របៀបក្នុងការចម្អិនម្ហូបក្នុង Genshin Impact៖ មុខម្ហូបពិសេសៗដែលអ្នកត្រូវចម្អិន

0
883

Cooking Guide Genshin Impact

បន្ថែមរៀនពីរបៀបក្នុងការចម្អិនម្ហូប និងការក្លាយជាចុងភៅឯកដោយខ្លួនឯង

នៅក្នុង Genshin Impact វាជារឿងសប្បាយណាស់ក្នុងការប្រយុទ្ធហ្វូង Hilichurls និង Creatures of the Abyss ក៏ដូចជាបំពេញ Missions និង Quests ជុំវិញពិភពលោក (អាចមានការលំបាកខ្លាំងក្នុងពេលមួយចំនួន)។ បើសិនជាអ្នកចង់សម្រាកពីការប្រយុទ្ធ​ អ្នកអាចងាកមកធ្វើអ្វីផ្សេងគឺការចម្អិនអាហារ។ នៅពាសពេញ Teyvat មានគ្រឿងផ្សំជាច្រើនមុខដែលអ្នកអាចប្រមូលសម្រាប់ធ្វើការចម្អិនមុខម្ហូបជាច្រើនមុខ។ វាមានភាពងាយស្រួលក្នុងការវឹកហាត់ ហើយសំខាន់បំផុតនឹងជួយអ្នកក្នុងការឡើង HP មកវិញនៅពេលដែលត្រូវវាយជាមួយសត្រូវដែលខ្លាំងក្លា។ 

អត្ថប្រយោជន៍ និងលក្ខខណ្ឌក្នុងការចម្អិនអាហារ

Character នៅក្នុង Genshin Impact មានរបារបង្ហាញកម្រិតឈាមដែលនឹងថយចុះ ហើយបញ្ចេញរូប Kaput ឲ្យពួកគេ។ អ្នកលេងអាចប្រើប្រាស់ Hearty Meal ជាជាង Potion ឬ Bare Item ផ្សេងទៀត ដើម្បីព្យាបាលខ្លួន។ នៅពេលដែល Character ត្រូវសត្រូវ Knock មានតែអាហារត្រឹមត្រូវមួយពេលប៉ុណ្ណោះដែលអាចលើកគេមកវិញបាន ហើយ គេអាចបរិភោគ Apples និង Sunsettia បានភ្លាមៗដើម្បីបង្កើន HP វិញភ្លាមៗ។ យើងណែនាំឲ្យអ្នករៀបចំអាហារល្អពិសេសមួយមុនពេលចេញទៅផ្សងព្រេង ឬប្រយុទ្ធជាមួយសត្រូវណាដែលខ្លាំងក្លា។

Cooking benefits and conditionsមានតែអាហារដែលត្រឹមត្រូវប៉ុណ្ណោះដែលអាចលើក Character ឡើងវិញបាន

Travelers អាចចម្អិនអាហារ និងមុខម្ហូបពិសេសៗដោយគ្រាន់តែរើសគ្រឿងផ្សំ និងដាក់ចម្អិននៅលើចង្ក្រាននៅ Mondstadt និង Liyue។ អ្នកលេងក៏អាចចម្អិនអាហារងាយៗបានយ៉ាងឆាប់រហ័សនៅតាមកន្លែងបោះតង់ដែលនៅពាសពេញ Teyvat។ អ្នកត្រូវចាំថាអ្នកត្រូវដុតភ្លើងដាក់ខ្ទះជាមុនដើម្បីចម្អិន ហើយស្ថានភាពមួយចំនួនដូចជាភ្លៀងអាចប៉ះពាល់ទៅលើការចម្អិនអាហាររបស់អ្នក។

cook meals at stovesអ្នកលេងក៏អាចចម្អិនអាហារនៅកន្លែងចម្អិនដែលមាននៅក្នុង Mondstadt និង Liyue។

របៀបក្នុងការចម្អិនអាហារនៅក្នុង Genshin Impact

ការចម្អិនអាហារពិសេសៗក្នុង Genshin Impact គឺមានភាពងាយស្រួលទេ។ សូមកត់ចំណាំជំហានខាងក្រោមដើម្បីចាប់ផ្តើម។

