គន្លឹះ និងល្បិចដើម្បីទប់ទល់នឹង Yone នៅក្នុងហ្គេម Wild Rift

0
466

Wild Rift Yone Counters

Yone គឺ​ជា​ champion ​ដ៏​មាន​ឥទ្ធិពល​និង​អាចបត់បែន​បាន​ច្រើន​ទំរង់បំផុត​ក្នុង​ចំណោមតួអង្គ​បច្ចុប្បន្ន​នៃ League of Legends: Wild Rift។ គ្រប់ការប្រកួត អ្នកលេងតែងតែជ្រើសរើសគាត់ មិនថានៅក្នុងក្រុមសត្រូវ ឬក្នុងក្រុមរបស់អ្នក។ ប៉ុន្តែគាត់អាចជាសុបិន្តដ៏អាក្រក់ប្រសិនបើក្រុមរបស់អ្នកមិនបានត្រៀមខ្លួនដើម្បីទប់ទល់ជាមួយគាត់។

ស្វែងយល់ពីសមត្ថភាពរបស់ Yone និងវិធីតតាំង

Yone គឺជាអ្នកប្រយុទ្ធដ៏ពូកែនិងមានឥទ្ធិពល ក្នុងការប្រយុទ្ធ 1v1 ។ គាត់អាចវាយប្រហារហ្វូងសត្រូវខ្លាំងក្លា និងមានភាពចល័ត ព្រមទាំងបង្កការខូចខាតខ្ពស់។ នៅក្នុងលក្ខខណ្ឌទីតាំង Yone ត្រូវបានលេងល្អបំផុតនៅ mid-lane ដែលជាកន្លែងដែលគាត់អាចទាញយកអត្ថប្រយោជន៍ពីការប្រកួតក្នុងដើមហ្គេមរបស់គាត់ និងឈានចូលទៅកាន់ការប្រកួតកាចសាហាវនាចុងហ្គេម។

ប្រសិនបើអ្នកជា roamer ហើយអ្នកចង់សំរេចគោលបំណង និងជួយមិត្តរួមក្រុមរបស់អ្នកនៅតាមផ្លូវ អ្នកក៏អាចប្រើ Yone ជា split pusher ដោយដើរជុំវិញផែនទីដើម្បីបង្កើតសម្ពាធ និងលបវាយប្រហារអ្នកដើរយឺតក្រោយគេ។ ខណៈពេលដែល Yone មិនអាចបង្ករការខូចខាតខ្លាំងក្នុងការវាយប្រហារមួយលើកនោះ គាត់ក៏មានសមត្ថភាពក្នុងការកម្ចាត់សត្រូវគោលដៅរបស់គាត់ ដោយសារតែ hybrid damage និង fluid combos របស់គាត់។

Yone Loadout Wild Rift

ការជ្រើសរើសតួអង្គល្អបំផុត និងអាក្រក់បំផុតដើម្បីលេងទល់នឹង Yone

ប្រសិនបើអ្នកប្រឆាំងនឹង Yone អ្នកគួរជ្រើសរើស champion ដែលអាចទប់ទល់នឹង burst damage របស់គាត់ ហើយយកឈ្នះគាត់ក្នុងដើមហ្គេម។ អ្នកក៏គួរជ្រើសរើស champion ដែលអាច kite ប្រកបដោយប្រសិទ្ធភាព ឬវាយទំលាក់គាត់។

Best Picks:

Ahri – ការបាញ់បានចម្ងាយឆ្ងាយ និងការចល័តរបស់ Ahri ធ្វើឱ្យនាងមានប្រៀបលើ Yone ព្រោះនាងអាចគេចពីសមត្ថភាពរបស់គាត់បានយ៉ាងងាយ ហើយកាច់បំបាក់គាត់ដោយផ្ទាល់ដៃ។ សមត្ថភាពរបស់នាងក្នុងការតស៊ូក្នុងការប្រយុទ្ធ និងការរក្សាចម្ងាយរបស់នាងក៏ធ្វើឱ្យនាងក្លាយជាជម្រើសដ៏ល្អប្រឆាំងនឹង Yone ។

Orianna – Orianna គឺជាជម្រើសដ៏ល្អមួយប្រឆាំងនឹង Yone ដោយសារតែជំនាញ Dissonance របស់នាង ដែលអនុញ្ញាតឱ្យនាងបន្ថយល្បឿនសត្រូវ និងទទួលបានការបង្កើនល្បឿនចលនារបស់នាង។ ដោយកំណត់ពេលវេលាឱ្យបានត្រឹមត្រូវ អ្នកអាចគេចពី ult របស់ Yone បានយ៉ាងងាយស្រួល ហើយបង្វែរការប្រយុទ្ធទៅតាមការពេញចិត្តរបស់អ្នក។

Worst Picks:

Fizz – Fizz គឺ​ជា​ជម្រើស​ខ្សោយ​ខ្លាំង​ណាស់​ទល់​នឹង Yone ដោយ​សារ​តែ​គាត់​ខ្វះ​ range ​និង​ការ​ចល័ត។ Yone អាច​វាយ​ចូល និង​លោតចេញ​ពី​ការ​ប្រយុទ្ធ​បាន​យ៉ាង​ងាយ ដែល​ធ្វើ​ឱ្យ Fizz ពិបាក​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​របស់​គាត់។ លើសពីនេះ Fizz មានភាពទន់ជ្រាយខ្លាំង ហើយងាយនឹងត្រូវ burst down ដោយសារសមត្ថភាពរបស់ Yone ។

