របៀបផ្លាស់ប្តូរ World Level នៅក្នុង Genshin Impact

0
311

Genshin Impact Change World LevelThe World Level នៅក្នុង Genshin Impact កំណត់ថាតើសត្រូវគួរអោយខ្លាចកម្រិតណាក្នុងហ្គេម។ អ្នកលេងអាចបន្ថយ world level បច្ចុប្បន្នរបស់ពួកគេ នៅពេលដែលពួកគេឈានដល់ World Level 5 ដោយកាត់បន្ថយកម្រិតរបស់ពួកគេ 1 ។ ការកែតម្រូវនេះអនុញ្ញាតឱ្យ travelers អាចលេង level ចាស់ឡើងវិញ និងកម្ចាត់សត្រូវកាន់តែមានប្រសិទ្ធភាព ដោយសារពួកគេកើតនៅក្នុងកម្រិតទាប។ នេះជារបៀបដែលអ្នកអាចផ្លាស់ប្តូរ world level នៅក្នុង Genshin Impact ។

ការផ្លាស់ប្តូរ World Level

ការដែលអាចកម្ចាត់សត្រូវបានយ៉ាងងាយស្រួលអាចជារង្វាន់សម្រាប់អ្នកលេងមួយចំនួនព្រោះវាជួយពួកគេឱ្យឡើងកម្រិតលឿនជាងមុនដោយមិនបាច់ប្រឹងលេង។ ទោះជាយ៉ាងណាក៏ដោយ ការកែសម្រួល World Level នៅក្នុង Genshin Impact នឹងមានគុណសម្បត្តិ និងគុណវិបត្តិ។ ពួកគេមានដូចជា៖

គុណសម្បត្តិ

  • សត្រូវខ្សោយជាង
  • ការប្រយុទ្ធជាមួយ boss កាន់តែងាយស្រួល
  • មានប្រយោជន៍ក្នុងអំឡុងពេលព្រឹត្តិការណ៍

គុណវិបត្តិ

  • រង្វាន់តិច
  • បន្ថយកម្រិតនៃ Ley Line Blossoms និងសត្រូវនៅក្នុង open world 
  • ចំណាយពេលយូរក្នុងការ farm
  • cooldown រយៈពេល 24 ម៉ោងដើម្បីប្តូរ level

វិធីកាត់បន្ថយ world level របស់អ្នកនៅក្នុង Genshin Impact

ឥឡូវ​នេះ​អ្នកដឹងថា​ World Level ​គឺ​ជា​អ្វី និង​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ទម្លាក់​វា នេះ​គឺ​ជា​ការណែនាំ​ជា​ជំហាន​​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​វា​បាន។

Genshin Impact World Level

  1. ចាប់ផ្ដើមកម្មវិធី Genshin Impact នៅលើឧបករណ៍របស់អ្នក។
  2. ចុចលើ Paimon Menu នៅជ្រុងខាងលើឆ្វេងនៃអេក្រង់របស់អ្នក។.
  3. ចុចរូបតំណាង i នៅជាប់នឹងពាក្យ World Level នៅក្រោមព័ត៌មានលម្អិតរបស់អ្នក។
  4. ជ្រើសរើស Lower World Level ដើម្បីបញ្ជូនអ្នកទៅកាន់កម្រិតចាស់របស់អ្នក។
  5. នៅពេលដែល 24 ម៉ោងបានកន្លងផុតទៅ ហើយអ្នកបានបញ្ចប់ការលេងជាមួយនឹង World Level ទាបរួច អ្នកអាចជ្រើសរើសប៊ូតុង Revert World Level ដើម្បីប្តូរទៅកម្រិតបច្ចុប្បន្នរបស់អ្នក។

វិធីបង្កើន World Level របស់អ្នកនៅក្នុង Genshin Impact

នៅលើទំព័រដូចគ្នានឹងការបន្ថយ World Level របស់អ្នក អ្នកក៏នឹងឃើញ Adventure Rank បច្ចុប្បន្នរបស់អ្នកផងដែរ។ អ្នកត្រូវតែបង្កើន AR របស់អ្នកមុនពេលបង្កើន World Level របស់អ្នកនៅក្នុង Genshin Impact។ នេះជា ការបង្កើនកម្រិត ដែលជាគូគ្នានៃ Adventure Rank ៖

  • AR1 = World Level 0 
  • AR20 = World Level 1 
  • AR25 = World Level 2 (អ្នកត្រូវតែលេង Ascension Quest 1)
  • AR30 = World Level 3 
  • AR35 = World Level 4 (អ្នកត្រូវតែលេង Ascension Quest 2) 
  • AR40 = World Level 5 
  • AR45 = World Level 6 (អ្នកត្រូវតែលេង Ascension Quest 3)
  • AR50 = World Level 7 (អ្នកត្រូវតែលេង Ascension Quest 4) 
  • AR55 = World Level 8

យើងសង្ឃឹមថាអ្នកបានរៀនអ្វីមួយអំពីការកែតម្រូវ World Level របស់អ្នកនៅក្នុង Genshin Impact ។ តើពេលនេះអ្នកស្ថិតក្នុងកម្រិតណា? អនុញ្ញាតឱ្យពួកយើងដឹងនៅក្នុងផ្នែកខំមិនខាងក្រោម។ រីករាយនឹងការលេងហ្គេម!

កុំភ្លេចបញ្ចូលទឹកប្រាក់ Genesis Crystals សម្រាប់ Genshin Impact នៅ Codashop។ វាកាន់តែងាយស្រួល និងលឿនជាងមុន ជាមួយនឹងវិធីសាស្រ្តទូទាត់ប្រកបដោយសុវត្ថិភាព និងងាយៗជាច្រើន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here