  • ការចម្អិនអាហារពិសេសៗក្នុង Genshin Impact គឺមានភាពងាយស្រួលទេ។ សូមកត់ចំណាំជំហានខាងក្រោមដើម្បីចាប់ផ្តើម។
  • និយាយជាមួយសមាជិករបស់ Adventure’s Guild (ដែលនៅក្រៅ Mondstadt) ណាម្នាក់ដើម្បីណែនាំអ្នកអំពីការចម្អិនអាហារ។ អ្នកនឹងទទួលបានរូបមន្តដោយឥតគិតថ្លៃ។
  • ក្រោយពេលអ្នកជ្រើសរើសរូបមន្តមួយហើយនោះ អ្នកត្រូវចាប់ផ្តើមប្រមូលគ្រឿងផ្សំ។ ចុចលើគ្រឿងផ្សំនីមួយៗដើម្បីដឹងពីទីតាំងដើម្បីរកវា។

cooking ingredients

  • នៅពេលដែលគ្រឿងផ្សំទាំងអស់ត្រូវបានប្រមូលគ្រប់ហើយនោះ រកមើលកន្លែងសម្រាប់ចម្អិន (Stoves) នៅពាសពេញ Mondstadt និង Liyue ហើយនឹងកន្លែងបោះតង់ពាសពេញផែនទី (ភាគច្រើនមានទីតាំងនៅជំរំសត្រូវ)។ 

Cooking

  • នៅពេលដែលរៀបចំគ្រប់យ៉ាងរួចរាល់ហើយនោះ ចុចប៊ូតុងចម្អិន។ ពិនិត្យមើលទៅលើការចម្អិន និងការបង្កើនល្បឿនចម្អិនរបស់ម្ហូបនីមួយៗ។ ស្វែងយល់ពីអត្ថប្រយោជន៍នៃមុខម្ហូបចម្អិនស្រាប់នីមួយៗ ព្រោះវាមានប្រយោជន៍សម្រាប់ការចូលប្រយុទ្ធដ៏ស្វិតស្វាញ។

មុខម្ហូបទាំងប្រាំមួយដែលគួរសាកល្បង

ក្រោយពីបានស្វែងយល់ពីរបៀបក្នុងការចម្អិនអាហារហើយនោះ ដល់ពេលដែលអ្នកត្រូវសាកល្បងប្រើរូបមន្តហើយ។ Character ខ្លះក៏មានមុខម្ហូបពិសេសផ្ទាល់ខ្លួនរបស់គេផងដែរ (មានឱកាស 20% ក្នុងការទទួលបានវានៅពេលដែលអ្នកជ្រើសរើស Character ហើយនោះ)។ ស្វែងយល់ពីរូបមន្តនីមួយៗ ជាមួយនឹង Boosting Effect របស់ពួកវា។

Moon Pie

Moon Pie

Moon Pie ជាមុខម្ហូបបុរាណដែលគេទទួលទានជាប្រចាំនៅ Mondstadt។ គ្រឿងផ្សំរបស់វាមានដូចជា៖

*Raw Meat (4)
*Bird Egg (4)
*Butter (3)
*Flour (2)

នៅពេលទទួលទានវាហើយ វាផ្តល់ Shield Strength បន្ថែម 35% ទៅឲ្យសមាជិកក្រុមទាំងអស់ និងការការពាររហូតទៅដល់ 235 ទៅតាមគុណភាពរបស់វា។ អ្នកគួរតែត្រៀមមុខម្ហូបនេះជាមុនមុនពេលទៅវាយជាមួយ Boss។ បើអ្នកជ្រើសរើស Eula ដើម្បីចម្អិនវា អ្នកអាចមានឱកាសទទួលបាន Stormcrest Pie ជំនួសទៅវិញ។ 

Sunshine Sprat

Sunshine Sprat

Sunshine Sprat គឺត្រូវបានចម្អិនចេញពីត្រីបំពង។ រូបមន្តត្រូបានផ្តល់ឲ្យ Albedo នៅកំឡុងពេលផ្សងព្រេង The Second Experiment: The World។ គ្រឿងផ្សំរបស់វាមានដូចជា៖

*Butter (3)
*Fish (3)
*Salt (1)
*Small Lamp Grass (1)

មុខម្ហូបនេះបង្កើន Shield Strength របស់សមាជិកក្រុមទាំងអស់រហូតដល់ 30%។ វាអាចនឹងមានប្រយោជន៍នៅពេលដែលអ្នកវាយជាមួយសត្រូវដែលខ្លាំងក្លា និងមានការតស៊ូខ្ពស់។ នៅពេលដែល Albedo ចម្អិន Sunshine Sprat អ្នកអាចនឹងមានឱកាសទទួលបាន Woodland Dream ជំនួសវិញ។ 

