កាលបរិច្ឆេទអាប់ឌេត Genshin Impact
ការអាប់ឌេតថ្មីសម្រាប់ Genshin Impact ត្រូវបានបញ្ចេញនៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022, នៅម៉ោង 06:00 (UTC+8) ។
ទទួលបាន Primogems ដោយឥតគិតថ្លៃ
Genshin Impact នឹងផ្តល់ជូន Maintenance Compensation ចំនួន 300 Primogems ឥតគិតថ្លៃ; 60 Primogems សម្រាប់រាល់ម៉ោងដែលបណ្តាញមេមិនដំណើរការ។ មានតែអ្នកផ្សងព្រេងដែលឈានដល់ Adventure Rank 5 ឬខ្ពស់ជាងនេះប៉ុណ្ណោះដែលអាចទាមទារ Maintenance Compensation បាននៅចុងបញ្ចប់នៃការអាប់ឌេត។ អ្នកមានត្រឹមតែរយៈពេល 30 ថ្ងៃប៉ុណ្ណោះដើម្បីទាមទារវា ចាប់ពីពេលអ្នកបានទទួលអ៊ីមែលអំពីការអាប់ឌេតរបស់អ្នកបង្កើត។
តំបន់ថ្មី
តំបន់ថ្មីៗកំពុងបើកនៅក្នុង Sumeru Region ក្នុង Genshin Impact 3.1 ។ ពួកវាគឺ
Hypostyle Desert
Land of Lower Setekh
Land of Upper Setekh
តួអង្គថ្មីៗ
Cyno (តួអង្គ 5-Star)
Cyno គឺជា General Mahamatra ដែលមើលការខុសត្រូវលើអ្នកស្រាវជ្រាវរបស់ Akademiya ។ ភ្ជាប់ជាមួយឋានៈខ្ពស់ដ៏គួរខ្លាចរអារបស់គាត់នេះ អ្នកមិនធ្លាប់ស្គាល់គាត់យល់ថាគាត់ជាមន្ត្រីរដ្ឋាភិបាលពោរពេញដោយអំណាចម្នាក់។ សីលធម៌ការងាររបស់គាត់ធ្វើឱ្យគាត់ជាមនុស្សមានការត្រៀមខ្លួនជានិច្ច ដែលធ្វើឱ្យគាត់បញ្ចប់ការងារប្រកបដោយប្រសិទ្ធភាព។
- “Judicator of Secrets”
- Vision: Electro
- The General Mahamatra
- Weapon: Polearm
- Elemental Skill “Secret Rite: Chasmic Soulfarer”
- Elemental Burst “Sacred Rite: Wolf’s Swiftness”
Nilou (តួអង្គ 5-Star)
Nilou រាំងយ៉ាងស្រស់ស្អាត និងប្រកបដោយភាពទាក់ទាញខណៈពេលដែលនាងសាបព្រួសភាពកក់ក្តៅ និងភាពស្លូតបូតនៅគ្រប់ចលនានៃការរាំរបស់នាង។ នាងអាចជាជម្រើសដ៏ប្រសើរដោយយោងតាម damage ដ៏ខ្លាំងក្លារបស់នាង យ៉ាងណាមិញជំនួសមកវិញនាងត្រូវការការវិនិយោគជាច្រើន។ Nilou ត្រូវបានបង្ហាញក្នុង Genshin Impact 3.1នេះ ហើយយើងនឹងឃើញនាងនៅក្នុងកថាខណ្ឌទី 2 ។
- “Dance of Lotuslight”
- Vision: Hydro
- The star of the Zubayr Theater.
