ឥឡូវការអាប់ឌេតអាចធ្វើទៅបាននៅក្នុង Genshin Impact ជាមួយនឹងកំណែ 2.5 – ‘When the Sakura Bloom.’ អ្នកលេងនឹងមានការផ្សងព្រេងថ្មីមួយដោយទទួលបានលក្ខណៈពិសេសៗថ្មីៗជាច្រើន។ ទីបញ្ចប់ Yae Miko ត្រូវបានដាក់បញ្ចូលទៅក្នុងតារាងនៃតួអង្គដែលអាចជ្រើសរើសយកលេងបាន។ អាវុធថ្មីចំនួនពីរ បេសកកម្មរំភើបៗ និងព្រឹត្តិការណ៍ផ្សេងៗត្រូវបានដាក់បន្ថែម រួមទាំងការប្រឈមជាមួយ Raiden Shogun នៅក្នុង boss fight ប្រចាំសប្តាហ៍។
តួអង្គថ្មី Yae Miko បានមកដល់ហើយ
Yae Miko. កេ្រឌីតរូបភាព៖ Mihoyo / Genshin Impact
Yae Miko, “Astute Amusement,” គឺជាអ្នកប្រើ Catalyst ម្នាក់មកពី Inazuma ហើយនឹងជាតួអង្គ Electro ផ្កាយប្រាំដំបូងដែលត្រូវបានដាក់ចូលក្នុងហ្គេម។ Yae Miko គ្រប់គ្រង Grand Narukami Shrine ហើយធ្វើការជានិពន្ធនាយកនៃ Yae Publishing House ។
ស្កីល Elemental របស់ Yae Miko ដែលមានឈ្មោះថា “Yakan Evocation: Sesshou Sakura,” ដែលអនុញ្ញាតឱ្យនាងផ្លាស់ទីយ៉ាងរហ័សហើយដោយបន្សល់ទុក Sesshou Sakura ។ Sesshou Sakura នឹងវាយប្រហារទៅលើសត្រូវម្តងម្កាលជាមួយនឹងរន្ទះដោយបង្កើត Electro Damage ។
ក្នុងនាមជា Electro Catalyst, អ្នកលេងនឹងយល់ថា Yae Miko អាចរួបរួមយ៉ាងប្រសើរជាមួយ Raiden Shogun ។ ជាការបន្ថែមដ៏ពិសេសទៅដល់ក្រុមដើម្បីបន្ថែមការកម្ទេច សូមប្រាកដថាទាញយក Yae Miko មុននឹងបដាផ្សព្វផ្សាយអំពីនាងបានបាត់ទៅវិញ។
ការផ្សព្វផ្សាយ Raiden Shogun និង Kokomi ជាថ្មីម្តងទៀត
អ្នកលេងដែលបានខកខានឱកាស Raiden Shogun និង Kokomi អាចចូលរួមជាថ្មីបាន! ព្រឹត្តិការណ៍ទាំងពីរនេះនឹងត្រូវបានដាក់បង្ហាញខ្លួនជាថ្មីនៅពាក់កណ្តាលទីពីរនៃកំណែ 2.5 ។ ដល់ពេលត្រូវសន្សំសម្រាប់ Primogems ទាំងនោះហើយ!
ព្រឹត្តិការណ៍ថ្មី៖ “Three Realms Gateway Offering”
នៅក្នុងព្រឹត្តិការណ៍ថ្មីនេះ អ្នកលេងនឹងរុករក Enkanomiya ដែលគ្របដណ្តប់ដោយភាពងងឹត។ តាមរយៈការប្រើ Light Realm Sigils ដើម្បីអាប់គ្រេដ Bokuso Box, អ្នកលេងមានឱកាសទទួលបានអាវុធCatalyst ដែលមានឈ្មោះថា “Oathsworn Eye” ។ បំពេញបេសកកម្មដើម្បីទទួលបានរង្វាន់ដទៃទៀតដូចជា Primogems, វត្ថុ Weapon Ascension និងជាច្រើនទៀត។
ថិរវេលា៖ 2022/02/17 10:00 រហូតដល់ចុងបញ្ចប់នៃកំណែ 2.5
សិទ្ធិនៃការទទួលបាន៖ ឈានដល់ Adventure Rank 30 ឬខ្ពស់ជាងនេះ។ បំពេញ Archon Quest៖ “Chapter II: Act II – Stillness, the Sublimation of Shadow” និងបំពេញ World Quest “Erebos’ Secret.”
