកនូវរបៀបជាច្រើនក្នុងការបង្កើនល្បឿននៃដំណើរការនេះ។ លេងប្រកបដោយភាពឆ្លាតវៃជាមួយនឹងគន្លឹះទាំងប្រាំមួយខាងក្រោមដើម្បីឡើងរែង Free Fire MAX ឆាប់រហ័ស។

កាត EXP

Free Fire Max EXP Cards

បន្ថែមកាត EXP ទៅក្នុងគណនីសមតុល្យរបស់អ្នក។ សម្រាប់ត្រឹមតែគ្រាប់ពេជ្រ 20 ប៉ុណ្ណោះនៅក្នុង store អ្នកអាចឃើញនូវភាពខុសគ្នា ឬសំទុះយ៉ាងច្រើនទៅក្នុងការលេងរបស់អ្នកបន្ទាប់ពីបំពាក់វា។ 

សូមកត់ចំណាំថា បទពិសោធន៍បន្ថែមដែលផ្តល់ដោយកាត XP ត្រូវបានផ្តល់ជូនបន្ទាប់ពីការប្រកួត។ ដូច្នេះ ឧបមាថាអ្នកបញ្ចប់ការប្រកួតក្នុងចំណោម Top 40 ដល់ 30 ។ បទពិសោធន៍នឹងមានតិចជាងការបញ្ចប់ហ្គេមក្នុងចំណោមកំពូល 10s​ ។

Clash Squad

Free Fire Max Clash Royale

Clash Squad គឺជាម៉ូដហ្គេមរយៈពេលរហ័ស 4v4 ដែល Free Fire MAX ផ្តល់ជូន។ នៅទីនេះ អ្នកចូលរួមដើម្បីយកឈ្នះ។ អ្នកត្រូវបានអនុញ្ញាតឱ្យទិញវត្ថុ និងវាយប្រហារជាមួយសត្រូវនៅក្នុងទីតាំងផ្សេងៗនៅក្នុងផែនទីរបស់ហ្គេមបាញ់ប្រហារនេះ។ អ្នកប្រយុទ្ធក្នុងព្រំដែនតូចមួយ ក្នុងគោលបំណងពិឃាដសត្រូវមុនពេលពួកគេពិឃាដអ្នក។ នៅពេលអ្នកវិវឌ្ឍនៅក្នុងការប្រយុទ្ធនេះ  សម្ភារៈសឹករបស់អ្នកនឹងកាន់តែល្អប្រសើររហូតដល់អ្នកបង្កើនប្រសិទ្ធភាពអតិបរមារបស់អ្នករហូតដល់បញ្ចប់ហ្គេម។ 

ប្រសិនសមត្ថភាពរបស់អ្នករួចរាល់ក្នុងការទទួលយកការប្រកួតប្រជែងបន្ថែម សូមពិចារណាលេង Clash Squad Ranked ព្រោះវាផ្តល់ជូន exp បន្ថែមដោយសារ Free Fire MAX ដាក់បន្ថែមរង្វាន់នៅក្នុងម៉ូដរែងរបស់ខ្លួន។

ម៉ូដ Battle Royale

Free Fire Max Battle Royale Mode

ពិន្ទុបទពិសោធន៍របស់អ្នកដោយផ្អែកតាមសមត្ថភាពរបស់អ្នកនៅក្នុងហ្គេមនីមួយៗ។ ដូច្នេះ ត្រូវធ្វើវាឱ្យទៅជាទម្លាប់ជានិច្ចដោយព្យាយាមរកបានឱ្យបាន Top 10 នៅពេលរករែងពីការពិឃាដ។ 

របៀបមួយទៀតនៃការរកបានបទពិសោធន៍គឺការលេងក្នុង Squad Mode Rank របស់ Free Fire MAX។ នៅទីនេះ ទីតាំងមានសារៈសំខាន់ខ្លាំងជាងការរកបានការសម្លាប់។ ដូច្នេះ ត្រូវប្រាកដថាអ្នកទំនាក់ទំនងជាមួយសមាជិកក្រុមរបស់អ្នកដើម្បីរកបានជោគជ័យដ៏ពិសេសៗទាំងនោះ។ ប្រសិនបើអ្នកត្រូវការការណែនាំល្អមួយនោះ យើងសូមណែនាំឱ្យចាប់ផ្តើមជាមួយនឹងផែនទី Kalahari ព្រោះវាជាផែនទីតូចជាងគេនៅក្នុងផែនទីទាំងអស់នៅក្នុង Battle Royale Mode ។

