វិធីសាស្រ្ដរហ័សអំពីរបៀបប្តូរឈ្មោះរបស់អ្នកនៅក្នុង LoL Wild Rift

0
681

How to change name in Wild Rift

វិធីសាស្រ្ដរហ័សអំពីរបៀបប្តូរឈ្មោះរបស់អ្នកនៅក្នុង Wild Rift

នៅក្នុង League of Legends: Wild Rift (និងហ្គេមផ្សេងៗទៀតផងដែរ),ជម្រើសនៃឈ្មោះអាចនឹងមិនមែនជាកត្តាសំខាន់សម្រាប់អ្នកលេងមួយចំនួននោះទេ។ យ៉ាងណាមិញ​​ ប្រសិនបើអ្នកត្រូវការប្តូរឈ្មោះដោយសារហេតុផលណាមួយ​ ឬដោយសារតែការជ្រិញ IGN​ របស់អ្នក​ អ្នកអាចធ្វើវាបានឥឡូវ​នេះ។

នៅក្នុងអត្ថបទនេះ​ យើងនឹងបង្រៀនអ្នកនូវវិធីសាស្រ្ដជាជំហានៗអំពីរបៀបប្តូរឈ្មោះរបស់អ្នកនៅក្នុង LoL Wild Rift

របៀបប្តូរឈ្មោះនៅក្នុង Wild Rift?

Wild Rift Game Lobby

មុននឹងប្តូរឈ្មោះរបស់អ្នកនៅក្នុង Wild Rift, អ្នកត្រូវតែសម្រេចចិត្តដោយប្រុងប្រយ័ត្ននូវឈ្មោះថ្មីរបស់អ្នក។ នេៈដោយសារតែប្រព័ន្ធនឹងអនុញ្ញាតឱ្យអ្នកប្តូរវាបានម្តងប៉ុណ្ណោះរៀងរាល់ 30 ថ្ងៃ។ ចូលទៅកាន់ទំព័រផ្លូវការរបស់ Riot Games​ ដើម្បីចូលគណនី។ សូមពិនិត្យមើលថាប្រវត្តិរូបហ្គេម Wild Rift របស់អ្នកបានភ្ជាប់ទៅគណនីរបស់អ្នក។​​ នៅពេលជោគជ័យ​ ឥឡូវអ្នកអាចបន្តជាមួយនឹងដំណើរការនៃការប្តូរឈ្មោះរបស់អ្នកបានហើយ។

ចូលទៅកាន់ “Settings”

Wild Rift Account Settings

បើកដំណើរការហ្គេមនៅលើឧបករណ៍របស់អ្នក។​ ឈ្មោះរបស់អ្នកបង្ហាញនៅជ្រុងលើខាងឆ្វេងនៃអេក្រង់របស់អ្នកពីឡប់ប៊ីហ្គេម។​ចុចលើរូបសញ្ញាស្ពឺម៉ាស៊ីនដើម្បីចូលទៅ “Settings”។ ​ចុចលើ “Other” ហើយជ្រើសរើស “Account Settings” ពីផ្ទាំង General” ដូចបង្ហាញនៅក្នុងរូបភាពខាងលើ។

ចូលគណនីដោយប្រើគណនី Riot Games របស់អ្នក

Riot Games Account Sign In

បន្ទាប់ពីចុច Account Settings, អ្នកនឹងត្រូវបាននាំទៅកាន់ទំព័រចុះឈ្មោះចូលគណនី។​ សូមប្រើគណនី Riot Games របស់អ្នកដើម្បីចូលគណនី។

ផ្ទៀងផ្ទាត់អ៊ីម៉ែលរបស់អ្នក

Riot ID Verification

នៅពេលអ្នកចូលគណនីរួច​ ការផ្ទៀងផ្ទាត់បន្ថែមនឹងត្រូវបានទាមទារ។​ បើកអ៊ីម៉ែលដែលបានចុះឈ្មោះរបស់អ្នក​ ហើយបំពេញប្រអប់ដោប្រើកូដផ្ទៀងផ្ទាត់។

ចូលទៅកាន់ Riot ID

Riot ID Section

នៅពេលអ្នកចូលគណនីបានសម្រេចហើយ​ សូមជ្រើសរើសផ្នែក Riot ID ។​ ដោយគ្រាន់តែវាយបញ្ចូល ID​ ថ្មីរបស់អ្នក (វានឹងប្រើប្រាស់ជាឈ្មោះថ្មីរបស់អ្នកនៅក្នុង LoL Wild Rift​ របស់អ្នក)។ ជាចុងក្រោយ ដាក់បញ្ចូនវាដើម្បីរក្សាទុកការកែប្រែ។​ ត្រលប់ទៅកាន់ហ្គេមដោយប្រើព័ត៌មានគណនីរបស់អ្នកដើម្បីបញ្ជាក់ថាការផ្លាស់ប្តូរឈ្មោះបានជោគជ័យ។​ កំណត់ចំណាំសំខាន់៖ គណនីរបស់អ្នកនៅក្នុង Riot Games ក៏នឹងឆ្លុះបញ្ចាំងនៅលើ VALORANT និង Legends of Runeterra​ ផងដែរ​ ដូច្នេះឈ្មោះ Wild Rift របស់អ្នកក៏នឹងបង្ហាញសម្រាប់ចំណងជើងទាំងពីរផងដែរ។

អ៊ីចឹងគឺតែប៉ុណ្ណឹងទេ! យើងសង្ឃឹមថាវិធីជាជំហានៗនេះមានប្រយោជន៍ដល់អ្នកដឹងពីរបៀបក្នុងការប្តូរឈ្មោះរបស់អ្នកនៅក្នុង Wild Rift

កុំភ្លេចបញ្ចូលទឹកប្រាក់ Wild Cores​ របស់អ្នកនៅ Codashopប៉ុណ្ណោះ។​ យើងធានាការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួល​ និងកាន់តែរហ័ស ដូច្នេះអ្នកអាចរីករាយនឹងបទពិសោធន៍លេងហ្គេមដោយរលូនបាន។

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here