- Weapon: Sword
- Elemental Skill “Dance of Haftkarsvar”
- Elemental Burst “Dance of Abzendegi: Distant Dreams, Listening Spring”
Candace (តូអង្គ 4-Star)
Candace គឺជាខ្សែស្រឡាយរបស់ស្តេច Deshret ដោយមានភ្នែកខាងឆ្វេងពណ៌លឿងទុំ។ នាងត្រូវបានគេស្គាល់ថាជាអ្នកការពារភូមិរបស់នាង ព្រោះវាជាការងារក្នុងជីវិតរបស់នាង។
- “Golden Vow”
- Vision: Hydro
- The defender of Aaru Village
- Weapon: Polearm
- Elemental Skill “Sacred Rite: Heron’s Sanctum”
- Elemental Burst “Sacred Rite: Wagtail’s Tide”
ព្រឹត្តិការណ៍ Character Event wish
Ballad in Goblets (Venti)
អ្នកអាចទទួលបានតួអង្គ 5 Star “Windborne Bard” Venti (Anemo) នៅក្នុងព្រឹត្តិការណ៍ Character Event wish បាន។ វានឹងចាប់ផ្តើមពីថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022 ដល់ថ្ងៃទី 14 ខែតុលា ឆ្នាំ 2022 ។
Secretum Secretorum (Albedo)
អ្នកអាចទទួលបានតួអង្គ 5 Star “Kreideprinz” Albedo (Geo) នៅក្នុងព្រឹត្តិការណ៍ Character Event wish នេះបាន។ ព្រឹត្តិការណ៍នេះមិនទាន់ប្រកាសចាប់ផ្តើមនៅឡើយទេ។
Domains ថ្មី
Garden of Endless Pillars
Garden of Endless Pillars គឺជាកន្លែងធំអស្ចារ្យដែលឥឡូវនេះវាជាកន្លែងបាក់បែក និងខូចខាតដោយមើលទៅតាមប្រវត្តិរបស់វាបង្ហាញពីភាពធ្លាប់បានកាន់កាប់ដោយសសរធំ បុព្វជិត និងអ្នកមានអំណាចជាច្រើនពាន់។ វាជាទីក្រុងដ៏អស្ចារ្យពោរពេញដោយអំណាច និងមោទនភាពរបស់ Sapphire ។
ដើម្បីបើកសោ domain នេះ អ្នកផ្សងព្រេងត្រូវតែឈានទៅដល់ Adventure Rank 24 ឬខ្ពស់ជាងនេះ និងបំពេញលក្ខខណ្ឌវិនិច្ឆ័យជាក់លាក់។ ទទួលបានរង្វាន់ដូចជា Primogems និង Dendro Sigils ខណៈពេលដែលអ្នកឆ្លងកាត់ឧបសគ្គក្នុង domain នេះ។
Altar of Mirages
Altar of Mirages បង្ហាញពីសម័យកាលពីអតីតកាលដ៏យូរលង់នៃពិធីសាសនា។ វាបង្កប់នូវទិដ្ឋភាពនៃមហោស្រពសេរីរបស់ Jinn និងឋានសួគ៌ដែលគ្មានកង្វល់ និងការសោកស្តាយ។ ឥឡូវនេះវាស្ថិតនៅតាមបណ្តោយ និងចំកណ្តាលលំហូរ Ley Lines នោះភាពរីករាយ និងទុក្ខព្រួយដែលវាធ្លាប់មាននឹងបាត់ទៅ។
ដើម្បីបើកសោ domain នេះ អ្នកផ្សងព្រេងត្រូវតែឈានដល់ Adventure Rank 28 ឬខ្ពស់ជាងនេះ និងបំពេញលក្ខខណ្ឌវិនិច្ឆ័យជាក់លាក់។ ទទួលបានរង្វាន់ដូចជា Primogems និង Dendro Sigils ខណៈពេលដែលអ្នកឆ្លងកាត់ឧបសគ្គក្នុង domain នេះ។
Red Desert Threshold
Red Desert Threshold បង្កប់នូវរឿងរ៉ាវនៃស្តេចដែលត្រូវបាននិរទេសដោយព្រះបិតារបស់ទ្រង់នៅក្នុងគុកនេះ។ រឿងព្រេងនិទានអំពីភាពឯកោ និងស្ងាត់ជ្រងំនៃកន្លែងនេះមិនថាយប់ឬថ្ងៃ វាត្រូវបានគេបំភ្លេចចោលដោយមនុស្សជាច្រើន រហូតដល់ពេលដែល bronze ដំបូងបានបង្ហាញខ្លួននៅទីនេះ។
ដើម្បីបើកសោ domain នេះ អ្នកផ្សេងព្រេងត្រូវឈានដល់ Adventure Rank 32 ឬខ្ពស់ជាងនេះ និងបំពេញលក្ខខណ្ឌវិនិច្ឆ័យជាក់លាក់។ ទទួលបានរង្វាន់ដូចជា Primogems និង Dendro Sigils ខណៈពេលដែលអ្នកឆ្លងកាត់ឧបសគ្គក្នុង domain នេះ។
ឧបករណ៍ថ្មី