នេះជារឿងពីរយ៉ាងដែលត្រូវចងចាំនៅពេលលេងផែនទី Kalahari ។ ដំបូង ការប៉ះទង្គិចគឺមិនអាចចៀសផុតបានព្រោះ តែទំហំដ៏តូចរបស់វា ប៉ុន្តែកុំបារម្ភ វាបានផ្តល់ជូនសកម្មភាពបន្ថែមជាងផែនទីផ្សេងទៀត។ ដូច្នេះត្រូវត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជាមួយអ្នកលេងផ្សេងទៀត ព្រោះវាមិនបានផ្តល់ជូនភាពទូលាយសម្រាប់អ្នកលេង/ក្រុមនីមួយៗនោះទេ។

ទីពីរ ព្យាយាមកុំបញ្ចប់ហ្គេមនៅពេលអ្នកត្រូវបានផ្តួល ឬពិឃាដនៅក្នុងការប្រយុទ្ធ ខណៈពេលដែលក្រុមរបស់អ្នកនៅកំពុងមានជីវិត។ បើមិនដូច្នេះទេ អ្នកនឹងបាត់បង់បទពិសោធន៍ទាំងអស់ដែលបានផ្តល់ជូនអ្នកនៅក្នុងការប្រយុទ្ធនោះ។ 

បន្តមានជីវិតយូរនៅក្នុងការប្រយុទ្ធ

Free Fire Max Lasting long in matches

ដោយហេតុថា Free Fire MAX គឺជាហ្គេមប្រយុទ្ធបាញ់ប្រហារដែលភាពនៅរស់រានគឺជាសូចនាករណ៍យ៉ាងសំខាន់បង្ហាញពីភាពជោគជ័យរបស់អ្នក ការបន្តរស់បានយូរនៅក្នុងការប្រយុទ្ធនឹងធានាបាននូវ​បទពិសោធន៍ច្រើនសមស្របដែលនឹងជារង្វាន់សម្រាប់អ្នក។

បេសកកម្មប្រចាំថ្ងៃ

Free Fire Max Daily missions

ដូចនឹងហ្គេមដទៃទៀតដែរ ការបំពេញបេសកកម្មប្រចាំថ្ងៃ ឬកិច្ចការប្រចាំថ្ងៃនៅក្នុង Free Fire MAX អាចផ្តល់ជារង្វាន់សម្រាប់អ្នកដូចជា គ្រឿងលម្អ និងបទពិសោធន៍។

ការចាយពេជ្រ/ ការបញ្ចូលប្រាក់

ចុងក្រោយ ប្រសិនបើអ្នកមានលុយច្រើនក្នុងការចំណាយដើម្បីផ្តោតបន្ថែមលើការបង្កើនបទពិសោធន៍នៃការលេងរបស់អ្នក អ្នកអាចបញ្ចូលលុយ ឬទិញពេជ្រនៅ Free Fire MAX បាន។ ធ្វើបែបនេះអាចផ្តល់រង្វាន់ដល់អ្នកជាមួយនឹងពិន្ទុ EXP រង្វាន់បន្ថែម ដោយអនុញ្ញាតឱ្យអ្នកអាចឡើងឡេវែលតួអង្គរបស់អ្នក និង ឡើងរែង Free Fire MAX បានឆាប់រហ័ស។ 

ត្រៀមខ្លួនដើម្បីដំឡើងរែងរបស់អ្នកក្នុងតារាងអ្នកនាំមុខ និងទទួលបានពាក្យសរសើរអបអរ ‘Booyah!’? កុំភ្លេច បញ្ចូលប្រាក់ក្នុងគណនី Free Fire MAX របស់អ្នក ដែលមាននៅ Codashop ប៉ុណ្ណោះ។ វាកាន់តែងាយស្រួល និងកាន់តែរហ័ស ជាមួយវិធីសាស្ត្រទូទាត់មានសុវត្ថិភាព និងងាយស្រួលជាច្រើន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here