Jhin – Jhin ក៏ទន់ជ្រាយ និងមិនអាចចល័តបាន ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅងាយស្រួលសម្រាប់ Yone ។ វាក៏ពិបាកសម្រាប់ Jhin ដើម្បីគេចចេញពី Yone’s Ultimate ព្រោះវាមាន range គួរសម។

យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការយកឈ្នះ Yone

គន្លឹះក្នុងការប្រឆាំងនឹង Yone គឺការយល់ដឹងអំពីសមត្ថភាពរបស់គាត់ និងការប្រើប្រាស់សមត្ថភាពទាំងនោះ។ ដោយដឹងពីអ្វីដែលត្រូវរំពឹងពី Yone និងរបៀបឆ្លើយតបទៅនឹងសមត្ថភាពរបស់គាត់ អ្នកអាចបង្វែរស្ថានការណ៍ហ្គេមតាមការពេញចិត្តរបស់អ្នក។

Yone Mid Lane Wild Rift

1. ទិញ Items ជំរុញល្បឿននៃចលនា

Yone មាន​ភាព​ចល័ត​ខ្ពស់ ដូច្នេះ​វា​ជា​ការ​សំខាន់​ក្នុង​ការ​ទិញ items ជំរុញល្បឿននៃចលនា ​ដើម្បី​តាម​ទាន់​គាត់ និង​ធ្វើ​ឱ្យ​​ងាយ​ស្រួល​ក្នុង​ការ​គេច​ពី​សមត្ថភាព​របស់​គាត់។ អ្នកគួរទិញ items ដូចជា Boots of Swiftness ឬ Ionian Boots of Lucidity ដើម្បីកាត់បន្ថយពេលវេលាដែលវាត្រូវការដើម្បីទៅ​ឱ្យ​​ទាន់គាត់។

2. លេងឱ្យស្វាហាប់

Yone គឺ​ខ្សោយ​បំផុត​ក្នុង​កំឡុង​ពេលដើម​ប្រកួត​ ដូច្នេះ​វា​សំខាន់​ក្នុង​ការ​លេង​យ៉ាង​ស្វាហាប់​ជាមួយ​គាត់។ ព្យាយាមនាំមុខជាមុនដោយការសំរេចគោលដៅ និងការសម្លាប់។

3. ទិញ Magic Resistance

Yone បង្កការខូចខាតបែប hybrid ដោយសារសម្ថភាព passive Way of the Hunter របស់គាត់។ ដូច្នេះ វាជារឿងសំខាន់ក្នុងការទិញ magic resistance ដើម្បីទប់ទល់នឹងគាត់។ អ្នកគួរទិញ items ដូចជា Abyssal Mask ឬ Spirit Visage ដើម្បីកាត់បន្ថយការខូចខាតដែលគាត់អាចបង្កបាន។

4. រៀបចំក្រុមរបស់អ្នកឱ្យបានល្អ

Yone គឺជា champion ដ៏មានឥទ្ធិពល ប៉ុន្តែគាត់អាចត្រូវបានវាយប្រហារយ៉ាងងាយស្រួលដោយក្រុមដែលបានរៀបចំបានល្អ។ អ្នកត្រូវប្រាកដថាក្រុមរបស់អ្នកបានរៀបចំច្បាស់លាស់ ហើយផ្តោតលើការប្រយុទ្ធជាក្រុម ជំនួសឱ្យការវាយលុក Yone តែម្នាក់ឯង។ ប្រើការគ្រប់គ្រងហ្វូងប្រយុទ្ធរបស់ក្រុមអ្នក ដើម្បីទប់កុំឱ្យគាត់ចូលជិត និងវាយគាត់ពីចម្ងាយ។

Yone អាច​ជាតួអង្គដែលពិបាកទប់ទល់ដោយ​សារ​តែ​ការ​ប្រយុទ្ធ​របស់​គាត់​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង។ ការវាយប្រហារបែប hybrid របស់គាត់ គួបផ្សំនឹងភាពចល័តខ្ពស់ ធ្វើឱ្យគាត់មានកម្លាំងប្រយុទ្ធមហិមា។ ប៉ុន្តែដូចគ្នានឹង champion ផ្សេងទៀតដែរ Yone អាចត្រូវបានវាយឱ្យចាញ់ ប្រសិនបើអ្នកដឹងពីរបៀបលេងតតាំងនឹងគាត់។ ជាមួយនឹង items ត្រឹមត្រូវ ការសម្របសម្រួលល្អក្នុងក្រុម និងចាត់ទីតាំងត្រឹមត្រូវ អ្នកអាចផ្តួល Yone និងគ្រប់គ្រងហ្គេមបាន។

ត្រៀម​ឡើង​ប្រកួត​ជាមួយ Yone និង Wild Rift Champions ផ្សេង​ទៀត​ហើយ​ឬ​នៅ? ត្រូវប្រាកដថាអ្នកបានបញ្ចូលទឹកប្រាក់ Wild Cores នៅ Codashop។ យើងផ្តល់ជូននូវតម្លៃដ៏ល្អបំផុត និងបទពិសោធន៍បញ្ចូលទឹកប្រាក់ដ៏ងាយស្រួល និងសុវត្ថិភាព។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here