អាវុធថ្មី
Staff of the Scarlet Sands (5-Star Polearm)
តួអង្គទទួលបានបន្ថែម 52% នៃ Elemental Mastery របស់ពួកគេជា ATK បន្ថែមនៅពេលបំពាក់ 5-star Polearm នេះ។ អេហ្វិកនៃ Dream of the Scarlet Sands នឹងមានរយៈពេល 10s នៅពេលតួអង្គមាន 28% នៃ Elemental Mastery របស់ខ្លួនជា ATK បន្ថែមនៅពេលតួអង្គវាយចំសត្រូវ។ អេហ្វិកនៃ Dream of the Scarlet Sands អាចបង្កើតបណ្តុំចំនួន 3 ។
Makhaira Aquamarine (4-Star Claymore)
នៅពេលតួអង្គវាយចំគូបដិបក្ស វាបង្កើតបាន 24% នៃ Elemental Mastery របស់តួអង្គជា ATK បន្ថែមរយៈពេល 12s ខណៈដែលសម្ព័ន្ធមិត្តនៅក្បែរទទួលបាន 30% នៃ buff នេះ។ Buff នេះអាចបង្កើតបណ្តុំសម្រាប់កាលៈទេសៈច្រើន ហើយអាចនៅតែប្រើប្រាស់បើទោះជាតួអង្គមិននៅក្នុងទីលានក៏ដោយ។
Key of Khaj-Nisut (5-Star Sword)
Key of Khaj-Nisut បង្កើន HP របស់តួអង្គចំនួន 20% ហើយអាចឱ្យតួអង្គទទួលបានអេហ្វិក Grand Hymn បន្ថែមរយៈពេល 20s ដោយបំពាក់ Elemental Mastery របស់តួអង្គចំនួន 0.12% នៃ HP អតិបរមារបស់ពួកគេ។ អេហ្វិកនេះមាន 0.3s CD ហើយអាចបង្កើតបណ្តុំអតិបរមាចំនួន 3 ។
Xiphos’ Moonlight (4-Star Sword)
នៅពេលតួអង្គវាយចំគូសត្រូវ វាបង្កើតបាន 0.036% Energy Recharge សម្រាប់ពិន្ទុនីមួយៗនៃ Elemental Mastery ពួកគេមានរយៈពេល 12s ខណៈដែលសម្ព័ន្ធមិត្តនៅក្បែរស្របពេលជាមួយគ្នានេះទទួលបាន 30% នៃ buff នេះ។ Buff នេះអាចបង្កើតបណ្តុំសម្រាប់កាលៈទេសៈច្រើន ហើយអាចនៅតែប្រើប្រាស់បើទោះជាតួអង្គមិននៅក្នុងទីលានក៏ដោយ។
Wandering Evenstar (4-Star Catalyst)
នៅពេលតួអង្គវាយចំសត្រូវ វាបង្កើតបាន 24% នៃ Elemental Mastery របស់ពួកគេជា ATK បន្ថែមរយៈពេល 12s ខណៈដែលសម្ព័ន្ធមិត្តនៅក្បែរទទួលបាន 30% នៃ buff នេះ។ Buff នេះអាចបង្កើតបណ្តុំសម្រាប់កាលៈទេសៈច្រើន ហើយអាចនៅតែប្រើប្រាស់បើទោះជាតួអង្គមិននៅក្នុងទីលានក៏ដោយ។
Missive Windspear (4-Star Polearm)
នៅពេលដែល Missive Windsprear ត្រូវបានបង្កើត Elemental Reaction, ATK ត្រូវបានកើនឡើងចំនួន 12% ហើយ Elemental Mastery ត្រូវបានកើនឡើង 48 រយៈពេល 10s ។
ដំណើរស្វែងរក និងរឿងថ្មីៗ
ដំណើរស្វែងរក Archon ថ្មី
ជំពូក III: សកម្មភាព III “សុបិន ភាពទទេស្អាត ការបោកបញ្ឆោត“
- លក្ខខណ្ឌវិនិច្ឆ័យបើកសោដំណើរស្វែងរក
- ឈានដល់ Adventure Rank 35 ឬខ្ពស់ជាងនេះ
- បញ្ចប់ដំណើរស្វែងរក Archon ជំពូក III: Act II “ព្រលឹមដែលពាំនាំដោយកុលាបរាប់ពាន់៖ ទីបញ្ចប់នៃដំណើររឿង”
ជំពូក III: សកម្មភាព IV “ស្តេច Deshret និង Magi ទាំងបី“
- លក្ខខណ្ឌវិនិច្ឆ័យបើកសោដំណើរស្វែងរក
- ឈានដល់ Adventure Rank 35 ឬខ្ពស់ជាងនេះ
- បញ្ចប់ដំណើរស្វែងរក Archon ជំពូក III: សកម្មភាព III “សុបិន ភាពទទេស្អាត ការបោកបញ្ឆោត”
បន្ទាប់ពីការអាប់ឌេតកំណែ 3.1 ដំណើរស្វែងរក Archon ជំពូក III: សកម្មភាព III “សុបិន ភាពទទេស្អាត ការបោកបញ្ឆោត” និងដំណើរស្វែងរក Archon ជំពូក III: សកម្មភាព IV “ស្តេច Deshret និង Magi ទាំងបី” នឹងមានជាអចិន្ត្រៃយ៍។