Crab, Ham and Veggie Bake

Crab, Ham and Veggie Bake

The Crab, Ham and Veggie Bake ជាមុខម្ហូបដ៏ប្រណិតជាមួយនឹងសាច់ Ham និងបន្លែស្រស់ថ្លា និងប្រណិត។ គ្រឿងផ្សំរបស់វាមានដូចជា៖

*Crab Roe (1)
*Ham (1)
*Cream (1)
*Cabbage (1)

The Crab, Ham និង Veggie Bake ជាអាហារសម្រាប់លើកអ្នកមកវិញដ៏ល្អក្នុង Genshin Impact ដែលមិនអាចប្រកែកបានព្រោះវាអាចលើក Character ហើយផ្តល់ HP រហូតទៅដល់ 1500 ទៅតាមគុណភាពរបស់វា។ ប្រសិនបើ Sucrose ជាអ្នកចម្អិន អ្នកអាចមានឱកាសក្នុងការទទួលបាន Nutritious Meal (V. 593) ជំនួសវិញ។ 

Sweet Madame

Sweet Madame

មាន់ដុតទឹកឃ្មុំដ៏សាមញ្ញ និងគួរឲ្យចង់ទទួលទាន គួបផ្សំជាមួយនឹងផ្កាលំអរនេះជាអាហារដែលល្អបំផុតសម្រាប់ព្យាបាលខ្លួន។ គ្រឿងផ្សំរបស់វាមានដូចជា៖

*Fowl (2)
*Sweet Flower (2)

Sweet Madame បង្កើន HP អតិបរិមាចំនួន 24% មកវិញ បូកបន្ថែម HP ចំនួន 1500។ ប្រសិនបើ Rosaria ជាអ្នកចម្អិន អ្នកនឹងមានឱកាសទទួលបាន Dinner of Judgment ជំនួសវិញ។

Noodles with Mountain Delicacies

Noodles with Mountain Delicacies

រសជាតិដ៏ស្រទន់នៃទឹកជ្រលក់ក្នុងចំនួនត្រឹមត្រូវមួយគឺជាកាដូរដ៏ពិសេសបំផុត។ Noodle with Mountain Delicacies ជាអាហារល្អបំផុតសម្រាប់បង្កើន Stamina ឲ្យអ្នកឡើងភ្នំបាន។ គ្រឿងផ្សំរបស់វាមានដូចជា៖

*Mushroom (3)
*Raw Meat (2)
*Flour (2)

ទទួលទានអាហារនេះ ហើយវានឹងបង្កើន Stamina របស់អ្នករហូតទៅដល់ 60 ទៅតាមគុណភាពរបស់វា។ វាមានប្រយោជន៍ក្នុងការរក្សា Stamina នៅពេលឡើងភ្នំ ឬរំកិលចុះក្រោម។ បើសិនជាអ្នកឲ្យ Chongyun ចម្អិនអាហារនេះ អ្នកអាចមានឱកាសក្នុងការទទួលបាន Mountain Delicacies ជំនួសវិញ។ 

Teyvat Fried Egg (ការបង្ហាញពិសេស)

Teyvat Fried Egg

មុខម្ហូបពងទាចៀនដែលពងពណ៌លឿងត្រូវបានបំបែកចេញយ៉ាងល្អឥតខ្ចោះគឺជាមុខម្ហូបដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ដែលល្អបំផុត។ គ្រឿងផ្សំរបស់វាមានដូចជា៖

*Bird Egg (1)

អ្នកអាចរៀបចំ Teyvat Fried Egg ដោយគ្រាន់តែរកមើល Bird Egg នៅលើដើមឈើ។ អ្នកមិនចំណាយកម្លាំងអត់ប្រយោជន៍នោះទេ ព្រោះថាអាហារនេះនឹងជួយឲ្យអ្នកឡើង HP រហូតទៅដល់ 150។ ប្រសិនបើ Bennett ជាអ្នកចម្អិនម្ហូបនេះ អ្នកនឹងមានឱកាសក្នុងការទទួលបាន Teyvat Charred Egg ជំនួសវិញ។

កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស។ 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here