សាច់រឿងចម្បងថ្មី
បេសកកម្មសាច់រឿង
បេសកកម្មសាច់រឿងរបស់ Raiden Shogun ដែលមានឈ្មោះថា “Imperatrix Umbrosa Chapter: Act II – Transient Dreams.” ដើម្បីដោះសោបេសកកម្ម អ្នកលេងត្រូវតែ៖
*ឈានដល់ Adventure Rank 40 ឬខ្ពស់ជាងនេះ។
*បំពេញ Archon Quest “Chapter II: Act III – Omnipresence Over Mortals”
*បំពេញបេសកកម្មសាច់រឿងរបស់ Raiden Shogun “Imperatrix Umbrosa Chapter: Act I – Reflections of Mortality”
បេសកកម្មសាច់រឿងរបស់ Yae Miko ដែលមានឈ្មោះថា “Divina Vulpes Chapter: Act I – The Great Narukami Offering.” ដើម្បីដោះសោបេសកកម្ម អ្នកលេងត្រូវតែ៖
*ឈានដល់ Adventure Rank 40 ឬខ្ពស់ជាងនេះ។
*បំពេញបេសកកម្មសាច់រឿងរបស់ Raiden Shogun “Imperatrix Umbrosa Chapter: Act II – Transient Dreams”
អាវុធថ្មី
អាវុធថ្មីចំនួនពីរបានបង្ហាញខ្លួននៅក្នុងហ្គេម។ Verity របស់ Kagura គឺជា Catalyst ផ្កាយប្រាំដែលអាចទទួលបានពី Wishes ។ មួយទៀតគឺ Oathsworn Eye, ដែលជា Catalyst ផ្កាយបួនដែលអាចទទួលបានដោយឥតគិតថ្លៃដោយចូលរួមនៅក្នុងព្រឹត្តិការណ៍ Three Realms Gateway Offering ។
សត្រូវថ្មីៗ
អ្នកលេងនឹងមមាញឹកនៅពេលពួកគេបំពាក់អាវុធសម្រាប់ប្រយុទ្ធជាមួយសត្រូវថ្មីៗ។ ដោយមានមូលដ្ឋាននៅ Nurukami Island, “Magatsu Mitake Narukami no Mikoto” គឺជាទម្រង់ជាតុក្កតាដែលទទួលបានអនុភាពនៃអំណាចរបស់ Raiden Shogun នៅពេលដែលនាងប្រឆាំងនឹងអ្នកដែលគំរាមកំហែងដល់ Eternity ។
នាងនឹងបន្តស្រូបយក Ominous Destiny ហើយនឹងចូលក្នុងទម្រង់ Baleful Shadowlord នៅពេល Ominous Destiny ត្រូវបានបំពេញពេញលេញ។ ត្រូវប្រុងប្រយ័ត្ន នាងមានសមត្ថភាពក្នុងការវាយប្រហារយ៉ាងកាចសាហាវ និងមាន DMG RES ឥតខ្ចោះ។
ហើយក៏មានអ្នកប្រយុទ្ធដ៏អាថកំបាំងនៃពិភពងងឹតដែលមានឈ្មោះថា Shadowy Husk (Standard Bearer, Line Breaker, និង Defender) ។ អ្នកលេងប្រុងប្រយ័ត្នចំពោះពេលវេលាដែលពួកគេវាយប្រហារទៅលើតួអង្គដែលត្រូវបានការពារដោយខែល។ ពួកគេនឹងទទួលបាន buffs ដោយចំណាយ HP របស់ខ្លួន។
ទាំងនេះគឺជាលក្ខណៈពិសេសៗមួយចំនួននៅក្នុង Genshin Impact កំណែ 2.5។ តើមួយណាដែលធ្វើឱ្យអ្នកមានក្តីរំភើបបំផុត? ប្រាប់យើងនៅក្នុងការបញ្ចេញមតិខាងក្រោម។
កុំភ្លេចបញ្ចូលទឹកប្រាក់ Genesis Crystals សម្រាប់ Genshin Impact នៅលើ Codashop ។ វាកាន់តែមានភាពងាយស្រួល និងកាន់តែរហ័ស ជាមួយនឹងជម្រើសនៃវិធីសាស្ត្រទូទាត់ជាច្រើនដែលត្រូវបានផ្តល់ជូន។