ដំណើរស្វែងរករឿងថ្មី
ដំណើរស្វែងរករឿងរបស់ Cyno “ជំពូក Lupus Aureus: សកម្មភាព I – ខ្សាច់នៃភាពឯកោ“
- មានជាអចិន្ត្រៃយ៍បន្ទាប់ពីការអាប់ដេតកំណែ 3.1
- លក្ខខណ្ឌវិនិច្ឆ័យបើកសោដំណើរស្វែងរក
- ឈានដល់ Adventure Rank 40 ឬខ្ពស់ជាងនេះ
- បញ្ចប់ដំណើរស្វែងរក Archon ជំពូក III: សកម្មភាព IV “ស្តេច Deshret និង Magi ទាំងបី”
ដំណើរស្វែងរករឿងរបស់ Nilou “ជំពូក Lotos Somno: សកម្មភាព I – ទៅកាន់អ្នកប្រាជ្ញ“
- មានជាអចិន្ត្រៃយ៍បន្ទាប់ពី 2022/10/14 18:00
- លក្ខខណ្ឌវិនិច្ឆ័យបើកសោដំណើរស្វែងរក
- ឈានដល់ Adventure Rank 40 ឬខ្ពស់ជាងនេះ
- បញចប់ដំណើរស្វែងរក Archon ជំពូក III: សកម្មភាព II “ព្រលឹមដែលពាំនាំដោយកុលាបរាប់ពាន់៖ ទីបញ្ចប់នៃដំណើររឿង”
បិសាច និងសត្រូវថ្មីៗ
Aeonblight Drake
Aeonblight Drake គឺជាម៉ាស៊ីនមានរាងដូចសត្វនាគដែលត្រូវបានជឿថាមានអនុភាពខ្លាំងជាង Ruin Drake ព្រោះវាអាចវាយប្រហារពីលើអាកាស និងលើដី។ សត្រូវនេះមានទីតាំងនៅ Ardravi Valley និងត្រូវបានដឹងថាមានសមត្ថភាពបញ្ចេញថាមពលដ៏កាចសាហាវ និងអាចបង្កើន Elemental RES របស់ខ្លួននៅពេលដែលប្រភេទនៃ Elemental DMG របស់ខ្លួនត្រូវបានវាយប្រហារ។ អ្នកអាចផ្តួលសត្វចម្លែកនេះបានដោយឆ្លៀតឱកាសវាយប្រហារចំណុចស្នូលរបស់វា។
Algorithm of Semi-Intransient Matrix of Overseer Network
Algorithm of Semi-Intransient Matrix of Overseer Network គឺជាម៉ាស៊ីនបុរាណដែលមានអាយុកាលយូរលង់មកហើយមុនសម័យទំនើប ដែលគ្មាននរណាម្នាក់អាចយល់ និងដឹងជាព័ត៌មានលម្អិតនោះទេ។ វាមកពី Hypostyle Desert ហើយមានសមត្ថភាពបំបាំងខ្លួន នៅពេលវាបញ្ចេញសមាសភាគរបស់វាខណៈដែលបង្កើន RES របស់ខ្លួន។ អ្នកអាចប្រើប្រតិកម្ម Catalyze ឬការវាយប្រហារ Electro ទៅលើសមាសភាគបាញ់ចេញរបស់វាដើម្បីបន្សាបការបំបាំងខ្លួនរបស់វា ព្រោះវានឹងត្រូវការការស្តារជាថ្មី។
Primal Construct: Prospector, Primal Construct: Reshaper, និង Primal Construct: Repulsor
Primal Construct: Prospector, Primal Construct: Reshaper, និង Primal Construct: Repulsor គឹជាម៉ាស៊ីនបុរាណដែលមានលក្ខណៈពិសេសៗដូចគ្នានឹង Ruin Machine ដែរ។ វាមានសមត្ថភាពបំបាំងខ្លួននៅពេលវាបញ្ចេញសមាសភាគរបស់វាខណៈដែលបង្កើន RES របស់ខ្លួន។ អ្នកអាចប្រើប្រតិកម្ម Catalyze ឬការវាយប្រហារ Electro ទៅលើសមាសភាគបាញ់ចេញរបស់វាដើម្បីបន្សាបការបំបាំងខ្លួនរបស់វា ព្រោះវានឹងត្រូវការការស្តារជាថ្មី។
Eremite Stone Enchanter និង Eremite Galehunter
Eremite Stone Enchanter និង Eremite Galehunter គឺជាអ្នកប្រយុទ្ធនៅរាយប៉ាយតាមសមុទ្រខ្សាច់។ ពួកគេវាយប្រហារអ្នកដោយបញ្ចេញវិញ្ញាណអាក្រក់នៅក្នុងខ្លួនរបស់ពួកវា ស្របពេលដែលពួកវាបង្កើតបាន damage ។ វានឹងធ្វើឱ្យពួកវាប្រែកាយទៅជា Infused Form ដែលជាទម្រង់ចុះខ្សោយរបស់ពួកវា។ អ្នកអាចឆ្លៀតឱកាសនេះដើម្បីកម្ចាត់វិញ្ញាណទាំងនេះ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Genshin Impact សូមចុចទីនេះ។